• 2575
    0

    Manchester Untied បានចេញសេចក្តីប្រកាសអំពីការបញ្ចប់តំណែងគ្រូបង្វឹក Ole Gunnar Solskjaer នៅថ្ងៃអាទិត្យនេះ ក្រោយបរាជ័យនៅផ្ទះ Watford ៤ទល់នឹង១ ក្នុងក្របខ័ណ្ឌ Premier League។ ជំនួយការ Michael Carrick ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងការដឹកនាំក្រុមប៉ុន្មានប្រកួតបន្ទាប់នេះ មុនពេលឈានដល់ការស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំរហូតដល់ចប់រដូវកាលតែម្តង។ យ៉ាងណាក្តី ព័ត៌មានទាក់ទង់នឹងគ្រូបង្វឹកថ្មីត្រូវបានចុះផ្សាយជាច្រើនថា គ្រូបង្វឹក Zinedine Zidane ដែលកំពុងទំនេរការងារបាល់ទាត់គឺជាបេក្ខភាពដ៏សាកសមបំផុតដើម្បីមកកាន់តំណែងនៅទឹកដី Old Traffrod ...
  • 1354
    0

    ទំព័រផ្លូវការ Manchester Untied បាន​ប្រកាសរួចរាល់ហើយថា លោក Ole Gunnar Solskjaer បានចេញពីតំណែងអ្នកចាត់ការរបស់ខ្លួននៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា នេះ ក្រោយបរាជ័យនៅផ្ទះ Watford ៤ទល់នឹង១។ លោក Ole បានកាន់ការងារផ្លូវការក្នុងខែមីនា ឆ្នាំ២០១៩ និងបានតកុងត្រាកាលខែកក្កដា ២០២១ ដល់ឆ្នាំ២០២៤។ ប៉ុន្តែលទ្ធផលមិនល្អកន្លងមក ទើបឈានដល់សេចក្ដីសម្រេចចិត្តបែបនេះ៕
  • 3194
    0

    ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបានប្រកាសជ្រើសរើសកីឡាករដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា។ សម្រាប់បេក្ខជនមានចំណាប់អារម្មណ៍ក្នុងការធ្វើតេស្ដត្រូវមានកំណើតពីចន្លោះឆ្នាំ១៩៩៨ដល់២០០៤ និងផ្ដល់អាទិភាពដល់កីឡាករអាជីព និងពាក់កណ្ដាលអាជីព ហើយមានកម្ពស់ចាប់ពី១ម៉ែត្រ៧០ឡើងទៅ។ អ្នកជាប់តេស្ដក៏មានឱកាសទទួល​បាន​អាហាររូបករណ៍សិក្សា១០០ភាគរយនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថែមទៀត៕    
  • 2558
    0

    កីឡាករបាល់ទាត់មួយរូបវ័យ១៧ឆ្នាំឈ្មោះថា Lucas Gonzalez ត្រូវបានប៉ូលិសបាញ់ចំក្បាលនៅរដ្ឋធានី Bunes Aires ក្នុងប្រទេសអាហ្សង់ទីនប៉ុន្មានថ្ងៃមុននេះ។ យុវជនរូបនេះបានធ្វើដំណើរដោយរថយន្ដ Volswagen ជាមួយនឹងមិត្តភក្ដិឯទៀតពីការហ្វឹកហាត់ ហើយពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានការបាញ់ពីប៉ូលិសតែម្ដង។ អ្នកស្រី Cintia Lopez ម្ដាយ Lucas និយាយថា “៖កូនប្រុសខ្ញុំចេញពីកន្លែងហាត់នៅក្រុម Barracas ជាមួយពួកម៉ាក៤នាក់ទៀត ព្រោះនៅហ្នុងគេកំពុងរើសកីឡាករ។ នៅតាមផ្លូវ ពួកគេឈប់នៅហាងមួយកន្លែងដើម្បីទិញរបស់។ ស្រាប់តែមានប៉ូលិស៤នាក់ឈប់ឡាន ហើយក៏បាញ់លើកូនប្រុសរបស់ខ្ញុំ។ វាពិតជាឈឺចាប់ណាស់។ ...
  • 6886
    0

    បរាជ័យលើកទី៥ក្នុងចំណោមត្រឹមតែ៧ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League បានហួសពីការស៊ូទ្រាំរបស់កីឡាករ Manchester United ។ យោងតាមសារព័ត៌មាន Manchester Evening News កីឡាករ Manchester United មួយចំនួនបានស្រក់ទឹកភ្នែកបន្ទាប់ពីចាញ់ Watford ក្នុងលទ្ធផល ៤-១ នៃសប្ដាហ៍ទី១២។ ក្រោយចាញ់ Aston Villa បិសាចក្រហមត្រូវបានផ្តួលដោយ Leicester, Liverpool, Man ...
  • 3846
    0

    Lionel Messi រកបានគ្រាប់បាល់ដំបូងឲ្យ Paris Saint Germain ក្នុងការប្រកួតក្របខណ្ឌកំពូលបារាំងពេលឈ្នះ Nantes ៣ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា។ គ្រាប់បាល់របស់​ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនកើតឡើងក្នុងនាទី៨៧ ដោយការទាត់មួយជើងឆ្វេងក្រៅប្រអប់ និងជាគ្រាប់ទី៣របស់ PSG។ ក្នុងការប្រកួតនេះដែរ អ្នកចាំទី Keylor Navas ទទួល​បានកាតក្រហម ដោយការចេញផុតខ្សែទៅរារាំងបាល់ Ludovic Blas របស់​ Nantes។ Navas ...
  • 1263
    0

    លោក Eddie Howe ត្រូវអវត្តមានពីការដឹកនាំប្រកួតដំបូងរបស់ខ្លួនក្នុងក្របខណ្ឌ Premier League ក្នុងនាមអ្នកចាត់ការថ្មី Newcastle United បន្ទាប់ពីតេស្ដឃើញវិជ្ជមានកូវីដ១៩។ បុរសវ័យ៤៣ឆ្នាំផ្ទុះដំណឹងនេះឡើងនៅថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា បន្ទាប់ពីការតេស្ដយ៉ាងដិតដល់ក្នុងរយៈពេល២៤ម៉ោង មុនទទួល​ Brentford។ ជំនួយការ លោក Jason Tindall និងលោក Graeme Jones នឹងកាន់ការងារជំនួស ខណៈក្រុមសារិកាព្រៃកំពុងស្វែងរកជ័យជម្នះលើកដំបូង។ អតីតអ្នកចាត់ការ ...
  • 1146
    0

    លោក Brendan Rodgers អ្នកចាត់ការ Leicester City បានចាត់ទុកការភ្ជាប់រូបលោកទៅនឹងការផ្លាស់ទៅ Manchester United ជារឿងមិនល្អ និងបង្ហាញពីការមិនគោរពចំពោះលោក Ole Gunnar Solskjaer ដែលកំពុងកាន់តំណែងនៅ Old Trafford នៅឡើយ។ កន្លងមកមានព័ត៌មានថា លោក Rodgers ស្ថិតក្នុងរ៉ាដារបស់ Man UTD ក្នុងការទៅជំនួសលោក Solskjaer ...
  • 2531
    0

    ក្រុមអាជ្ញាកណ្ដាលដឹកនាំដោយលោក Andres Cunha ដែលកាត់សេចក្ដីក្នុងការប្រកួតជម្រុះ FIFA World Cup 2022 រវាងអាហ្សង់ទីន និងប្រេស៊ីល និងលោក Esteban Ostojich រ៉ាប់រងក្នុងបន្ទប់ V.A.R ត្រូវបានតុលាការមជ្ឈត្តកម្មនៃសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងដាក់បម្រាមមិនឲ្យដឹកនាំការប្រកួតនានា តែមិនទាន់បញ្ជាក់កាលកំណត់ទេ។ រឿងរ៉ាវ គឺបែបនេះ! ក្នុងនាទី៣៤ Nicolas Otamendi របស់អាហ្សង់ទីនដាក់មួយកែងទៅលើ Raphinha របស់ប្រេស៊ីល បណ្ដាលឲ្យឈាមមាត់។ ...
  • 654
    0

    ក្រុមបុរសកម្ពុជានឹងចាប់ផ្ដើមការប្រកួតប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ដែលធ្វើនាក្រុង Santa Susanna ប្រទេសអេស្ប៉ាញ វេលាម៉ោង៩កន្លះយប់ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឬម៉ោង៣និង៣០នាទីរសៀល នៅអេស្ប៉ាញ។ ក្នុងការឈានទៅប្រកួតនៅក្រៅប្រទេសនេះ ក្រុមបុរសកម្ពុជាមាន៤រូប គឺកីឡាករ សុខ ចាន់មាន, កីឡាករ ញ៉ែម បូរ៉ា, កីឡាករ ស៊ីន វង់ និងកីឡាករ ថោង ...