ផ្លូវការហើយ ! សោកស្តាយជម្រើសជាតិ U-19 ពានរង្វាន់ AFC U-19 ត្រូវលុបចោល
សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកនេះថា សហព័ន្ធកីឡាបាល់ទាត់អាស៉ីបានសម្រេចលុបចោលការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូប៊េសគីស្ថានជាផ្លូវការហើយ ។
ការលុបចោលនេះធ្វើក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម១៩ឆ្នាំត្រូវខនខានលេងពានរង្វាន់ AFC U-19 Championship 2020 នេះដែលកម្ពុជាបានឡើងទៅជាប្រវិត្តសាស្ត្រនេះ ទៅជុំចុងក្រោយ ។
AFC ព្រឹត្តិការណ៍ AFC U19 Championship 2020 ត្រូវបានផ្លាស់ប្ដូរពីខែតុលា ឆ្នាំ២០២០ ទៅថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ នៅតែបន្ត ទើបសម្រេចលុបចោលតែម្តង ។ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំរបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី ៕