ប្រដាល់
-
រឿង សោភ័ណ្ឌ បន្តតស៊ូលើវិថីគុនខ្មែរដើម្បីមានលទ្ធភាពធ្វើផ្ទះឲ្យកូនៗ
អ្នកលេងកណ្ដាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ នឹងវិលចូលសង្វៀនគុនខ្មែរវិញហើយ ក្រោយបាត់មុខមួយរយៈធំ ដោយគេនឹងចូលរួមព្រឹត្តិការណ៍គុនខ្មែរអលស្តារ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ។ សិស្សគុនក្លិបម្កុដរាជសីហ៍នឹងប្រកួតជាមួយកីឡាករអ៊ីរ៉ង់ ខៃវ៉ាន សូលៃម៉ានី ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។ ការខកខានប្រកួត ក៏ដោយសារតែបញ្ហាកូវីដ១៩ ដែលមិនមានកីឡាករបរទេសចូលមករយៈពេលយូរមកហើយនោះ។ គេបញ្ជាក់ថា មិនចង់ប្រកួតជាមួយកីឡាករក្នុងស្រុកទេ។ ដោយឡែកមុនការប្រកួតឈានមកដល់ រឿង សោភ័ណ្ឌ បានសរសេរលើ Facebook ថា “៖បងត្រូវតែស៊ូដើម្បីកូនធំៗហើយប៉ាមិនទាន់មានលុយធ្វើផ្ទះឲ្យកូននៅទេ ខ្ញុំនឹងខំប្រឹងលើវិថីមួយនេះរហូតមានលុយធ្វើផ្ទះឲ្យកូននៅស៊ូស៊ូខ្លួនឯង ... -
ម៉ឺន មេឃា បន្តដំណើរដណ្តើមលុយ២ម៉ឺនដុល្លារពីសង្វៀនគុនខ្មែរជើងឯកពិភពលោក
អ្នកប្រយុទ្ធគុនខ្មែរ ម៉ឺន មេឃា បានឆ្លងផុតជុំទី១ ក្នុងការប្រកួតឆ្ពោះទៅដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក បន្ទាប់ពីធ្វើការប្រកួតជាមួយកីឡាករប្រេស៊ីល Felype Souza កាលពីម្សិលមិញ ។ កូនប្រុសរបស់កំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានតស៊ូយ៉ាងស្វឹតស្វាញជាមួយជើងខ្លាំងរបស់ប្រេស៊ីល Felype Souza ពេញ៣ទឹកនាកីឡដ្ឋានមរតកតេជោ ។ ម៉ឺន មេឃា នឹងបន្តទៅជុំទី២ ដោយត្រូវរងចាំការប្រកួតបន្តបន្ទាប់ក្នុងការឆ្ពោះទៅរកខ្សែក្រវាត់ដែលមានប្រាក់រង្វាន់រហូតដល់ ២ម៉ឺនដុល្លារ ។ សម្រាប់លទ្ធផលគូផ្សេងៗក្នុងថ្ងៃនោះដែររួមមាន ... -
គោជល់ នាំមកនូវកំពូលព្រឹត្តិការណ៍ប្រដាល់លំដាប់ថ្នាក់ពិភពលោក “សង្វៀនគុនខ្មែរជើងឯកពិភពលោក”
កំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់” ត្រូវបានប្រកាសជាផ្លូវការហើយនៅថ្ងៃ ៣០ មិថុនា ២០២២ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព”។ លោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ បានឱ្យដឹងថា គោជល់ រីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកំពូលព្រឹត្តិការណ៍ប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោកនេះ។ យើងយល់ឃើញថា គោជល់ និង World Fight ... -
ប៊ុន សុធា ប្តេជ្ញាស្រង់ទាំងដើមទាំងការពី ឃុំភិឈិត វិញ!
ខ្ញុំធ្លាប់បរាជ័យ២ដងរួចជាមួយហើយ មានទាំងសន្លប់ និង ចាញ់ពិន្ទុកីឡាករថៃម្នាក់នេះ ប៉ុន្តែលើកនេះខ្ញុំជឿជាក់រហូតដល់ទៅ៦០ភាគរយ ក្នុងការដណ្តើមយកជ័យជម្នះពី ឃុំភិឈិត វិញឲ្យទាល់តែបាន។ នេះគឺជាការការលើកឡើងរបស់កូនសិស្សលោកគ្រូ ធន់ សុភា ខណៈដែលកីឡាករចិត្តសឿងរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបសងសឹកជាមួយគូថៃម្នាក់នេះ។ ជាមួយគ្នានេះ ប៊ុន សុធា បានបន្ថែមទៀតថា ទោះបីជារូបគេទើបតែធ្វើការធ្ងន់ជាមួយកីឡាករថៃ កៀបបានធិក កាលពីសប្តាហ៍មុនក៏ពិតមែន ប៉ុន្តែរូបគេក៏មិនខ្លាចចំពោះថ្ងៃគូនៅចុងសប្តាហ៍នេះឡើយ។ គួររំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ ប៊ុន សុធា ធ្លាប់ចាញ់ ... -
ណង សាវ ពាក់ខ្សែកស័ក្តិសិទ្ធដំបូងឈ្នះលុយលានតែម្តង
នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់គុនខ្មែរ ណង សាវ ក្នុងនាមជាកីឡាករនរាយតេជៈបានពាក់ខ្សែកស័ក្តិសិទ្ធរបស់ ឡុង សុវណ្ណឌឿន ស្របពេលដែលប្រកួតឈ្នះលុយលានម៉ារ៉ាតុងនៅសង្វៀនថោន។ បើយោងតាមការឲ្យដឹងពី ឡុង សុវណ្ណឌឿន ដែលជាម្ចាស់ក្លិបនរាយតេជៈគុនខ្មែរបានប្រាប់ MSR SPORT ថាៈ មួយរយៈនេះសិស្សនៅក្លិបមានបញ្ហាមិនចេះចប់ របួសនេះ របួសនោះ កីឡាករមើលទៅគ្មានអារម្មណ៍ប្រកួតក្នុងខ្លួនពេលឡើងសង្វៀនម្តងៗ ដូច្នេះរូបលោកក៏សម្រេចចិត្តយកខ្សែករដែលលោកគោរពបូជាយកទៅឲ្យ ណង សាវ ពាក់គុនគ្រូជាលើកដំបូង ដែលកន្លងមកមិនដែលឲ្យកូនសិស្សណាពាក់ សូម្បីតែប្អូនបង្កើត ទេព ឧត្តម។ ... -
ខ្ញុំសួរថាលុយតម្លៃខ្លួនរបស់ខ្ញុំបើកអោយអត់?
នេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ ឡុង សុភី ដែលរូបគាត់មិនសុខចិត្តជាមួយនិងការបញ្ឈប់ការប្រកួតពីលោកអាជ្ញាកណ្តាលជាមួយកីឡាករមកពីប្រទេសថៃ។ អតីតកូនសិស្សរបស់លោក ឡុង សាវន្ត រូបនេះបានបង្ហាញការមិនសប្បាយចិត្ត ខណៈដែលរូបគាត់ត្រូវបានម្ចាស់កម្មវិធីមិនព្រមបើកលុយឲ្យពេញ ដោយក្នុងនោះ ឡុង សុភី បាននិយាយថាៈ ខ្ញុំឡើងប្រកួត 4 ទឹកខ្ញុំដើរវ៉ៃគ្រប់ទឹកមិនបានថយមួយទឹកទេ ហេតុអ្វីមកព្រមានខ្ញុំមិនព្រមមានថៃ ចង់សួរច្បាប់កីឡាករមួយណាដែលថាអ្នកថយមិនព្រមាន មកព្រមានអ្នកដើរចូលវ៉ៃ ហេតុអ្វីច្បាប់និងមកពីណាចង់ដឹងបន្តិច សុំទោសបងប្អូនទាំងអស់គ្នាផងបើខ្ញុំនិយាយខុសជួយប្រាប់ខ្ញុំផងហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នា ដែលគាំទ្រប្រដាល់គុនខ្មែរ។ v សូមបញ្ជាក់ថា មកដល់ពេលនេះ ឡុង ... -
យ៉េន ឌីណា ផ្ដួល ឡុង សំណាង ទឹក៤ យកខ្សែក្រវាត់គោជល់១គ្រឿងទៀត
ម្ចាស់មេដាយមាសស៊ីហ្គេម យ៉េន ឌីណា ស្រវាបានខ្សែក្រវាត់អ្នកតស៊ូគោជល់កំពូលជើងឯក កាលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ក្រោយផ្ដួល ឡុង សំណាង ឲ្យសន្លប់ក្នុងទឹកទី០៤។ ឌីណា បានទាត់ឲ្យសំណាង ដួល រហូតអាជ្ញាកណ្ដាលរាប់២ដង មុនសម្រេចចិត្តបញ្ចប់ការប្រកួតជាផ្លូវការ និងផ្ដល់ជ័យជម្នះដល់កូនសិស្សលោក អេ ភូថង។ នេះជាការប្រកួតជើងឯកប៉ះជើងឯក ដោយសំណាង បានឆ្លងកាត់ការប្រកួតជម្រុះមួយដំណាក់កាលរួចទៅហើយ ដែលបានឈ្នះកីឡាករ វេង សុភ័ក្ត្រ។ ចំណែក ... -
ឮថា កីឡាករគុនខ្មែរម្នាក់ដកខ្លួនពី Thai Fight វិញហើយក្រោយផ្ទុះការរិះគន់ខ្លាំង
ក្រោយមានព្យុះនៃការរិះគន់មិនសំចៃពីអ្នកគាំទ្រគុនខ្មែរតាំងពីថ្ងៃពុធ ទី២២ ខែមិថុនា មក ក៏ស្រាប់តែព្រឹកនេះ ក៏មានលេចឮដំណឹងថា កីឡាករគុនខ្មែរម្នាក់ក្នុងចំណោម២នាក់បានសម្រេចចិត្តដកខ្លួនពីការប្រកួត Thai Fight នៅស៊ីសាកេត ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ខាងមុខ។ លោក សំណព្វ អតីតប្រធានកីឡា PNN បានសរសេរថា “៖មានគេខ្សឹបប្រាប់ខ្ញុំថា ម្នាក់ក្នងចំណោមពួកគេ បានសម្រេចចិត្តមិនទៅចូលរួមហើយ។” គួរដឹងដែរថា មានការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពស្ដីពីកីឡាករគុនខ្មែរ២រូបដែលមិនស្ថិតក្នុងលំដាប់កំពូលត្រូវបានផ្គូផ្គងឲ្យប៉ះជើងខ្លាំងថៃនៅ Thai ... -
Chelsea ត្រៀមនាំយក Richarlison បន្ទាប់ពីឲ្យ Lukaku ទៅ Inter វិញ
Chelsea គ្រោងនឹងចូលរួមប្រជែងយកខ្សែប្រយុទ្ធ Richarlison របស់ Everton ខណៈដែល Thomas Tuchel គ្រោងនឹងផ្លាស់ប្តូរជម្រើសប្រយុទ្ធរបស់លោកនៅរដូវកាលក្រោយដូចគ្នា។ Everton មិនប្រកែកក្នុងការដេញថ្លៃនោះទេតែក្លឹបនៅតំបន់ Merseysideមួយនេះ ចង់បានលើសពី 50 លានផោន មុនពេលពិចារណាអនុញ្ញាតឱ្យកីឡាករសំខាន់របស់ពួកគេចាកចេញ ។ ទាំង Richarlison និង Raheem Sterling របស់ Manchester City មានលក្ខណៈពិសេសនៅក្នុងបញ្ជីសម្រាំងរបស់ ... -
ម្ចាស់ខ្សែក្រវាត់គោជល់ ឡុង សំណាង ត្រូវបន្តប៉ះ យ៉េន ឌីណា
ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ បន្ទាប់ពីយកឈ្នះ វេន សុភ័ក្ត្រ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ កូនសិស្សលោក ឡុង សាលវ័ន្ដ បានតស៊ូយ៉ាងស្វិតស្វាញជាមួយ វេន សុភ័ក្ត្រ ពេញ៥ទឹក ដើម្បីយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ ចំណែកកីឡាករ វេន សុភ័ក្ត្រ ...