• 1176
    0

    សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកនេះថា សហព័ន្ធកីឡាបាល់ទាត់អាស៉ីបានសម្រេចលុបចោលការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូប៊េសគីស្ថានជាផ្លូវការហើយ ។ ការលុបចោលនេះធ្វើក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម១៩ឆ្នាំត្រូវខនខានលេងពានរង្វាន់ AFC U-19 Championship 2020 នេះដែលកម្ពុជាបានឡើងទៅជាប្រវិត្តសាស្ត្រនេះ ទៅជុំចុងក្រោយ ។ AFC ព្រឹត្តិការណ៍ AFC U19 Championship 2020 ត្រូវបានផ្លាស់ប្ដូរពីខែតុលា ឆ្នាំ២០២០ ទៅថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី២០ ...
  • 4044
    0

    Manchester United កំពុងតែធ្វើបានល្អមែនទែននៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ក្រោយពីអាចឡើងមកឈរនៅកំពូលតារាងបាននៅក្នុងសប្តាហ៍ទី១៧-១៨ ក្រោយពីធ្វើការប្រកួតប្រជែងជាមួយ Liverpool និង Manchester City រួច។ សារព័ត៌មានជាច្រើនបានលើកឡើងថា ក្រុមជើងឯក PL ២០សម័យទំនងជាអាចក្រេបរសជាតិក្នុងការលើកពានរង្វាន់កំពូលអង់គ្លេសនេះម្តងទៀតសារជាថ្មី ក្រោយអាចមានឱកាសឈរនៅកំពូលតារាងបានវិញបន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១។ យ៉ាងណាក្តីគ្រូបង្វឹក Ole Gunnar Solskjaer វិញបាននិយាយថា៖ “ការឡើងមកឈរនៅកំពូលតារាងគឺជារឿងដ៏ងាយស្រួលទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើអាចរក្សាខ្លួននៅចំនុចនោះបានយូរប៉ុនណា? ហើយវាគឺជាការប្រកួតប្រជែងរបស់ក្រុមដ៏ពិតប្រាកដ។” ...
  • 2864
    0

    ខ្សែបម្រើ Kai Havertz ត្រូវបានគេមើលឃើញថា បន្តការលេងមិនសូវបានល្អទៀតហើយក្នុងការប្រកួត Premier League ដែល Chelsea ចាញ់ Leicester City ២ទល់នឹង០ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ អ្នកចាត់ការ Frank Lampard បានដាក់កីឡាករវ័យ២១ឆ្នាំក្នុងជម្រើស១១នាក់ដំបូងដើម្បីផ្ដល់ទំនុកចិត្តសាជាថ្មីដល់អ្នកគាំទ្រ។ ផ្ទុយទៅវិញ បានត្រឹមតែភាពខកចិត្តដដែលសម្រាប់កីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លិបមួយនេះ។ កីឡាករជនជាតិអាល្លឺម៉ង់ត្រូវបានប្ដូរចេញនៅនាទី៦៧ ក្រោយលេងមិនបានល្អ និងជាលើកទី៥ជាប់ៗហើយដែលគេត្រូវបានប្ដូរចេញបែបនេះ។ ...
  • 2894
    0

    ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Mika Junco Martinez សម្រាប់ត្រៀមរដូវកាលថ្មី ២០២១ នាខែ មិនា ខាងមុខ ។ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានបទពិសោធន៍លេងក្នុងពានរង្វាន់ធំៗ នៅប្រទេសកំណើត ដូចជាពានរង្វាន់ Copa Del Rey ជាដើម ។ ក្លិបចុងក្រោយដែលគេលេងគឺ KTP ...
  • 1907
    0

    ដើម្បីត្រៀមលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមនៅខែ មិនា នេះ​​ក្លិប​បាល់ទាត់​ Angkor Tiger ​បាន​ឈានដល់កិច្ចព្រមព្រៀងក្នុងការប្រកាស​ជា​ផ្លូវ​ការ​​ពី​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​​ Maksim TaleyTaleyko ដែលធ្លាប់ជម្រើសជាតិ U-17 បេឡារុស ។ ខ្សែបម្រើរូបនេះធ្លាប់មានបទពិសោធន៍ច្រើននៅក្លិបធំៗ នាតំបន់អ៉ឺរ៉ុប ជាពិសេសធ្លាប់ជាយុវជនក្លិប BATE Borisov ដែលជាក្លិបមួយលេងកម្រិតពានរង្វាន់អ៉ឺរ៉ុប UEFA Champions League និង Europa League ...
  • 2825
    0

    Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមផ្តល់លុយ២០០លានផោនដើម្បីធ្វើការទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវក្តៅខាងមុខ។ ការផ្តល់លុយដ៏ច្រើនខាងលើនេះគឺយោងតាមការស្នើសុំរបស់គ្រូបង្វឹក Pep Guardiola ដើម្បីយកមកបំពេញចន្លោះប្រហោងដែលមាននៅរដូវកាលនេះ ជាពិសេសនៅតំបន់ប្រយុទ្ធតែម្តង ក្រោយពេលដែលខ្សែប្រយុទ្ធ Sergio Aguero រងរបួស។ យ៉ាងណាក្តី បុរសជនជាតិអេស្ប៉ាញមិនទាន់បានកំណត់គោលដៅក្នុងការចង់បាននៅឡើយទេ ខណៈ Erling Haaland និង Jadon Sancho រួមជាមួយ Harry Kane ត្រូវបានស្ថិតក្នុងរ៉ាដារបស់ក្រុមមហាសេដ្ឋីអារ៉ាប់ទៅហើយ។ គួរឱ្យដឹងថា ...
  • 2369
    0

    David Alaba នឹងបន្តស្នាក់នៅ Bayern Munich រហូតដល់ដាច់រដូវកាល២០២០/២០២១មុនចូលរួមជាមួយ Real Madrid ដោយឥតគិតថ្លៃចាប់ពីរដូវកាលក្រោយតទៅ។ សារព័ត៌មាន Marca បង្ហើបថា ខ្សែការពារជនជាតិអូទ្រីសខាងលើបានយល់ស៊ីញ៉េកុងត្រា៤ឆ្នាំជាមួយ Real Madrid និងទទួល​បានថ្លៃនឿយហត់១១លានអឺរ៉ូក្នុងមួយរដូវកាល។ កិច្ចសន្យារបស់គេនៅ Bayern Munich នឹងអស់សុពលភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយអាចចរចាជាមួយទ្រនំថ្មីណាមួយបានពីថ្ងៃទី០១ ខែមករា។ Alaba បានពិនិត្យសុខភាពដោយជោគជ័យពីមុខពេទ្យរបស់ ...
  • 1095
    0

    ក្លិបបាល់ទាត់ Inter Miami របស់អតីតតារាឆ្នើម David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។ បុរសវ័យ៤៣ឆ្នាំបានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិបាល់ទាត់នារីអង់គ្លេសតាំងពីខែមករា ឆ្នាំ២០១៨ម្ល៉េះ ហើយកិច្ចសន្យារបស់លោកត្រូវអស់សុពលភាពក្នុងខែកក្កដា ឆ្នាំ២០២១។ សហព័ន្ធបាល់ទាត់អង់គ្លេសនឹងប្រកាសពីអ្នកចាត់ការបណ្ដោះអាសន្ន រហូតដល់ពេលតែងតាំងអ្នកស្រី Sarina Wiegman ជាផ្លូវការ។ អ្នកស្រី Wiegman ជាអ្នកចាត់ការជម្រើសជាតិនារីហុល្លង់ ...
  • 3969
    0

    ក្លិបបាល់ទាត់ខេត្តកោះកុង បានប្រកាសជាផ្លូវការណ៍ក្នុងការនាំយកខ្សែបម្រើ ពៅ ភារិទ្ធ ដែលធ្លាប់មានបទពិសោធន៍ច្រើនជាមួយ ក្លិបនៅលីគកំពូលកម្ពុជា ។ នេះជាកីឡាករទី១ ដែលក្លិបមានមូលដ្ឋាននៅខេត្តកោះកុង បានចុះកិច្ចសន្យាជាមួយ ដែលជាកីឡាករមានបទពិសោធន៍នៅក្លិបបាល់ទាត់ធំៗ ខណ:ក្លិបក៏ទើបនាំយកលោក ហុក សុជីវ័ន្ត អតីតគ្រូបង្វឹកក្លិប វិសាខា ទៅធ្វើជាអ្នកចាត់ការទូទៅ ផងដែរ ។ ពៅ ភារិទ្ធ បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប ឆ្មាខ្មៅស្វាយរៀង ហើយបន្ត ទៅក្លិប គិរីវង់សុខសែនជ័យ ...
  • 1286
    0

    (BC-99) ខ្សែបម្រើ Arturo Vidal របស់ក្លិប Inter Milan បានប្រកាសពីជ័យជម្នះលើក្រុម Juventus ដោយ​និយាយ​ថាពួកគេអាចប្រជែង​យក​ពាន​បាន​នៅរដូវកាលនេះ។ ក្រោយ​ពី​បាន​ស៊ុត​បើកឆាកមួយ​គ្រាប់​ដំបូង​ឱ្យ Inter Milan ដោយ Vidal នៅ​តង់​ទី​១​នាទីទី ១២ ក្រុម Juventus មិន​អាច​តដៃ​អ្វី​បានឡើយ​ខណៈ​ដែល​នៅ​តង់ទី​២​នាទីទី៥២ Barella ជា​អ្នក​ស៊ុត​គ្រាប់​យកឈ្នះ ២-០ ។ Vidal ដែល​ជា​បុរស​សំបូរ​វោហារ​បានប្រាប់ទូរទស្សន៍ ...