បាល់ទាត់
-
CR7 ចាប់ផ្ដើមចរចាជាមួយក្លិបទី៧
ក្រោយបរាជ័យក្នុងការចរចាជាមួយក្លិបចំនួន៦ដែលមាន PSG, Barcelona, Chelsea, Bayern Munich, Atletico Madrid, Napoli ឥឡូវនេះ Ronaldo ពិភាក្សាពីលទ្ធភាពត្រលប់ទៅ Sporting Lisbon វិញ។ សារព័ត៌មាន the Athletic រាយការណ៍ថា ភ្នាក់ងារ Jorge Mendes និង Cristiano Ronaldo បានពិភាក្សាជាមួយ ... -
តើក្លឹបចុងក្រោយណាខ្លះដែលបដិសេដត្រង់ៗមិនយក Ronaldo
ក្លិប Atlético Madrid បានក្លាយជាក្លិបកំពូលអឺរ៉ុបចុងក្រោយ ដែលបដិសេធដំណឹងនៃការចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិប Manchester United។ អនាគត Ronaldo ជាមួយ Man UTD នៅតែមិនច្បាស់លាស់ ខណៈអ្នកគាំទ្រកំពុងតែរងចាំលទ្ធផលនៃកិច្ចពិភាក្សារបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំ និងភ្នាក់ងាររបស់គេ រវាងក្រុមប្រឹក្សាក្លិបអ្នកចាត់ការ លោក Erik ten Hag។ ដំណឹងចុងក្រោយបង្អស់បានបង្ហាញ Atlético Madrid ... -
Neymar នឹងត្រូវឡើងតុលាការរឿងគេចពន្ធពេលផ្លាស់ពីក្លិប Santos ទៅកាន់ក្លិប Barcelona
ខ្សែប្រយុទ្ធ Neymar នឹងត្រូវឡើងតុលាការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ខាងមុខ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីតតាំងក្ដីទាក់ទងនឹងរឿងគេចពន្ធនៅពេលផ្លាស់ពីក្លឹប Santos ទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ២០១៣។ រឿងរ៉ាវបានកើតឡើងជាច្រើនឆ្នាំមកហើយដោយអាជ្ញាធរពន្ធដារអេស្ប៉ាញ បានធ្វើតាមបណ្ដឹងក្រុមហ៊ុន DIS ដែលជាអ្នករក្សាសិទ្ធ៤០ភាគរយលើការផ្ទេរ Neymar ។ ក្រុមហ៊ុនបានចោទប្រកាន់កីឡាករថា បានបន្លំថ្លៃដោះដូរធ្វើឲ្យទីផ្សារកីឡាករមានភាពមិនប្រក្រតី។ កីឡាករប្រេស៊ីល ត្រូវបានដឹងថាបានគេចពន្ធក្នុងទំហំទឹកប្រាក់ប្រមាណ៨.៤លានដុល្លារ ដែលអាចឲ្យអាជ្ញាធរពន្ធដារអាចនឹងដាក់ទោសក្នុងពន្ធនាគារ២ឆ្នាំនិងពិន័យទឹកប្រាក់១០លានដុល្លារ។ យ៉ាងណា ក្រុមហ៊ុន ... -
អាល្លឺម៉ង់ទម្លាក់បារាំងឡើងប៉ះអង់គ្លេសផ្ដាច់ព្រ័ត្រ EURO នារី
ក្រុមបាល់ទាត់នារីអាល្លឺម៉ង់ បានយកឈ្នះជម្រើសជាតិនារីបារាំង ដោយលទ្ធផល២ទល់នឹង១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Women’s EURO 2022 នៅប្រទេសអង់គ្លេស។ Alexandra Popp រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី៤០ និង៧៦ ខណៈគ្រាប់បាល់របស់បារាំងកើតឡើងពីការភ្លាត់ស្នៀតចូលទីខ្លួនឯងពីអ្នកចាំទី Merle Frohms ក្នុងនាទី៤៤។ ដូច្នេះអាល្លឺម៉ង់ត្រូវឡើងប៉ះម្ចាស់ផ្ទះអង់គ្លេសក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។ គួរដឹងដែរថា UEFA Women’s EURO 2022 ដំណើរពីថ្ងៃទី០៦ ដល់ថ្ងៃទី៣១ ... -
វិសាខារង់ចាំដល់វគ្គទី២ទើបឈ្នះសៀមរាបអេហ្វស៊ី
ក្រុមការពារតំណែងជើងឯក វិសាខា, ព្រះខ័នរាជស្វាយរៀង , ណាហ្គាវើលដ៍ និង បឹងកេត សុទ្ធតែទទួលបានជ័យជម្នះក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិបន្ទាប់ពីឈ្នះរៀងៗខ្លួនលើក្រុមមកពីលីគលំដាប់ទី២ នាថ្ងៃទី ២៧ ខែ កក្កដានេះ។ គួរឲ្យកត់សម្គាល់ក្រុមទាំង ៤ សុទ្ធតែបិទមិនឲ្យគូប្រកួតទាត់បញ្ចូលទីដូចគ្នា។ វិសាខា ត្រូវរង់ចាំដល់វគ្គទី២ ទើបអាចរកគ្រាប់បាល់ដល់ទៅ៦គ្រាប់ ដែលមានន័យថា ឈ្នះសៀមរាបអែហ្វស៊ី ៦-០ ... -
អីយ៉ាស់ ! Ronaldo ត្រៀមជួបលោក Ten Hag និយាយរឿងសំខាន់មួយ
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងទៅជួបលោក Erik ten Hag ជាអ្នកចាត់ការថ្មីដើម្បីពិភាក្សារឿងអនាគតរបស់ខ្លួន ជាមួយក្លិបបិសាចក្រហម Manchester United។ កីឡាករវ័យ៣៧ឆ្នាំ បានស្នើសុំចាកចេញ ហើយគេមិនបានចូលរួមហ្វឹកហាត់សម្រាប់ត្រៀមបើកររដូវកាលថ្មីនៅប្រទេសថៃនិងអូស្ត្រាលីឡើយ ព្រោះហេតុផលគ្រួសារ។ ចំណែកហេតុផលដ៏ចម្បងនៃការសុំចាកចេញគឺ Man UTD គ្មានកៅអី Champions League ខណៈប្រាក់ពលកម្មរបស់ Ronaldo ក៏ត្រូវកាត់២៥ភាគរយ។ មកដល់ពេលនេះ Ronaldo ... -
Linsandro Martinez និយាយបែបនេះក្រោយបង្ហាញខ្លួននៅ Man UTD
Lisandro Martinez បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសមាជិកថ្មី។ គេនិយាយថា នេះជាកិត្តិយសដែលបានជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យ។ គេប្រឹងប្រែងយ៉ាងខ្លាំងដើម្បីមកកាន់កម្រិតនេះ។ “ខ្ញុំចង់ដណ្ដើមបានជ័យជម្នះនៅ Man UTD។ នៅមានការងារច្រើនទៀតដើម្បីសម្រេចបានគោលដៅ ប៉ុន្តែខ្ញុំជឿថា ក្រោមការដឹកនាំរបស់លោក Erik ten Hag ខ្ញុំជឿថា លោកនឹងអាចធ្វើបាន។” នេះជាការថ្លែងពីខ្សែការពារជនជាតិអាហ្សង់ទីន។ Martinez បានចុះកុងត្រា៥ឆ្នាំនៅ Old Trafford ជាមួយជម្រើសបន្តមួយឆ្នាំទៀត ក្រោយផ្ទេរពី Ajax Amsterdam ... -
Messi ថៃ ទំនងមិនលេង AFF Cup 2022 ទេ
ខ្សែបម្រើ Chanathip Songkrasin មិនទាន់ច្បាស់ពីការចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃទេ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នេះ។ កីឡាកររហស្សនាម Messi Jay ថ្លែងថា មានមោទកភាពដែលបានកើតជាថៃ និងបានផ្ដល់អ្វីគ្រប់យ៉ាងដល់គ្រប់ការប្រកួតទាំងកម្រិតក្លិប និងជម្រើសជាតិ។ នៅ King’s Cup និង AFF Cup ខាងមុខ គេមិនទាន់ច្បាស់នឹងទទួលបានការកោះហៅចូលជម្រើសជាតិឬអត់ទេ។ យ៉ាងសម្រាប់គេ គេនឹងដកខ្លួន ព្រោះត្រូវការសម្រាកខ្លះដែរ។ គេថា ... -
Paris St-Germain ចុះកុងត្រាយកខ្សែការពារថ្មី លើកិច្ចសន្យារយៈពេល៥ឆ្នាំ
ក្លិប Paris St-Germain បានចុះកុងត្រាយកខ្សែការពារ Nordi Mukiele ពី ក្លិប RB Leipzig លើកិច្ចសន្យារយៈពេល៥ឆ្នាំ។សម្រាប់តម្លៃនៃការផ្ទេរ កីឡាករវ័យ២៤ឆ្នាំ មិនត្រូវបានបង្ហាញលំអិតនោះទេ ប៉ុន្តែមានការជឿថា វាមានតម្លៃប្រមាណ ១៦លានអឺរ៉ូ បូករួមនិងថ្លៃបន្ថែមផ្សេងៗទៀត។ កីឡាករអន្តរជាតិបារាំង បានចំណាយរយៈពេល៤ឆ្នាំជាមួយក្លិប Leipzig ក្រោយផ្ទេរពីក្លិបបារាំង Montpellier នៅឆ្នាំ២០១៨។ គេបានបង្ហាញខ្លួន១៤៥ដងស៊ុតបាន១០គ្រាប់និងចែកបាល់សម្រេចទី១១ដង ដោយបានជួយក្លិបអាល្លឺម៉ង់ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ... -
Xavi ប្រាប់ De Jong ថាបើចង់នៅ Barcelona បន្តគឺត្រូវកាត់ប្រាក់ខែ៥០% ហើយប្តូរមកលេងជាខ្សែការពារវិញ
កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Xavi បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាលើការដោះដូរខ្សែបម្រើ Frankie de Jong ដែលកំពុងតែទាក់ទិនក្នុងភាពចម្រូងចម្រាស់លើការផ្លាស់ទៅកាន់ Manchester United នារដូវក្តៅនេះ។ បុរសវ័យ៤២ឆ្នាំបាននិយាយនៅក្នុងសន្និសិទសារព័ត៌មាននៅសហរដ្ឋអាមេរិកបែបនេះថា៖ “ជាការពិតខ្ញុំទទួលស្គាល់អំពីសមត្ថភាពរបស់ Frankie ខ្លាំងណាស់ គេគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម ប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមមិនមានស្ថេរភាព ដូចនេះយើងត្រូវធ្វើបែបនេះ។” អតីតសមាជិក Al Sadd បានបន្ថែមទៀតថា៖ “បើសិនជាគេពិតជាចង់នៅទីនេះបន្តទៀត ដូចនេះគេត្រូវតែព្រមក្នុងការបន្ថយប្រាក់ពលកម្មនឿយហត់របស់គេតាមការកំណត់របស់ក្លឹប ហើយគេអាចនឹងត្រូវផ្លាស់មកលេងនៅក្នុងតំណែងការពារវិញ។ ការនិយាយបែបនេះរបស់ខ្ញុំគឺមិនមែនជាការផ្ញើរសារទៅកាន់គេនោះទេ ប៉ុន្តែវាគម្រោងរបស់ខ្ញុំនៅពេលបន្ទាប់”។ ...