• 2765
    0

    ស្ថាប័នគុនចម្រុះដ៏ល្បី ONE Championship បានបង្កើតភាពភ្ញាក់ផ្អើលស្ងាត់ៗ ដោយនាំយក កូនខ្មែរអាមេរិក និងជា ម្ចាស់មេដាយអាស៊ី របស់កម្ពុជា Jessa Khan ចូលរួមដើម្បីតៀមរៀបចំការប្រកួត។ Jessa បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសវៀតណាមដើម្បីចូលរួមការប្រកួតស៊ីហ្គេម៕
  • 13382
    0

    ដូចបានដឹងហើយថា ឈុត សេរីណ្ណថង បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុក្នុងការប្រកួតវិញ្ញាសា kickboxing នៅស៊ីហ្គេម កាលរាត្រីថ្ងៃចន្ទ ទី០៩ ខែឧសភា។ ទោះទទួលបរាជ័យ​ វណ្ណថង ត្រូវបានគេមើលឃើញថា បានសម្រុកយ៉ាងខ្លាំងទៅលើគូប្រកួតវៀតណាម តែផ្ទុយទៅវិញ បែរជាចាញ់ ដល់ទៅ៣ទល់នឹង០ និងអស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ វណ្ណថង បានសរសេរថា “៖ សុំនិយាយមួយម៉ាត់ទៀតចុះ សូម្បីតែBuakawក៏គាត់ក្រវីក្បាលដែល ហើយគាត់បានសរសើរនឹងលើកទឹកចិត្តដល់ខ្ញុំ🙏។” គួរដឹងដែរថា ក្នុងការប្រកួតនៅថ្ងៃចន្ទ ...
  • 1361
    0

    បេក្ខភាពខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ វេន សុភ័ក្រ និង សុខ សុវណ្ណ បានចាប់ដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យ បន្ទាប់ពីប្រកួតចប់ជម្រុះក្នុងពូល A កាលពីថ្ងៃ សៅរ៍ កន្លងទៅ ។ ការប្រកួតជុំចុងក្រោយនេះ វេន សុភ័ក្រ នៅតែធ្វើបានល្អដោយផ្តួលកីឡាករ ធី វ៉ារិទ្ធ អោយសន្លប់ត្រឹមទឹកទី២ ។ កណ្តាប់ដៃរបស់កូនសិស្សលោកគ្រូ ហង្ស សឿន នៅចុងទឹកទី២ បានធានាកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់គេដោយឆ្លងកាត់៣ប្រកួតកន្លងមកឈ្នះ ...
  • 849
    0

    ការលក់ក្លិប Chelsea ត្រូវបានស្ថិតក្នុងភាពសង្ស័យជុំវិញការខ្វែងគំនិតគ្នាអំពីអ្វីដែលនឹងកើតឡើងចំពោះ ចំណូល ១.៥ ពាន់លានផោនដែលក្លិបត្រូវបានគេរំពឹងថានឹងត្រូវបានលក់។ ក្រុមហ៊ុនអាមេរិក Todd Boehly គឺជាអ្នកដេញថ្លៃទិញក្លិប Chelsea ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសនឹងមិនអនុញ្ញាតឱ្យមានការលក់ ទាល់តែប្រាកដថា លោក Roman Abramovich នឹងមិនទទួលបានប្រាក់ចំណូលណាមួយឡើយ។ លោក Abramovich ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ទណ្ឌកម្ម​ ដោយ​រារាំង​លោក​មិន​ឱ្យ​ធ្វើ​អាជីវកម្ម​នៅ​ចក្រភព​អង់គ្លេស។ ប៉ុន្តែការលក់ក្លិបChelsea ត្រូវបានធ្វើឡើងដោយ ធនាគារវិនិយោគ Raine Group ...
  • 1368
    0

    ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ក្រុមបាល់ទាត់នារីមួយឈ្មោះថា ស្វាយចេកយូណាយធីត ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលមានមូលដ្ឋាននៅឃុំស្វាយចេក ស្រុកអង្គរ ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្ត២៥គីឡូម៉ែត។ សម្រាប់ចក្ខុវិស័យនៃការបង្កើតនេះក៏ធ្វើឡើងក្នុងចក្ខុវិស័យនៃការចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងវិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។ ទោះបីជាក្រុមថ្នាក់មូលដ្ឋានមែន តែស្វាយចេកយូណាយធីតមានការហ្វឹកហាត់ទៀងទាត់ ដោយធ្វើឡើង៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេល២ម៉ោង ក្រោមការបង្ហាត់ពីអ្នកមានបទពិសោធ។ ទន្ទឹមនឹងនេះក៏មានការប្រកួតមិត្តភាពរៀងរាល់ខែដើម្បីបង្កើនបទពិសោធ និងសមត្ថភាព។ ក្រៅពីផ្ដោតខ្លាំងលើកីឡា ក្រុមនារីស្វាយចេកយូណាយធីតនឹងចូលរួមការងារសង្គម ដូចជាការដាំដើមឈើ និងសប្បុរសធម៌ ជាដើម៕
  • 1219
    0

    ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ ជុំទី២ ក្នុងពូល B  ឡុង សំណាង ឈ្នះកីឡាករ ភុំ សារ៉ាយ ស្រួលៗ ខណៈ សូត្រ ខេវិន ឈ្នះ សេក គឹមរួន នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ បន្ទាប់ពីឈ្នះកីឡាករ សូត្រ ខេវិន ក្នុងការប្រកួតជុំទី១ អ្នកប្រដាល់នៃក្លិប ...
  • 1204
    0

    កីឡាករ វេន សុភ័ក្ត្រ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ ជុំទី២ ក្នុងពូល A បន្ទាប់ពីបានយកឈ្នះកីឡាករ សូដា កូម៉ាន់ ដោយពិន្ទុនាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ បន្ទាប់ពីឈ្នះកីឡាករ សុខ សុវណ្ណ ក្នុងការប្រកួតជុំទី១ អ្នកប្រដាល់នៃក្លិប បញ្ជការដ្ឋានទ័ពពិសេស វេន សុភ័ក្ត្រ បន្តឈ្នះជាលើកទី២ ក្រោយតស៊ូយ៉ាងស្វឹតស្វាញជាមួយកីឡាករមក ពីក្លិប ...
  • 881
    0

    មានរយៈពេលជិត១០ឆ្នាំហើយដែលអ្នកប្រដាល់គុនខ្មែរ វៀត ប៊ុនឌឿន បានចាប់អាជីពឡើងរេញ ប៉ុន្តែគេមិនដែលទទួលបានខ្សែក្រវាត់ណាមួយឡើយ ដោយធ្លាប់បានតែពានរង្វាន់ និងមេដាយការប្រកួតថ្នាក់ជាតិប៉ុណ្ណោះ។ សិស្សគុនក្លិបគុហាព្រហ្មជ័យទទូចថា ការគ្រងខ្សែក្រវាត់ពិតជាបំណងដ៏ធំមួយរបស់គេក្នុងអាជីព ជាពិសេសមុនព្យួរហ្គង់ យ៉ាងហោចណាស់ក៏អាចដណ្ដើមបានជើងឯកណាមួយដែរ។ ដូច្នេះហើយគេអះអាងនឹងដាក់ចិត្ត ប្រឹងប្រែងហ្វឹកហាត់ កាត់បន្ថយការដើរលេងដើម្បីសម្រេចបំណងមួយនេះ។ គួរដឹងដែរថា វៀត ប៊ុនឌឿន បានចូលប្រឡូកអាជីពគុនខ្មែរ ដោយមានការជ្រោមជ្រែងពីរៀមច្បង វង្ស ណយ។ ដំបូងឡើយគេហ្វឹកហាត់នៅសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ មុនផ្លាស់ទៅគុហាព្រហ្មជ័យរបស់លោក ជា រិទ្ធ ប្រហែល៣ឆ្នាំចុងក្រោយ។ ...
  • 1188
    0

    ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យដឹងថា មានមន្ត្រីប៉ូលីស ២នាក់បានស្លាប់ (ក្នុងនោះមានម្នាក់ជាមេប៉ុស្តី៍ទួលព្រិច និងម្នាក់ទៀតជាមន្ត្រីប៉ូលិសម្នាក់) ស្របពេលដែលមានមន្រ្តីប៉លិសម្នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ហើយត្រូវបានជនសង្ស័យបាញ់តដៃ។ ករណីនេះ បានកើតឡើងនៅរសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ត្រូវ បណ្ដាលឲ្យរងរបួសធ្ងន់ ...
  • 938
    0

    គង់ សំបូរ ត្រូវបានជ្រើសរើសចូលជំនួសចាន់ ប៊ុនហឿន សម្រាប់បេក្ខភាពដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកនៅសង្វៀនថោនដែលគ្រោងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២៣ ខែមេសា តទៅ។ ការផ្លាស់ប្ដូរនេះត្រូវបានភាគីថោនបញ្ជាក់ថា ដោយសារតែរូបគេកំពុងជាប់ពិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលផ្អាកការចាប់គូដល់រូបគេរយៈពេល ២ខែ។ គួរដឹងដែរថា គង់ សំបូរ នឹងរ៉ាប់រងក្នុងពូល A ជំនួសចាន់ ប៊ុនហឿន ដែលក្នុងនោះគេត្រូវប៉ះសោម វិឆ័យ, អេលីត សុខហ៊ុច, ខុន បូឡា, ផល សោភ័ណ្ឌ និង ...