Author: MSR Website
-
បឹងកេតប្រកាសចែកផ្លូវ ទេស សម្បត្តិ ខណៈកំពុងលេចព័ត៌មានទៅវិសាខា
ក្លិបបាល់ទាត់បឹងកេតប្រកាសចែកផ្លូវគ្នាជាមួយខ្សែការពារ ទេស សម្បតិ្ត ហើយនៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ។ កីឡាករវ័យ២១ឆ្នាំបានចូលរួមជាមួយបឹងកេតចុងឆ្នាំ២០១៨ ក្រោយដាច់កិច្ចសន្យានៅសាលាបាល់ទាត់យុវជនបាទី។ គេបានរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាល២០១៩ និងជើងឯក Metfone Cambodian League 2020។ ប្រភពមួយចំនួនបង្ហើបថា យុវជនមានប្រភពពីខេត្តតាកែវទំនងផ្លាស់ទៅក្រុមគូប្រជែងវិសាខា៕ -
Jose Mourinho បង្កើតកំណត់ត្រាពិសេសមួយនៅ Serie A ក្រោយដឹកនាំ AS Roma ឈ្នះយប់មិញ
AS Roma កាលពីយប់មិញបានយកឈ្នះ Fiorentina ៣ទល់នឹង១ ក្នុងការប្រកួតបើកឆាកនៅក្របខ័ណ្ឌ Serie A រដូវកាល២០២១/២២។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Henrikh Mkhitaryan និង Jordan Veretout ២គ្រាប់ ខណៈ Nikola Milenkovic គឺជាអ្នករកគ្រាប់បាល់ឱ្យក្រុមភ្ញៀវដែលមានគ្នាត្រឹម១០នាក់។ យ៉ាងណាក្តីសម្រាប់ជ័យជម្នះរបស់ក្រុមរហស្សនាមចចកព្រៃខាងលើនេះបានធ្វើឱ្យគ្រូបង្វឹក Jose Mourinho បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅទឹកដីអ៊ីតាលីផងដែរពោលគឺ ជាគ្រូបង្វឹកដែលឈ្នះការប្រកួត៥០លើកលឿនជាងគេនៅក្របខ័ណ្ឌ Serie A ចាប់តាំងពីឆ្នាំ១៩៩៤-៩៥មកម្ល៉េះ។ ... -
Mikel Arteta ដឹកនាំ Arsenal ចាញ់២០លើក ក្នុងចំណោមការប្រកួត៦០ដង
លោក Mikel Arteta ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal ចាប់ផ្តើមទទួលការរិះគន់ពីសំណាក់អ្នកគាំទ្រក្លិបមួយនេះ ខណៈដែល២ប្រកួតកន្លងមកបានបរាជ័យទាំង២លើក ពោលគឺបើឆាករដូវកាលដំបូងចាញ់ក្រុម Brentford ២ទល់០ និងយប់មិញនេះចាញ់ Chelsea ក្នុងផ្ទះខ្លួនឯង២ទល់០ដូចគ្នា។ ការបរាជ័យ២ប្រកួតជាប់ៗគ្នារបស់លោក Mikel Arteta បានធ្វើឲ្យអ្នកចាត់ការសញ្ញាតិអេស្ប៉ាញរូបនេះបន្តកំណត់ត្រាមិនល្អជាមមួយក្លិប ព្រោះចាប់តាំងពីលោកចូលដឹកនាំ Arsenal មក នេះគឺជាការបរាជ័យលើកទី២០ ក្នុងចំណោម៦០។ ស្របពេលដែលលោក Arsene Wenger ដែលជាអតីតអ្នកចាត់ការ ... -
កីឡាករ Marseille ត្រូវ fan Nice វាយហើយ ប្រឈមនឹងការចាញ់ស្វ័យប្រវត្តិទៀត
ក្នុងនាទី៧៥នៃជំនួបក្របខណ្ឌកំពូលបារាំងតទល់ម្ចាស់ផ្ទះ Nice នៅថ្ងៃអាទិត្យ ទី២២ ខែសីហា កីឡាករ Marseille ត្រូវបានក្រុមអ្នកគាំទ្ររបស់គូប្រជែងមួយនេះចូលដេញវាយដល់ទីលាន។ ហេតុការណ៍គឺបែបនេះ! នៅពេលខ្សែបម្រើ Dimitri Payet ទៅទាត់បាល់ជ្រុង អ្នកគាំទ្រ Nice បានយកដបទឹកសុទ្ធគប់ម្ដងហើយម្ដងទៀត រហូតទាល់តែគេទ្រាំលែងបានក៏យកដបទឹកសុទ្ធទាំងនោះគប់ទៅវិញ។ កម្ដៅលើទីលានក៏កាន់តែឆាបឆួល ដោយអ្នកគាំទ្រ Nice បានសម្រុកចូលវាលស្មៅដេញវាយកីឡាករ Marseille។ ទោះមានការចូលជួយទប់ស្កាត់ពីភាគីសន្តិសុខ និងកីឡាករ Nice ក៏ពិបាកគ្រប់គ្រងស្ថានការណ៍។ ... -
ក្លិប វិសាខា ចែកផ្លូវជាមួយខ្សែបម្រើជម្រើសជាតិអាហ្វហ្គានីស្ថាន Zazai
ក្លិបបាល់ទាត់ វិសាខា បានប្រកាសអំពីការចែកផ្លូវជាមួយខ្សែបម្រើ Mustafa Zazai មុនការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាចាប់ផ្តើមជុំទី២នៅសប្តាហ៍ក្រោយ ។ ការចាកចេញរបស់កីឡាករអាហ្គានីស្ថាន រូបនេះ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា បាននាំចូលកីឡាករបរទេសពីររូប សម្រាប់ត្រៀមទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា ក្នុងនោះមាន Chris Alex សញ្ជាតិប្រេស៊ីល និង កីឡាករកូរ៉េខាងត្បូង Lee JAE Gun ។ ជម្រើសជាតិ អាហ្វហ្គានីស្ថាន រូបនេះបានប្រកបអាជីពបាល់ទាត់ដំបូងនៅកម្ពុជានាឆ្នាំ ... -
គ្រូ Betis ថា កីឡាករមួយចំនួនធ្វើឲ្យ La Liga បាក់ដោយសាររឿងធ្វើដួលស៊ីម៉ោង
លោក Manuel Pellegrini គ្រូបង្គោល Real Betis ទទូចថា ទាំងគ្រូបង្វឹក, កីឡាករ និងអាជ្ញាកណ្ដាលត្រូវរួមគ្នាស្ដារមុខមាត់បាល់ទាត់លីគកំពូលអេស្ប៉ាញឡើងវិញ។ គ្រូបង្វឹកជនជាតិឈីលីបានហៅក្របខណ្ឌ La Liga ថា ស្ពឹកស្រពន់ និងនិយាយថា ត្រូវតែកម្ចាត់រឿងលេងស៊ីម៉ោង និងធ្វើពុតជាដួល។ អតីតអ្នកចាត់ការ Manchester City ថ្លែងបែបនេះ ក្រោយក្រុមរបស់លោកបានត្រឹមស្មើ Cadiz ១ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌកំពូល La ... -
យុវជនម្នាក់ក្លាយជាកីឡាករបរទេសក្មេងជាងគេចូលលេងឲ្យ Barca បន្ទាប់ពី Messi
Yusuf Demir បានក្លាយជាកីឡាករបរទេសវ័យក្មេងជាងគេរបស់ FC Barcelona បន្ទាប់ពីបានប្ដូរចូលក្នុងវគ្គទី២ ក្នុងការប្រកួត La Liga ស្មើ Athletic Bilbao ១ទល់នឹង១។ ស្ថិតក្នុងវ័យ១៨ឆ្នាំ និង៨០ថ្ងៃ គេក្លាយជាកីឡាករបរទេសក្មេងបំផុតក្នុងការប្រកួតយប់មិញរបស់ Barcelona បន្ទាប់ពី Lionel Messi គិតចាប់ពីខែតុលា ឆ្នាំ២០០៤។ កាលណោះ Messi មានអាយុ១៧ឆ្នាំ និង១១៤ថ្ងៃ។ ... -
លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus
អ្នកចាត់ការរបស់ក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus នៅរដូវក្តៅនេះទេ។ Ronaldo ដែលមានអាយុ ៣៦ ឆ្នាំ ក៏ទើបតែបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ពាក្យចចាមអារាមអំពីការចាកចេញរបស់គេគឺជាការមិនគោរពដល់រូបគេ ក្នុងនាមជាកីឡាករម្នាក់ ។ នៅក្នុងបទសម្ភាសន៍មុនការប្រកួតលោក Allegri ក៏បាននិយាយថាប្រធានក្រុមព័រទុយហ្កាល់កំពុងស្នាក់នៅជាមួយពួកយើង។ លោកបាននិយាយបន្ថែមទៀតថា Ronaldo មិនដែលបង្ហាញពីបំណងចង់ចាកចេញពីពួកយើងទេ ... -
Ndombele បានរម្លឹក Spurs ថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញ
(BC-99) ខ្សែបម្រើ Tanguy Ndombele របស់ក្រុម Tottenham មិនបានលាក់បាំងពីបំណងពិតរបស់ខ្លួនក្នុងការចាកចេញពីក្លិបនៅខែនេះឡើយ។ សារព័ត៌មាននារាជធានី London មួយបានលាតត្រដាងថា Ndombele នាពេលឥឡូវនេះបានទទួលយកនូវវិធីដោះស្រាយបញ្ហាដែលជាការ “បើកចំហក្នុងការចាកចេញ” ប៉ុន្តែ Spurs អាចនឹងពិបាកស្វែងរកអ្នកទិញមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅដើមខែកញ្ញានេះ។ កីឡាករសញ្ជាតិបារាំងរូបនេះមិនបានបង្ហាញមុខក្នុងការប្រកួតមុនបើករដូវកាលណាមួយឡើយរបស់ Spurs។ ទោះបីជាគេមានភាពរឹងមាំមិនមានបញ្ហារបួសក៏ដោយចុះក៏គេត្រូវបានផាត់ចេញពីបញ្ជីឈ្មោះនៅក្នុងការប្រកួតទល់នឹង Manchester City កាលពីសប្តាហ៍មុនដែរ។ ការបង្ហាញខ្លួនចុងក្រោយរបស់ Ndombele បានកើតឡើងនៅរដូវកាលមុននៅពេលដែលក្រុម Spurs ... -
អតីតកីឡាករ Man UTD ម្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទលាងលុយកខ្វក់
Anderson អតីតខ្សែបម្រើ Manchester United បានស្ថិតក្រោមការស៊ើបអង្កេតពីបទលាងលុយ៤លាន៧សែនផោនតាមរយៈលុយអេឡិចត្រូនិក ឬ cryptocurrencies។ នេះបើតាមការចុះផ្សាយពី Daily Mail។ គេស្ថិតក្នុងចំណោមអ្នកសង្ស័យ៨នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាប្រេស៊ីល។ មិនមានការបញ្ចេញអត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតទេ ដោយគេដឹងតែពី Anderson មួយប៉ុណ្ណោះ។ ដោយឡែក អ្នកទាំង៨ក៏ត្រូវបានរងការចោទប្រកាន់ពីបទប្លន់, ឧកិ្រដ្ឋកម្ម និងការលាងលុយ, ទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃផ្សេងៗ។ ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងជាងមួយឆ្នាំមកហើយ នៅពេលរដ្ឋអាជ្ញាបង្ហាញពីការស្រាវជ្រាវចំនួន១៣ និងចេញដីការក្នុងតំបន់ Porto Alegre។ ...