• 1821
    0

    នៅរាត្រីថ្ងៃអាទិត្យនេះ​ ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៃការប្រកួតដ៏ធំប្រចាំសប្តាហ៍ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ។ សម្រាប់ការប្រកួតជើងទី១​ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា០ទល់នឹង០​ នៅក្នុងទឹកដី​ Old Trafford ខណៈការជួបគ្នាជើងទី២នេះនឹងធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីយប់នេះ​ដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។ យ៉ាងណាក្តី ...
  • 4321
    0

    Dang Amaobi ជាអតីតកីឡាករបាល់ទាត់ជនជាតិនីហ្សេរីយ៉ាមួយរូបដែលធ្លាប់ចំណាយពេល១១ឆ្នាំពីឆ្នាំ២០៣ដល់២០១៤ ប្រកបអាជីពនៅប្រទេសវៀតណាមដោយលេងក្លិបជាច្រើន និងទទួលបានជោគជ័យជាហូរហែ។ ក្រោយទទួល​បានសញ្ជាតិវៀតណាម បុរសវ័យ៣៩ឆ្នាំបានសម្រេចចិត្តបន្តស្នាក់នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ ដោយមិនបានត្រលប់ទៅនីហ្សេរីយ៉ាវិញឡើយ។ Amaobi ថ្លែងថា បាល់ទាត់ គឺជាដើមចមដែលបានជំរុញរូបគេឈានជើងមកកាន់ប្រទេសវៀតណាម ហើយគេក៏អាចរកបានប្រាក់ចំណូលយ៉ាងច្រើនថែមទៀត។ អតីតខ្សែប្រយុទ្ធខាងលើថ្លែងបែបនេះ “៖បាល់ទាត់ជាហេតុផលដែលនាំខ្ញុំមកកាន់ប្រទេសវៀតណាម។ ខ្ញុំពិតជាទទួល​បានឱកាសយ៉ាងច្រើននៅទីនេះ។ ខ្ញុំបានលេងនៅក្លិបកំពូលៗ និងទទួលបានសមិទ្ធផលច្រើន មានមិត្តភក្ដិច្រើន និងទទួលបានការស្រលាញ់រាប់អានពីគ្រប់គ្នា។ អ្វីគ្រប់យ៉ាងដែលខ្ញុំទទួល​បាន និងការងារបច្ចុប្បន្ន បានមកពីបាល់ទាត់វៀតណាម។ បើគ្មានបាល់ទាត់ទេ ខ្ញុំមិនដឹងធ្វើអ្វីទេ។ បើនិយាយពីរឿងប្រាក់ចំណូលវិញ ...
  • 2466
    0

    (BC-99) លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបាននិយាយថាកីឡាករគ្រប់រូបចាំបាច់ត្រូវតែគ្រប់​គ្រង​ការ​ប្រកួត​ឱ្យ​បាន​ច្រើនបំផុត​​ជាង​គូ​ប្រជែង Manchester City ដែល​កំពុង​តែ​ឈរនៅលើកំពូលតារាងសម្រាប់​ការប្រកួតរបស់ពួកគេនារាត្រីនេះ​។ វានឹងក្លាយជាកំណត់ត្រាឈ្នះ ២១ ប្រកួតរបស់ Man City ប្រឆាំងនឹងកំណត់ត្រាឈ្នះ​ក្រៅដីក្នុង​លីគ​របស់ Man United ដែលមានរយៈពេលជាងមួយឆ្នាំ។ Solskjaer នៅតែមានទំនុកចិត្តនៅមុនពេលក្រុម​ទាំង​ពីរ​ប្រកួត​គ្នា​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ​ហើយសង្ឃឹមថាយុទ្ធសាស្រ្តដែលគាត់គ្រោងនឹងអនុវត្តនឹងដំណើរការទៅមុខដោយ​លទ្ធផល​វិជ្ជមាន​។ លោកបានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតកាលពីថ្ងៃសុក្រថា“ អ្នកត្រូវតែធ្វើការ​វាយលុកឱ្យ​បាន​លឿន​និង​រហ័ស​​ ហើយអ្នកក៏​ត្រូវតែការពារក្នុង​កម្រិតខ្ពស់បំផុតបំផុត​ដែរ​។ យើង​រំពឹង​លើ​សំណាង​នៅពេលដែល​មាន​ឱកាស​ល្អ​​ខ្លះ​ដែរ។ ការ​សម្រេច​ចិត្ត​ដ៏​ល្អ​នោះ​គឺ​ជា​ការ​ស៊ុត​បាល់​ឱ្យ​ចំគោល​ដៅ​​” ។ ...
  • 3498
    0

    លោក Sam Allardyce អ្នកចាត់ការ West Bromwich Albion បានរិះគន់យ៉ាងខ្លាំងទៅលើក្រុមអ្នករៀបចំការប្រកួតក្របខណ្ឌ Premier League។ ជាក់ស្ដែង ម្ចាស់ផ្ទះ West Brom ទទួលភ្ញៀវ Newcastle ត្រឹមរយៈពេល ៦០ ម៉ោងបន្ទាប់ពីបរាជ័យក្នុងផ្ទះ ១-០ កាលពីថ្ងៃព្រហស្បតិ៍ក្រោមថ្វីជើង Everton។ លោក Allardyce មានការព្រួយបារម្ភជាមួយនឹងកង្វះពេលវេលារៀបចំសម្រាប់កីឡាករខ្លួន។ ផ្ទុយទៅវិញ ...
  • 1656
    0

    លោក Jurgen Klopp អ្នកចាត់ការ Liverpool អះអាងថា កីឡាករស្នូលក្នុងក្រុមនឹងមិនចាកចេញឡើយ បើក្រុមមិនមានកៅអីក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។  លោកទទូចថា ក្រុមរបស់លោកនឹងអាចរក្សាបានកីឡាករសំខាន់ៗទាំងអស់។ ក្រុមហង្សក្រហមធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ហើយកំពុងប្រជែងកៅអី Top 4 យ៉ាងលំបាក។ ក្រុមលោក Klopp កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយចាញ់ Chelsea កាលរាត្រីថ្ងៃព្រហស្បតិ៍ ហើយក៏អាចរអិលទៅថែមទៀតដែរ ...
  • 1779
    0

    (BC-99) ក្លឹបកាំភ្លើងធំ Arsenal កំពុងបង្កើនចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Eintracht Frankfurt កីឡាករ Andre Silva ។ Silva ត្រូវ​បានកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅដើម្បីជំនួសខ្សែប្រយុទ្ធឆ្នើម Alexandre Lacazette នៅរដូវក្តៅនេះនេះ​បើ​យោល​ទៅ​លើ​ការរាយការណ៍របស់កាសែត Daily Star ។​ Lacazette រកបាន ៥៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៧ លើកសម្រាប់ក្រុមកាំភ្លើងធំចាប់តាំងពីចូលរួមចាក​ចេញ​ពី ...
  • 2132
    0

    កីឡាករ Douglas Rosa Tardin បានក្លាយជាកីឡាបរទេសទី៥ សម្រាប់ក្លិបគិរីវង់សុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ។ ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល បានចូលប្រកបអាជីបបាល់ទាត់នៅលីគ២កម្រិតជាតិ​(Nationalliga B ) ជាមួយក្លិប FC Wangen bei Olten នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam ...
  • 2709
    0

    ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការសម្រាប់សមាជិកថ្មីគឺកីឡាករ Osmar​ Francisco Moreira Jesuino ជាកីឡាបរទេសទី៤ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។ ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល រូបនេះ ធ្លាប់បានប្រកបអាជីបបាល់ទាត់នៅប្រទេសជប៉ុនលីគលំដាប់ទី២ ជាមួយក្លិប Fukuoka Avispa ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមពីររដូវកាលជាមួយនឹងក្លិប CLB Bóng Đá Hoàng Anh ...
  • 3438
    0

    នៅថ្ងៃនេះក្លិបបាល់ទាត់ បឹងកេត បានបញ្ចេញឯកសណ្ឋានសម្រាប់ប្រើប្រាស់រដូវកាលថ្មី ២០២១  ទាំងក្នុងទឹកដី និងក្រៅដី ហើយក្លិបការពារជើងឯកនេះផ្ទាល់ក៏បានបញ្ជាក់សម្រាប់តម្លៃលក់ជូនអ្នកគាំទ្រសម្រាប់អាវ និងខោ ឈុតថ្មីនេះ ផងដែរ ។ ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត បានដាក់លក់ចាប់ពីឥលូវនេះតទៅដែលមានឯកសណ្ឋានប្រកួតគ្រប់ប្រភេទ (ឈុតក្នុងទឹកដី/ឈុតក្រៅទឹកដី/ឈុតអ្នកចាំទី ក្នុងនោះតម្លៃ អាវ មួយ ៨០០០០ រៀល ស្មើ ២០ដុល្លារ និងខោ មួយ តម្លៃ ៣២០០០ រៀល ...
  • 3112
    0

    Athletic Bilbao បានយកឈ្នះ Levante ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey ដែលមានន័យថា ពួកគេនឹងមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានធំរបស់អេស្ប៉ាញនេះដល់ទៅ២ដងក្នុងខែមេសា ឆ្នាំ២០២១។ ផ្ដាច់ព្រ័ត្រ​២ដងដោយសារតែការប្រកួតសម្រាប់រដូវកាល២០១៩/២០២០មិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ ព្រោះមានការពន្យារពាក់ព័ន្ធជំងឺកូវីដ១៩ ហើយកាលបរិច្ឆេទនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមេសា តទល់ Real Sociedad។ រំលងបាន២សប្ដាហ៍ ពោលនៅថ្ងៃទី១៧ ខែមេសា Bilbao នឹងមានវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ...