• 858
    0

    ខណៈព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដែលទាមទារឲ្យមានការត្រៀមខ្លួនយ៉ាងល្អ ទាំងបច្ចេកទេស និងកាយសម្បទា កាន់តែកៀកចូលមកដល់ កីឡាការិនីឃីកបុកស៊ីងជម្រើសជាតិកម្ពុជា នៅ ស្រីពៅ អះអាងថា នៅតែត្រៀមប្រកួតដោយអស់ពីសមត្ថភាពក្នុងកម្មវិធីអន្តរជាតិតទល់កីឡាការិនីចិន នៅខេត្តសៀមរាប ដើមខែមេសា ខាងមុខ។ អ្នកលេងកណ្ដាប់ដៃធ្លាប់បានមេដាយសំរឹទ្ធសកលស៊ីហ្គេម២០១៩នៅហ្វីលីពីន ទទូចថា ទាំងប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា មានការព្រួយបារម្ភចំពោះការប្រកួតខាងមុខ ពាក់ព័ន្ធនឹងបញ្ហារបួសដែលអាចប៉ះពាល់ដល់ស៊ីហ្គេម។ យ៉ាងណា ស្រីពៅ អះអាងថា វានឹងក្លាយជាបទពិសោធយ៉ាងល្អមុនស៊ីហ្គេមមកដល់។   កីឡាការិនីជម្រើសជាតិបញ្ជាក់ “៖ ...
  • 1124
    0

    អ្នកប្រដាល់ជើងចាស់ ទួនប៉េ ទទូចថា អាចស្វាគមន៍បានគ្រប់ពេលចំពោះអ្នកប្រដាល់គុនខ្មែរជើងខ្លាំងរូបណាឡើយ ឲ្យតែត្រូវប្រភេទទម្ងន់៥៧ឬ៥៨គីឡូក្រាម។ កីឡាករមានកំណើតនៅខេត្តបុរីរម្យ ប្រទេសថៃ​បានបង្ហាញខ្លួនសាជាថ្មីលើសង្វៀននៅកម្ពុជា នៅថ្ងៃសុក្រ ទី០១ ខែមេសា និងបានឈ្នះពិន្ទុពេជ្រ ប៊ុនសិដ្ឋ។ កីឡាករជើងចាស់រូបនេះថ្លែងថា ដោយសារមានវ័យចាស់បន្តិច គេពិបាក​ប្រកួតលើសពីទម្ងន់៥៧-៥៨គីឡូក្រាម។ ទាក់ទងនឹងគូប្រកួតខ្មែរកន្លងទៅ ទួនប៉េ និយាយថា ឈុត សេវីវណ្ណថង និង ឃីម បូរ៉ា ជាកីឡាករដ៏ល្អ។ ចំពោះវណ្ណថង ទួនប៉េ ...
  • 1415
    0

    អ្នកប្រដាល់ សៀវ ង៉ុយ បង្ហើបថា ខ្លួនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តទើបធ្វើឲ្យបាត់មុខពីការប្រកួតនានារយៈពេលប្រហែល៣ឆ្នាំ។ បាក់ទឹកចិត្តទាក់ទងទៅនឹងតម្លៃខ្លួនពេលប្រកួតម្ដងៗដែលគេគិតថា ហាក់តិចពេក ខណៈខ្លួនក៏ជាអ្នកប្រដាល់មានបទពិសោធច្រើន និងមានស្នាដៃមួយរូបដែរ។ កីឡាករដែលកំពុងហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររុងរឿងរៀបរាប់បែបនេះ “៖ ខានវាយប្រហែល២-៣ឆ្នាំដែរ ព្រោះរាងធ្លាក់បន្តិច។ ណាមួយតម្លៃខ្លួនមិនសូវបានច្រើន យើងកីឡាករល្អដែរ អ៊ីចឹងមានអារម្មណ៍បាក់ទឹកចិត្ត លែងចង់វ៉ៃ។” យ៉ាងណា មួយរយៈចុងក្រោយនេះ អតីតម្ចាស់ខ្សែក្រវាត់១ម៉ឺនដុល្លារនៅ PNN ឆ្នាំ២០១៥ បានវិលចូលសង្វៀនសាជាថ្មីដោយហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររបស់លោក សួង បញ្ញា។ ថ្មីៗនេះគេក៏បានចូលរួមប្រកួតជម្រុះខ្សែក្រវាត់នៅ ...
  • 926
    0

    បញ្ហារបួសជង្គង់របស់ចាន់ សំអាត ដែលកើតឡើងយូរមកហើយបានរើឡើងវិញ ធ្វើឲ្យគេត្រូវដកខ្លួនពីការប្រកួតនានា និងសម្រាកព្យាបាលមួយរយៈ តែមិនទាន់ច្បាស់ពីការវិលចូលសង្វៀនជាថ្មីទេ។ គេថា ពិតជាស្ដាយដែលត្រូវបង្ខំចិត្តដកខ្លួនពីខ្សែក្រវាត់នៅ CNC។   អ្នកប្រដាល់រហស្សនាមខ្លាចាស់ភ្នំដងរែកបញ្ជាក់បែបនេះ “៖ជង្គង់ខ្ញុំមានបញ្ហាប្រហែល៣ទៅ៤ខែមុន តែដល់ពេលប្រកួត ខ្ញុំអត់បានប្រុងប្រយ័ត្ន ក៏ភ្លាត់ត្រូវថែមទៀត។ ឥឡូវបានធូរហើយ។” កីឡាករធ្លាប់ចេញទៅប្រកួតក្នុងស្ថាប័ន ONE Championship ទទូចថា បញ្ហាជង្គង់នេះមិនប៉ះពាល់ដល់អាជីពគុនខ្មែរទេ។ សំអាត លម្អិតបន្ថែម “៖ ខ្ញុំសម្រាកមួយរយៈពេលសិន តែមិនទាន់កំណត់ពេលណាទេ។ ...
  • 3112
    0

    ផល សោភ័ណ្ឌ ត្រូវបានរៀមច្បង ភុំ សារ៉ាយ ចាត់ទុកជាកីឡាករដ៏ឆ្នើមមួយរូបដែលមានបច្ចេកទេសវាយច្បាស់ និងចេះបត់បែនតាមចង្វាក់របស់គូប្រកួត។ មិនតែប៉ុណ្ណោះ សោភ័ណ្ឌ ក៏អាចវាយជាមួយបានមិនថា អ្នកខ្ពស់ ឬអ្នកទាប។ ភុំ សារ៉ាយ លម្អិត “៖ ផល សោភ័ណ្ឌ វាយច្បាស់ល្អ! វ៉ៃក្បាច់ តាមចង្វាក់គូតស៊ូ ខ្ពស់ក៏វាយបាន ទាបក៏វាយបាន ចេះបត់បែនតាមកាលៈទេសៈ។ ជង្គង់អីក៏គេវាយបានដែរ។ គេល្អ។” ...
  • 680
    0

    ឯម សុធី គឺជាកីឡាករដ៏មានកេរ្ដិ៍ឈ្មោះមួយរូបក្នុងស្រទាប់អ្នកទស្សនាគុនខ្មែរ និងកំពុងក្រសោបទីផ្សារឥតដាច់នាពេលបច្ចុប្បន្ន។ យ៉ាងណា អាជីពលើសង្វៀនមួយនេះមិនមែនកើតឡើងដោយងាយស្រួលឡើយ។ ដើម្បីបំពេញក្ដីស្រមៃជាអ្នកវាយគុនខ្មែរ កីឡាករមានប្រភពពីខេត្តកំពង់ចាមបានចុះចោលគ្រួសារ លាក់ដំណឹងសូន្យឈឹងកាលឆ្នាំ២០១២ និងពនេចរដល់ខេត្តបាត់ដំបង ហើយបានជួបអតីតអ្នកប្រដាល់ យុគ យក្សគីល។ សុធី បានសំងំហ្វឹកហាត់អស់រយៈពេលជាង២ឆ្នាំទើបបានលេចមុខលើសង្វៀន។   សុធី បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មុនបង្ហាញខ្លួនសង្វៀននេះ គេត្រូវបានឪពុកម្ដាយរបស់គេប៉ាន់ស្មានថា ទំនងជាបាត់បង់ជីវិតទៅហើយ។ ផ្ទុយទៅវិញ ក្រុមគ្រួសារបានដឹងពីវត្តមានរបស់កីឡាកររហស្សនាមមនុស្សយន្ដ តាមរយៈទូរទស្សន៍។ ការចាប់អាជីពគុនខ្មែរបានផ្ដល់ផ្លែផ្កាយ៉ាងគាប់ចិត្តដល់ឯម សុធី ...
  • 1337
    0

    ក្លិបប្រដាល់គុនខ្មែរអង្គរមានជ័យខេត្តសៀមរាប បានក្លាយជាជើងឯកក្លិបប៉ះក្លិប ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដែលរៀបចំឡើងកាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC បន្ទាប់ពីកីឡាករពីររូបទទួលបានជ័យជម្នះលើក្លិប នាយកដ្ឋានអង្គរក្ស ។ ការប្រកួតជើងឯកក្លិបប្រដាល់ប៉ះគ្នាសប្តាហ៍ទី១នាសង្វៀន CNC កីឡាករនៃក្លិបអង្គរមានជ័យខេត្តសៀមរាប ទទួលបានជ័យជម្នះ២ នាក់ និងចាញ់ម្នាក់ ។ ក្នុងនោះមានកីឡាករ សេក គឹមផាក បានផ្តួលកីឡាករ អេលីត កែវឡុង របស់ក្លិប នាយកដ្ឋានអង្គរក្ស ត្រឹមតែ២ ទឹកប៉ុណ្ណោះ ...
  • 1237
    0

    មុនក្លាយជាអ្នកប្រដាល់គុនខ្មែរមានឈ្មោះល្បីល្បាញគួរសមមួយរូប អ៊ួច ធារិទ្ធ ធ្លាប់ជាក្មេងដើរចោលផ្ទះសម្បែងសេពគប់មិត្តភក្ដិមិនល្អ រហូតដល់ប្រព្រឹត្តទង្វើដែលសង្គមមិនទទួលស្គាល់។ ក្រោយមក សមាជិកក្រុមជម្រើសជាតិប្រដាល់សកលប្រាប់ថា បានស្គាល់គ្រូបង្វឹក ធី ណារិទ្ធ ទើបលោកបានជួយអូសទាញ និងប្រៀនប្រដៅរូបគេឲ្យទៅជាមនុស្សល្អ ហើយត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យចូលផ្ទះវិញ។ សិស្សគុនក្លិបគុជសារសដដែលអះអាងថា ប្រសិនបើមិនបានស្គាល់ លោកគ្រូ ធី ណារិទ្ធ និងចាប់អាជីពគុនខ្មែរទេ គេប្រហែលមិនអាចអភិវឌ្ឍខ្លួនបានដូចសព្វថ្ងៃទេ។ មិនតែប៉ុណ្ណោះ អាជីពគុនខ្មែរក៏បានជួយជីវភាពគ្រួសារបានច្រើនថែមទៀត ដោយអាចជួយម្ដាយសង់ផ្ទះ និងជួយប្អូនៗលើការរៀនសូត្រ។ អ៊ួច ធារិទ្ធ ...
  • 1207
    0

    កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯករដូវកាលទី២ បានចាំផ្តើមក្នុងសប្តាហ៍នេះហើយ ដែលមានបេក្ខភាព៨នាក់ត្រូវប្រកួតប្រជែងគ្នាដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម នឹងបន្តទៅជួបម្ចាស់ខ្សែក្រវាត់ យ៉េន ឌីណា ដណ្តើមខ្សែក្រវាត់បន្តទៀតដែលមានប្រាក់រង្វាន់សរុបរហូតទៅដល់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នាសង្វៀន ស៊ី អ៊ិន ស៊ី កាលពីម្សិលមិញ សន្និសិទបើកការប្រកួតបានធ្វើឡើងដែលមានការចូលរួមពីឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈគោជល់  រួមទាំងតំណាងទូរទស្សន៍ CNC ...
  • 1130
    0

    កម្មវិធីប្រដាល់អន្តរជាតិមួយឈ្មោះថា WLF នឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការសហការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធឃីកបុកស៊ីងកម្ពុជា, ក្លិបប្រដាល់ Loong Hai និងលោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប Cambodian Top Team។ ការប្រកួតនេះនឹងមាន១០គូ ដោយមានកីឡាករជម្រើសជាតិ Kickboxing និងគុនខ្មែរប្រកួតតទល់ជាមួយកីឡាករបរទេស។ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប ...