• 6277
    0

    ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចេញសមាសភាពបឋមសម្រាប់ធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍ Euro 2020 ខណៈនឹងចម្រាញ់យកត្រឹម២៦នាក់ចុងក្រោយនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។ គ្រូបង្វឹក Gareth Southgate នឹងធ្វើការសម្រេចចិត្តមុនពេលធ្វើការប្រកួតមិត្តភាពជាមួយអូទ្រីស និងរ៉ូមានី មុននឹងត្រូវប្រកួតជាផ្លូវការសម្រាប់ពានរង្វាន់ប្រចាំទ្វីបអឹរ៉ុបនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ គួរឱ្យដឹងថា ក្រុមតោកំណាចអង់គ្លេសនឹងចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Euro 2020 របស់ខ្លួននៅក្នុងពូល D ដោយប្រកួតបើកឆាកប៉ះជាមួយក្រូអាតនៅថ្ងៃទី១៣ ខែមិថុនា ហើយប្រកួតទី២ជួបជាមួយស្កុតឡែនៅថ្ងៃទី១៩ មុននឹងបន្តប៉ះសាធារណរដ្ឋឆេកនៅប្រកួតបិទវគ្គនាថ្ងៃទី២៣ ខែមិថុនា។ ...
  • 2425
    0

    Lille គឺជាក្រុមជើងឯកក្របខណ្ឌកំពូលបារាំង ប្រចាំរដូវកាល២០២០/២០២១ តែអ្វីគួរកត់សម្គាល់នោះ គឺកីឡាករក្រុមធំរបស់ពួកគេក្នុងរដូវកាលនេះ បើបូកសរុបទៅ មានតម្លៃខ្លួនទាបជាង Neymar និង Kylian Mbappe បូកបញ្ចូលគ្នាទៅទៀត។ សរុបទៅ កីឡាករក្រុមធំ Lille ទាំងអស់ មានតម្លៃ២៣៩លានអឺរ៉ូ ខណៈ Kylian Mbappe និង Neymar មានតម្លៃសរុប២៧០លានអឺរ៉ូ។ នេះបើតាមការបង្ហាញពីវិបសាយ Transfermarket គិតត្រឹមដើមរដូវកាល២០២០/២០២១។ ...
  • 1195
    0

    សារព័ត៌មាន Marca ផ្សាយថា Tottenham Hotspur ចង់នាំលោក Mauricio Pochettino ត្រលប់ទៅអង់គ្លេសវិញ ដើម្បីចូលកាន់តំណែងជាអ្នកចាត់ការសាជាថ្មី ខណៈបច្ចុប្បន្នក្រុមនេះមិនទាន់រកបានអ្នកជំនួសកៅអីលោក Jose Mourinho នៅឡើយ។ អតីតកីឡាករ Spurs លោក Ryan Mason ត្រូវបានដំឡើងឲ្យកាន់ការងារគ្រូធំបណ្ដោះអាសន្ន ហើយបាននាំក្រុមចូលវគ្គ Play-Off ពានរង្វាន់ Europa Conference League ...
  • 3159
    0

    (BC-99) មិន​ត្រឹម​តែ​ឈុត​ធំ​របស់​ក្រុមមេឃ​ខៀវ Manchester City ទេ​ដែល​ឈ្នះ​ពាន​រង្វាន់​ក្នង​លីក​របស់​ខ្លួននៅ​រដូវ​កាល​ ២០២០-២០២១ នេះ​​ ក៏​ប៉ុន្តែ​ក្រុម​យុវជន​របស់​ក្លិប​​មួយ​នេះ​ក៏​បាន​ឈ្នះ​ជើង​ឯក​ក្នុង​លីក​ដែលពួក​​គេបាន​ចូល​រួម​ប្រជែង​ផង​ដែរ។ ឋិត​ក្រោម​ការ​ដឹក​នាំ​ដោយ​បុរស​សញ្ជាតិ​ អ៊ីតាលី ​លោក Enzo Maresca ក្រុមយុវ​ជន​វ័យ​ក្រោម​២៣​ឆ្នាំ​របស់​ Manchester City បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Premier League 2 ដែល​វា​បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​គ្រូបង្វឹក​ម្នាក់​នេះ​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ដោយ​ក្លិប​អាជីព​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប។ នៅ​ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌​លេច​ឮ​ថា​លោក ​Enzo Maresca ទើប​តែ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស ស្កុត​ឡែន ...
  • 7516
    0

    មុននេះបន្តិច គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានធ្វើការបង្ហាញសមាសភាពកីឡាករទាំងំ២៦នាក់សម្រាប់យុទ្ធនាការ UEFA Euro 2020 នៅខែមិថុនាខាងមុខនេះ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមិនមានវត្តមានកីឡាករ Real Madrid សូម្បីម្នាក់។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលក្រុមជម្រើសជាតិអេស្ប៉ាញចេញប្រកួតដណ្តើមពានរង្វាន់ផ្លូវការដោយមិនមានកីឡាករ Real Madrid សូម្បីតែម្នាក់ក្នុងសមាសភាពក្រុម ខណៈអតីតគ្រូបង្វឹក FC Barcelona បានចេញមុខមកបកស្រាយថា លោកបានធ្វើការសម្រេចចិត្តដែលល្អបំផុតសម្រាប់ក្រុមទាំងមូល។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺប្រធានក្រុម Sergio Ramos ...
  • 6036
    0

    បន្ទាប់ពីថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញសមាសភាពកីឡាករឈុតធំជម្រើសជាតិកម្ពុជាទាំង២៤រូបរួចមក ក៏បានធ្វើអោយប្រិយ៍មិត្តគាំទ្រខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្ត។ ជាមួយនិងបញ្ហានេះដែរ លោក Keisuki Honda ដែលជាអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិកម្ពុជា លោកបានមានប្រសាសន៍តាមវិដេអូដែលបានផ្ញើមកកាន់សហព័ន្ធដើម្បីបកស្រាយនៅមូលហេតុនេះ ដោយលោកបានមានប្រសាសន៍ថា៖ មូលហេតុដែលលោកជ្រើសរើសភាគច្រើនកីឡាករក្មេងៗអោយជាប់ជម្រើសជាតិឈុតធំ សម្រាប់ប្រកួតជម្រុះ FiFa World Cup Qatar 2022 ក៏ដោយសារតែលោកចង់សាកល្បងប្រើប្រាស់យុវជនដើម្បីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជានាពេលខាងមុខ។ ហើយចំពោះកីឡាករដែលមិនត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតនៅប្រទេសបារ៉ែន សូមកុំអាកអន់ចិត្ត ព្រោះអ្នកទាំងនោះនឹងមានឳកាសនៅពេលក្រោយទៀតដរាបណាអ្នកនៅតែបន្តខិតខំប្រឹងប្រែង។ ហើយការប្រមូលផ្តុំលើកនេះ យើងនឹងព្យាយាមផ្តល់ឳកាសដល់កីឡាករអោយបានច្រើនរូបតាមដែលអាចធ្វើបាន ដូច្នេះសូមចាំមើលសកម្មភាពកីឡាករទាំងនោះ ហើយយើងនឹងព្យាយាមអោយអស់ពីសមត្ថភាព ព្រោះបងប្អូនប្រាកដជាដឹងថាគូប្រកួតយើងគឺសុទ្ធតែជាក្រុមដែលខ្លាំងៗ ...
  • 2118
    0

    គ្រូបង្វឹក Pep Guardiola បានសម្រក់ទឹកភ្នែកនៅថ្ងៃដែល Manchester City លើកពានរង្វាន់ក្របខ័ណ្ឌ Premier League ខណៈជាថ្ងៃដែលខ្សែប្រយុទ្ធ Sergio Aguero បង្ហាញខ្លួនលើកចុងក្រោយក្នុងការប្រកួតប្រជែងនៅទឹកដីអង់គ្លេសផងដែរ។ កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ក្លឹបរហស្សនាមមេឃខៀវ បន្ទាប់ពីជួយឱ្យក្លឹបឈ្នះពានរង្វាន់ជាច្រើនកន្លងមក រួមទាំងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ ថ្លែងក្រោយបញ្ចប់ពិធីលើកពាន គ្រូបង្វឹកជនជាតិអេស្ប៉ាញបានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានអំពីអវត្តមាន Aguero ថា៖ “Sergio គឺជាវីរបុរសរបស់ក្លឹប ...
  • 10369
    0

    កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា ដែលជាសមាជិកក្លិបបាល់ទាត់ខេត្តព្រៃវែង បានបង្ហាញអារម្មណ៍មិននឹកស្មានថារូបខ្លួនអាចជាឳកាសជាប់ជម្រើសជាតិឈុតធំឡើយ។ ព្រោះរូបគេទើបតែមានវ័យ១៧ឆ្នាំ ហើយក៏ទើបតែបានសម្រេចក្ដីស្រមៃឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជានៅរដូវកាលនេះ។ គួររំលឹកថា កីឡាករដែលមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិហ្គាណារូបនេះ បានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងអោយកាន់តែខ្លាំងថែមទៀត។ គួរបញ្ជាក់ថា ឡេង ណូរ៉ា បានផ្ដើមអាជីពដំបូងជាមួយក្រុមយុវជន U15 វិសាខា ហើយគេបានរួមចំណែកជួយក្រុមឈ្នះពានយុវជនជាច្រើន មុនផ្ទេរមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា៕
  • 2714
    0

    ឡេង ណូរ៉ា, ស រតនា, ញឹម លីហួរ និងវុធ តុលា ត្រូវបានកោះហៅចូលបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមជម្រុះ FIFA World Cup 2022 ជុំទី២ ប្រចាំពូល C ដែលនៅសល់ ក្រោយខកខានតាំងពីចុងឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩។ អ្នកទាំង៤សុទ្ធតែមានប្រភពពីមកពីក្លិបព្រៃវែងដូចៗគ្នា។ ទោះសុទ្ធតែជាកីឡាករវ័យ​ក្មេង ប៉ុន្តែពួកគេបានរួមចំណែកច្រើនសម្រាប់ក្រុមព្រៃវែង ដោយជួយក្រុមនេះឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត, ...
  • 2310
    0

    Sergio Aguero នឹងចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ។ នេះបើតាមការឲ្យដឹងពីលោក Pep Guardiola។ Aguero វ័យ៣២ឆ្នាំនឹងចាកចេញពី Etihad Stadium ពេលកិច្ចសន្យារបស់គេអស់សុពលភាពនាដំណាច់រដូវកាលនេះ ក្រោយរកបាន២៦០គ្រាប់ក្នុងការប្រកួត៣៨៩លើក។ លោក Pep បង្ហើបទាំងក្ដុកក្ដួលបែបនេះ “៖ប្រហែលជាខ្ញុំត្រូវបង្ហើបរឿងសម្ងាត់មួយ។ មើលទៅ គាត់ (Aguero) យល់ព្រមទៅលេងក្លិបក្នុងដួងចិត្តខ្ញុំហើយ គឺ Barcelona។ គាត់នឹងទៅលេងជាមួយកំពូលកីឡាករ Messi។ ...