• 1003
    0

    ការប្រកួតរវាងក្រុមបាល់ទាត់ វិសាខា ជាមួយ ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី៣ នៃការប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជានេះ ។ ក្នុងរដូវកាលថ្មី ២០២១ នេះក្រុមបាល់ទាត់ វិសាខា ទើបឆ្លងកាត់ការប្រកួតបានចំនួន២ប្រកួតតែប៉ុណ្ណោះ ដោយស្មើតាំងពីប្រកួត ពោល ប្រកួត ០ ទល់ ០ ជាមួយ Tiffy Army និងស្មើ ១ ទល់ ១ ជាមួយ ...
  • 1472
    0

    កាលពីយប់មិញ  Juventus បានយកឈ្នះ Atalanta ដោយលទ្ធផល២ទល់នឹង១ ដោយក្លាយជាម្ចាស់ពានរង្វាន់ Coppa Italia នារដូវកាលនេះហើយក៏ជាជាលើកទី១៤ប្រចាំប្រវត្តិសាស្រ្តក្លឹបផងដែរ។ ២គ្រាប់របស់ក្រុមរហស្សនាមសេះបង្កង់រកបានដោយ Dejan Kulusevski និង Federico Chiesa ខណៈ១គ្រាប់របស់ Atalanta រកបានដោយ Ruslan Malinovskiy។ ក្រោយចប់ការប្រកួត គ្រូបង្វឹក Andrea Pirlo ត្រូវបានគេចោទសួរអំពីអនាគតរបស់ខ្លួននាពេលអនាគតផងដែរ ដោយអតីតខ្សែបម្រើអ៊ីតាលីរូបនេះបានឆ្លើយតបវិញថា លោកមិនបារម្ភអំពីការងាររបស់ខ្លួននៅពេលនេះឡើយ។ លោកពិតជាចង់ដឹក​នាំ​ក្រុម​នេះជា​បន្ដ​ទៀត​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែលោកមិនទាន់ច្បាស់អំពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៅឡើយទេ ...
  • 5438
    0

    អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានឈ្នះពានលីគកំពូលនៅថ្ងៃបិទរដូវកាលជាមួយ Neftçi PFK នៅក្របខ័ណ្ឌកំពូលរបស់ប្រទេស Azerbaijan។ ការឈ្នះពានរង្វាន់នេះគឺដោយសារតែការយកឈ្នះក្រុមខ្លាំង Qarabak FK ១ទល់នឹង០នៅថ្ងៃប្រកួតចុងក្រោយក្នុងការប្រកួតបញ្ចប់រដូវកាលនេះផងដែរ។ Neftçi PFK ជាក្លឹបទី១០ហើយនៅក្នុងអាជីពរបស់បុរសជនជាតិជប៉ុន ក្រោយពីបានចែកផ្លូវគ្នាជាមួយក្លឹប Portimonense យ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។ គួរឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានបន្តត្រេចររកក្លឹបលេងនៅតំបន់អឺរ៉ុប និងឡាទីន ដោយមូលហេតុរបស់ខ្លួនគឺត្រូវការស្វែងរកក្លឹបថ្មីលេងភ្លាមៗឱ្យខានតែបានព្រោះមានគោលបំណងសំខាន់បំផុតដើម្បីចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ ទស្សនាវីដេអូហាយឡាយ៖
  • 1852
    0

    Liverpool បានចាត់ទុកជ័យជម្នះរបស់ពួកគេលើ Burnley ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ប្រៀបដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Premier League អ៊ីចឹងដែរ។ ពួកគេស៊ី Burnley ០ទល់នឹង៣ក្នុងការប្រកួតនៅថ្ងៃពុធ ទី១៩ ខែឧសភា ហើយឡើងទៅទីតាំងមានកៅអី UEFA Champions League ដោយរុញ Leicester City ទៅលេខ៥វិញ។ លោក Jurgen Klopp អ្នកចាត់ការ Liverpool ...
  • 2110
    0

    Juventus បានក្ដោបក្ដាប់ពានរង្វាន់ Coppa Italia រដូវកាល២០២០/២០២១ ក្រោយឈ្នះ Atlanta ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី១៩ ខែឧសភា ដោយលទ្ធផល២ទល់នឹង១ពីមុខអ្នកគាំទ្រ៤៣០០នាក់។ Dejan Kulusevski បានទាត់មួយជើងឆ្វេងកោងផុតដៃអ្នកចាំទី បើកការនាំមុខដល់ក្រុមសេះបង្កង់ក្នុងនាទី៣១។ ប៉ុន្តែ១០នាទីក្រោយមក Atlanta តាមស្មើវិញពីគ្រាប់បាល់របស់ Ruslan Malinovskyi។ គ្រាប់ជ័យជម្នះរបស់​ Juventus កើតឡើងក្នុងនាទី៧៣ពីការទាត់បញ្ចូលទីដោយ Federico Chiesa។ នេះជាពានរង្វាន់ទីមួយក្នុងនាមអ្នកចាត់ការ Juventus ...
  • 2096
    0

    កូនប្រុសលោក អេ ភូថង កីឡាករ ម៉ឺន មេឃា នៅតែតាំងចិត្តថាប្រឹងប្រកួតអស់ពីសមត្ថភាព ដើម្បីរក្សាជ័យជម្នះរបស់ខ្លួន ខណៈត្រូវប៉ះ ឈុត សេរីវ៉ាន់ថង ក្នុងជំនួបចុងក្រោយពូល A កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ថ្ងៃ សៅរ៍ សប្តាហ៍នេះ ។ ទោះបីឈ្នះ២ប្រកួតកន្លងមកបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងណាក្តី ម៉ឺន មេឃា បានបញ្ជាក់ថា សម្រាប់ការប្រកួតជុំចុងក្រោយប៉ះ ឈុត សេរីវ៉ាន់ថង ...
  • 2078
    0

    នាយកប្រតិបត្តិក្លិប Celtic លោក Peter Lawwell ត្រូវបានជនមិនស្គាល់មុខវាយប្រហារផ្ទះរបស់លោកដោយគ្រាប់បែកសាំងកាលពីព្រឹកថ្ងៃពុធ។ យោងតាមកាសែត Daily Record បានអោយដឹងថាគ្រាប់បែកសាំងរឺក៏វត្ថុស្រដៀងគ្នានេះត្រូវបានគេគេគប់ចូលទៅក្នុងបិរេណកន្លែងដាក់ឡានរបស់លោកតែម្តង ។ ជាមួយគ្នានេះរថយន្តរបស់លោកនិងគ្រួសារត្រូវបានផ្ទុះឡើងនិងរីករាលទៅដល់ឡានផ្សេងៗទៀតដែលឋិតនៅក្បែរគ្នា។ អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ប្រទេស ស្កុតឡេន បាននិយាយថា យើងបានទទួលការជូនដំណឹងនៅម៉ោង ១.០២ ព្រឹកនៅថ្ងៃពុធទី ១៩ ខែឧសភាដើម្បីរាយការណ៍អំពីរថយន្តដែលឆេះនៅខាងក្រៅលំនៅដ្ឋានមួយនៅក្នុងតំបន់ Thorntonhall, Glasgow ។ ក្រោយពីក្រុមអគ្គីភ័យទៅដល់កន្លែងកើតហេតុ ភ្លើងដែលកំពុងឆេះត្រូវបានពន្លត់ទាំងស្រុង ដោយបានបន្សល់ទុកនៅសាកសពរថយន្តមួយចំនួន ...
  • 1952
    0

    លោក ភា សុភ័ត្រា បានបង្ហាញពីការតំាងចិត្តសម្រាប់ការវិលមកធ្វើការក្នុងវិស័យបាល់ទាត់វិញ បន្ទាប់ពីសហព័ន្ធបាល់ទាត់ប្រកាសតែងតាំងជាគ្រូជំនួសក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ។ គ្រូបង្វឹកកម្រិត A បានរៀបរាប់ថា ÷ ខ្ញុំបាទសូមអរគុណដល់ពុកម៉ែ មិត្តភក្តិ​ និងបងប្អូនទាំងអស់គ្នា ដែលបានអបអរសាទរ​ លើកទឹកចិត្ត និងជូនពរខ្ញុំបាទ ក្នុងការវិលមកកាន់ការងារជំរើសជាតិវិញ ខ្ញុំសូមសន្យាថានិងប្រឹងប្រែងអោយអស់សមត្ថភាព និងជំនះគ្រប់ឧបសគ្គនានា ដើម្បីអោយទទួលបានសមិទ្ឋផលល្អៗក្នុងឱកាសបំពេញការងារដោយការទទួលខុសត្រូវខ្ពស់មួយនេះ ។ នេះជាវិលការងារក្នុងក្រុមជម្រើសសារថ្មី បន្ទាប់ពីលោក ភា សុភ័ត្រា ធ្លាប់សម្រេចចិត្ត​ចែក​ផ្លូវជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាម្តងហើយ ...
  • 1959
    0

    Chelsea បានយកឈ្នះ Leicester City ដើម្បីពង្រឹងក្ដីសង្ឃឹមក្នុងការយកកៅអីទៅប្រកួត UEFA Champions League រដូវកាលក្រោយ។ ៣ថ្ងៃក្រោយចាញ់ក្រុមចចក១ទល់នឹង០ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រុមតោខៀវអាចសងសឹកវិញបានសម្រេច ដោយលទ្ធផល២ទល់នឹង១ក្នុងការប្រកួត Premier League ពីមុខអ្នកទស្សនាជាង៨០០០នាក់។ ខ្សែការពារ Antonio Rudiger ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានសម្រេចសម្រាប់ក្រុមលោក Thomas Tuchel ពេល Cesar Azpilicueta ...
  • 1648
    0

    ក្រោយអវត្តមាន៦ឆ្នាំកន្លងមក Karim Benzema បានជាប់ជម្រើសជាតិបារាំងសាជាថ្មី ដោយគេត្រូវបានចុចឈ្មោះចូលបញ្ជី២៦នាក់សម្រាប់ព្រឹត្តិការណ៍ EURO 2020 នាខែមិថុនា ខាងមុខ។ គេចូលលេងចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៥ បន្ទាប់ពីលេចធ្លាយរឿងពាក់ព័ន្ធនឹងការគំរាមបញ្ចេញវីដេអូអាសអាភាសមួយរបស់អតីតមិត្តរួមក្រុម។ បញ្ហានេះធ្វើឲ្យគេខកខានចូលរួមព្រឹត្តិការណ៍ EURO 2016 និង World Cup 2018។ កាលខែមករា ឆ្នាំ២០២១ រដ្ឋអាជ្ញាបារាំងប្រកាសថា Benzema នឹងត្រូវចូលខ្លួនក្នុងសវនាការ។ លោក Didier Deschamps ...