• 1880
    0

    កាលពីម្សិលមិញ Paris Saint-Germain បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធ Neymar ត្រូវអវត្តមានក្នុងការប្រកួតជើងទី២ទល់នឹង FC Barcelona នៅពានរង្វាន់ UEFA Champions League។ កីឡាករសញ្ជាតិប្រេស៊ីលបានរងរបួស ហើយត្រូវប្ដូរចេញក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង កាលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ក្រោយប៉ះទង្គិចជាមួយ Thiago Mendes របស់ Lyon ដោយរូបគេបានអវត្តមានក្នុងការប្រកួតជើងទី១រួចមកហើយ។ គួរឱ្យដឹងថា​​ Paris ...
  • 1251
    0

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់វៀតណាមបានចេញបទបញ្ជាមកថា ក្រុមការងារ, គ្រូបង្វឹក, កីឡាករ និងអ្នកទស្សនាត្រូវបានកំណត់សីតុណ្ហភាពច្បាស់លាស់នៅពេលក្របខណ្ឌ V-League រដូវកាល២០២១ចូលមកដល់សាជាថ្មី។ ដើម្បីជាការបង្កការការរីករាលដាលជំងឺកូវីដ១៩ អ្នករាល់គ្នាខាងលើនឹងមិនឲ្យចូលរួមពាក់ព័ន្ធក្នុងការប្រកួតឡើយ ប្រសិនបើវាស់កម្ដៅនៅកីឡដ្ឋានទៅឃើញលើស៣៧,៥អង្សា។ អំឡុងការកម្ដៅសាច់ដុំ និងប្រកួតវិញ កីឡាករ និងអាជ្ញាកណ្ដាលមិនត្រូវបានតម្រូវឲ្យពាក់ម៉ាសទេ តែត្រូវពាក់នៅតំបន់បច្ចេកទេស​ និងកៅអីបម្រុង។ ថ្នាក់ដឹកនាំក្លិប Hai Phong អះអាងថា សេចក្ដីសម្រេចនេះធ្វើឡើងដើម្បីការពារឲ្យមានសុត្ថិភាពដល់ការប្រកួត។ ចំណែកក្លិប Quang Ninh នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តជាមុនសិននៅថ្ងៃទី១០ ខែមីនា ...
  • 2346
    0

    នៅមុននេះបន្តិច​ គ្រូបង្វឹក Joachim Low បានចេញសេចក្តីប្រកាសមួយដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីការ​លាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់​ ក្រោយពីបញ្ចប់ព្រឹឹត្តិការណ៍ Euro 2020 ដែលធ្វើឡើងនៅខែមិថុនាខាងមុខ។ ជាការពិតកុងត្រារបស់បុរសវ័យ៦១ឆ្នាំនឹងផុតកំណត់ជាមួយក្រុមរហស្សនាមឥន្រ្ទីយ៍ដែករហូតដល់បញ្ចប់ការប្រកួតពានរង្វាន់ FIFA World Cup 2022 ប៉ុន្តែបន្ទាប់ពីមានការពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់រួច ដោយ​ភាគីទាំងសងខាងបានសម្រេចលទ្ធផលចេញបែបនេះ ដោយសារតែវាគឺជាការសម្រេចផ្ទាល់ខ្លួនរបស់លោកតែម្តង។ គួរឱ្យដឹងថា​ លោក Joachim Low បានចូលមកដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ២០០៦​ ដោយសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនជាមួយក្រុមជម្រើសជាតិគឺការឈ្នះពានរង្វាន់ FIFA World Cup ...
  • 1864
    0

    ជាដំណឹងអាក្រក់មួយក្នុងពិភពបាល់ទាត់អ៊ុយរុយហ្គាយដោយសារតែការបាត់បង់ជីវិតរបស់​កីឡាករ Franco Acosta កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ ហេតុការណ៍នេះកើតឡើងមួយថ្ងៃក្រោយថ្ងៃកំណើតអាយុ២៥ឆ្នាំរបស់គេ។ ថ្ងៃនោះគេបានទៅកម្សាន្ដនៅរមណីយដ្ឋានមួយកន្លែងនាតំបន់ Canelones ដែលរូបគេ និងបងប្រុសបានហែលឆ្លងទឹក ហើយក៏បាត់លែងឃើញ។ លុះ២ថ្ងៃក្រោយមក សាកសពរបស់គេក៏ត្រូវបានប្រទះឃើញ។ Acosta ជាសមាជិកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយអាយុក្រោម២០ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup យុវជនឆ្នាំ២០១៥។ គេរកបានមួយគ្រាប់ពេលស្មើ១-១ជាមួយជម្រើសជាតិម៉ាលីក្នុងវគ្គចែកពូល។ អតីតខ្សែប្រយុទ្ធក្លិប Fenix នៅប្រទេសអ៊ុយរុយហ្គាយបានចូលរួមជាមួយ Villareal ក្នុងតម្លៃ១លាន៣សែនផោន កាលឆ្នាំ២០១៥។ ...
  • 985
    0

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិហៅកាន់ថា CNCC បានប្រកាសលើកការប្រកួត (សប្តាហ៍ទី២) នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ សម្រាប់ការប្រកួតចំនួន២គូ ដើម្បីការពារបញ្ហាកូវីដ១៩ ។ គូដែលត្រូវប្រកួតសប្ដាហ៍ទី២ នៅថ្ងៃទី ១៣ និង ១៤ សប្តាហ៍នេះ រួមមាន វ៊សាខា ប៉ះ នគរបាលជាតិ និង ណាហ្គាវើលដ៍ ជួប កងយោធពលខេមរភូមិន្ទ ត្រូវលើកទៅប្រកួតនៅសប្តាហ៍បន្ទាប់ ពោលនៅថ្ងៃទី ២០ ...
  • 2781
    0

    (BC-99) ការ​បង្ហាញ​ទម្រង់លេង​បាន​ល្អឡើងវិញ​រួម​ជាមួយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ជា​បន្តបន្ទាប់​ឱ្យ​ក្រុម Tottenham Hot Spurs បាន​ធ្វើ​ឱ្យ​ក្រុម​អធិរាជស Real Madrid បាន​នូវ​ក្តី​រីក​រាយ​ចំពោះ​កីឡាករ Gareth Bale ។ លាយ​ឡំ​និង​ភាព​រីករាយ​ Real Madrid ក៏​ជឿជាក់ដែរ​ថាទម្រង់លេងរបស់ Bale នឹងធ្វើ​ឱ្យ Spurs បន្ត​កិច្ច​សន្យា​ខ្ចី​កីឡាករ​សញ្ជាតិវែលហ៍រូបនេះ​មួយរដូវកាល​ទៀតដែល​វា​យ៉ាងហោចណាស់ក៏បាន​ជួយ​សម្រួលដល់​​ការ​បង់ប្រាក់ខែខ្លះរហូត​ដល់​កិច្ចសន្យារបស់គេ​ត្រូវ​បញ្ចប់​នៅ អេស្ប៉ាញ នៅ​ឆ្នាំ​២០២២​។ តាម​ពិត​ទៅ​កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានត្រៀមខ្លួនជាស្រេចក្នុង​ការ​ចាក​ចេញ​ពី​ Real ...
  • 1749
    0

    កាលពីចុងសប្តាហ៍មុនក្នុងជំនួប​ Der Klassiker ក្រុមម្ចាស់ផ្ទះ FC Bayern Munich បានវាយបកយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ក្នុងការប្រកួតដ៏ធំប្រចាំក្របខ័ណ្ឌ​ Bundesliga ដោយលទ្ធផល៤ទល់នឹង២​។ ៤គ្រាប់របស់ក្រុមការពារតំណែងជើងឯករកបានដោយខ្សែប្រយុទ្ធ​​ Robert Lewandowski (៣គ្រាប់) និងខ្សែបម្រើ Leon Goretzka ១គ្រាប់​ ខណៈ២គ្រាប់របស់ក្រុមអាវលឿងគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland។ ក្រោយពីបញ្ចប់ការប្រកួតអ្នកកាសែតជាច្រើនបានចោទសួរអំពីសមត្ថភាពរបស់កីឡាករសញ្ជាតិន័រវេសដែលស៊ុតបាន២គ្រាប់ ថាតើរូបគេអាចផ្លាស់មកកាន់ Bayern ...
  • 1754
    0

    Liverpool កំពុងតែជួបវិបត្តិយ៉ាងខ្លាំងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ​ ដោយបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ៨​ ក្រោយពីបរាជ័យក្រោមថ្វីជើង​ Fulham ១ទល់នឹង០​ កាលពីយប់មិញ។ បញ្ហាកីឡាកររបួស​ ក៏ដូចជាវិបត្តិខ្សែការពារ​ រួមជាមួយនឹងការចាញ់ចំនួន៦ប្រកួតជាប់ៗគ្នាហើយមិនដែលស្គាល់ពាក្យថាឈ្នះ៨លើកនៅក្នុងទឹកដីខ្លួនឯង​ បានធ្វើអោយគ្រូបង្វឹក Jurgen Klopp កំពុងមានបញ្ហាយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១នេះក្នុងនាមជាក្រុមការពារតំណែងជើង​ឯកផងដែរ។ យោងតាមរបាយការណ៍នៅអង់គ្លេសបានចុះផ្សាយថា​ កៅអីរបស់បុរសជនជាតិអាល្លឹម៉ង់កំពុងតែឡើងកំដៅខ្លាំង បន្ទាប់ពីថ្នាក់ដឹកនាំក្រុមរហស្សនាមហង្សក្រហមបានធ្វើការប្រជុំគ្នាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ក្រុមដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ។ ប្រភពដដែលខាងលើបានបន្ថែមទៀតថា​ បុគ្គល២-៣រូបដ៏មានឥទ្ធិពលនៅទឹកដី​ Anfield បានសម្លឹងមើលឃើញបេក្ខភាពដែលសាកសមបំផុតក្នុងការមកដឹកនាំ Liverpool ជំនួសលោក ...
  • 2809
    0

    (BC-99) ក្រោយ​ពី​ត្រូវ​បាន​ខ្ចី​ជើង​យក​ទៅ​លេង​ឱ្យ​ក្រុមលំដាប់​ក្របខណ្ឌ​ក្រោមពេល​នេះ​សមី​ខ្លួន​ Luke McCormick របស់តោ​ខៀវ Chelsea ក៏​ទំនង​ជា​ចង់​ចូល​រួម​ជា​អចិន្ត្រៃយ៍​ជាមួយ​ក្លិបណាមួយ​នា​ពេល​ខាង​មុខ​នេះ​​។​​ នេះ​គឺ​ជា​ដំណឹង​មិន​ល្អ​នោះ​ទេ​សម្រាប់​ក្រុមតោខៀវ Chelsea ដែល​ប្រឈមនឹងការសម្រេចចិត្តដ៏អាក្រក់មួយទាក់ទងនឹងអនាគតរបស់កីឡាករសញ្ជាតិ​អង់គ្លេស​ Luke McCormick ។ ខ្សែមបម្រើ​រូប​នេះត្រូវ​​​បានខ្ចីទៅ​ចូល​រួមជាមួយ​ Bristol Rovers ដែល​ឋិត​នៅក្របខណ្ឌ​លំដាប់​ទី​៣របស់​អង់គ្លេស​ League One  ហើយនៅ​ពេល​នេះ​ដែរ Millwall ក៏​បាន​សម្លឹង​ឃើញ​រូប​គេ​និង​សង្ឃឹមថានឹងមាន​កិច្ច​ព្រមព្រៀងមួយ​កើត​ឡើង​សម្រាប់ McCormick នៅរដូវក្តៅនេះ។ Millwall កំពុង​តែ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ក្របខណ្ឌ​បាល់​ទាត់​អាជីព​ទី​២​ ...
  • 1931
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មី ២០២១ បានបញ្ចប់សប្តាហទី១ ដោយក្រុមបាល់ទាត់ភ្នំពេញក្រោនរកគ្រាប់បាល់បានច្រើនជាងគេនឹងបានឡើងឈរកំពូលតារាងក្នុងសប្តាហ៍ទី១ ។ ភ្នំពេញក្រោន ស៊ុតបាន៧គ្រាប់ក្នុងជ័យជំនះលើក្រុមបាល់ទាត់ សូលទីឡូអង្គរ ៧ ទល់ ១ នាទឹកដីខេត្តសៀមរាប ។ ប្រកួតលើកទី២ ក្រុមសិង្ហក្រហម ត្រូវប៉ះក្រុម ចំណូលថ្មី ព្រៃវែង ក្នុងទឹកដី RSN  នាថ្ងៃទី ២០ មិនា ។ ចំណែក ក្រុមលេខ២ ...