• 1752
    0

    កីឡាករបរទេស ៤រូបរបស់ក្លិប៤ផ្សេងគ្នាកំពុងឈរកំពូលតារាងក្នុងការទាត់បញ្ចូលទីបានច្រើនជាងគេ (TOP SCORERS) គិតត្រឹមសប្តាហ៍ទី៥ នៃការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ នេះ ។ កីឡាករដែលឈរកំពូលតារាងគឺខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Miguel Angel Juncomartinez ( Mika )របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយលេង៣ប្រកួតស៊ុតបាន៦គ្រាប់នឹងជួយក្រុមឈ្នះទាំង៣ប្រកួត ។ ខ្សែប្រយុទ្ធរបស់ក្លិប អាស៊ី អឺរ៉ុប Abee Ndjoo Hurbert ឈរនៅលេខ២ដោយរកបាន ៥គ្រាប់ ក្នុងការលេង ៣ប្រកួតអោយក្លិបរបស់គេ ។ ...
  • 4963
    0

    Juventus បានបន្តដំណើររបស់ខ្លួនក្នុងការប្រដេញតំណែងកំពូលតារាងនៅក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Napoli ដោយលទ្ធផល២ទល់នឹង១ កាលពីយប់មិញនៅក្នុងទឹកដីខ្លួនឯង។ ២គ្រាប់របស់ក្រុមរហស្សនាមសេះបង្កង់រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo និង​ Paulo Dybala ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Lorenzo Insigne នៅនាទីទី៩០។ យ៉ាងណាក្តីការស៊ុតបញ្ចូលទី១គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើឱ្យគេបង្កើតកំណត់ត្រាថ្មីមួយទៀតគឺ ស៊ុតបញ្ចូលទីបានយ៉ាងហោច២៥គ្រាប់នៅក្នុងលីគក្នុងរយៈពេល១២រដូវកាលចុងក្រោយនេះតែម្តង។ គួរឱ្យដឹងថា គិតមកទល់សប្តាហ៍ទី២៩នេះ Juventus ឈរនៅលេខ៣មាន៥៩ពិន្ទុនៅក្នុងដៃ ខណៈ Inter ...
  • 2017
    0

    លោក Thomas Tuchel និយាយថា គ្រាប់បាល់ដំបូងរបស់ Mason Mount នៅ UEFA Champions League គឺជាការបោះជំហានដ៏ធំសម្រាប់រូបគេក្នុងនាមជាកីឡាករ។ អ្នកចាត់ការ Chelsea ថ្លែងបែបនេះក្រោយក្រុមរបស់លោកបានយកឈ្នះ FC Porto ២ទល់នឹង០ ក្នុងវគ្គ៨ក្រុម ហើយ Mount ជាអ្នករកបានគ្រាប់ទីមួយ មុន Ben Chilwell បន្ថែមបានគ្រាប់ទី២។ ...
  • 1828
    0

    ភាពមិនចាញ់សោះចំនួន១៩ប្រកួតជាប់គ្នានៅក្របខណ្ឌ UEFA Champions League របស់ Bayern Munich ត្រូវបានបញ្ចប់ដោយ Paris Saint Germain។ ក្រុមជើងឯកអាល្លឺម៉ង់ត្រូវក្រុមជើងឯកបារាំងឈ្នះ២ទល់នឹង៣ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។ ដូច្នេះ Bayern មិនអាចតាមស្មើកំណត់ត្រាមិនចាញ់សោះ២០ប្រកួតជាប់គ្នារបស់ Manchester United ដែលធ្វើបានពីចន្លោះឆ្នាំ២០០៧ ដល់២០០៩។ គ្រាប់បាល់ពី Eric Choupo-Moting ក្នុងនាទី៣៧ និង Thomas ...
  • 3417
    0

    (BC-99) ខ្សែបម្រើវ័យជំទង់របស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Charlie Savage បាននិយាយ​ថាគេ​ជាកីឡាករផ្សេងម្នាក់​ទៀត​បើប្រៀបធៀបនឹងឪពុករបស់ខ្លួន​គឺ​លោក​ Robbie Savage។ Robbie Savage ត្រូវបានគេស្គាល់ថាជាខ្សែបំរើប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែបំរើប្រយុទ្ធដ៏ឆ្នើមបំផុតនៅ Premier League ពេលដែល​លោក​នៅជា​កីឡាករ​របស់​ Leicester City ក៏​ប៉ុន្តែ​ខ្សែ​បម្រើ​វ័យ​ជំទង់​ Charlie Savage ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​បានប្រាប់សារព័ត៌មាន​ថា “វាពិតជាល្អណាស់ក្នុង​ការ​លេង​ត្រាប់​តាម​អ្វីដែលប៉ា​ខ្ញុំ​បានលេង​ឱ្យ​ក្លិប​ក៏​ដូច​ជា​ជម្រេស​ជាតិ​វេលស៍។ តែ​យើងទាំង​ពីរ​មានភាពខុសគ្នា។ ប៉ា​របស់​ខ្ញុំ​គាត់​មានភាពស្វាហាប់ចំណែកខ្ញុំមាន​អ្វី​ដែល​លើស​ពី​អ្នកលេងបាល់ទៅ​ទៀត។ ខ្ញុំគិតថាខ្ញុំជាអ្នកបញ្ចប់ទី​ល្អជាងគាត់ផងដែរ។ គាត់មិនចូលចិត្តឱ្យ​ខ្ញុំនិយាយបែបនេះ​ទេ ប៉ុន្តែប្រសិនបើខ្ញុំអាចមានអាជីពបាន​ត្រឹម​ពាក់កណ្តាលដែលគាត់មាននោះខ្ញុំប្រាកដ​ជា​សប្បាយចិត្តខ្លាំងណាស់” ។ ...
  • 1399
    0

    អ្នកចាំទីក្លិប ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានចេញមុខសុំទោសចំពោះកាយវិការមិនសមរម្យ ក្នុងការប៉ះទង្គិចជាមួយកីឡាករ Anderson របស់ បឹងកេត ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាកាលពីម្សិលមិញ ។ អតីតអ្នកចាំទី ទ័ព បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា÷ សុំទោសចំពោះកាយវិការមិនសមរម្យរបស់ខ្ញុំកាលពីម្សិលមិញ ព្រោះតែទឹកដីមួយនេះហើយ ធ្លាប់ផ្តល់ភាពឈឺចាប់អោយខ្ញុំខ្លាំងបំផុតក្នុងជីវិតបាល់ទាត់ ស្ទើរតែមិនអាចបំភ្លេចវាបាន ទើបខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ជាងការប្រកួតណាៗទាំងអស់ ។ សូមបញ្ជាក់ថា អ៊ុំ វិចិត្រ បានប៉ះទង្គិចជាមួយខ្សែការពារ Anderson ...
  • 2199
    0

    Real Madrid បានយកឈ្នះ Liverpool ៣ទល់នឹង១ ក្នុងការប្រកួតជើងទីមួយ វគ្គ៨ក្រុម UEFA Champions League។ Vanicious Junior ជាអ្នកទាត់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះអធិរាជសមួយគ្រាប់មុនក្នុងនាទី២៧ ហើយ៩នាទីក្រោយមក Marco Asensio ឆ្កឹះផុតដៃអ្នកចាំទី Alisson Becker បន្ថែមគ្រាប់ទី២។ ចូលដល់វគ្គទី២នាទី៥១ Mohamed Salah ទាត់បញ្ចូលទីតាមពីក្រោយ។ យ៉ាងណា Vinicius ...
  • 1904
    0

    Erling Braut Haaland បានក្លាយជា superstar សូម្បីតែក្រុមន្ត្រីដឹកនាំការប្រកួតក៏តាមសូមហត្ថលេខាដែរ ទោះ Borussia Dortmund របស់គេប្រកួតចាញ់ Manchester City ២ទល់នឹង១ ក្នុងជំនួប UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទីមួយ។ ក្រោយចប់ការប្រកួត ជំនួយការអាជ្ញាកណ្ដាលជនជាតិរ៉ូម៉ានី បានតាម Haaland ដល់ច្រកចេញចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីស្នើសូមហត្ថលេខារបស់គេដាក់លើកាតក្រហម និងកាតលឿង។ ទាក់ទងរឿងរ៉ាវនេះ ...
  • 1048
    0

    ការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៥នៃពានរង្វាន់លីគកំពូលរវាងក្រុមខ្លាំង បឹងកេត ចាញ់ ភ្នំពេញក្រោន ១ ទល់ ២ នាកីឡដ្ឋាន Cambodia Airways ។ ម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខមុនដោយ ម៉ាត់ ណូរុន ក្នុងវគ្គទី១ ខណៈវគ្គទី២ ភ្នំពេញក្រោន វាយបក២គ្រាប់ វិញដោយកីឡាករ អ៊ុយក្រែន Valerri និង Yudai ។ នេះជាការចាញ់លើកទី២ក្នុងផ្ទះរបស់ បឹងកេត ...
  • 2030
    0

    នាយកប្រតិបត្តិ Borussia Dortmund​ លោក Hans-Joachim Watzke បាននិយាយថា ក្លឹបមានគម្រោងការចង់រក្សាខ្សែប្រយុទ្ធ Erling Haaland បន្ត១រដូវកាលទៀត ហើយនឹងបើកភ្លើងខៀវសម្រាប់ក្លឹបណាដែលដាក់សំណើរមកកាន់ខ្សែបម្រើ Jadon Sancho។ ការនិយាយបែបនេះគឺដោយសារតែ Erling Haaland កំពុងតែត្រូវបានគេបាញ់ព្រួញនៅក្នុងការផ្លាស់ចេញពីទឹកដី Westfalenstadion យ៉ាងខ្លាំងនៅដំណាច់រដូវកាលនេះ ខណៈដែល Jadon Sancho នៅតែបន្តមានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរមកកាន់ Manchester United ដដែល។ ជាក់ស្តែងលោក Hans-Joachim Watzke បានបង្ហើបឱ្យដឹងថា៖ ...