• 1422
    0

    ខ្សែការពារវិសាខា ទេស សម្បត្តិ បានសរសេរលើទំព័រ Facebook របស់ខ្លួនថា មិនបានស្គាល់នារីម្នាក់ឈ្មោះថា Seav Err ស្និទ្ធស្នាលទេ ដោយគ្រាន់តែជាអ្នកគាំទ្រ និងបានសុំខ្លួន និងមិត្តរួមក្រុមខ្លួនថតរូបប៉ុណ្ណោះ។ សម្បត្តិសរសេរបែបនេះ “៖ ខ្ញុំបាទ ទេស សម្បត្តិ សូមជម្រាបជូនបងប្អូនអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ជ្រាបថា មួយរយះនេះ គឺមាន ការដេីរនិយាយបង្ខូច ឈ្មោះខ្ញុំបាទ និងមិត្តរួមក្រុម ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seav Err ...
  • 2727
    0

    ឯកឧត្តមអគ្គលេខាធិការ CAMSOC បង្ហើបថា ទីលាន៤ទៅ៥កន្លែងនឹងទទួលរៀបចំការប្រកួតបាល់ទាត់ស៊ីហ្គេម២០២៣ ហើយក៏មានទីលានផ្សេងៗទៀតទទួលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនីមួយៗ។ ក្រៅពីផ្លាស់ប្ដូរស្មៅពីសិប្បនិម្មិតទៅធម្មជាតិប្រកបដោយស្តង់ដារខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ស្តាតអូឡាំពិកក៏នឹងមានការបំពាក់កៅអី៣៥០០០កៅអីជុំវិញទីលានបាល់ទាត់ និងការកែលម្អភ្លើងផងដែរ។ ការជួសជុលកែលម្អនេះនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងខែមករា ឆ្នាំ២០២៣។ ដោយឡែក ស្មៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោក៏ស្ថិតក្នុងគម្រោងកែលម្អដូចគ្នា៕
  • 2341
    0

    ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League ២០២២ បានបញ្ចប់សប្ដាហ៍ទី២០ហើយ ពោលគឺសល់តែមួយសប្ដាហ៍ទៀតនឹងចប់ជុំទី៣។ ប៉ុន្តែទោះបីសល់មួយសប្ដាហ៍ទៀត ក៏គេនៅតែអាចកំណត់បានក្រុមចំនួន៤ដែលបានឡើងទៅកាន់ដំណាក់កាលទី៤ គឺ Top 4។ ក្រុមទាំង៤មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន ត្រូវបន្តទៅប្រកួតដំណាក់កាល Top 4 ចំនួន២ជុំទៀត ពោលគឺក្នុង និងក្រៅដី ហើយបូកពិន្ទុបន្តពី៣ជុំមុន ដើម្បីរកក្រុមមានពិន្ទុច្រើនជាងគេ ទៅគ្រងជើងឯក។ ...
  • 2128
    0

    លោក Nuno Espirito Santo ស្ថិតក្នុង​បញ្ជី​របស់ Wolverhampton សម្រាប់តំណែងអ្នកចាត់ការថ្មី ក្រោយការចាកចេញរបស់លោក Bruno Lage។ តាមពិតទៅ Wolves ក៏បានទាក់ទងលោក Julen Lopetegui ដែរ ប៉ុន្តែអតីតគ្រូបង្គោល Sevilla បានច្រានចោល ព្រោះឪពុកឈឺ។ លោក Santo បានចូលដឹកនាំ Wolves លើកដំបូងក្នុងឆ្នាំ២០១៧ និងនាំក្រុមនេះឡើង ...
  • 860
    0

    Phil Foden បានចុះកិច្ចសន្យាថ្មីនៅ Manchester City រហូតដល់ឆ្នាំ២០២៧ លើកុងត្រាចាស់ដែលអស់សុពលភាពក្នុងឆ្នាំ២០២៤។ កីឡាករវ័យ២២ឆ្នាំរកបាន៥៧គ្រាប់ក្នុងចំណោម១៨២ប្រកួតចាប់តាំងពីបានឡើងក្រុមធំ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ គេថា ប្រៀបដូចសុបិនក្លាយជាការពិតអ៊ីចឹងដែរដែលបានបន្តរួមរស់រយៈពេលវែងថែមទៀតនៅក្រុមមេឃខៀវ ព្រោះបានខិតខំប្រឹងប្រែងតាំងពីនៅក្រុមថ្នាល ហើយគេក៏ជាក្មេងរើសបាល់ម្នាក់ដែរ។ ចាប់តាំងពីបានឡើងក្រុមធំ Foden បានរួមចំណែកឈ្នះពាន១១គ្រឿង ដែលមាន Premier League, FA Cup និង League Cup។ គេក៏រកបាន២គ្រាប់ដែរក្នុងចំណោមការលេង១៨ដងសម្រាប់ជម្រើសជាតិអង់គ្លេស៕ ...
  • 509
    0

    អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត យល់ឃើញថា វានឹងកាន់តែពិសេសថែមទៀត ប្រសិនបើចាន់ វឌ្ឍនាកា ជាទាន់ពីរបួសជង្គង់១០០ភាគរយ និងទទួលបានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។ តារាឆ្នើមខាងលើបានរងរបួសសរសៃពួរជង្គង់កាលចុងខែមករា ឆ្នាំ២០២២ ហើយឥឡូវបានធូរស្បើយ៨០ភាគរយហើយ​ និងអាចហ្វឹកហាត់បានតិចៗជាមួយមិត្តរួមក្រុម។ អ្នកស្រី ពុធ ធីតា បានថ្លែងបែបនេះ “៖ក្នុងអាជីពបាល់ទាត់របស់គាត់ ( វឌ្ឍនាកា ) អត់មានសង្ឃឹមអី សង្ឃឹមតែបានលេងស៊ីហ្គេម ...
  • 1144
    0

    អតីតកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា Sandra Hill បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Grand Canyon University សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ កូនខ្មែរកាត់អូស្ត្រាលីខាងលើធ្លាប់ចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត AFF Women’s Championship កាលឆ្នាំ២០១៨។ ក្មួយស្រីលោក ប្រាក់ សុវណ្ណារ៉ា ក៏បានប្រកបអាជីពបាល់ទាត់នៅសហរដ្ឋអាមេរិកផងដែរ ដោយលេងឲ្យក្រុម Grand Canyon Antelopes ចាប់តាំងពីឆ្នាំ២០១៦មក៕
  • 530
    0

    ក្រុមហ៊ុនវិនិយោគប្រេស៊ីលមួយបានអំពាវនាវឱ្យមានការកាត់ទោស Neymar ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំនៅពេលដែលគេត្រូវចូលសវនាការសប្តាហ៍ក្រោយពីបទក្លែងបន្លំ និងអំពើពុករលួយទាក់ទងនឹងការផ្ទេររបស់ទៅ Barcelona ពី Santos ក្នុងឆ្នាំ ២០១៣ ។ មានន័យថា តម្លៃផ្ទេរពិតប្រាកដផ្សេង តែប្រកាសជាសាធារណៈផ្សេង។ DIS ដែលគ្រប់គ្រង៤០ភាគរយ នៃការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល អះអាងថា បាត់បង់ភាគរយនៃការផ្ទេរខាងលើ។ Neymar វ័យ ៣០ ឆ្នាំបានបដិសេធការចោទប្រកាន់នេះ តែបានចាញ់ការប្តឹងឧទ្ធរណ៍នៅតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១៧ ហើយក៏ឈានដល់រដ្ឋអាជ្ញាអេស្ប៉ាញ។ តុលាការបាននិយាយថា កីឡាកររបស់ក្លិប ...
  • 1053
    0

    យោងតាមស្ថិតិពីស្ថាប័ន Opta បង្ហាញថា Scott McTominay បានក្លាយជាកីឡាករទី១ដែលប្ដូរចូល និងរកគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមវគ្គទី២ សម្រាប់ Manchester United នៃការប្រកួតពានប្រចាំទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៩៩មក។ McTominay ដែលប្ដូរចូលជំនួស Casemiro នាទី៨១ បានទាត់បញ្ចូលទីនាទី៩០+៣ ឲ្យ Manchester United ឈ្នះ Omonia ១ទល់នឹង០ ក្នុងការប្រកួត UEFA Europa ...
  • 470
    0

    វិសាខាបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាលើកទី៣ជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏ពិសេសមួយ ស្មើភ្នំពេញក្រោន។ ឆ្នាំ២០២០ និង២០២១ វិសាខាបានក្លាយជាម្ចាស់ជើងឯក ហើយ២០២២នេះក៏បានឡើងផ្ដាច់ព្រ័ត្រទៀត។ ក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ ធ្វើបានល្អក្នុងពានសម្ដេចដែលប្រើតែកីឡាករក្នុងស្រុកបែបនេះ ដោយសារតែកីឡាករទាំងអស់របស់វិសាខា ភាគច្រើនជាកីឡាករជម្រើសជាតិ តាំងពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ។ ដូច្នេះ ពួកគេពិតជាមានបទពិសោធច្រើន។ វិសាខានឹងជួបប្រកួតជាមួយបឹងកេតនៅថ្ងៃទី០៦ ខែវិច្ឆិកា សម្រាប់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក៕