Maguire បញ្ជាក់ថា គ្រប់យ៉ាងមិនមែនតែលោក Ole ម្នាក់ឯងទេដែលត្រូវទទួលខុសត្រូវ គឺគ្រប់កីឡាករទាំងអស់ក៏ត្រូវមានចំណែកដូចគ្នា
បើយោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា អំឡុងពេលដែលសមាជិកក្រុមបិសាចក្រហម Manchester United បានធ្វើដំណើរដល់ប្រទេសអេស្ប៉ាញហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុជាមួយក្រុម Villarreal នៅជុំទី៥ក្នុងពូល F ។ ក្លិបបិសាចក្រហមក៏បានធ្វើសន្និសីទកាសែតមុនការប្រកួតនៅយប់នេះដោយប្រធានក្រុម Harry Maguire បានរំលឹកអំពីការចាកចេញរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer ដោយបាននិយាយថា លោក Ole ពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយដឹកនាំក្លិបឲ្យឈ្នះពានរង្វាន់ ហើយការចាកចេញរបស់លោកក៏បានធ្វើឱ្យកីឡាករក្នុងក្រុមពិបាកចិត្តនិងសោកស្តាយផងដែរ។ ដោយក្នុងនោះ Maguire ក៏បញ្ជាក់ថា គ្រប់យ៉ាងមិនមែនតែលោក Ole ម្នាក់ឯងទេដែលត្រូវទទួលខុសត្រូវ គឺគ្រប់កីឡាករក៏ត្រូវមានចំណែកដូចគ្នាផងដែរ។
សូមបញ្ជាក់ថា យប់នេះបិសាចក្រហមត្រូវដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន Michael Carrick ដើម្បីប្រកួតជាមួយក្រុម Villarreal នៅប្រទេសអេស្ប៉ាញ ខណះដែលជើងទី១ Man UTD ធ្លាប់បានយកឈ្នះក្នុងលទ្ធផល២ទល់១រួចម្តងហើយនៅទឹកដី Old Trafford៕