• 1078
    0

    Robert Lewandowski បានបន្តរកគ្រាប់បាល់បញ្ចូលទី ខណៈ Bayern Munich បាន​យកឈ្នះ Dynamo Kyiv ១ទល់នឹង២ បន្តកំណត់ត្រា១០០ភាគរយក្នុងវគ្គចែកពូល។ គ្រាប់បាល់របស់ Lewandowski កើតឡើងក្នុងនាទី១៤ ដោយការលោតទាត់ផ្កាប់ចានយ៉ាងល្អ។ Kingsley Coman ទាត់បន្ថែមមួយគ្រាប់ទៀតក្នុងនាទី៤២។ ចូលដល់វគ្គទី២នាទី៧០ទើបក្រុមម្ចាស់ផ្ទះអ៊ុយក្រែនវាយបកបានមួយគ្រាប់វិញ។ នេះជាការរកគ្រាប់បាល់បញ្ចូលទី៩លើកជាប់ៗគ្នាហើយសម្រាប់ Lewandowski នៅ UEFA Champions League និងជាលើកទី២ផងដែរដែលកាលលើកទី១ ...
  • 7274
    0

    អ្នកចាត់ការស្ដីទី Manchester United លោក Michael Carrick បានឧទ្ទិសជ័យជម្នះលើ Villarreal ដល់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ខណៈបិសាចក្រហមបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រួចរាល់។ គ្រាប់បាល់ពី Cristiano Ronaldo និង Jadon Sancho បានផ្ដល់ជ័យជម្នះ០ទល់នឹង២លើ Villarreal ក្នុងការប្រកួតដំបូងសម្រាប់ ...
  • 2080
    0

    ទីលានបាល់ទាត់នៃពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីសន៍ នឹងទទួលរៀបចំការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២។ បើតាមការបញ្ជាក់ពី ASEAN Football.org ការប្រកួតនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕  
  • 1308
    0

    ដូចតាមការសន្យា លោក Jose Mourinho គ្រូបង្គោល AS Roma បានទិញស្បែកជើងមួយគូតម្លៃ៨០០អឺរ៉ូដល់ខ្សែប្រយុទ្ធវ័យក្មេង Felix Afena-Gyan។ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់បានសន្យាថា ប្រសិនបើកីឡាករហ្គាណារូបនេះអាចស៊ុតបញ្ចូលទីក្នុងសំណាញ់ Genoa ក្នុងការប្រកួត Serie A ចុងសប្ដាហ៍កន្លងទៅ នោះលោកនឹងផ្ដល់កាដូស្បែកជើងដ៏ស្រស់ស្អាតមួយគូដល់គេ។ ទីបំផុតលោកក៏បានបំពេញសន្យានេះ។ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំបានទាត់បញ្ចូលទីគ្រាប់ទី១ក្នុងនាទី៨២ និងគ្រាប់ទី២នាទី៩០+៤។ លោក Mourinho បានសរសើរដល់ Gyan ដែលធ្វើឲ្យលោកភ្ញាក់ផ្អើលចំពោះការលេងរបស់គេ។ ...
  • 2775
    0

    បើយោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា អំឡុងពេលដែលសមាជិក​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​អេស្ប៉ាញ​ហើយ ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ជាមួយ​ក្រុម Villarreal នៅជុំទី៥ក្នុងពូល F ។ ក្លិបបិសាចក្រហមក៏បាន​ធ្វើ​សន្និសីទ​កាសែត​មុន​ការ​ប្រកួតនៅយប់​នេះ​ដោយ​ប្រធាន​ក្រុម Harry Maguire ​​បាន​រំលឹកអំ​ពី​ការ​ចាកចេញ​របស់​អ្នក​ចាត់ការលោក Ole Gunnar Solskjaer ដោយបាននិយាយថា លោក ...
  • 1943
    0

    ខ្សែប្រយុទ្ធវ័យក្មេងអគ្គិសនីកម្ពុជា សារ ទី បានជាប់ក្រុមធំជម្រើសជាតិកម្ពុជាដូចបំណងហើយ ក្រោយគេត្រូវបានបញ្ចូលក្នុងបញ្ជី៣០នាក់ទៅចូលរួមព្រឹត្តិការណ៍ ​AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។ ក្នុងរដូវកាលនេះ សារ ទី រកបាន៦គ្រាប់សម្រាប់អគ្គិសនីកម្ពុជាក្នុងក្របខណ្ឌកំពូល និងមួយគ្រាប់ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ គេត្រូវបានមើលឃើញថា ជាកីឡាករវ័យ​ក្មេងប្រកបដោយសក្ដានុពល ដោយសារបច្ចេកទេស និងភាពវៃឆ្លាតលើទីលានរបស់គេ។ កីឡាករមានកំណើតពីកំពង់ឆ្នាំងធ្លាប់បង្ហើបប្រាប់សារព័ត៌មាននានាថា គេមានបំណងចង់ជាប់ក្រុមធំជម្រើសជាតិកម្ពុជា និងចូលរួមស៊ីហ្គេម ២០២៣។ ...
  • 828
    0

    អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសេ លោក Gareth Southgate បានយល់ព្រមបន្តកិច្ចសន្យាដល់ឆ្នាំ២០២៤។ កុងត្រាចាស់របស់អតីតអ្នកចាត់ការ Middlesbrough នឹងអស់សុពលភាពក្រោយចប់យុទ្ធនាការ FIFA World Cup 2022 ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតារ។ ក្រៅពីលោក Southgate លោក Steve Holland ដែលជាជំនួយការក៏តកុងត្រាដល់ខែធ្នូ ឆ្នាំ២០២៤ដែរ៕  
  • 590
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃចន្ទ ទី២២​ ខែវិច្ឆិកា នេះ។ តាមពិត២គូថ្ងៃនេះនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាប់ប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដដែលនេះកាលឆ្នាំ២០១៩។ កាលណោះព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន និងវិសាខា ចាញ់បឹងកេត។ កាលឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្រោយស្មើគ្នា០ទល់នឹង០ នៅពហុកីឡដ្ឋានជាតិ។ ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ...
  • 2680
    0

    ក្រោយយកឈ្នះ Granada ដោយលទ្ធផល១ទល់នឹង៤ ក្នុងការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា លោក Carlo Ancelotti គ្រូបង្គោល Real Madrid ថ្លែងថា ក្នុងការរៀបចំក្រុមៗម្ដង លោកមិនចាំបាច់ចំណាយពេលនិយាយច្រើនដើម្បីប្រាប់ដល់កម្លាំងសំខាន់៣រូប គឺ Casemiro, Toni Kroos និង Luka Modric ទេ។ គ្រូបង្វឹកជនជាតិអ៊ីតាលីនិយាយបែបកំប្លែងថា ...
  • 5214
    0

    (BC-99) ក្រុម Manchester United ជឿជាក់ថាពួកគេអាចល្បួង Mauricio Pochettino ឱ្យបោះ​បង់​ក្រុម PSG រួច​ត្រឡប់​មក​កាន់​ Premier League ជា​ថ្មី​ក្នុង​នាម​ជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅរដូវក្តៅក្រោយនេះ នេះបើយោងតាមប្រភព talkSPORT ។ លោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមបន្ទាប់ពីចាញ់ Watford 4-1 ដែលធ្វើឱ្យវីរបុរសនិង​ជា​អតីតកីឡាករក្លិប Man Utd ...