• 2441
    0

    ក្នុងជំនួបទីសប្តាហ៍៣១នៅក្របខណ្ឌបាល់ទាត់ Premier League យប់មិញនេះ ក្រុមបាល់ទាត់ Wolverhampton Wanderers បានប្រកួតឈ្នះក្រៅដីជាមួយក្រុម Fulham ១ទល់០យ៉ាងប្រផិតប្រផើយ ពោលគឺស៊ុតដោយកីឡាករ Adama Traore នៅនាទី៩០+២ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Silva ជាអ្នកបញ្ជូន។ គួរបញ្ជាក់ថា ជ័យជំនះ១ទល់០ ស៊ុតដោយ Adama Traore នេះ គឺជាគ្រាប់បាល់លើកដំបូងសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញ់រូបនេះ ក្រោយខកខានស៊ុតបាល់បញ្ជូលទីតាំងពីខែធ្នូ ឆ្នាំ២០១៩មកម្លេះ។ ...
  • 1869
    0

    (BC-99) លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United បានសាទរចំពោះលោក Bruno Fernandes ចំពោះការទាត់​បាល់​ប៉េណាល់ទីកាលពីយប់មិញ“ ដោយភ្នែកតែម្ខាង” ។ ក្នុងជ័យជម្នះ Europa League របស់ Man Utd ទល់នឹង Granada ២-០ កីឡាករ​ព័រទុយហ្គាល់​ Fernandes បានរកគ្រាប់បាល់ពីការស៊ុតពិន័​យ​បាន​យ៉ាង​ល្អ​ដែល​វាបាន​ផ្តល់​អត្ថប្រយោជន៍ដល់​ក្រុម​នេះ​ក្នុង​នាម​ជា​ក្រុមលេង​ក្រៅ​ដី​នៅ​ជើង​ទី​១​។​ ...
  • 1556
    0

    Leeds United ត្រូវបានគេរាយការណ៍មកបាន​ បានចូលខ្លួនមកប្រជែងជាមួយ FC Barcelona និង Juventus ដើម្បីយកខ្សែប្រយុទ្ធ​ Sergio Aguero ដែលផុតកុងត្រាជាមួយ Manchester City នារដូវកាលនេះ។ ប្រភពដែលបង្ហើបដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានបន្ថែមទៀតថា​ មូលហេតុដែលក្រុមចំណូលថ្មីនៅក្របខ័ណ្ឌ Premier League នារដូវកាលនេះចង់បានអតីតសមាជិក Atletico Madrid ដោយសារតែគ្រូបង្វឹក Marcelo Bielsa​ ជាជនជាតិអាហ្សង់ទីនដូចគ្នា​ ...
  • 1785
    0

    លោក Arsene Wenger នាយកផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោក​ បានបង្ហើបថា សហព័ន្ធបាល់ទាត់ពិភពលោកអាចនឹងសម្រេចដាក់ប្រព័ន្ធចាប់បាល់ Offside នៅលើទីលានក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំបានបន្ថែមទៀតថា៖​ “ប្រព័ន្ធថ្មីដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នេះគឺ​ដើម្បីជាជំនួយលើការសម្រេចិត្តរបស់អជ្ញាកណ្តាលនៅលើទីលានភ្លាមៗ រួមទាំងការប្រើប្រាស់ប្រព័ន្ធ VAR ផងដែរ​ ដើម្បីកុំឱ្យខាតពេលក្នុងការមើលសកម្មភាពឡើងវិញម្តងទៀត។” យ៉ាងណាក្តីសម្រាប់ការប្រើប្រាស់ប្រព័ន្ធខាងលើនេះគឺស្ថិតនៅក្រោមការពិភាក្សាសិនតែប៉ុណ្ណោះ​ ប៉ុន្តែទំនងជាអាចកើតឡើងបាននៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំក្រោយនេះផងដែរ​ បើសិនជាមានការឯកភាពពីសំណាក់ប្រមុខបាល់ទាត់ Gianni Infatino។ គួរឱ្យដឹងថា​ បើសិនមិនមានអ្វិប្រែប្រួលនោះទេ ការប្រកួតពានរង្វាន់ FIFA ...
  • 2200
    0

    ខ្សែប្រយុទ្ធ Kylian Mbappé ត្រូវបានគេរាយការណ៍ថា បានប្រាប់ PSG ថារូបគេនឹងមិនបន្តកិច្ចសន្យារទៀតទេ ហើយបានត្រៀមខ្លួនរួចរាល់ដើម្បីផ្ទេរទៅកាន់ក្លិប Real Madrid ។ ដោយក្នុងនោះ Mbappé ប្រាប់ PSG ថារូបគេនឹងចាកចេញហើយនៅពេលកិច្ចសន្យាអស់សុពលភាពនៅខែមិថុនាឆ្នាំ ២០២២។ ស្របពេលមានការព្យាយាមម្តងហើយម្តងទៀត ដោយប្រធានផ្នែកកីឡារបស់ PSG គឺលោក Leonardo ដើម្បីចង់រក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះអោយបន្តស្នាក់នៅទឹកដីបារាំង។ ដោយឡែក សារព័ត៌មានអេស្ប៉ាញ Cuatro ...
  • 3995
    0

    ស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានឈានដល់ដំណាក់កាលដាំស្មៅធម្មជាតិ ដោយគ្រោងរួចរាល់ក្នុងខែ មិថុនា ២០២១ នេះ ។ លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR SPORT ...
  • 1414
    0

    Slavia Prague បានរកគ្រាប់បាល់បញ្ចូលទីចុងម៉ោងតាមស្មើម្ចាស់ផ្ទះ Arsenal ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ UEFA Europa League។ គ្រាប់បាល់បញ្ចូលទីពីកីឡាករបម្រុង Nicolas Pepe ស្ទើរតែឲ្យក្រុមកាំភ្លើងធំនាំមុខជើងទីមួយទៅហើយ ព្រោះគេបានទាត់បញ្ចូលទីក្នុងនាទី៨៦។ ផ្ទុយទៅវិញ Tomas Holes បានតែតបញ្ចូលទីក្នុងនាទី៩០+៣ ធ្វើឲ្យក្រុមមកពីសាធារណរដ្ឋឆេកមានគ្រាប់បាល់នៅក្រៅដី។ ជើងទី២ នឹងធ្វើឡើងនៅក្រុងប្រាក ថ្ងៃពុធ សប្ដាហ៍ក្រោយ ហើយលោក Mikel Arteta ...
  • 8132
    0

    Manchester United បានបោះជំហានទៅមុខថែមក្នុងការប្រកួត Europa League ក្រោយយកឈ្នះ Granada ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។ Rashford បានទាត់បញ្ចូលទីពីការបញ្ជូនពីចម្ងាយយ៉ាងល្អដោយ Victor Lindelof ក្នុងនាទី៣១។ Yangel Herrera ដែល Granada ខ្ចីពី Manchester City បានទាត់បុកបង្គោល ហើយ Robert Soldado ក៏ទាត់ផុតទៅឆ្ងាយ។ ...
  • 1314
    0

    (BC-99) ខ្សែការពារ Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានបើកចំហអំពីភាពជាដៃគូរវាង​គេ​ជាមួយមិត្តរួមក្រុម​ Harry Maguire ។ អ្នកទាំងពីរបានក្លាយជាគូជម្រើសដំបូងដោយស្វ័យប្រវត្តិនៅ United ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ខណៈ​ដែល​ Maguire បានលេង ១០០ ប្រកួតឲ្យបិសាចក្រហមហើយ Lindelof ត្រូវបានគេសួរថាតើគាត់មានអារម្មណ៍យ៉ាង​ណា​ដែរ​ពេល​នៅ​ក្បែរកីឡាករអង់គ្លេសក្នុង​តំណែង​ជា​ខ្សែ​ការពារកណ្តាលបែប​នេះ​? ថ្លែងនៅមុនការប្រកួតជើងទី ១ ...
  • 2126
    0

    ក្រុមញញួរយក្ស West Ham United ត្រូវគេរាយការណ៍មកថា ទំនងជាដាក់សំណើរទិញផ្តាចយកខ្សែបម្រើ Jesse Lingard ពី Manchester United នៅដំណាច់រដូវកាលនេះ ក្រោយលក្ខខ័ណ្ឌខ្ចីអស់សុពលភាព។ កីឡាករដែលទើបជាប់ជម្រើសជាតិអង់គ្លេសកាលពីពេលថ្មីៗនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អចាប់តាំងពីផ្លាស់ពីទឹកដី Old Trafford មកកាន់ទីក្រុងឡុងដ៍ដោយរូបគេស៊ុតបញ្ចូលទីបាន៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន៨លើកឱ្យក្រុមលោក David Moyes។ អ្នកចាត់ការជនជាតិស្កុតឡែតបាននិយាយថា៖ “យើងបានធ្វើការសម្រេចថានឹងយក Lingard មកកាន់ក្លឹបជាអចិន្រ្តៃយ៍តែម្តងនៅរដូវកាលក្រោយ ប៉ុន្តែអ្វីៗគឺស្ថិតនៅក្នុងដៃរបស់ Manchester ...