• 3098
    0

    យោងតាមសារ័ពត៌មាន Daily Mail Sport នៅចក្រភព្រអង់គ្លេសបានចុះផ្សាយមកថា ខ្សែការពារ Phil Jones ត្រៀមបញ្ចប់សុបិន្តអាក្រក់របស់ខ្លួនជាមួយ Manchester United ក្រោយពីមានក្លឹបចំនួន១៣ទាក់ចង់បានរូបខ្លួននៅខែមករាខាងមុខនេះ។ កីឡាករសញ្ជាតិអង់គ្លេសអស់ឱកាសក្នុងការបង្ហាញខ្លួននៅក្នុងសមាសភាព១១នាក់ដំបូងឱ្យក្រុមបិសាចក្រហមជាយូរណាស់មកហើយ ក្រោយពីមានបញ្ហារបួសជាញឹកញាប់ បូករួមជាមួយនឹងការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងថែមទៀតផង។ បញ្ហារបួសជង្គង់រាំរៃបានធ្វើឱ្យអតីតសមាជិក Blackburn Rovers មិនបានចូលលេងនៅក្នុងក្រុមឈុតធំរបស់គ្រូបង្វឹក Ole Gunnar Solskjaer តាំងពីរដូវកាលមុន ខណៈបច្ចុប្បន្ននេះរូបគេបានត្រឹមតែលេងជាមួយឈុតយុវជនតែប៉ុណ្ណោះ។ យ៉ាងណាក្តី  បុរសវ័យ២៩ឆ្នាំអាចនឹងមានឱកាសដើម្បីបញ្ចេញសមត្ថភាពប្រកួតប្រជែងឈុតធំសារជាថ្មីម្តងទៀត ...
  • 10276
    0

    ក្រុមបាល់ទាត់ជាតិស៊ែប៊ីបានបញ្ចប់នៅលេខ១ពូល A ដោយមាន២០ពិន្ទុ ច្រើនជាងព័រទុយហ្គាល់ និងបានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារ ដោយស្វ័យប្រវត្តិ។ ចំណែកព័រទុយហ្គាល់ត្រូវឆ្លងកាត់វគ្គ play-off ជាបន្តក្នុងខែមីនា ឆ្នាំ២០២២។ Renato Sanches ជាអ្នកបើកការនាំមុខសម្រាប់ព័រទុយហ្គាល់ក្នុងនាទីទី០២ តែ Dusan Tadic តាមស្មើវិញក្នុងនាទី៣៣។ Aleksandar Metrovic តែតបញ្ចូលទីឲ្យស៊ែប៊ីទទួល​បានជ័យជម្នះក្នុងនាទី៩០។ សម្រាប់លទ្ធផលគូផ្សេងៗទៀត ...
  • 3395
    0

    កាលពីខែមុនគ្រាដែលបិសាចក្រហម Manchester United កំពុងតែជួបវិបត្តិនៃការលេង ខណៈដែលលោក Solskjaer ដឹកនាំក្រុមមិនសូវបានជោគជ័យ ពិសេសត្រូវ West Ham ទំលាក់ចេញពី FA Cup និង ប្រកួតចាញ់ហង្សក្រហម Liverpool ៥ទល់០ ថែមទៀត ក៏បានធ្វើឲ្យអ្នកគាំទ្រក្លិបមិនសប្បាយចិត្តចំពោះលទ្ធផលដ៏អាម៉ាសនេះ។ ដូច្នេះហើយទើបមានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លិបបិសាចក្រហមបានទាក់ទងលោក Conte ដែលជាអតីតគ្រូ Chelsea និង Inter ...
  • 2437
    0

    (BC-99) កុមារា Bruninho ដែល​ជា​កីឡាករ​ថ្នាល​របស់​ក្រុម Santos បានទទួលសារ​គំរាម​កំហែង​និង​ការ​រើស​អើង​បន្ទាប់​ពី​ប្អូន​ប្រុស​ម្នាក់​នេះ​បានសុំអាវរបស់អ្នកចាំទី Jailson របស់​ក្រុម​ Palmeiras ដែល​បាន​ប្រកួត​ឈ្នះ Santos 2-0 នៅ​ក្របខណ្ឌ​បាល់​ទាត់​កំពូល​របស់​ប្រទេស ប្រេស៊ីល​។ ទង្វើ​សុំ​អាវ​អ្នក​ចាំទី​គូ​ប្រជែង​បែប​នេះ​បាន​បង្ករ​ជា​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ​ក្លិប Santos ជ្រុល​និយម​ភាគ​ខ្លះ​ដែល​បាន​ប្រើ​ពាក្យ​សម្តី​មិន​ល្អ​ដាក់ Bruninho តាម​បណ្តាញ​សង្គម​។ ក្រោយ​ពី​បាន​បង្ហាញ​សារ​គំរាម​កំហែង​ក៏​ដូច​ជា​ការ​ជេរ​ប្រមាថ​ឱ្យ​ឃើញ គេ​ឃើញ​មាន​កីឡាករបាល់ទាត់អាជីព​ជា​ច្រើន​បាន​ចេញ​មុខ​ការពារ​កុមារ​រូប​នេះ​ដែល​ក្នុង​នោះ​ក៏​មាន​តារាបាល់​ទាត់​ល្បី​របស់​ជម្រើស​ជាតិ​ ប្រេស៊ីល និង PSG Neymar JR ...
  • 3352
    0

    រាប់បញ្ចូលទាំងម្ចាស់ផ្ទះកាតារដែលរង់ចាំក្នុងជុំចុងក្រោយរួចជាស្រេចនោះ ឥឡូវមានក្រុមបាល់ទាត់ជម្រើសជាតិចំនួន៦ហើយដែលបានឡើងទៅកាន់ជុំចុងក្រោយ FIFA World Cup 2022។ ក្រុមថ្មីចំនួន២ គឺបែលហ្ស៊ិក និងបារាំង បានកក់កៅអីរួចរាល់ បន្ទាប់ពីអាល្លឺម៉ង់ដាណឺម៉ាក និងប្រេស៊ីល បានឡើងទៅមុនក្រុមទាំង២។ ជាក់ស្ដែង ក្រុមជម្រើសជាតិបារាំងបានបំបាក់កាហ្សាក់ស្ថាន ដោយលទ្ធផល ៨ទល់នឹង០ ក្នុងវគ្គជម្រុះប្រចាំពូល D។ Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯង ធ្វើឲ្យគេក្លាយជាកីឡាករបារាំងទី១ចាប់តាំងពីឆ្នាំ១៩៨៥ដែលធ្វើបានហ៊ែតទ្រីកក្នុងការប្រកួតលក្ខណៈជម្រុះ (competitive games មិនរាប់បញ្ចូលការប្រកួតមិត្តភាព)។ ...
  • 1312
    0

    អ្នកចាំទី Dean Henderson មានបំណងចង់ចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើគេមិនអាចយកដំណែងដៃទីមួយពី David De Gea មកវិញបាននោះទេ ស្របពេលដែលក្លិប Newcastle United ក៏កំពុងចាប់អារម្មណ៍លើអ្នកចាំទីវ័យ២៤ឆ្នាំ សញ្ចាតិអង់គ្លេសរូបនេះ។ ដោយឡែកក្លឹប Manchester United កំពុងលួងលោមអ្នកចាំទី Dean Henderson ឱ្យស្នាក់នៅក្លឹបក្នុងខែមករានេះជាបន្តទៀត ដោយសារតែព្រួយបារម្ភបញ្ហារបួស និងហានិភ័យណាមួយកើតឡើងចំពោះកីឡាករ ...
  • 4888
    0

    Harry Maguire បានតែតបញ្ចូលទីមួយគ្រាប់ដែលជាគ្រាប់បើកឆាកក្នុងជ័យជម្នះ៥ទល់នឹង០របស់អង់គ្លេសលើអាល់បានីនៃវគ្គជម្រុះ FIFA World Cup 2022។ ប្រធានក្រុម Manchester United បានអបអរគ្រាប់បាល់ដោយយកដៃបាំងត្រចៀក។ កាយវិការនេះត្រូវបានអតីតប្រធានក្រុម Man UTD លោក Roy Keane ចាត់ទុកជាការចង់បំបិទមាត់អ្នកដែលរិះគន់គេ។ លោកថា នេះជារឿងអាម៉ាសមួយ។ លោកសង្កត់ធ្ងន់ថា Maguire បានបង្ហាញភាពអាម៉ាសសម្រាប់បិសាចក្រហម។ ចែករំលែកមតិដូចគ្នា អតីតកីឡាករជម្រើសជាតិអង់គ្លេស និង ...
  • 1584
    0

    អង់គ្លេសត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតជម្រុះចុងក្រោយរបស់ពួកគេតទល់សាំងម៉ារុំាង ដើម្បីធានាកៅអីទៅជុំចុងក្រោយ FIFA World Cup 2022 ក្នុងប្រទេសកាតារ បន្ទាប់ពីយកឈ្នះអាល់បានីនៅ Wembley ដោយលទ្ធផល៥ទល់នឹង០។ Harry Kane រកបាន៣គ្រាប់ម្នាក់ និង២គ្រាប់ទៀតធ្វើបានដោយ Harry Maguire ដែលជាគ្រាប់ទី១ និង Jordan Henderson រកបានគ្រាប់ទី៣។ ដូច្នេះ Kane រកបាន១២គ្រាប់ហើយសម្រាប់អង់គ្លេសក្នុងឆ្នាំ២០២១ និងតាមស្មើវីរបុរស Jimmy ...
  • 1677
    0

    Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែការពារ Dani Alves ពោល៥ឆ្នាំបន្ទាប់ពីគេបានចាកចេញពី Nou Camp ទៅ Juventus ។ Alves ដែលបានឈ្នះជើងឯកក្របខណ្ឌ La Liga ៩ដងជាមួយ Barca, Juve និង Paris St-Germain នឹងមកជួយក្រុមលោក Xavi Hernandez ដោយឥតតម្លៃខ្លួនសម្រាប់រដូវកាល ២០២១/២០២២ ។ ...
  • 1619
    0

    បន្ទាប់ពី Xavi Hernandez បានក្លាយជាអ្នកចាត់ការរបស់ក្រុមអ្នកមានបុណ្យ Barcelona កាលពីថ្ងៃចន្ទកន្លងទៅ គ្រូបង្វឹកថ្មីរូបនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ក្លឹបជាច្រើន​ ក្នុងគោលបំណងពង្រឹងក្លិបឲ្យមានភាពប្រសើរឡើងវិញ ក្រោយពីមានបញ្ហាមិនចេះចប់ប៉ុន្មានរដូវកាលកន្លងមកនេះ។ ជាក់ស្តែងថ្ងៃនេះ MSR SPORT NEWS សូមបង្ហាញបទបញ្ជាសំខាន់ៗចំនួន១០ ដែល Xavi បានចេញបញ្ជាមកកាន់កីឡាករកាលពីពេលថ្មីៗនេះ៖​ បញ្ជារបស់ Xavi 1-ការប្រើប្រាស់ទូរសព្ទដៃនៅក្នុងក្រុមកីឡា បន្ទប់ស្លៀកពាក់ និងរថយន្តក្រុងត្រូវបានហាមឃាត់។ 2-កីឡាករទាំងអស់ត្រូវចាប់ដៃជាមួយបុគ្គលិកក្លឹបពេលមកដល់ហ្វឹកហាត់។ 3-កីឡាករម្នាក់ៗនឹងមានការហាត់ប្រាណ និងផែនការរបបអាហារផ្ទាល់ខ្លួន។ 4-កីឡាករម្នាក់ៗនឹងមានផែនការហ្វឹកហាត់កាយសម្ព័ន្ធផ្ទាល់ខ្លួន។ ...