• 2486
    0

    លោក Leonardo នាយកប្រតិបត្តិផ្នែកកីឡារបស់ Paris Saint-Germain បានចេញមុខមកបកស្រាយអំពីព័ត៌មានចចាមអារ៉ាមដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ដែលបានចុះផ្សាយមកថា​ ក្រុមរបស់ខ្លួនកំពុងតែពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi មកកាន់ទឹកដីបារាំងនៅដំណាច់រដូវកាលនេះ។ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា​អាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League។ ដោយឡែកសម្រាប់ Lionel ...
  • 1781
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា​អាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League នារដូវកាលនេះ។ ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់របស់ CR7 ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។ ...
  • 2650
    0

    អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ក្លិបបាល់ទាត់ សមាគមកីឡាបាល់ទាត់ ខ ភ ម ( Tiffy Army ) បានសម្រេចចិត្តលាឈប់ពីវិស័យបាល់ទាត់កាលពីម្សិលមិញ ។ ការសម្រេចចិត្តនេះ ដោយសារបញ្ហារបួសសរសៃជង្គង់នៅតែបន្តឈឺ ខណៈការព្យាបាលមិនអាចទៅរួច ប៉ុន្តែរូបគេបានបង្ហើបថានឹងវិលមកបន្តអាជីពវិញ បើសិនស្ថានភាពកូវីដ១៩ បានរលាយ ហើយការបើកច្រកព្រំដែនមកធម្មតាវិញ ដើម្បីចេញទៅព្យាបាលនៅក្រៅប្រទេស​ ។ អតីតអ្នកចាំទីជម្រើសជាតិបាល់ទាត់កម្ពុជា បានប្រាប់ MSR SPORT ...
  • 2050
    0

    មានសាច់សខ្ចី និងមុខយ៉ាងស្រស់ស្អាត កីឡាការិនីប៊ីយ៉ា He Xinru មានវ័យ៤១ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់វិញមិនចាញ់ក្មេងអាយុ២០ឆ្នាំជាងទេ។ នាងត្រូវបានគេចាត់ទុកថាជា ព្រះនាងប៊ីយ៉ាលំដាប់ទី២ បន្ទាប់ពីនាង Pan Xiaotong ។ កីឡាការិនីវ័យ ៤១ ឆ្នាំរូបនេះបានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនរាល់ពេលដែលនាងបង្ហាញខ្លួន ដោយសារតែរូបសម្រស់ស្រស់ស្អាត និងចរិតឆើតឆាយ។ ក្នុងឆ្នាំ ២០១០ កីឡាករតៃវ៉ាន់ខាងលើបានចូលរួមការប្រកួតពិភពលោកនៅប្រទេសចិនជាលើកដំបូង។ នាងបានជ្រុះត្រឹមវគ្គជម្រុះដោយសារតែសមត្ថភាពរបស់នាងមានកម្រិត។ នៅខែកញ្ញាឆ្នាំ ២០១២ Xinru បានកើនសមត្ថភាពជាងមុន។ ...
  • 3446
    0

    លើទំព័រ Twitter ផ្ទាល់ខ្លួន អតីតអ្នកចាំទី Iker Casillas បានបង្ហោះសារមួយថា គេ និងភរិយាបានឈានដល់ការចែកផ្លូវគ្នាហើយ។ “ទាំង Sara និងខ្ញុំមានមោទកភាពចំពោះគ្រួសារដែលយើងបានសាងរួមគ្នា។ យើងអាចចែករំលែកក្ដីស្រលាញ់ដែលធ្វើឲ្យយើងរីករាយ។ យើងនឹងដើរផ្លូវរៀងខ្លួន តែនៅតែបន្តភារៈជាឪពុកម្ដាយរបស់កូនៗជារៀងរហូត។” នេះជាសំណេររបស់អតីតសមាជិក Real Madrid និងជម្រើសជាតិអេស្ប៉ាញ។ បុរសវ័យ៤០ឆ្នាំបញ្ជាក់ថា គេ និងអតីតភរិយា នាង Sara Carbonero នឹងមើលថែកូនៗរួមគ្នា។ ...
  • 1474
    0

    កាលពីព្រឹកមិញ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញពីកកាលបរិច្ឆេទ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជាដែលត្រូវប្រកួតបង្រ្គប់នៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C​ ។ សម្រាប់ការប្រកួត៣លើកចុងក្រោយរបស់ក្រុមគោព្រៃគឺ៖ បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, អុីរ៉ាក់ v ​កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ...
  • 1383
    0

    ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបង្ហាញឯកសណ្ឋានថ្មីសម្រាប់ប្រើប្រាស់ក្នងការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលត្រូវប្រកួតលើកដំបូងនៅចុងសប្តាហ៍នេះ ។ ឈុតថ្មីរបស់ក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្ត ស្វាយរៀង ត្រៀមប្រើសម្រាប់ទទួលក្រុមបាល់ទាត់ អគ្គិសនី កម្ពុជា នៅទឹកដីរបស់ខ្លួន នាថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២១ នេះវេលាម៉ោង ៦ ល្ងាច ។ នេះជាការប្រកួតលើកទី១ សម្រាប់រដូវកាលថ្មីរបស់ ព្រះខ័នរាជស្វាយរៀង ស្របពេលក្លិបទាំងក្នុងលីគបានប្រកួតម្តងរួចរាល់ហើយ ...
  • 3340
    0

    លោក Joan Laporta ដែលទើបចូលកាន់តំណែងប្រធានក្លិប FC Barcelona សាជាថ្មីបានបង្ហាញបំណងចង់រកអ្នកចាត់ការថ្មីជំនួសលោក Ronald Koeman។ សារព័ត៌មាន AS ផ្សាយថា លោក Laporta បានរក្សាភាពអំណត់ចំពោះលោក Koeman ដែរ។ យ៉ាងណា គ្រូបង្វឹករូបនេះត្រូវបាននាំចូលពេលលោក Jose Bartomeu កំពុងកាន់តំណែង។ អ្នកសារព័ត៌មាន Manu Carreno បានសរសេរលើវិបសាយ ...
  • 1836
    0

    លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការរបូតគ្រាប់បាល់ចុងម៉ោងឲ្យ AC Milan តាមស្មើក្នុងជំនួប Europa League វគ្គ១៦ក្រុម ចុងក្រោយ ជើងទីមួយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ដែលធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់នឹង១។ ក្រុមបិសាចក្រហមបាននាំមុខមុនដោយ Amad Diallo ដោយតែតបកក្រោយបញ្ចលទីនាទី៥០។ ដល់នាទី៩០+២ទៅហើយ Simon ...
  • 3927
    0

    ខ្សែប្រយុទ្ធ​ Timo Werner ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចាកចេញពីក្រុមតោខៀវ Chelsea នៅដំណាច់រដូវកាលនេះ​ ក្រោយពីមិនជោគជ័យនៅទឹកដីអង់គ្លេស។ មូលហេតុដែលកីឡាករសញ្ជាតិអាល្លឺម៉ង់សម្រេចចិត្តចង់ចាកចេញ​ គឺដោយសារតែរូបគេមិនទទួលបានភាពជោគជ័យដូចនៅស្រុកកំណើតរបស់ខ្លួនកាលពីរដូវកាលមុន ខណៈគិតមកទល់ពេលនេះរូបគេស៊ុតបញ្ចូលទីបានតែ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៧លើកនៅក្របខ័ណ្ឌ Premier League ស្របពេលដែលគ្រូបង្វឹក Thomas Tuchel ក៏មិនសូវជាពេញចិត្តអំពីទម្រង់លេងរបស់គេផងដែរ។ គួរឱ្យដឹងថា អតីតយុវជ Stuttgart បានផ្លាស់ចេញពី​ RB Leipzig មកកាន់ទឹកដី​ Stamford Bridge នៅរដូវកាលនេះក្នុងតម្លៃខ្លួន៤៧.៥លានផោន ...