• 2712
    0

    ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការសម្រាប់សមាជិកថ្មីគឺកីឡាករ Osmar​ Francisco Moreira Jesuino ជាកីឡាបរទេសទី៤ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។ ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល រូបនេះ ធ្លាប់បានប្រកបអាជីបបាល់ទាត់នៅប្រទេសជប៉ុនលីគលំដាប់ទី២ ជាមួយក្លិប Fukuoka Avispa ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមពីររដូវកាលជាមួយនឹងក្លិប CLB Bóng Đá Hoàng Anh ...
  • 3445
    0

    នៅថ្ងៃនេះក្លិបបាល់ទាត់ បឹងកេត បានបញ្ចេញឯកសណ្ឋានសម្រាប់ប្រើប្រាស់រដូវកាលថ្មី ២០២១  ទាំងក្នុងទឹកដី និងក្រៅដី ហើយក្លិបការពារជើងឯកនេះផ្ទាល់ក៏បានបញ្ជាក់សម្រាប់តម្លៃលក់ជូនអ្នកគាំទ្រសម្រាប់អាវ និងខោ ឈុតថ្មីនេះ ផងដែរ ។ ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត បានដាក់លក់ចាប់ពីឥលូវនេះតទៅដែលមានឯកសណ្ឋានប្រកួតគ្រប់ប្រភេទ (ឈុតក្នុងទឹកដី/ឈុតក្រៅទឹកដី/ឈុតអ្នកចាំទី ក្នុងនោះតម្លៃ អាវ មួយ ៨០០០០ រៀល ស្មើ ២០ដុល្លារ និងខោ មួយ តម្លៃ ៣២០០០ រៀល ...
  • 3115
    0

    Athletic Bilbao បានយកឈ្នះ Levante ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey ដែលមានន័យថា ពួកគេនឹងមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានធំរបស់អេស្ប៉ាញនេះដល់ទៅ២ដងក្នុងខែមេសា ឆ្នាំ២០២១។ ផ្ដាច់ព្រ័ត្រ​២ដងដោយសារតែការប្រកួតសម្រាប់រដូវកាល២០១៩/២០២០មិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ ព្រោះមានការពន្យារពាក់ព័ន្ធជំងឺកូវីដ១៩ ហើយកាលបរិច្ឆេទនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមេសា តទល់ Real Sociedad។ រំលងបាន២សប្ដាហ៍ ពោលនៅថ្ងៃទី១៧ ខែមេសា Bilbao នឹងមានវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ...
  • 2323
    0

    Liverpool បន្តលទ្ធផលមិនល្អនៅកីឡដ្ឋាន Anfield ក្រោយត្រូវ Chelsea ស៊ី០ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃព្រហស្បិ៍ ទី០៤ ខែមីនា។ នេះជាលើកទី៥ជាប់គ្នាហើយដែលក្រុមហង្សក្រហមចាញ់លើដីខ្លួនឯង និងជាលើកដំបូងដែលចាញ់ជាប់គ្នា៥ដងបែបនេះ។ មុន Chelsea ពួកគេចាញ់ Burnley, Brighton, Man City និង Everton។ ផ្ទុយទៅវិញមុនបរាជ័យជាប់ៗគ្នាបែបនេះ ក្រុមលោក Jurgen ...
  • 2758
    0

    Marcus Rashford បានប្រើសម្ដីធ្ងន់ៗពេលប្រធានក្រុម Harry Maguire ស្រែកប្រាប់អំឡុងជំនួបស្មើគ្នា០ទល់នឹង០ជាមួយ Crystal Palace នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។ ស្ថានភាពពេលនោះកើតឡើងក្នុងវគ្គទី២ ដែល Rashford ព្យាយាមបញ្ជូនបាល់ ប៉ុន្តែលោកអាជ្ញាកណ្ដាល​បានបញ្ជាក់ថា off-side។ Harry Maguire បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះមិត្តរួមក្រុមវ័យក្មេងរូបនេះឡើយ។ ដោយមានអារម្មណ៍មិនសូវស្រួលដែរនោះ Rashford បានស្រែកដាក់ Maguire ថា ...
  • 2118
    0

    ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា បានបង្ហាញឯកសណ្ឋានថ្មី សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។ ឈុតក្នងដី និងក្រៅដី នេះក្លិបអគ្គិសនី បានជ្រើសរើសក្រុមហ៊ុនផលិត Forward ដែលជាដៃគូឧបត្ថម្ភថ្មី ជាមួយក្លិបសម្រាប់រដូវកាលនេះ ផងដែរ ។ សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាក្លិបតែមួយគត់ ក្នុងចំណោមក្លិបទាំង១៣ នៅលីគកំពូល ដែលមិនប្រើប្រាស់កីឡាករបរទេស ក្រោមការដឹកនាំរបស់លោក មាស ...
  • 5257
    0

    លោក Jose Mourinho អ្នកចាត់ការ Tottenham Hotspur ថ្លែងថា វាអាស្រ័យលើ Real Madrid ថាតើពួកគេអនុញ្ញាតឲ្យ Gareth Bale ចូលរួមជាមួយក្រុមរបស់លោកឬអត់នៅរដូវកាលក្រោយ។ Bale វ័យ៣១ឆ្នាំកំពុងលេង​នៅ Premier League លើលក្ខខណ្ឌខ្ចីពី Real Madrid មួយរដូវកាល ហើយកិច្ចសន្យារបស់គេ​នៅក្លិបអេស្ប៉ាញនៅសល់មួយរដូវកាលទៀត។ លោក Mourinho ថ្លែងបែបនេះ ...
  • 3986
    0

    មួយគ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង០របស់ Juventus លើ Spezia ការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី មានន័យថា Cristiano Ronaldo ឈានដល់គ្រាប់ទី២០ហើយនៅ Serie A រដូវកាលនេះ។ គ្រាប់បាល់នេះក៏កើតឡើងក្នុងការបង្ហាញខ្លួន៦០០ប្រកួតនៅក្របខណ្ឌកំពូលអឺរ៉ុបផងដែរ ពោលរាប់សរុបតាំងពីពេលលេងនៅ Sporting Lisbon, Manchester United, Real Madrid  នេះឯង។ យោងតាម BBC នេះក៏ជាការរកគ្រាប់បាល់ចាប់ពី២០គ្រាប់ឡើងរយៈពេល១២រដូវកាលជាប់ៗគ្នាហើយសម្រាប់ Ronaldo ក្នុងការប្រកួតកម្រិតលីគ។ ...
  • 1423
    0

    ក្រុមកំពូលតារាង Manchester City រកបាន៣គ្រាប់ក្នុងរយៈពេល១០នាទីចុងក្រោយដើម្បីឈ្នះ Wolverhampton ៤ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃពុធ ទី០២ ខែមីនា និងជាជ័យជម្នះ២១លើកជាប់គ្នាពីគ្រប់កម្មវិធីរដូវកាលនេះ។ ខ្សែការពារ Leander Dendoncker ភ្លាត់ស្នៀតបាល់ចូលទីខ្លួនឯងឲ្យម្ចាស់ផ្ទះមេឃខៀវនាំមុខមុននាទី១៥។ ដល់នាទី៦១ Conor Coady តាមស្មើបានវិញដោយការតែតបញ្ចូលទី។ យ៉ាងណាដល់នាទី៨០នាទី Gabriel Jesus ទាត់បញ្ចូលទីឲ្យ Man ...
  • 13947
    0

    (BC-99) សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤២,០០០ ផោនដែល​ជា​តម្លៃ​ដ៏គួរឱ្យភ្ញាក់ផ្អើលខណៈដែល FIFA បើកកញ្ចប់បដិសណ្ឋារកិច្ចសម្រាប់ប្រ​ទេស កាតា។ អ្នករៀបចំកម្មវិធីបានចេញផ្សាយព័ត៌មានលម្អិតអំពីកញ្ចប់បដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវ​ដែល​ជា​អភិជន​ដូច្នេះ​កន្លែងអង្គុយទស្សនា​បាល់ទាត់ពិភពលោក​​នៅ​ឆ្នាំ ២០២២ នេះ​មិនមានតម្លៃថោកទេ។ អ្នកគាំទ្រដែលចុះឈ្មោះចូលរួមត្រូវតែទិញសំបុត្រយ៉ាងតិចបំផុតចំនួន ២ សន្លឹកក្នុង​តម្លៃ​សរុបចំនួន ៤២,២៧០ ផោនសម្រាប់ការទស្សនា​ការ​ប្រកួតនៅពហុកីឡដ្ឋាន Lusail នៅឆ្នាំក្រោយ។ ក្នុង​តម្លៃ​នេះ​ដែរ​ម្ចាស់​សំបុត្រ​ត្រូវ​ជួបជុំ​គ្នានៅកន្លែងអង្គុយជាន់​ផ្ទាល់​ដីដោយ​ទទួលបានអាហារ ៤ វគ្គរួមមានភេសជ្ជៈស្រាក្រឡុកស្រាសំប៉ាញដ៏​មាន​តម្លៃ​ថ្លៃ​និងស្រាបៀរ។ សេវាកម្មនេះនឹង​បម្រើ​ជូន​មុនពេលចាប់ផ្តើមប្រកួត ពេលសម្រាក​តង់​ទី​១​និងបន្ទាប់ពីការប្រកួតចប់​។ ខុស​ពី​ World ...