• 3383
    0

    ក្លិបបាល់ទាត់បឹងកេតប្រកាសចែកផ្លូវគ្នាជាមួយខ្សែការពារ ទេស សម្បតិ្ត ហើយនៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ។ កីឡាករវ័យ២១ឆ្នាំបានចូលរួមជាមួយបឹងកេតចុងឆ្នាំ២០១៨ ក្រោយដាច់កិច្ចសន្យានៅសាលាបាល់ទាត់យុវជនបាទី។ គេបានរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាល២០១៩ និងជើងឯក Metfone Cambodian League 2020។ ប្រភពមួយចំនួនបង្ហើបថា យុវជនមានប្រភពពីខេត្តតាកែវទំនងផ្លាស់ទៅក្រុមគូប្រជែងវិសាខា៕
  • 11290
    0

    AS Roma កាលពីយប់មិញបានយកឈ្នះ Fiorentina ៣ទល់នឹង១ ក្នុងការប្រកួតបើកឆាកនៅក្របខ័ណ្ឌ Serie A រដូវកាល២០២១/២២។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Henrikh Mkhitaryan និង Jordan Veretout ២គ្រាប់ ខណៈ Nikola Milenkovic គឺជាអ្នករកគ្រាប់បាល់ឱ្យក្រុមភ្ញៀវដែលមានគ្នាត្រឹម១០នាក់។ យ៉ាងណាក្តីសម្រាប់ជ័យជម្នះរបស់ក្រុមរហស្សនាមចចកព្រៃខាងលើនេះបានធ្វើឱ្យគ្រូបង្វឹក Jose Mourinho បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅទឹកដីអ៊ីតាលីផងដែរពោលគឺ ជាគ្រូបង្វឹកដែលឈ្នះការប្រកួត៥០លើកលឿនជាងគេនៅក្របខ័ណ្ឌ Serie A ចាប់តាំងពីឆ្នាំ១៩៩៤-៩៥មកម្ល៉េះ។ ...
  • 1597
    0

    លោក  Mikel Arteta ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal ចាប់ផ្តើមទទួលការរិះគន់ពីសំណាក់អ្នកគាំទ្រក្លិបមួយនេះ ខណៈដែល២ប្រកួតកន្លងមកបានបរាជ័យទាំង២លើក ពោលគឺបើឆាករដូវកាលដំបូងចាញ់ក្រុម Brentford ២ទល់០ និងយប់មិញនេះចាញ់ Chelsea ក្នុងផ្ទះខ្លួនឯង២ទល់០ដូចគ្នា។ ការបរាជ័យ២ប្រកួតជាប់ៗគ្នារបស់លោក Mikel Arteta បានធ្វើឲ្យអ្នកចាត់ការសញ្ញាតិអេស្ប៉ាញរូបនេះបន្តកំណត់ត្រាមិនល្អជាមមួយក្លិប ព្រោះចាប់តាំងពីលោកចូលដឹកនាំ Arsenal មក នេះគឺជាការបរាជ័យលើកទី២០ ក្នុងចំណោម៦០។ ស្របពេលដែលលោក Arsene Wenger ដែលជាអតីតអ្នកចាត់ការ ...
  • 13177
    0

    ក្នុងនាទី៧៥នៃជំនួបក្របខណ្ឌកំពូលបារាំងតទល់ម្ចាស់ផ្ទះ Nice នៅថ្ងៃអាទិត្យ ទី២២ ខែសីហា កីឡាករ Marseille ត្រូវបាន​ក្រុមអ្នកគាំទ្រ​របស់គូប្រជែងមួយនេះចូលដេញវាយដល់ទីលាន។ ហេតុការណ៍គឺបែបនេះ! នៅពេលខ្សែបម្រើ Dimitri Payet ទៅទាត់បាល់ជ្រុង អ្នកគាំទ្រ Nice បានយកដបទឹកសុទ្ធគប់ម្ដងហើយម្ដងទៀត រហូតទាល់តែគេទ្រាំលែងបានក៏យកដបទឹកសុទ្ធទាំងនោះគប់ទៅវិញ។ កម្ដៅលើទីលានក៏កាន់តែឆាបឆួល ដោយអ្នកគាំទ្រ Nice បានសម្រុកចូលវាលស្មៅដេញវាយកីឡាករ Marseille។ ទោះមានការចូលជួយទប់ស្កាត់ពីភាគីសន្តិសុខ និង​កីឡាករ Nice ក៏ពិបាកគ្រប់គ្រងស្ថានការណ៍។ ...
  • 6754
    0

    ក្លិបបាល់ទាត់ វិសាខា បានប្រកាសអំពីការចែកផ្លូវជាមួយខ្សែបម្រើ Mustafa Zazai មុនការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាចាប់ផ្តើមជុំទី២នៅសប្តាហ៍ក្រោយ ។ ការចាកចេញរបស់កីឡាករអាហ្គានីស្ថាន រូបនេះ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា បាននាំចូលកីឡាករបរទេសពីររូប សម្រាប់ត្រៀមទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា ក្នុងនោះមាន Chris Alex សញ្ជាតិប្រេស៊ីល និង កីឡាករកូរ៉េខាងត្បូង Lee JAE Gun ។ ជម្រើសជាតិ អាហ្វហ្គានីស្ថាន រូបនេះបានប្រកបអាជីពបាល់ទាត់ដំបូងនៅកម្ពុជានាឆ្នាំ ...
  • 1943
    0

    លោក Manuel Pellegrini គ្រូបង្គោល Real Betis ទទូចថា ទាំងគ្រូបង្វឹក, កីឡាករ និងអាជ្ញាកណ្ដាលត្រូវរួមគ្នាស្ដារមុខមាត់បាល់ទាត់លីគកំពូលអេស្ប៉ាញឡើងវិញ។ គ្រូបង្វឹកជនជាតិឈីលីបានហៅក្របខណ្ឌ La Liga ថា ស្ពឹកស្រពន់ និងនិយាយថា ត្រូវតែកម្ចាត់រឿងលេងស៊ីម៉ោង និងធ្វើពុតជាដួល។ អតីតអ្នកចាត់ការ Manchester City ថ្លែងបែបនេះ ក្រោយក្រុមរបស់លោក​បានត្រឹមស្មើ Cadiz ១ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌកំពូល La ...
  • 1699
    0

    Yusuf Demir បានក្លាយជាកីឡាករបរទេសវ័យក្មេងជាងគេ​របស់ FC Barcelona បន្ទាប់ពីបានប្ដូរចូល​ក្នុងវគ្គទី២ ក្នុងការប្រកួត La Liga ស្មើ Athletic Bilbao ១ទល់នឹង១។ ស្ថិតក្នុងវ័យ​១៨ឆ្នាំ និង៨០ថ្ងៃ គេក្លាយជាកីឡាករបរទេសក្មេងបំផុតក្នុងការប្រកួតយប់មិញរបស់ Barcelona បន្ទាប់ពី Lionel Messi គិតចាប់ពីខែតុលា ឆ្នាំ២០០៤។ កាលណោះ Messi មានអាយុ១៧ឆ្នាំ និង១១៤ថ្ងៃ។ ...
  • 1284
    0

    អ្នកចាត់ការរបស់ក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus នៅរដូវក្តៅនេះទេ។ Ronaldo ដែលមានអាយុ ៣៦ ឆ្នាំ ក៏ទើបតែបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ពាក្យចចាមអារាមអំពីការចាកចេញរបស់គេគឺជាការមិនគោរពដល់រូបគេ ក្នុងនាមជាកីឡាករម្នាក់ ។ នៅក្នុងបទសម្ភាសន៍មុនការប្រកួតលោក Allegri ក៏បាននិយាយថាប្រធានក្រុមព័រទុយហ្កាល់កំពុងស្នាក់នៅជាមួយពួកយើង។ លោកបាននិយាយបន្ថែមទៀតថា Ronaldo មិនដែលបង្ហាញពីបំណងចង់ចាកចេញពីពួកយើងទេ ...
  • 1599
    0

    (BC-99) ខ្សែបម្រើ Tanguy Ndombele របស់ក្រុម Tottenham មិន​បានលាក់​បាំង​ពី​បំណងពិត​របស់​ខ្លួន​ក្នុងការ​​ចាកចេញពី​ក្លិប​នៅខែនេះឡើយ។ សារព័ត៌មាននារាជធានី London មួយ​បាន​លាត​ត្រដាង​ថា​ Ndombele នា​ពេល​ឥឡូវនេះបានទទួលយកនូវ​វិធី​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​ការ​ “បើកចំហក្នុងការចាកចេញ” ប៉ុន្តែ Spurs អាចនឹងពិបាកស្វែងរកអ្នកទិញមុនពេលទីផ្សារដោះដូរកីឡាករត្រូវ​បិទនៅ​ដើម​ខែ​កញ្ញានេះ​។ កីឡាករសញ្ជាតិបារាំងរូបនេះមិនបានបង្ហាញមុខក្នុងការប្រកួតមុនបើករដូវកាលណាមួយឡើយរបស់ Spurs។ ទោះបីជាគេ​មានភាពរឹងមាំមិនមានបញ្ហារបួស​ក៏​ដោយ​ចុះ​ក៏​គេ​ត្រូវ​បាន​ផាត់​ចេញ​ពីបញ្ជី​ឈ្មោះ​នៅក្នុងការ​ប្រកួត​​ទល់នឹង Manchester City កាលពីសប្តាហ៍មុនដែរ​។ ការបង្ហាញខ្លួនចុងក្រោយរបស់ Ndombele បានកើតឡើងនៅរដូវកាលមុននៅពេលដែលក្រុម Spurs ...
  • 2522
    0

    Anderson អតីតខ្សែបម្រើ Manchester United បានស្ថិតក្រោមការស៊ើបអង្កេត​ពីបទលាងលុយ៤លាន៧សែនផោនតាមរយៈលុយអេឡិចត្រូនិក ឬ cryptocurrencies។ នេះបើតាមការចុះផ្សាយពី Daily Mail។ គេស្ថិតក្នុងចំណោមអ្នកសង្ស័យ៨នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាប្រេស៊ីល។ មិនមានការបញ្ចេញអត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតទេ ដោយគេដឹងតែពី Anderson មួយប៉ុណ្ណោះ។ ដោយឡែក អ្នកទាំង៨ក៏ត្រូវបានរងការចោទប្រកាន់ពីបទប្លន់, ឧកិ្រដ្ឋកម្ម និងការលាងលុយ, ទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃផ្សេងៗ។ ការស៊ើបអង្កេតនេះត្រូវបាន​ធ្វើឡើង​ជាងមួយឆ្នាំមកហើយ នៅពេលរដ្ឋអាជ្ញាបង្ហាញពីការស្រាវជ្រាវចំនួន១៣ និងចេញដីការក្នុងតំបន់ Porto Alegre។ ...