• 2113
    0

    ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ បន្ទាប់ពីយកឈ្នះ វេន សុភ័ក្ត្រ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ កូនសិស្សលោក ឡុង សាលវ័ន្ដ បានតស៊ូយ៉ាងស្វិតស្វាញជាមួយ វេន សុភ័ក្ត្រ ពេញ៥ទឹក ដើម្បីយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ ចំណែកកីឡាករ វេន សុភ័ក្ត្រ ...
  • 1787
    0

    កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ បានរកឃើញបេក្ខភាពដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ហើយគឺ ឡុង សំណាង និង វេន សុភ័ក្ត្រ បន្ទាប់ពី ឈ្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ។ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ធ្វើបានយ៉ាងល្អក្នុងការប្រកួតជាមួយកីឡាករ សុខ សុវណ្ណ ។ ៥ទឹកពេញ សំណាង ហាក់បីមិនពិបាកនោះទេ ដោយសាររូបគេមានប្រៀបកម្ពស់ ដោយការចូលចាប់វាយជង្គង់លើគូប្រកួត ...
  • 2201
    0

    ម៉ឺន មេឃា, អេ អំាម៉ារិនភូថង និងយ៉េន ឌីណា នឹងមានវត្តមានក្នុងកម្មវិធីប្រដាល់លំដាប់ពិភពលោកមួយឈ្មោះថា World Fight Tour Championship 2022 ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិ​មរតក​តេជោ ពីម៉ោង ៥ល្ងាចតទៅ ។ កម្មវិធីនេះនឹងធ្វើឡើង១១លើក ហើយនៅថ្ងៃបើកឆាកក៏មានវត្តមានតារាប្រដាល់ថៃ បួខាវ ប្រកួតតទល់កីឡាករមកពីបែឡារូសផងដែរ។ World Fight Tour ...
  • 2016
    0

    កីឡាករ ផាន់ សូផាន , ពុទ្ធ ម៉ាណូយ និង ពុទ្ធ សំបូរ បានយកឈ្នះកីឡាកររបស់ក្លិប នរាយណ៍តេជៈគុនខ្មែរ ជួយអោយក្លិប ពុទ្ធសេរីវង្ស របស់ពួកគេក្លាយជាម្ចាស់ជើងឯក ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ក្លិបជើងឯក នាសង្វៀន CNC ។ ការប្រកួតដណ្តើមជើងឯកអមដោយប្រាក់រង្វាន់ពីគោជល់ ពុទ្ធ ម៉ាណូយ របស់ក្លិប ពុទ្ធ សេរីវង្ស បានយកឈ្នះលើកីឡាករ ...
  • 1839
    0

    អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា បានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ យកមេដាយមាសហើយក្រោយឈ្នះកីឡាករថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយពិន្ទុ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។ ក្នុងចំណោមកីឡាករគុនខ្មែរដែលបានទៅប្រកួតស៊ីហ្គេមនោះ គឺមានតែឌីណា ប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈអ្នកខ្លះទៀតបានធ្លាក់ត្រឹមជុំដំបូង និងអ្នកខ្លះបានមេដាយសំរឹទ្ធ។ ដោយឡែក កីឡាករ ទិន ឌិន ឬ សែន រ៉ាដេត បានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងកីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធ ...
  • 941
    0

    ថ្ងៃសុក្រ ទី២០ ខែឧសភា នេះ​ កីឡាករគុនខ្មែរ អេលីត ភក្ដី ឃុនភុនណយ ស. សមម៉ាយ ក្នុងព្រឹត្តិការណ៍ Temerloh Muay Thai 2022 នៅប្រទេសម៉ាឡេស៊ី។ រូបភាព ៖ Home Football Club ក្រៅពីភក្ដី នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឡៅ ចិត្រា ក៏ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ...
  • 2508
    0

    កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ បានរកឃើញបេក្ខភាព៤នាក់ចុងក្រោយហើយ បន្ទាប់ពីប្រកួតបញ្ចប់ពូល B កាលពីចុងសប្តាហ៍នាសង្វៀន CNC ឬស្សីកែវ ខណៈពូល A បានរកឃើញកាលពីសប្តាហ៍មុន ។ ការប្រកួតជុំចុងក្រោយនេះ ឡុង សំណាង នៅតែធ្វើបានល្អដោយផ្តួលកីឡាករ សេក គឹមរួន អោយសន្លប់ត្រឹមទឹកទី៤ ។ កណ្តាប់ដៃធ្ងន់ៗរបស់កូនសិស្សលោក ឡុង សាលវ័ន្ត បានធ្វើអោយអាជ្ញាកណ្តាលរាប់ សេក គឹមរួន ចំនួន២ដងក្នុងទឹកទី៣ ...
  • 1437
    0

    កីឡាករគុនខ្មែរ៣រូប គឺ សុខ រិទ្ធ, វ៉ាន់ វឿន និងព្រំ សំណាង ត្រូវធ្វើការធ្ងន់ហើយដោយត្រូវប៉ះម្ចាស់ផ្ទះវៀតណាមដូចៗគ្នាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃអង្គារ ទី១៧ ខែឧសភា តទៅ។ សម្រាប់លទ្ធផលចាប់គូផ្សេងៗទៀត ឃុន បូរ៉ា ជួបម៉ាឡស៊ី និង​ ប៉ោង ភារិទ្ធ ប៉ះហ្វីលីពីន។   គួររំឭកថា កម្ពុជាបានមេដាយសំរឹទ្ធ៣គ្រឿងពីការប្រកួតគុនខ្មែរ កាលឆ្នាំ២០១៩នៅហ្វីលីពីន៕
  • 805
    0

    ការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមពីម៉ោង៤ល្ងាចនេះ ថ្ងៃចន្ទ ទី១៦ ខែឧសភា នេះ។ ក្នុងនោះ កម្ពុជាមាន២រូបចាប់ផ្ដើមប្រកួតថ្ងៃបើកឆាក គឺ សៅ រង្សី ប៉ះម៉ាឡេស៊ីគូទី៣ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងហ៊ុន គឹមហ៊ាង ប្រកួតជាមួយកីឡាករ មីយ៉ាន់ម៉ា គូទី៧ ទម្ងន់៧៥គីឡូក្រាម។ កីឡាករកម្ពុជាផ្សេងៗទៀតនឹងប្រកួតនៅថ្ងៃបន្ទាប់។ ដោយឡែក អ៊ុង វីរៈ និងវី ស្រីស្រស់ ឈរចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ...
  • 391
    0

    ការប្រជែងតំណែងប្រធានាធិបតីរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ចប់ហើយ ដោយលោកបានទទួលស្គាល់ការនូវការបរាជ័យរបស់ខ្លួនជាមួយនឹងគូប្រជែងគឺ លោក Bongbong Marcos កូនប្រុសអតីតមេដឹកនាំហ្វីលីពីន លោក Ferdinand Marco។ កំពូលអ្នកប្រដាល់ហ្វីលីពីនដែលប្រែខ្លួនជាអ្នកនយោបាយ Manny Pacquiao បានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ដោយទទួលបានត្រឹមជាង ៣,៦លានសំឡេងតែប៉ុណ្ណោះ ខណៈលោក Bongbong Marcos ទទួលបានរហូតដល់ជាង ៣១លានសំឡេង។ ដូចនេះ លោក ...