• 5798
    0

    ក្រោយមើលឃើញ Erling Haaland រកគ្រាប់បាល់បញ្ចូលទីមិនដែលខាន ស្រាប់តែមានលេចឮព័ត៌មានថា អ្នកគាំទ្រនៅ Premier League ចង់ធ្វើប្រជាមតិដើម្បីបញ្ឈប់ខ្សែប្រយុទ្ធ Manchester City រូបនេះពីការប្រកួត និងរកយុត្តិធម៌ឲ្យក្លិបទាំង១៩ផ្សេងទៀត។ តាមរយៈវិបសាយរដ្ឋាភិបាល និងសភាអង់គ្លេស មានមនុស្សម្នាក់បានបង្កើតយុទ្ធនាការធ្វើប្រជាមតិក្រោមប្រធានបទ “៖បញ្ឈប់ Haaland ពីការប្រកួតនៅ Premier League ព្រោះគេជាមនុស្សយន្ដ”។ សារព័ត៌មាន AS រាយការណ៍ថា មានមតិ២លានសម្លេងបានចូលរួមគាំទ្រយុទ្ធនាការនេះ។ ...
  • 694
    0

    Kuala Lampur City មកពីប្រទេសម៉ាឡេស៊ីបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដោយអាចឡើយដល់វគ្គផ្តាច់ព្រ័ត្រ AFC Cup 2022 បន្ទាប់ពីយកឈ្នះក្រុម PFC Sogdiana Club របស់អ៊ូសបេគីស្ថានដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥ទល់នឹង៣។ ជ័យជំន្នះដ៏ត្រចះត្រចង់នេះបានធ្វើឲ្យក្រុមរបស់លោក Bojan Hodak ត្រូវបន្តដំណើរទៅប៉ះក្លិប Al Seeb មកពីអូម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ក្លិបបាល់ទាត់ Al Seeb បានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចបន្ទាប់ពីបានផ្តួល Al-Riffa ...
  • 568
    0

    Lionel Messi រកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ឲ្យ Paris Saint Germain នាំំមុខក្នុងនាទី២២លើ Benfica នៃការប្រកួត UEFA Champions League។ ដូច្នេះ Benfica គឺជាក្រុមទី៤០ដែល Messi អាចរកគ្រាប់បាល់បញ្ចូលទីបាន។ ក្រុមដំបូងដែលខ្សែប្រយុទ្ធអាហ្សង់ទីនទាត់បញ្ចូលទីនៅ UCL គឺ Panathinaikos កាលខែវិច្ឆិកា ឆ្នាំ២០០៥ ដែលកាលណោះគេលេងនៅ FC Barcelona។ ...
  • 497
    0

    Sevilla បានបញ្ចប់តំណែងគ្រូបង្គោលពីលោក Julen Lopetegui ជាផ្លូវការហើយ ក្រោយចាញ់ Borussia Dortmund ក្នុងការប្រកួត UEFA Champions League។ អតីតគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញបានចូលកាន់តំណែងនៅ Sevilla ក្នុងឆ្នាំ២០១៩ និងនាំក្រុមនេះលើកពាន Europa League 2020។ ប៉ុន្តែរដូវកាលនេះ Sevilla ទើបតែឈ្នះបាន១លើក ហើយការចាញ់ Dortmund ជាបរាជ័យលើកទី៦ក្នុងចំណោម១០ប្រកួតចុងក្រោយពីគ្រប់កម្មវិធី។ យ៉ាងណា ...
  • 395
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបញ្ចប់ជើងទី១ហើយនៅថ្ងៃពុធ ទី០៥ ខែតុលា នេះ។ ក្រុមជើងឯក២០១៩ បឹងកេតបានយកឈ្នះជើងឯកអគ្គិសនីកម្ពុជា ៣ទល់នឹង០ ដែលរកបានដោយសេត រ៉ស៊ីប ១គ្រាប់ និងម៉ាត់ នូរុណ ២គ្រាប់។ មួយគូទៀត ក្រុមជើងឯកសម័យភ្នំពេញក្រោន បានចាញ់ក្រុមជើងឯក២សម័យវិសាខា ដោយលទ្ធផល១ទល់នឹង២។ អ៊ុក សុវណ្ណ និងរុឹង ប៊ុនហៀង ...
  • 356
    0

    ក្រុមអគ្គិសនីកម្ពុជានឹងទៅផ្ទះបឹងកេតសម្រាប់ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃពុធ ទី០៥ ខែតុលា នេះ។ មុនការប្រកួតចូលមកដល់ លោក ទុំ សារ៉ាយ គ្រូបង្គោលអគ្គិសនីកម្ពុជា បានថ្លែងថា “៖ពេលអគ្គិសនីកម្ពុជាប៉ះបឹងកេត ចំណុចដែលខ្ញុំព្រួយបារម្ភ គឺខ្សែប្រយុទ្ធរបស់គូប្រជែង ដែលមាន សៀង ចន្ធា និង ម៉ាត់ នូរុណ។ ព្រោះពួកគេមានល្បឿនលឿន និងស៊ីចង្វាក់គ្នាណាស់នៅតំបន់ខាងលើ។” ...
  • 396
    0

    Napoli បានយកឈ្នះម្ចាស់ផ្ទះ Ajax Amsterdam ដោយលទ្ធផល១ទល់នឹង៦ ក្នុងការប្រកួតបាល់ទាត់ UEFA Champions League ប្រចាំពូល A។ មានន័យថា គិតត្រឹម​៣ប្រកួតដំបូងនៃវគ្គចែកពូលនេះ Napoli រកបាន១៣គ្រាប់ មាន៩ពិន្ទុពេញ នៅពីលើ Liverpool ៣ពិន្ទុ និងលើ Ajax ៣ពិន្ទុ ខណៈ Rangers នៅបាតតារាង មាន០ពិន្ទុ។ ...
  • 539
    0

    FC Barcelona បានរងបរាជ័យក្រោមថ្វីជើង Inter Milan ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួត UEFA Champions League ដែលធ្វើឲ្យក្រុមមកពីអេស្ប៉ាញមួយនេះប្រឈមនឹងការជ្រុះទៅលេងនៅ Europa League ជាលើកទី២ជាប់ៗគ្នា។ គ្រាប់បាល់ពី Hakan Calhanoglu ក្នុងនាទីចុងក្រោយនៃវគ្គទី១បានផ្ដល់ជ័យជម្នះដល់ក្រុមម្ចាស់ផ្ទះអ៊ីតាលីក្នុងការប្រកួតលើកទី៣ប្រចាំពូល C។ Pedri មានឱកាសរកបាល់បញ្ចូលទីដែរក្នុងវគ្គទី២ តែក្រោយពិនិត្យ V.A.R ឃើញថា បាល់បានប៉ះដៃមិត្តរួមក្រុម Ansu ...
  • 591
    0

    ជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អូម៉ើត និងកីឡាករ ៤រូបទៀត នឹងចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ អូម៉ើត ...
  • 588
    0

    តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា បានចូលហ្វឹកហាត់លើទីលានជាមួយសមាជិកឯទៀតបានវិញហើយ ក្រោយសម្រាកតាំងពីដើមឆ្នាំ២០២២នេះ ដោយសាររបួសសរសៃពួរជង្គង់។ CV11 បានលេចមុខក្នុងការហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តទល់អគ្គិសនីកម្ពុជានៅថ្ងៃពុធ ទី០៥ ខែតុលា។ ចាន់ វឌ្ឍនាកា បានសរសេរលើទំព័ររបស់ខ្លួនបែបនេះ “៖ខ្ញុំដួលនៅទីនេះ ខ្ញុំត្រូវតែចាប់ផ្ដើមនៅកន្លែងនេះ ៨ខែកន្លងផុតទៅក្រោយការវះកាត់សសៃពួរជង្គង់ ចាប់ផ្ដើមថ្ងៃទី១វាប្រាកដណាស់នឹងជួបរឿងពិបាកជាច្រើន តែអ្វីដែលត្រូវធ្វើមានតែការខំប្រឹង ប្ដេជ្ញា វាពេលវេលាមួយដែលខ្ញុំទន្ទឹងរងចាំអស់រយៈពេលយូមកហើយ អរគុណគ្រប់គ្នាដែលបារម្ភ នឹងសួសុខទុក្ខ ពេលនេះខ្ញុំបានត្រលប់មកចូលទីលានហ្វឹកហាត់ជាមួយក្រុមវិញហើយ ...