• 2270
    0

    Marcelo បានបង្ហាញការមិនពេញចិត្តចំពោះការមិនសូវបានលេងក្នុងរដូវកាលនេះ។ សារព័ត៌មាន Goal រាយការណ៍ថា ខ្សែការពារជម្រើសជាតិប្រេស៊ីលមានមាត់មានកជាមួយគ្រូបង្គោល Zinedine Zidane ហើយក៏ត្រូវបានដកឈ្មោះពីបញ្ជីប្រកួតតទល់ Granada នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា នេះ។ Marcelo ចូលលេងទើបតែបាន១៥ប្រកួតទេនៅ La Liga រដូវកាលនេះ។ ទីតាំងរបស់គេត្រូវបានប្រជែងដោយ Ferland Mendy។ Goal បន្ថែមដែរថា កីឡាករវ័យ៣២ឆ្នាំក៏មិនសប្បាយចិត្តចំពោះរបៀបហ្វឹកហាត់របស់លោក Zidane ...
  • 2041
    0

    AC Milan បានបំបាក់ Torino ០ទល់នឹង៧ ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី សប្ដាហ៍ទី៣៦ នៅថ្ងៃពុធ ទី១២ ខែឧសភា។ Ante Rebic ធ្វើបានហ៊ែតទ្រីកក្នុងរយៈពេល១២នាទី ពីចន្លោះនាទី៦៧ ដល់នាទី៧៩ ដើម្បីផ្ដល់ក្ដីសង្ឃឹមក្នុងការប្រជែងយកកៅអី UEFA Champions League រដូវកាលក្រោយ។ ក្រុមជើងឯក UCL ៧សម័យ ខានលេងពានកំពូលអឺរ៉ុបនេះតាំងពីឆ្នាំ២០១៤ម្ល៉េះ ហើយជ័យជម្នះលើក្រុមមានមូលដ្ឋាននៅក្រុង Turin ...
  • 1359
    0

    (BC-99) ក្បាលគ្រាប់កាំភ្លើង​កៅស៊ូត្រូវបានប៉ូលីសការពារ​សណ្តាប់​ធ្នាប់​បាញ់​លើ​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ Sport Lisbon ដែល​បាន​មក​ពពាក់ពពូន​គ្នា​ធ្វើ​ការ​អបអរ​សាទរ​ដល់​ក្លិប​មួយ​នេះ​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ថ្មី​របស់​លីគកំពូល​នៃ​ប្រទេស ព័រទុយហ្គាល់ Primeira Liga ។​ ការ​អបអរ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​អំពើ​ហិង្សា​ខណៈ​ដែល​ក្រុម​អ្នក​គាំទ្រ​បែប​យូកូង​បាន​គប់​ដប​ទឹក​ទៅ​លើ​ក្រុម​ប៉ូលីស​ដែល​កំពុង​តែ​ទប់​ស្កាត់​ការ​ដើរ​ចូល​ទៅ​កាន់​ដង​វិថី​ធំៗ​របស់​រដ្ឋធានី​នៃ​ប្រទេស​មួយ​នេះ។​ ក្រុមអ្នកគាំទ្របានលើក​យក​ហេតុ​ផល​ថា​ពួក​គេ​បាន​រង់ចាំ​អស់​រយៈ​ពេល ១៩ ឆ្នាំហើយ​ទម្រាំ​តែ​បាន​ឈ្នះ​ពាន​កំពូល​មួយនេះ​បន្ទាប់​ពី Sporting បាន​ឈ្នះ​ ១-០ លើ Boavista ដែល​នាំ​ឱ្យ​ពួក​គេ​រក​បាន​ ៨២ ពិន្ទុ​នៅ​ត្រឹម​សប្តាហ៍​ទី​៣២​លើស​ក្រុម​ការពារ​តំណែង​ជើង​ឯក​រដូវកាល​ចាស់ FC Porto ដែល​មាន​ ៧៤ ពិន្ទុ​ឋិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​។​ ...
  • 1257
    0

    ខ្សែប្រយុទ្ធ Neymar កាលពីពេលថ្មីៗនេះបាននិយាយរឿងមួយដោយគួរឱ្យភ្ញាក់ផ្អើលថា ខ្លួនចង់ចាប់ដៃគូលេងជាមួយ Cristiano Ronaldo នាពេលខាងមុខនេះ។ ការនិយាយបែបនេះក្រោយពេលដែលកីឡាករសញ្ជាតិប្រេស៊ីលខាងលើទើបតែបន្តកុងត្រាថ្មីជាមួយ PSG ដល់ឆ្នាំ២០២៥ ខណៈដែល Cristiano Ronaldo ត្រូវគេរាយការណ៍មកថា ទំនងជាអាចចាកចេញពី Juventus ក្រោយចប់រដូវកាលនេះ។ អតីតសមាជិក Santos និង FC Barcelona បាននិយាយថា៖ “ខ្ញុំចង់លេងជាមួយ Cristiano Ronaldo ...
  • 1726
    0

    ក្រុមមេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League សារជាថ្មីម្តងទៀតនៅរដូវកាលនេះ ក្រោយពេលដែល Manchester United បរាជ័យក្រោមថ្វីជើង Leicester City ២ទល់នឹង១ កាលពីយប់មិញ។ នេះគឺជាការឈ្នះជើងឯក៣សម័យក្នុងរយៈពេល៤រដូវកាលចុងក្រោយរបស់ក្រុមមហាសេដ្ឋីអារ៉ាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ដោយក្រុមរហស្សនាមមេឃខៀវ មាន៨០ពិន្ទុ នាំមុខបិសាចក្រហម ១០ពិន្ទុ នៅរដូវកាលនេះបើទោះសល់ការប្រកួត៣លើកទៀតក្តី។ យ៉ាងណាមិញក្រោយពីក្រុមរួមក្រុងក្លាយជាជើងឯក គ្រូបង្វឹក Ole ...
  • 2723
    0

    ខ្សែការពារ Virgil van Dijk ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយសារមិនទាន់ជាសះស្បើយពីរបួស១០០%។ សមាជិករបស់ក្រុមហង្សក្រហម Liverpool ខាងលើបានអវត្តមាននៅលើទីលានកាលពីខែតុលាឆ្នាំមុន ដោយសារតែរបួសដាច់សសៃជង្គង់ ACL ក្រោយទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ Everton។ យ៉ាងណាក្តីគ្រូបង្វឹកក្រុមមច្ចុរាជទឹកក្រូចហូឡង់ Frank De Boer បាននិយាយថា លោកគាំទ្រការសម្រេចចិត្តរបស់ Virgil van Dijk ...
  • 2942
    0

    ក្រុមបាល់ទាត់បាល់ជម្រើសជាតិកម្ពុជា ត្រៀមធ្វើការកោះហៅកីឡាករដើម្បីប្រមូលផ្តុំហ្វឹកហាត់មុនចេញទៅប្រទេស បារ៉ែន ប្រកួតជម្រុះ World Cup ។ ដោយសារការប្រកួតលីគកំពូលកម្ពុជាបានផ្អាក មួយរយៈដោយសារកូវីដ ធ្វើអោយសមាសភាពក្រុមជម្រើសជាតិមិនទាន់បានបង្ហាញនៅឡើយ ។ យ៉ាងណាព័ត៌មានមួយចំនួនបានបង្ហើបថា គ្រូបង្វឹកថ្មីសញ្ជាតិជប៉ុនលោក Ryu នឹងកោះហៅកីឡាការហ្វឹកហាត់ឆាប់ៗនេះ ហើយហោះទៅប្រទេស បារ៉ែន មុនមួយសប្តាហ៍ នៃការប្រកួត ដើម្បីហ្វឹកហាត់នៅទីនោះបន្ថែម ។ ក្រុមគោព្រៃកម្ពុជានៅមានភារកិច្ចលេងក្រៅប្រទេសចំនួន៣ប្រកួតទៀត ដោយប្រទេសបារ៉ែននឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតដែលនៅសល់ទាំង៣នោះ ។ ក្រុមជម្រើសជាតិកម្ពុជា​ ...
  • 1925
    0

    Sporting Lisbon បានឈ្នះតំណែងជើងឯកក្របខណ្ឌកំពូលព័រទុយហ្គាល់​ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ ក្រោយទទួល​បានជ័យជម្នះ១ទល់នឹង០លើ Boavista។ គ្រាប់បាល់ពី Paulinho បានផ្ដល់៣ពិន្ទុពេញដល់ក្រុមម្ចាស់ផ្ទះដែលមិនទាន់ចាញ់សោះ និងបាននាំមុខក្រុមលេខ២ FC Porto ៨ពិន្ទុ ទាំងការប្រកួតនៅសល់២លើកទៀត។ លទ្ធផលនេះមានន័យថា ពួកគេក៏បានបញ្ឈប់ការគ្រប់គ្រងជើងឯកពីសំណាក់ FC Porto និង Benfica ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយនៅព័រទុយហ្គាល់។ អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមអបអរអតីតក្រុមរបស់ Cristiano Ronaldo ដែលបានឈរកំពូលតារាងតាំងពីដើមខែវិច្ឆិការហូតមក។ ពួកគេបានឈ្នះជើងឯក League ...
  • 3702
    0

    បរាជ័យ១ទល់នឹង២របស់ Manchester United ក្រោមថ្វីជើង Leicester City មានន័យថា Manchester City គឺជាម្ចាស់ជើងឯក Premier League រដូវកាល២០២០/២០២១។ ឆ្លងកាត់ការប្រកួត៣៥លើក ក្រុមមេឃខៀវ មាន៨០ពិន្ទុ នាំមុខបិសាចក្រហម ១០ពិន្ទុ ខណៈការប្រកួតរដូវកាលនេះសល់តែ៣លើកទៀត។ យោងតាមស្ថិតិពីស្ថាប័ន Opta គឺ Manchester City ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ Premier ...
  • 1331
    0

    ខ្សែការពារ ហុង ផេង របស់ក្លឹប បឹងកេត បានធ្វើការវះកាត់របួសរហែកសសៃពួរជង្គង់ជាលើកទីពីរដោយជោគជ័យ និងបានជាសះស្បើយ ១០០% ហើយអាចមកជួយក្រុមក្នុងការត្រៀមប្រកួត ជាមួយ អាសុីអឺរ៉ុប យូណាយធីត លើកីឡដ្ឋាន AEU Sport Park នាថ្ងៃទី១៦ ខាងមុខនេះ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១។ របួសសរសៃពួរជង្គង់របស់អតីតជម្រើសជាតិរូបនេះ មានបញ្ហាដោយសារតែការព្យាយាមយកបាល់ធ្វើអោយរអិលដួល ហើយក៏របួសជង្គង់ខាងឆ្វេង ក្នុងអំឡុងការហ្វឹកហាត់កាលពាក់កណ្ដាលរដូវកាល ២០២០ កន្លងមក ។ ...