• 10716
    0

    សហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសអំពី ការផុតកុងត្រាសម្រាប់ការប្រើប្រាស់ផលិតផលសម្ភារ: កីឡា FBT ហើយ ។ សហព័ន្ធគ្រោងនឹងប្រើប្រាស់ផលិតផលសម្ភារ:កីឡាដែលជារបស់ក្នុងស្រុកវិញ ។
  • 1774
    0

    ដំណើរការជួសជុលឡើងវិញនៃកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid បានជួបនូវឧប្បត្តិហេតុអគ្គិភ័យឆាបឆេះអស់មួយផ្នែក កាលល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា។ គេឃើញផ្សែងភ្លើងយ៉ាងខ្លាំងហុយចេញពីកំពូលស្តាត ហើយរាលដាលដល់ទីតាំងជិតៗ។ កម្មករដែលកំពុងធ្វើការ បានភៀសខ្លួនដើម្បីសុវត្ថិភាពរៀងៗខ្លួន។ អគ្គិភ័យនេះបានរលត់អស់វិញពេលមានអន្តរាគមន៍ពីកងកម្លាំងពន្លត់ ហើយពុំមាននរណាម្នាក់គ្រោះថ្នាក់ឡើយ។ កីឡដ្ឋាន Santiago Bernabeu មិនត្រូវបានប្រើប្រាស់ឡើយអំឡុងការប្រកួតរដូវកាល២០២០/២០២១ ព្រោះត្រូវស្ថាបនាឡើងវិញ និងចាយប្រាក់ប្រមាណខ្ទង់៨០០លានដុល្លារអាមេរិក។ គេរំពឹងថា ដំណើរការជួសជុល និងសាងសង់រចនាសម្ព័ន្ធបន្ថែមនេះនឹងបញ្ចប់ទាន់រដូវកាល២០២២/២០២៣ និងកាន់តែទំនើបថែមទៀត។ ...
  • 2427
    0

    លោក Unai Emery បាន​បង្កើតកំណត់ត្រាពិសេសក្នុងពានរង្វាន់ Europa League ក្រោយ Villareal ឈ្នះ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី២៦ ខែឧសភា នៅប្រទេសប៉ូឡូញ។ ក្រុមនាវាមុជទឹកពណ៌លឿងលើកពានរង្វាន់ធំទី២ប្រចាំទ្វីបអឺរ៉ុបនេះ តាមរយៈជ័យជម្នះដោយបាល់កាត់សេចក្ដី១១ទល់នឹង១០លើបិសាចក្រហម បន្ទាប់ពីស្មើគ្នា១ទល់នឹង១ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម១៥នាទី២ដង។ Gerard Moreno ជាអ្នកបើកការនាំមុខសម្រាប់ក្រុមមកពីអេស្ប៉ាញក្នុងវគ្គទី១ តែ Edison Cavani តាមស្មើក្នុងវគ្គទី២នាទី៥៥ ...
  • 5417
    0

    Villareal នឹងជួបជាមួយ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅរាត្រីនេះ គឺម៉ោង២យប់ឆ្លងចូលដល់ថ្ងៃព្រហស្បតិ៍។ ជំនួបដ៏សំខាន់រវាងក្រុមទាំងនឹងធ្វើឡើងនៅកីឡដ្ឋាន Polsat Plus ក្រុង Gdansk ភាគខាងជើងឈូងសមុទ្របាល់តិក ប្រទេសប៉ូឡូញ។ សម្រាប់ការប្រកួតនៅយប់នេះនឹងមានជះឥទ្ធិពលដល់ក្រុមដែលនៅក្របខ័ណ្ឌកំពូលបារាំងផងដែរ តាមរយៈច្បាប់របស់ UEFA គឺបានចែងថាជើងឯកពានរង្វាន់ UEFA Europa League នឹងមានកៅអីដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតពានរង្វាន់ UEFA ...
  • 1938
    0

    ៊ ក្រុមបាល់ទាត់ បឹងកេត រកបានជ័យជម្នះលើកដំបូងដោយឈ្នះ ៣ ទល់ ០ លើក្រុម សូលទីឡូអង្គរ នៃពានរង្វាន់លីគកំពូលនៅថ្ងៃ ពុធ ទី២៦ ឧសភា នាកីឡដ្ឋាន SRU ។ ៣គ្រាប់រកបានដោយ ឪ ភារុណ , សៀង ចន្ធា និងខ្សែប្រយុទ្ធក្រូអាត ។ នេះជាការឈ្នះលើដំបូងសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីចាញ់៣លើកន្លងមក ...
  • 4661
    0

    អ្នកប្រដាល់បារាំង Antoine Pinto ដែលមានឈ្មោះល្បីលើសង្វៀនថៃ បង្ហើបលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា គេក៏ជាប់សែស្រឡាយជាខ្មែរដែរ។ តារា Thai Fight សរសេរថា ៖”មានអ្នកខ្លះនៅឆ្ងល់ថា ខ្ញុំជាកូនកាត់ឬម៉េច ព្រោះមើលទៅដូចអាស៊ី។ ខ្ញុំសូមឆ្លើយទៅចុះចំពោះអ្នកដែលមិនបានដឹង។ ឪពុកខ្ញុំជាជនជាតិបារាំងកើតនៅបារាំង ហើយម្ដាយខ្ញុំជាជនជាតិបារាំងកើតនៅបារាំងដែរ។ ប៉ុន្តែម្ដាយខ្ញុំជាកូនកាត់ខ្មែរ។ ដូច្នេះមានន័យថា ខ្ញុំជាប់សាច់ឈាមអាស៊ី២៥ភាគរយ។” គួរដឹងដែរថា Antoine Pinto មានកំណើតនៅប្រទេសបារាំង និងចូលប្រកួតប្រដាល់នៅថៃ ...
  • 4005
    0

    Villareal នឹងជួបជាមួយ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅរាត្រីនេះ គឺម៉ោង២យប់ឆ្លងចូលដល់ថ្ងៃព្រហស្បតិ៍។ ជំនួបដ៏សំខាន់រវាងក្រុមទាំងនឹងធ្វើឡើងនៅកីឡដ្ឋាន Polsat Plus ក្រុង Gdansk ភាគខាងជើងឈូងសមុទ្របាល់តិក ប្រទេសប៉ូឡូញ។ ក្រុមលោក Ole Gunnar Solskjaer ប៉ងឈ្នះពានលើកដំបូងក្នុងនាមអ្នកចាត់ការ Manchester United ហើយលោករំពឹងថា នឹងអាចនាំជោគជ័យទៅកីឡដ្ឋាន ...
  • 5178
    0

    លោក Christophe Galtier បាន​លាឈប់ពីតំណែងជាគ្រូបង្គោល Lille ២ថ្ងៃក្រោយឈ្នះតំណែងជើងឯក French Ligue 1។ បុរសវ័យ៥៤ឆ្នាំបានដឹកនាំក្រុមខាងលើលើកពានក្របខណ្ឌកំពូលបារាំងជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ កាលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ដោយនាំមុខក្រុមលេខ២ Paris Saint Germain មួយពិន្ទុ។ លោកមានផែនការចាកចេញ បន្ទាប់ពីមានការចូលគ្រប់គ្រងពីម្ចាស់ក្លិបថ្មីកាលពីពាក់កណ្ដាលរដូវកាលកន្លងទៅ។ គ្រូបង្វឹកជនជាតិបារាំងប្រាប់សារព័ត៌មាន L’Equipe ថា ពេលវេលារបស់លោកបានមកដល់ហើយ។ ក្លិប Lille ...
  • 1833
    0

    Wolverhampton Wanderers កៀកនឹងតែងតាំងលោក Bruno Lage ជាអ្នកចាត់ការថ្មីជំនួសលោក Nuno Espirito Santo។ ពុំទាន់មានការព្រមព្រៀងណាមួយឡើយពីគ្រូបង្វឹកជនជាតិព័រទុយហ្គាល់វ័យ៤៥ឆ្នាំដែលបានចាកចេញពី Benfica កាលខែមិថុនា ឆ្នាំ២០២០ ក្រោយកាន់តួនាទីបាន១៨ខែ។ យ៉ាងណា លោក Lage បានហោះទៅអង់គ្លេសដើម្បីជួបពិភាក្សាជាមួយលោក Jeff Shi ដែលជាប្រធានក្លិប Wolves និងលោកនាយកបច្ចេកទេស Scott Sellars។ គ្រូបង្គោលចាស់ ...
  • 4056
    0

    លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លើកឡើងអំពីដំណើរការសាងសងទីលានស្មៅ សិប្បនិម្មិត សម្រាប់ហ្វឹកហាត់ ក្រៅពីទីលានស្មៅធម្មជាតិកម្រិតស្តង់ដារ ដែលកំពុងដំណើរជិតរួចរាល់ ។ លោក ខូវ ឆាយ បានបញ្ជាក់ថា ទីលានស្មៅ សិប្បនិម្មិត សម្រាប់ហ្វឹកហាត់ ក្រៅពីទីលានស្មៅធម្មជាតិកម្រិតស្តង់ដារ បានធ្វើជិតរួចរាល់ហើយ ពោលនៅសប្តាហ៍ក្រោយនេះអាចប្រើប្រាសបានបណ្តើរៗហើយ ។ លោក បន្ថែម ទីលានស្មៅ សិប្បនិមិត្ម នេះគឺធ្វើនៅពីក្រោយបង្គោលទីទាំងសងខាង ...