• 1110
    0

    អង់គ្លេស និងអ៊ីតាលីស្ថិតក្នុងពូលជាមួយគ្នានៃវគ្គជម្រុះ UEFA Euro 2024។ អង់គ្លេស និងអ៊ីតាលី ស្ថិតក្នុងពូល C ដែលក្នុងនោះក៏មានម៉ាសេដ្វាំងខាងជើង និងម៉ាល់តា។ គួររំឭកថា អ៊ីតាលី បានឈ្នះអង់គ្លេសក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2022 កាលខែកក្កដា ឆ្នាំ២០២១។ សរុបពូលទាំងអស់មានដូចខាងក្រោម ៖
  • 700
    0

    ក្នុងសន្និសីទសារព័ត៌មានមុនប៉ះ U17 កម្ពុជា លោក Michiteru Mita គ្រូបង្គោល U17 កោះម៉ារីណាខាងជើង បានសម្រក់ទឹកភ្នែក បន្ទាប់ពីរបូតគ្រាប់បាល់ទៅដល់ទៅ៣៤គ្រាប់ពីការប្រកួត២លើក។   ក្នុងការប្រកួតជម្រុះ AFC U17 Championship 2023 ចំនួន២លើកកន្លងទៅ កោះម៉ារីណាខាងជើង ចាញ់អូស្ត្រាលី ២៣ទល់នឹង០ និងចាញ់ចិន១១ទល់នឹង០។ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ ...
  • 1188
    0

    ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាល២០២២បានបញ្ចប់សប្ដាហ៍ទី១៩ នៅថ្ងៃសៅរ៍ ទី​០៨ ខែតុលា។ ក្នុងនោះមានការរកគ្រាប់់បាល់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ​២០គ្រាប់។ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ទទួលបានលទ្ធផលមិនល្អឡើយ ដោយចាញ់ណាហ្គាវើលដ៍ ២ទល់នឹង៣ លើដីខ្លួនឯង។ ជាមួយគ្នានេះ ខ្សែបម្រើ ជា សំណាង ក៏មានបញ្ហាសន្លប់ទៀត បន្ទាប់ពីត្រូវមួយបាល់ចំមុខពីគួច ដានី។ នេះជាការឈ្នះព្រះខ័នរាជស្វាយរៀង លើកដំបូងសម្រាប់ណាហ្គាវើលដ៍ក្នុងរដូវកាលនេះ។ វិសាខាវិញនៅតែមិនទាន់ឈ្នះបឹងកេតក្នុងលីគ ២០២២ ដោយបានត្រឹមស្មើ២ទល់នឹង២។ ២ជើងមុន បឹងកេតឈ្នះទាំង២។ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនវិញ បានយកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ...
  • 2043
    0

    ខ្សែបម្រើ Nguyen Quang Hai រកបានគ្រាប់បាល់បញ្ចូលទីលើកដំបូងរបស់ខ្លួនក្នុងលីគទី២បារាំង ឬ Ligue 2 សម្រាប់ក្រុម Pau FC នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា។ កីឡាករជម្រើសជាតិវៀតណាមខាងលើបានប្ដូរចូលនាទី៧៨ និងរកគ្រាប់បាល់បញ្ចូលទីនាទី៨៦ ហើយក៏ជាគ្រាប់បាល់តាមស្មើសម្រាប់ Pau FC ទៅលើ Rodez។ ដំបូងឡើយអាជ្ញាកណ្ដាលគិតថា Quang Hai ស្ថិតក្នុងជំហរ off-side ...
  • 885
    0

    ខ្សែបម្រើ ជា សំណាង របស់ព្រះខ័នរាជស្វាយរៀង ត្រូវ​ខ្សែបម្រើ គួច ដានី របស់ណាហ្គាវើលដ៍ ទាត់បាល់ចំមុខដួលសន្លប់ ក្នុងនាទី៧២ នៃជំនួប Cambodian Premier League។ ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីស្ថានភាពជា សំណាង បែបនេះ “៖ ក្លិប​សូម​បញ្ជាក់​ថាកីឡាករ ជា សំណាង ត្រូវ​បាន​ប៉ះទង្គិចចំ​ក្បាល​ដោយ​បាល់​ក្នុង​ចម្ងាយជិតដែល​បានធ្វើ​ឲ្យ​គាត់​សន្លប់។ យើងពិតជាធូរចិត្តក្នុងការរាយការណ៍ថាកីឡាករ ជា សំណាង មិនមានបញ្ហាធ្ងន់ធ្ងរទេ ហើយហាក់ដូចជាកំពុងប្រសើរឡើងធម្មតា ...
  • 515
    0

    ក្រោយឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទត្រឹម០ទល់នឹង១ កាលសប្ដាហ៍មុន លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ថ្លែងថា​ មិនមានបញ្ហាអ្វីឡើយចំពោះការរកបានគ្រាប់បាល់តិច ឬច្រើន។ គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់ថ្លែងបែបនេះ “៖ ខ្ញុំយល់ពីសំណួរមួយនេះ ហើយខ្ញុំក៏បានឃើញការចោទសួរជាច្រើនផងដែរ ទាក់ទងទៅនឹងការរកគ្រាប់បាល់ តែអ្វីដែលសំខាន់គឺយើងទទួលបានពិន្ទុរច្រើន គ្រាប់បាល់សងច្រើន ខ្ញុំឃើញថាយើងធ្វើបានល្អ របៀបដែលរកគ្រាប់តិចពិតហើយ តើយើងរក្សាសំណាញ់ទីបាន?ពិតហើយ! គ្រាប់បាល់ធ្វើឲ្យយើងឈ្នះការប្រកួត ហើយរក្សាសំណាញ់ទីជួយឲ្យយើងឈ្នះពាន ខ្ញុំរីករាយចំពោះការឈ្នះ១ទល់នឹង០ ទោះវាមិនមែនជាទម្រង់លេងដ៏ល្អមួយ តែដូចខ្ញុំនិយាយអញ្ចឹងអ្នកដែលរិះគន់ចំពោះការរកគ្រាប់បាល់របស់យើង ហាក់ដូចចាយើងមានកីឡាករតែ៥ ៦នាក់អញ្ចឹង ...
  • 1814
    0

    សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានពិន័យ Manchester City ដែលមិនអាចគ្រប់គ្រងអ្នកគាំទ្រពេលពួកគេរត់ចូលទីលានក្រោយឈ្នះ Aston Villa រដូវកាលមុន។ Man City បានបំពានលើមាត្រាទី២០នៃក្រមសុវត្ថិភាព ដូច្នេះត្រូវតែបង់ផាកពិន័យ២៦ម៉ឺនផោន និងត្រូវធ្វើកិច្ចសន្យាថា មិនឲ្យមានករណីបែបនេះកើតឡើងទៀតទេនាពេលអនាគត។ Manchester City ទទួលស្គាល់ពីកង្វះសមត្ថភាពក្នុងការហាមឃាត់អ្នកគាំទ្រខ្លួន បន្ទាប់ពីសម្លេងកញ្ចែត្រូវបានបន្លឺឡើង។ FA បានចោទប្រកាន់ថា អ្នកគាំទ្រទាំងនោះបានសំរុកចូល ដោយឆ្លៀតប្រើហិង្សាទៀតផង។ គេចាំបានថា អ្នកគាំទ្រទាំងនោះបាននាំគ្នាសំរុកចូលក្នុងទីលាន ក្រោយ Man City ...
  • 491
    0

    លោក Steve Cooper ត្រូវបាន Nottingham Forest ផ្ដល់កិច្ចសន្យាមួយឆ្នាំទៀត ពោលដល់ឆ្នាំ២០២៥។ អ្នកចាត់ការវ័យ៤២ឆ្នាំបានដឹកនាំ Nottingham វិលទៅកាន់ Premier League លើកដំបូងចាប់តាំងពីក្រុមនេះធ្លាក់ក្នុងឆ្នាំ១៩៩៩ ប៉ុន្តែ៨ប្រកួតរដូវកាល២០២២/២០២៣នេះ ពួកគេកំពុងស្ថិតនៅបាតតារាង។ មានមន្ទិលខ្លះដែរពីអនាគតរបស់លោក Cooper ក្រោយចាញ់ Leicester ៤ទល់នឹង០ ប៉ុន្តែថ្នាក់ដឹកនាំបានសម្រេចចិត្តបន្លាយសុពលភាពកុងត្រា។ គ្រូបង្វឹកជនជាតិអង់គ្លេសបានចូលកាន់ការងារនៅ Nottingham ក្នុងខែកញ្ញា ឆ្នាំ២០២១ ...
  • 606
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានរអិលទៅកាន់លេខ១៧៧នៃចំណាត់ថ្នាក់ពិភពលោក ឬ FIFA Ranking។ ការរអិលចុះក្នុងខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីកម្ពុជាបានប្រកួតចាញ់ទាំង២លើកក្នុងមិត្តភាពជាមួយ U23 ជប៉ុន និងបង់ក្លាដែស។ កាលខែកញ្ញា កម្ពុជាឈរនៅលេខ១៧៤ តែបន្ទាប់ពីចាញ់ ក៏ធ្លាក់ទៅ៣ទៀត។ ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងពិភពលោករបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺ ១៥៣ កាលខែមីនា ឆ្នាំ២០១១។ ចំណាត់ថ្នាក់ទាបបំផុតរបស់កម្ពុជា គឺ១៩៨ កាលខែសីហា ឆ្នាំ២០១៤៕
  • 515
    0

    Lionel Messi បញ្ជាក់ថា នឹងចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ក្រោយចប់យុទ្ធនាការ FIFA World Cup 2022 នៅប្រទេសកាតារ ចុងឆ្នាំនេះ។ សារព័ត៌មាន ESPN សាខានៅអាហ្សង់ទីនបានស្រង់សម្ដីខ្សែប្រយុទ្ធ Paris Saint Germain រូបនេះថា “៖ កាតារ ២០២២ ជា World Cup ចុងក្រោយរបស់ខ្ញុំហើយ។ ខ្ញុំបានសម្រេចចិត្តរួចហើយ។” ...