• 4860
    0

    (BC-99) ក្រុម​ចោរប្លន់ប្រដាប់អាវុធដែលបាន​ធ្វើ​សកម្មភាព​ពេញទីក្រុងឡុងដ៍ដែល​ក្នុង​នោះ​ក៏​បាន​ប្លន់​លើ​អតីត​កីឡាករ​ក្រុម Arsenal Mezut Ozil និង Sead Kolasinac ដែរ​នោះ​ត្រូវបានតុលា​ការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារសរុប​ជាង ១០០ ឆ្នាំ។ ក្រុមចោរប្លន់ប្រដាប់អាវុធដែល​មាន​បក្ស​ពួក​ចំនួន​ ៨ នាក់​ត្រូវ​បាន​ប៉ូលីស​អង់គ្លេស​ចាប់​ខ្លួន​បាន​នា​ពេល​កន្លង​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ម្នាក់ៗ​ពី​១៦​ទៅ​១៨​ឆ្នាំ​ទៅ​តាម​អំពើរ​ជាក់​ស្តែង​របស់​ពួក​គេ​។​ ក្នុង​នោះ​ក៏​មាន​២​នាក់​ដែរ​ដែល​ជា​ជន​ដៃ​ដល់​ដក​អាវុធ​ភ្ជង់​ប្លន់​នាឡិការ​ដ៏​មាន​តម្លៃ​ថ្លៃ​របស់​អតីត​កីឡាករកាំភ្លើង​ធំ Arsenal Mezut Ozil ។ ពួក​គេ​ទាំង​នេះ​គឺ​ជា​ក្រុម​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​តាម​ដង​វិថីស្ងាត់ៗ​មួយ​ចំនួន​និង​ការតាម​ប្លន់​ដល់​ផ្ទះ​តែ​ម្តង​ផងដែរ​ដែល​ប៉ូលីស​ក្រុង​ឡុងដ៍​តាម​ប្រមាញ់​ជាយូរ​ណាស់​មកហើយ។​ បើ​សរុប​ចំនួន​ឆ្នាំ​នៃ​ការ​ជាប់​គុក​របស់​ចោរ​ទាំង​៨​នាក់​ខាង​លើ​នេះ​ដែរ​គឺ​មាន​ចំនួន​ជាង​១០០​ឆ្នាំ​ឯណោះ​។​  
  • 1170
    0

    ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ បានយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទ ( Tiffy Army ) ក្នុងលទ្ធផល ៣ ទល់ ២ នៃការប្រកួតពានរង្វាន់លីគកំពូលរដូវថ្មី ២០២១ ។ នាទឹកដីសៀមរាប ទីលាន SRU ក្រុម អង្គរថាយហ្គឺរ បានបើកការនាំមុខក្រុម ភ្ញៀវ ៣ គ្រាប់មុនដោយ កីឡាករ ឡុង ...
  • 1317
    0

    លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានកោតសរសើរ Sergio Aguero ចំពោះទេពកោសល្យក្នុងការស៊ុតបាល់បញ្ជូលទីកន្លងមក ស្របពេលដែលអ្នកចាត់ការរូបនេះទទួលដំណឹងថា Aguero នឹងត្រៀមដើរចេញពី Man City នៅចុងរដូវកាលនេះ ខណៈដែលកិច្ចសន្យារបស់គេនិងត្រូវផុតកំណត់នាចុងរដូ​វកាលនេះហើយ។ គួរបញ្ជាក់ថា Arsenal កំពុងពិចារណាចង់បាន Aguero មកកាន់ទឹកដី Emirates Stadium ដោយគ្មានតម្លៃខ្លួន ស្របពេលដែលម្ចាស់សម៉ីខ្លួនផ្ទាល់ហាក់បីដូចជាចាប់អារម្មណ៍ជាមួយនិងក្លឹប Barcelona ...
  • 1326
    0

    កិច្ចសន្យាក្នុងនាមជាអ្នកចាត់ការ Real Madrid របស់ Zinedine Zidane នៅសល់សុពលភាពត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយកន្លងមកក៏មានលេចឮដំណឹងនៃការចាកចេញ​ដែរ។ ក្នុងការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ ក្រុមអធិរាជសកំពុងឈរលេខ៣ មាន៦០ពិន្ទុពីក្រោមក្រុមកំពូលតារាង Atletico Madrid ៦ពិន្ទុ។ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ពួកគេនឹងត្រូវជួបជាមួយ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ប្រធានក្លិប Real Madrid លោក Florentino ...
  • 2120
    0

    គ្រាប់បាល់ពី Harry Maguire ក្នុងនាទី៨៥បានផ្ដល់ជ័យជម្នះដល់ក្រុមជម្រើសជាតិអង់គ្លេសលើប៉ូឡូញ ២ទល់នឹង១នៃវគ្គជម្រុះ FIFA World Cup នៅថ្ងៃពុធ ទី៣១ ខែមីនា។ Harry Kane បានទាត់បាល់១១ម៉ែត្របញ្ចូលទីក្នុងនាទី១៩ ឲ្យអង់គ្លេសនាំមុខ បន្ទាប់ Michal Helik របស់ប៉ូឡូញបង្កកំហុសលើ Raheem Sterling។ ដល់នាទី៥៨ ប៉ូឡូញដែលគ្មានខ្សែប្រយុទ្ធ Robert Lewandowski ដោយសាររបួស ...
  • 872
    0

    ដោយសារការផ្លាស់ប្ដូរពេលវេលានៃការប្រកួតមួយចំនួន បានធ្វើអោយក្លិប Tiffy Army ត្រូវបោះជំរំហ្វឹកហាត់ និងលេង២ប្រកួត នៅទឹកដីសៀមរាប ទើបត្រលប់មកភ្នំពេញ វិញ នៃពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២១ ។ ប្រកួតលើកទី១ ក្លិបរហ័សនាម ទ័ព ត្រូវប៉ះក្លិបម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅថ្ងៃទី ០១ ខែ មេសា នេះវេលាម៉ោង ៣:៣០ នាទីរសៀល នាទីលាន SRU ...
  • 1508
    0

    កាសែត The Times បានរាយការណ៍ថាប្រសិនបើ Man City បរាជ័យក្នុងការប្រជែងទិញយក  Erling Haaland ពីក្រុម Borussia Dortmund មិនបាន ពួកគេនឹងពិចារណាមួយច្រកទៀតគឺទិញយកខ្សែប្រយុទ្ធរបស់ Tottenham គឺកីឡាករ Harry Kane ដែលជាគោលដៅបន្ទាប់។ Kane មានអាយុចាស់ជាង Haaland ៧ឆ្នាំ ប៉ុន្តែមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅក្នុងលីក Premier League ...
  • 4409
    0

    អាជ្ញាកណ្តាល Charles Bulu បានដួលសន្លប់ខណៈកំពុងដឹកនាំការប្រកួតរវាងកូរឌីវ័រ និងអេត្យូពី នៅល្ងាចថ្ងៃអង្គារទី៣០ ខែមីនា។ សារព័ត៌មាន Daily Mail ឲ្យដឹងថា អាជ្ញាកណ្តាល Charles Bulu បានដួលមិនដឹងខ្លួននៅនាទី៨១ ហើយទទួលបានការព្យាបាលបន្ទាន់។ ក្រោយមកលោកបានដឹងខ្លួនវិញប៉ុន្តែមិនអាចបន្តការប្រកួតបានទៀត។ អាជ្ញាកណ្ដាលជំនួសត្រូវបានតែងតាំង ប៉ុន្តែក្រុមភ្ញៀវអេត្យូពីបានតវា ដោយសារតែការព្រួយបារម្ភអំពីកាត់សេចក្ដីមិនត្រឹមត្រូវ។ ដូច្នេះជំនួយការអាជ្ញាកណ្តាលបានស្នើបញ្ឈប់ការប្រកួតតែម្ដង។ ការប្រកួតរវាងកូឌីវ័រ និងអេត្យូពីបានបញ្ចប់នៅនាទី ៨១ ពេលម្ចាស់ផ្ទះនាំមុខ ៣-១ ...
  • 1671
    0

    Diogo Jota, Cristiano Ronaldo និង Alves Palhinha Gonçalves រកបានម្នាក់មួយគ្រាប់ ជួយព័រទុយហ្គាល់វាយបកឈ្នះលុចហ្សំបួរ ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅថ្ងៃអង្គារ​ ទី៣១ ខែមីនា។ ម្ចាស់ផ្ទះលុចហ្សំបួរដែលបានយកឈ្នះសាធារណរដ្ឋអៀរឡង់កាលថ្ងៃសៅរ៍បាននាំមុខក្រុមជើងឯកអឺរ៉ុបព័រទុយហ្គាល់ តាមរយៈការតែតបញ្ចូលទីពី Gerson Rodrigues ក្នុងនាទី៣០។ យ៉ាងណា Jota ខ្សែប្រយុទ្ធ Liverpool ...
  • 3007
    0

    ថ្មីៗ​នេះ​ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United Edinson Cavani បាននិយាយអំពី​អតីត​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​ខ្លួន​កាលពីក្មេង។ Cavani និយាយថាកីឡាករអាហ្សង់ទីនដ៏​អស្ចារ្យមួយ​រូប​គឺ​ជា​មនុស្ស​ដំបូងគេដែលបាន​ជំរុញ​ឱ្យ​រូប​គេ​បណ្តុះ​ឆន្ទៈ​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់​ទាត់​អាជីព​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ Gabriel Batistuta ដែល​ជា​អតីត​កីឡាករ​របស់​ក្លិប​នៅ អ៊ីតាលី Fiorentina បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​របស់​ Cavani តាំង​ពី​ពេល​គេ​នៅ​កុមារភាព​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បិសាចក្រហម​រូប​នេះ​បាន​និយាយ​ប្រាប់​គេហទំព័រ manutd.com ថា៖“ នៅពេលខ្ញុំ​នៅក្មេងខ្ញុំ​មិនបាន​​គិត​គូរ​អ្វី​ច្រើន​ក្រៅ​ពី​បច្ចុប្បន្ន​ភាព​នា​ពេល​នោះ​ទេ។ ឈាន​ដល់​វ័យ​ ១៣ ឬ ១៤ ឆ្នាំ​ទើប​ខ្ញុំ​ចាប់​អារម្មណ៍​ពីការ​លេង​បាល់​ទាត់​កាន់​តែ​ខ្លាំង។ នៅ​ពេល​នោះ​អ្នក​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ត្រាប់​តាម​ជា​ខ្លាំង​គឺ Gabriel ...