• 24496
    0

    អស់រយះពេលជាង១៧ឆ្នាំហើយដែលរូបខ្ញុំបានប្រឡូកក្នុងវិស័យគុនខ្មែរ តែមកដល់បច្ចុប្បន្ននេះរូបខ្ញុំមិនបានទទួលផលប្រយោជន៌អ្វីទាំងអស់ក្រៅពីសល់គ្រួសារដ៏កំសត់កូន៣និងប្រពន្ធមួយ នេះគឺជាសំដីរបស់អ្នកប្រដាល់ចាស់វស្សា ងួន គា ដែលជាកូនសិស្សរបស់លោក ម៉ាក់ សុខន និង លោកគ្រូធំ ញ៉ូវ ម៉ាក់ ក្នុងក្លឹបតាឡីដំរីមានរិទ្ធ។ មកដល់ពេលនេះអ្នកប្រដាល់គុនខ្មែរវ័យចំណាស់ ងួនគា មានវ័យ៣៤ឆ្នាំហើយ ក្រៅពីអាជីពជាអ្នកប្រដាល់ កីឡាកររូបនេះគឺជាអ្នករកស៊ីលក់ត្រីបន្តិចបន្តួចនៅផ្សារជើងឯកក្បែរកន្លែងវាលពិឃាដជើងឯក។ ប្រកួតតាំងពីក្នុងបុរីកីឡារហូតមកដល់ពេលនេះបើនិយាយអំពីបទពិសោធន៌ប្រកួតលើសង្វៀនវិញជិត២០០ដងហើយ ពេលខ្លះក៏ឃើញប្រកួត ពេលខ្លះក៏មិនបានឡើងប្រកួត ដោយសារតែឆ្លៀតរកមុខរបរផ្សេងៗដើម្បីចិញ្ជឹមគ្រួសារ។ សព្វថ្ងៃនេះកីឡាករ ងួនគា មានកូន៣ ស្រី២ ...
  • 17977
    0

    នេះគឺជាសំដីចេញពីចិត្តរបស់គ្រូបង្វឹកគុនខ្មែរប្រចាំក្លឹបក្រសួងការពារជាតិ ធន់ សុភា ស្របពេលដែលបច្ចុប្បន្នរូបលោកគ្រូកំពុងបង្វឹកសិស្សនៅក្នុងក្លឹបក្រសួងការពារចំនួនជាង៥០រូបរួចមកហើយ។ លោកគ្រូ ធន់ សុភា ក៏បានបន្ថែមទៀតថា ដោយយោងទៅលើការប្រកួតនាពេលសព្វថ្ងៃនេះ លោកឃើញថាកីឡាករថៃបានបាក់ទឹកបាក់ដីមកប្រកួតនៅក្នុងស្រុកខ្មែរជាច្រើន ខណៈដែលអ្នកប្រដាល់គុនខ្មែរសព្វថ្ងៃនេះមានភាពមម៉ាញឹករៀងរាល់សប្តាហ៌ ពេលខ្លះសឹងតែមួយខែប្រកួត៤ទៅ៥ដងក៏មាន ដែលនេះសបញ្ជាក់ឲ្យឃើញថាយើងនូវខ្វះធនធានកីឡាករគុនខ្មែរច្រើនទៀត។ លោក ធន់ សុភា បាននិយាយរំលឹកថា គ្រាដែលលោកនៅជាកីឡាករគុនខ្មែរ លោកមិនដែលឃើញកីឡាករថៃមកប្រកួតនៅស្រុកខ្មែរច្រើនដូចសព្វថ្ងៃនោះទេ ដោយភាគច្រើនតែងតែប្រកួតជាមួយកីឡាករថៃនៅជាយដាន បើប្រកួតនៅរាជធានីភ្នំពេញកម្រណាស់។ ជាមួយគ្នានេះផងដែរ លោកក៏មានបំណងជិតបញ្ជូនកូនសិស្សរបស់លោកឲ្យទៅធ្វើការប្រកួតនៅប្រទេសភូមាផងដែរ តែមុននឹងលោកបញ្ជូនក្រុមអ្នកប្រយុទ្ធគុនខ្មែរទៅប្រកួតនៅទីនោះ លោកត្រូវការពេលវេលាបន្តិចដើម្បីពង្រឹងស្ទុះ ជំហ ...
  • 7427
    0

    អ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ៣រូបបានចេញប្រកួតនៅក្រៅប្រទេសនាសង្វៀនធំៗ ក្នុងសប្តាហ៍នេះ ក្នុងនោះមាន សុខ ធី (កាកា) ប្រកួតនៅប្រទេសថៃ ខណៈ រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ត្រូវ បង្ហាញសមត្ថភាពរបស់ពួកគេក្នុងទឹកដីភូមា នាល្ងាចនេះ ។ សម្រាប់ កាកា កាលពីយប់មិញនេះបានជោគជ័យរួចទៅហើយដោយបានផ្តួលកីឡាករ ម្ចាស់ផ្ទះ យ៉តភូលួង ដោយលោកអាជ្ញាកណ្តាលបញ្ឃប់ត្រឹមទឹកទី៤ ប៉ុណ្ណោះ នាសង្វៀន  លុម្ភីនី ...
  • 4055
    0

    កីឡាករថៃ ជែកងួន ឌែងយីម គឺជាកីឡាករប្រដាល់គុនថៃមួយរូបដែលមានជំហររឺង ខណះដែលមួយរយះពេលចុងក្រោយមកនេះកម្រឃើញកីឡាករគុនខ្មែររូបណាអាចប្រកួតយកឈ្នះលើទៅរូបគេដោយងាយៗនោះណាស់ សូម្បីតែ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ផាន់ គ្រាន់, មាស ចាន់មាន សុទ្ធសឹងតែធ្លាប់ប្រកួតចាញ់កីឡាកររូបនេះទាំងអស់ ពោលគឺ៥ប្រកួតចុងក្រោយនៅសង្វៀន CBS ឈ្នះទាំង៥ប្រកួតតែម្តង។ ចំណែកឯ សែម ណាង ( ឡុង សំណាង) មួយរយះកាលចុងក្រោយនេះពិតជាល្អមែនទែន ព្រោះថាទើបជាម្ចាស់ខ្សែក្រវាត់ថ្មីៗ ដោយប្រកួតដណ្តើមបានក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករគុនថៃក្នុងសង្វៀនមួយនៅស្រុកខ្មែរ ...
  • 3906
    0

    ប្រកួតជាមួយកីឡាករថៃ ក្រៀងក្រៃ បីដងកន្លងមកអ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បង្ហើបថាមិន ដែលងាយស្រួលនោះទេ ព្រោះតែកីឡាករថៃរូបនេះពេលប្រកួតមានភាពរឹងម៉ាំ ហើយដើរ ចូលមិនចេះរាថយ ។ ក្នុងចំណោម៣ប្រកួតដែលពួកគេតតាំងគ្នាកូនសិស្សរបស់លោក ណន រិទ្ធ ឈ្នះបានពីរ និងចាញ់ម្តង ក្នុងទឹកទីមួយ ហើយក្នុងពានរង្វាន់ ISI Palm ពួកគេជួបគ្នាពីរដង សុខហ៊ុច ឈ្នះទាំងវគ្គសន្សំ និង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ...
  • 11677
    0

    ក្រោយពីអ្នកប្រដាល់គុនខ្មែរ២រូបគឺ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ បានធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសភូមា ដើម្បីចូលរួមប្រកួតលក្ខណប្រដាល់សេរីនៃប្រពៃប្រចាំប្រទេសមួយនេះរួចមក  លោក មាន សំអុល(Davidsam Mean)  នាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់នៅកម្ពុជា បានប្រកាសនៅក្នុង Facebook ផ្ទាល់របស់លោកថា ប្រសិនបើ រឿង សោភ័ណ្ឌ ប្រកួតឈ្នះម្ចាស់ផ្ទះភូមា ក្រុមហ៊ុនគោជល់នឹងឧបត្ថម្ភនៅទឹកប្រាក់ចំនួន១០លានរៀលជូនទៅដល់អ្នកប្រដាល់កែងឆេះ ជង្គង់ហោះ រឿង សោភ័ណ្ឌ ដែលនេះគឺជាទឹកប្រាក់ដ៏ច្រើនដោយមិនដែលមានពីមុនមក ក្រៅតែពីរាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភទៅអត្ថពលិកកម្ពុជាដែលទទួលមេដាយជូនជាតិ។ ...
  • 5361
    0

    ព្រឹត្តិការណ៌ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទទឹងរង់ចាំទស្សនារវាង ឡៅ ចន្រ្ទា នឹង កីឡាករគុនថៃ កង មឿងឆាង នោះត្រូវបានផ្លាស់ប្តូរហើយ ដោយខាងភាគីថៃជាអ្នកដូរ។ បើយោងតាមសំដីរបស់អ្នកដឹកនាំកីឡាករថៃមកប្រកួតស្រុកខ្មែរលោក ថាវិន សដានឆ័យ និយាយថា មិនមែន កង មឿងឆាង ក្លាច ឡៅ ចន្រ្ទា នោះទេ តែដោយសារតែលោកបានទាក់ទងជាលក្ខណឯកជន ដើម្បីយកកីឡាករថៃនោះមកប្រកួតជាមួយកីឡាករគុនខ្មែរ ដោយលោកមិនបានជូនដំណឹងដល់ម្ចាស់ក្លឹបគេនោះទេ។ ម្យ៉ាងវិញទៀតសារព័ត៌មានកីឡានៅស្រុកខ្មែរ​ បានចុះព្រោងព្រាតអំពីជំនួបពួកគេទាំង២នោះ ទើបដំណឹងនេះបានលិចលឺទៅដល់ម្ចាស់ក្លឹបរបស់ ...
  • 11954
    0

    កាលពីយប់មិញជាថ្ងៃដែលអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ត្រូវចេញ ដំណើរទៅទឹកដីប្រទេសភូមា ដើម្បីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ។ ក្នុងការចេញទៅនោះអ្នកលេងគុនខ្មែរពីរនាក់រួមទាំងគ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានធ្វើដំណើរទៅដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញទៅហើយ ប៉ុន្តែក្រុម ...
  • 14452
    0

    កំពូលអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដែលប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៌ច្រើនក្នុងជំនួបប្រកួតជាមួយកីឡាករគុនថៃ កង មឿងឆាង ក្នុងកម្មវិធីគោជល់ នាចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ ស្របពេលដែលជនរួមជាតិជាច្រើនបានបញ្ចេញទស្សនៈរៀងៗខ្លួនថា ឡៅ ចន្រ្ទា នឹងឈ្នះមួយរយភាគរយ អ្នកខ្លះថាមិនឈ្នះកីឡាករថៃនេះទេ…។ ជាមួយគ្នានេះលោក ស៊ីថូ ណាថាន់ ប្រធានកីឡាCBS ក៏បានបញ្ចេញទស្សនៈលោកផ្ទាល់ដែលថា ប្រសិនបើវៃជិត អាង្ហានឹងឈ្នះ តែបើវៃឆ្ងាយ កង មឿងឆាង នឹងឈ្នះវិញ។ ចំពោះមូលហេតុនេះដែរ លោកបានបន្ថែមថា ...
  • 19201
    0

    ប៉ុន្មានថ្ងៃនេះមានបងប្អូនប្រជារាស្រ្តកម្ពុជាដែលនិយមគាំទ្រវិស័យកីឡាគុនខ្មែរបាននិយាយតៗគ្នាថា កីឡាករគុនថៃកាត់បារាំង ឌិន ណាផូ នឹងមកប្រកួតក្នុងស្រុកខ្មែរម្តងទៀត ក្រោយពីប្រកាសថាឈប់មកប្រកួតក្នុងស្រុកខ្មែរបន្ទាប់ពីប្រកួតចាញ់ មឿន សុខហុច ក្នុងវគ្គផ្តាច់ព្រ័ត្រនាសង្វៀនស៊ីអិស៊ី។ MSR បានសាកសួរលោក ថាវិន សដានឆ័យ គាត់បាននិយាយប្រាប់ថា គាត់មិនបានដឹងរឿងនេះទេ ហើយ ឌិន ណាផូ ក៏មិនបានទាក់ទងសុំលោកមកប្រកួតនៅស្រុកខ្មែរម្តងទៀតដែរ តែលោកត្រឹមដឹងណា ឆាប់ៗនេះ ឌិន ណាផូ នឹងមានភារកិច្ចទៅប្រកួតក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយចំពោះបញ្ហាដែលរូបគេថាមិនប្រកួតនៅស្រុកខ្មែរគឺលោកមិនទាន់ទទួលបានដំណឹងឡើយ។ ...