• 496
    0

    ក្រោយមានការផ្សព្វផ្សាយព័ត៌មាននៃការចាកចេញរបស់លោក Park Hang seo ពីតំណែងគ្រូបង្គោលជម្រើសជាតិវៀតណាម ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ តទៅនោះ សារព័ត៌មានចិនធំៗបានបង្ហាញឆន្ទៈចង់ឲ្យសហព័ន្ធបាល់ទាត់ខ្លួនទាក់ទងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះទៅដឹកនាំជម្រើសជាតិចិន។ សារព័ត៌មានចិន Titan Plus សរសេរថា លោក Park បានសាងស្នាដៃល្អៗយ៉ាងច្រើនសម្រាប់បាល់់ទាត់វៀតណាម។ លោកធ្លាប់ដឹកនាំវៀតណាមឈ្នះចិនថែមទៀត ដូច្នេះជាឱកាសល្អដើម្បីទាក់ទងលោកទៅដឹកនាំជម្រើសជាតិចិនវិញម្ដង។ ចំណែកសារព័ត៌មានផ្សេងទៀត គឺ Sina និង Sohu ក៏បានផ្សព្វផ្សាយពីដំណឹងរបស់លោក Park ...
  • 1804
    0

    Karim Benzema បានឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ Benzema រកបាន៤៤គ្រាប់ក្នុងចំណោម៤៦ប្រកួត និងបានជួយ Real Madrid ឈ្នះ Champions League និង La Liga ក្នុងឆ្នាំ ២០២១-២០២២ ។   Lionel Messi ដែលឈ្នះ៧ដង និង Cristiano ...
  • 601
    0

    អ្នកចាំទីណាហ្គាវើលដ៍ សំរិត សីហា ចូលនិវត្តន៍ជាផ្លូវការហើយពីអាជីពជាកីឡាករ។ នេះបើតាមការបង្ហោះពីក្លិបបាល់ទាត់ណាហ្គាវើលដ៍នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា។   ប៉ុន្មានរដូវកាលចុងក្រោយនេះ អតីតអ្នកចាំទីក្រសួងការពារជាតិ និងភ្នំពេញក្រោនមិនសូវបង្ហាញខ្លួនជាប់លាប់ទេ តែគេក៏បានរួមចំណែកជាគ្រូបង្វឹកចាំទីដល់អ្នកចាំទីណាហ្គាវើលដ៍ដែរ។ នាពេលថ្មីៗនេះ គេត្រូវបានកោះហៅចូលធ្វើគ្រូចាំទីក្នុងក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំទៀតផង។ សំរិត សីហា ផ្ដើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៨ជាមួយក្រសួងការពារជាតិ មុនផ្លាស់ទៅភ្នំពេញក្រោននៅឆ្នាំ២០១២។ ២រដូវកាលបន្ទាប់ សីហា ចូលលេងឲ្យណាហ្គាក្នុងឆ្នាំ២០១៤-១៥ បន្តទៅក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៦ ហើយកាលដើមឆ្នាំ២០១៧បានចូលរួមជាមួយណាហ្គាវើលដ៍ជាថ្មីរហូតមកដល់បច្ចុប្បន្ន៕
  • 428
    0

    Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga ហើយក្រោយឈ្នះ Barcelona ដោយលទ្ធផល៣ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែតុលា នេះ។ Karim Benzema ជាអ្នករកគ្រាប់បាល់បើកឆាក មុន Federico Valverde បន្ថែមគ្រាប់ទី២ពីក្រៅប្រអប់។ Ferran Torres រកបានមួយគ្រាប់តាមពីក្រោយឲ្យក្រុមអ្នកមានបុណ្យ ប៉ុន្តែ Rodrygo ជាអ្នកទាត់បាល់១១ម៉ែត្រ និងជាគ្រាប់ទី៣សម្រាប់ក្រុមលោក ...
  • 1419
    0

    ខ្សែការពារវិសាខា ទេស សម្បត្តិ បានសរសេរលើទំព័រ Facebook របស់ខ្លួនថា មិនបានស្គាល់នារីម្នាក់ឈ្មោះថា Seav Err ស្និទ្ធស្នាលទេ ដោយគ្រាន់តែជាអ្នកគាំទ្រ និងបានសុំខ្លួន និងមិត្តរួមក្រុមខ្លួនថតរូបប៉ុណ្ណោះ។ សម្បត្តិសរសេរបែបនេះ “៖ ខ្ញុំបាទ ទេស សម្បត្តិ សូមជម្រាបជូនបងប្អូនអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ជ្រាបថា មួយរយះនេះ គឺមាន ការដេីរនិយាយបង្ខូច ឈ្មោះខ្ញុំបាទ និងមិត្តរួមក្រុម ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seav Err ...
  • 2722
    0

    ឯកឧត្តមអគ្គលេខាធិការ CAMSOC បង្ហើបថា ទីលាន៤ទៅ៥កន្លែងនឹងទទួលរៀបចំការប្រកួតបាល់ទាត់ស៊ីហ្គេម២០២៣ ហើយក៏មានទីលានផ្សេងៗទៀតទទួលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនីមួយៗ។ ក្រៅពីផ្លាស់ប្ដូរស្មៅពីសិប្បនិម្មិតទៅធម្មជាតិប្រកបដោយស្តង់ដារខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ស្តាតអូឡាំពិកក៏នឹងមានការបំពាក់កៅអី៣៥០០០កៅអីជុំវិញទីលានបាល់ទាត់ និងការកែលម្អភ្លើងផងដែរ។ ការជួសជុលកែលម្អនេះនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងខែមករា ឆ្នាំ២០២៣។ ដោយឡែក ស្មៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោក៏ស្ថិតក្នុងគម្រោងកែលម្អដូចគ្នា៕
  • 2336
    0

    ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League ២០២២ បានបញ្ចប់សប្ដាហ៍ទី២០ហើយ ពោលគឺសល់តែមួយសប្ដាហ៍ទៀតនឹងចប់ជុំទី៣។ ប៉ុន្តែទោះបីសល់មួយសប្ដាហ៍ទៀត ក៏គេនៅតែអាចកំណត់បានក្រុមចំនួន៤ដែលបានឡើងទៅកាន់ដំណាក់កាលទី៤ គឺ Top 4។ ក្រុមទាំង៤មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន ត្រូវបន្តទៅប្រកួតដំណាក់កាល Top 4 ចំនួន២ជុំទៀត ពោលគឺក្នុង និងក្រៅដី ហើយបូកពិន្ទុបន្តពី៣ជុំមុន ដើម្បីរកក្រុមមានពិន្ទុច្រើនជាងគេ ទៅគ្រងជើងឯក។ ...
  • 2128
    0

    លោក Nuno Espirito Santo ស្ថិតក្នុង​បញ្ជី​របស់ Wolverhampton សម្រាប់តំណែងអ្នកចាត់ការថ្មី ក្រោយការចាកចេញរបស់លោក Bruno Lage។ តាមពិតទៅ Wolves ក៏បានទាក់ទងលោក Julen Lopetegui ដែរ ប៉ុន្តែអតីតគ្រូបង្គោល Sevilla បានច្រានចោល ព្រោះឪពុកឈឺ។ លោក Santo បានចូលដឹកនាំ Wolves លើកដំបូងក្នុងឆ្នាំ២០១៧ និងនាំក្រុមនេះឡើង ...
  • 859
    0

    Phil Foden បានចុះកិច្ចសន្យាថ្មីនៅ Manchester City រហូតដល់ឆ្នាំ២០២៧ លើកុងត្រាចាស់ដែលអស់សុពលភាពក្នុងឆ្នាំ២០២៤។ កីឡាករវ័យ២២ឆ្នាំរកបាន៥៧គ្រាប់ក្នុងចំណោម១៨២ប្រកួតចាប់តាំងពីបានឡើងក្រុមធំ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ គេថា ប្រៀបដូចសុបិនក្លាយជាការពិតអ៊ីចឹងដែរដែលបានបន្តរួមរស់រយៈពេលវែងថែមទៀតនៅក្រុមមេឃខៀវ ព្រោះបានខិតខំប្រឹងប្រែងតាំងពីនៅក្រុមថ្នាល ហើយគេក៏ជាក្មេងរើសបាល់ម្នាក់ដែរ។ ចាប់តាំងពីបានឡើងក្រុមធំ Foden បានរួមចំណែកឈ្នះពាន១១គ្រឿង ដែលមាន Premier League, FA Cup និង League Cup។ គេក៏រកបាន២គ្រាប់ដែរក្នុងចំណោមការលេង១៨ដងសម្រាប់ជម្រើសជាតិអង់គ្លេស៕ ...
  • 508
    0

    អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត យល់ឃើញថា វានឹងកាន់តែពិសេសថែមទៀត ប្រសិនបើចាន់ វឌ្ឍនាកា ជាទាន់ពីរបួសជង្គង់១០០ភាគរយ និងទទួលបានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។ តារាឆ្នើមខាងលើបានរងរបួសសរសៃពួរជង្គង់កាលចុងខែមករា ឆ្នាំ២០២២ ហើយឥឡូវបានធូរស្បើយ៨០ភាគរយហើយ​ និងអាចហ្វឹកហាត់បានតិចៗជាមួយមិត្តរួមក្រុម។ អ្នកស្រី ពុធ ធីតា បានថ្លែងបែបនេះ “៖ក្នុងអាជីពបាល់ទាត់របស់គាត់ ( វឌ្ឍនាកា ) អត់មានសង្ឃឹមអី សង្ឃឹមតែបានលេងស៊ីហ្គេម ...