បាល់ទាត់
-
Shaw៖ កីឡាកររបស់ក្រុម Man Utd គាំងដោយសារការវាយលុករបស់ Liverpool
(BC-99) ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United បានអះអាងថាទោះជាយ៉ាងណាក៏ក្រុមរបស់ខ្លួនលេងបានល្អណាស់ក្នុងការប្រកួតស្មើ ០-០ នៅទឹកដី Liverpool ។ ខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះបានធ្វើការការពារយ៉ាងដិតដល់បំផុតនៅក្នុងប្រអប់គ្រោះថ្នាក់របស់ខ្លួនពីការវាយលុកយ៉ាងសន្ធាប់របស់កីឡាករក្រុមហង្សក្រហម Liverpool – Mohamed Salah និង Sadio Mane ។ ក្រោយពីការប្រកួតចាប់សព្វគ្រប់ Luke Shaw ... -
ផ្លូវការ ! វិសាខា យកបានខ្សែប្រយុទ្ធជម្រើសជាតិ កាណាដា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធ Marcus Haber ដែលជាជម្រើសជាតិកាណាដា ខណៈធ្លាប់លេងនៅក្លិបធំៗ សម្រាប់រដូវកាលថ្មី ២០២១ នៃលីគកំពូលកម្ពុជា ដែលចាប់ផ្ដើមក្នុងខែ មិនា ឆ្នាំ២០២១ខាងមុខនេះ ។ រដូវកាល ២០១០ -១១ កីឡាករ Marcus Haber ធ្លាប់ជាខ្សែប្រយុទ្ធរបស់ West Brom ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ ក្រោយមកក៏បានទៅចូលរួមជាមួក្លឹបធំៗមួយចំនួននៅអឺរ៉ុប មុនមកដល់ទឹកដីកម្ពុជា ... -
នៅ Real មិនកាក់កប ទៅដល់ក្លិបថ្មីភ្លាម កីឡាកររូបនេះទាត់ចូល២គ្រាប់ភ្លែត
Luka Jovic ដែលទើបចាកចេញពី Real Madrid ទៅ Eintracht Frankfurt លើលក្ខខណ្ឌខ្ចីអំឡុងទីផ្សារដោះដូរខែមករានេះ បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១៧ ខែមករា។ ក្នុងការប្រកួតតទល់ Schalke 04 ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ី ត្រូវបានប្ដូរចូលនាទី៦២ ហើយ១០នាទីក្រោយមក គេក៏ទាត់ផ្កាប់ចានបញ្ចូលទីមួយនាំមុខ២ទល់នឹង១។ រំលងបាន១២នាទី កីឡាករដែលមិនសូវបានលេងនៅ Real Madrid ទាត់បន្ថែមមួយគ្រាប់ទៀត។ គួរដឹងដែរថា ... -
ជាលើកទី១ហើយដែល Messi ត្រូវបានបណ្ដេញចេញក្នុងអាជីពនៅ Barcelona
Lionel Messi ត្រូវបានផ្ដល់កាតក្រហមជាលើកដំបូងក្នុងអាជីពរបស់ខ្លួននៅ FC Barcelona ក្នុងការប្រកួតចាញ់ Athletic Bilbao ៣ទល់នឹង២ វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។ ក្នុងការបង្ហាញខ្លួនលើកទី៧៥៣សម្រាប់ Barcelona កីឡាករអាហ្សង់ទីនខាងលើត្រូវបានផ្ដល់កាតក្រហម បន្ទាប់ពីរុញ Asier Villalibre របស់ Athletic Bilbao។ ការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ ... -
មុនប៉ះ Man UTD ថ្ងៃនេះ Liverpool គ្មានអវត្តមានកីឡាករសំខាន់ម្នាក់ទៀតហើយ
ក្រុមការពារតំណែងជើងឯក Liverpool នឹងមិនមានវត្តមានកីឡាករសំខាន់មួយចំនួនពេលពួកគេទទួលស្វាគមន៍ Manchester United ក្នុងការប្រកួត Premier League នៅ Anfield ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។ លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហមបញ្ជាក់ថា Naby Keita នឹងមិនបានចូលលេងទេ ដោយសារមិនទាន់បានធូរស្បើយពីរបួស។ លោក Klopp លម្អិតបែបនេះ ៖” ... -
លទ្ធផលជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ ឆ្នាំ
បន្ទាប់ពីផ្អាកមួយរយៈដោយសារកូវីដ កម្មវិធីប្រកួតជម្រេីសជេីងឯកយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ ឆ្នាំប្រចាំ ឆ្នាំ២០២០-២១ បានចាប់ផ្ដើមដំណើរការឡើងវិញហើយ ។ សម្រាប់លទ្ធផលការប្រកួតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ទាំង U-15 និង U-18 បានបញ្ចប់ ដូចខាងក្រោម ÷ -
Sir Alex ថា សំណាងដែលមិនបានប៉ះ Liverpool ពេល Klopp ដឹកនាំ
អតីតអ្នកចាត់ការ Manchester United លោក Sir Alex Ferguson យល់ឃើញថា លោកពិតជាមានសំណាងល្អណាស់ដែលមិនបានជួបប្រកួតជាមួយ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp។ អតីតអ្នកចាត់ការបិសាចក្រហមថ្លែងបែបនេះ “៖ ខ្ញុំតែងតែទុកការប្រកួតរវាង Liverpool និង Man UTD ជាការប្រកួតប្រចាំរដូវកាល។ ក្លិបទាំង២ទទួលបានជោគជ័យជាងគេនៅអង់គ្លេស បើយើងប្រមូលចំនួនពានដែលក្រុមទាំង២ឈ្នះបូកចូលគ្នា។ ចង់ឈ្នះពាន យើងត្រូវតែឈ្នះ Liverpool។ ... -
អតីតគ្រូ Chelsea ម្នាក់ឆ្លើយបែបនេះក្រោយឮដំណឹងថា ទៅជួយ Lampard
កាលដើមសប្ដាហ៍កន្លងទៅ មានដំណឹងថា Chelsea មានបំណងនាំយកអតីតអ្នកចាត់ការ Avram Grant ទៅកីឡដ្ឋាន Stamford Bridge សាជាថ្មីដើម្បីជួយជ្រោមលោក Frank Lampard ដែលជាអ្នកចាត់ការបច្ចុប្បន្ន និងកំពុងទទួលបានលទ្ធផលមិនគាប់ប្រសើរ។ ក្រុមតោខៀវបានបរាជ័យដល់ទៅ៤ដងក្នុងចំណោម៦ប្រកួតនៅ Premier League និងតាមពីក្រោយក្រុមកំពូលតារាង១០ពិន្ទុ។ ផ្ទុយទៅវិញ លោក Avram Grant ដែលធ្លាប់ដឹកនាំ Chelsea ក្នុងនាមអ្នកចាត់ការបណ្ដោះអាសន្ននៅរដូវកាល២០០៧/២០០៨ អះអាងថា ... -
មូលហេតុមួយចំនួននេះហើយដែល Real Madrid ម្ដងខ្លាំង ម្ដងខ្សោយ
ការប្រកួតទម្រង់លេង និងកីឡាករដដែលៗពីសំណាក់អ្នកចាត់ការ Zinedine Zidane គឺជាហេតុផលមួយនៃលទ្ធផលមិនឋិតឋេររបស់ Real Madrid ក្នុងរដូវកាល២០២០/២០២១។ ឥឡូវយើងមកអានការវិភាគលម្អិតពីអ្នកសារព័ត៌មាន Marca ស្ដីពីហេតុផលបន្ថែមទៀត ៖ ១. ចូលចិត្តប្រើទម្រង់លេង និងកីឡាករដដែលៗ Marca លើកឡើងថា លោក Zidane មិនសូវប្ដូរទម្រង់លេងទេ ហើយពឹងផ្អែកតែលើកីឡាករចាស់ៗលេងពីមួយប្រកួតទៅមួយប្រកួតធ្វើឲ្យពួកគេហត់នឿយ។ ២. មិនសូវមានទំនុកចិត្តលើក្មេងៗ Martin Odegaard, ... -
Rooney ចូលនិវត្តន៍ពីកីឡាករជាផ្លូវការហើយ
ក្រោយទទួលបានតំណែងជាអ្នកចាត់ការ Derby County បានមួយរយៈធំមក Wayne Rooney បានប្រកាសចូលនិវត្តន៍ទាំងស្រុងហើយពីតួនាទីជាកីឡាករ។ អតីតសមាជិក Manchester United បានកាន់តំណែងអ្នកចាត់ការបណ្ដោះអាសន្នជំនួសលោក Philip Cocu ដែលត្រូវបានបណ្ដេញចេញកាលថ្ងៃទី១៤ ខែវិច្ឆិកា។ ដឹកនាំបាន៩ប្រកួតមក Derby ឈ្នះ៣, ស្មើ៤ និងចាញ់២។ អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអះអាងថា នេះជាឱកាសល្អដើម្បីដើរតាមគន្លង Brian Clough, Jim Smith, ...