• 1608
    0

    ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឲ្យដឹងថា កីឡាករ Harry Kane នឹងមិនមានឈ្មោះលេងឱ្យក្រុម សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Europa Conference League នៅយប់នេះជាមួយនឹងក្រុម Pacos de Ferreira នោះទេ ហើយនេះគឺជាការអវត្តមានលើកទី២ស្របពេលព័ត៌មានចចាមអារ៉ាមនៃការផ្ទេរ Kane ទៅ Man City នៅជាព័ត៌មានដែលគេចង់តាមដាន។ គួររំលឹកថា ម្ចាស់ស្បែកជើងមាសរដូវកាលមុនបានអវត្តមាន បន្ទាប់ពីខកខានក្នុងការប្រកួតអោយ ...
  • 1023
    0

    ឈុតទី៣របស់​ Manchester City សម្រាប់រដូវកាល២០២១/២០២២នេះមិនសូវទទួលបានការសាទរប៉ុន្មានទេពីសំណាក់អ្នកគាំទ្រ។ Manchester City ទើបតែប្រកាសឈុតទី៣​របស់ខ្លួន តែមិនមានដាក់ឡូហ្គោនៅផ្នែកខាងឆ្វេងដូចធម្មតាទេ តែគេឃើញជាលក្ខណៈផ្ទាំងធំ​កណ្ដាលខួនដូចក្នុងរូបទៅវិញ។ ភ្លាមៗបន្ទាប់ពីបានបង្ហាញឈុតទី៣នេះ ក្រុមរហស្សនាមមេឃខៀវត្រូវបានអ្នកគាំទ្របញ្ចេញមតិរិះគន់តែម្ដង។ Fan ម្នាក់ឈ្មោះថា Enetu Peter សរសេរថា “៖មើលទៅស្មានតែអាវហាត់”។ “ប្រហែលកីឡាករ Man City ទៅហាងថោកៗ ហើយចេះតែរើសអាវយកមកពាក់ហើយមើលទៅ”។ នេះជាការលើកឡើងពីម្ចាស់ account ឈ្មោះ Bajauri។ ...
  • 1037
    0

    (BC-99) ក្រុមកាំភ្លើងធំ Arsenal មាន​ការ​ជឿជាក់ថាកីឡាករ​ Martin Odegaard នឹង​ក្លាយ​ជា​កីឡាករ​របស់​ក្រុម​ខ្លួន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​និង​អាច​ជួយ​ក្រុម កាំភ្លើងធំ សម្រាប់ការជាមួយក្រុមតោខៀវ Chelsea នៅ​ចុង​សប្តាហ៍​នេះ​។ ក្រុមកាំភ្លើងធំកំពុងទន្ទឹង​ក្នុង​ការ​វិលត្រឡប់មក​កាន់​ភាព​ខ្លាំង​ឡើង​វិញ​បន្ទាប់បាន​បរាជ័យនៅថ្ងៃបើកឆាកដ៏អាម៉ាស់មួយចំពោះក្រុម Brentford នៅក្នុងលីកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ដើម្បី​បង្កើន​ភាព​ខ្លាំង​របស់​ខ្លួន​នេះ​ការ​ពន្លឿន​កិច្ចព្រមព្រៀងជាមួយក្លិប Real Madrid សម្រាប់ការទិញ​ផ្តាច់​​កីឡាករអន្តរជាតិ Odegaard របស់ន័រវែសឱ្យ​បាន​កាន់​តែ​ឆាប់​វា​គឺ​ជាផែន​ការ​ណ៍​​ដ៏​ចាំ​បាច់​បំផុត​មួយដែរ​​។ Odegaard បាន​ចំណាយ​ពេល​កន្លះ​រដូវ​កាល​រួច​មក​ហើយ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​យក​មក​លេង​ជា​មួយ​ កាំភ្លើង​ធំ ការ​បន្ត​ការ​ខ្ចី​ត្រូវ​បាន​ជាប់​គាំង​ដោយ​សារ​បញ្ហា​ខ្លះ​ខណៈ​ដែល​ការ​ទិញ​ផ្តាច់​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​ក្លិប​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ London មួយ​នេះ។ ...
  • 1428
    0

    សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និង​សហ​ព័ន្ធ​កី​ឡា​ទូក​ក្ដោង​សិង្ហ​បុរី គ្រោង​ស​ហ​ការ​គ្នា​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ទូក​ក្ដោង​អន្ដ​រ​ជាតិ​មួយ នៅ​តំបន់​ឆ្នេរ នា​ខេត្តព្រះ​សី​​​ហ​​នុ នា​ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ ។ នេះ​បើ​​​​​​​​យោង​តាម​ប្រ​សាសន៍​របស់​ឯក​ឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​​​​​​​​​មន្ដ្រី​​​​​​​​​​​​​​​​ក្រ​សួង​ទេស​ចរណ៍ និង​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​អ​នុ​ប្រ​ធាន​អ​ចិន្ដ្រៃយ៍ នៃ​គណៈ​កម្មា​​​​​​​​​​​​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្នុង​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆមាស​ទី១ និង​លើក​ទិស​ដៅ​ការ​ងារ​ឆមាស​ទី២ កាលពីម្សិលមិញ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ...
  • 3521
    0

    គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា ខ្លួនទិញកីឡាករថ្មីមកដើម្បីឈ្នះពាន មិនមែនដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ​​​​ ឬក៏សាធារណជនណាមួយឡើយ។ បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមថា៖ “ចុះកុងត្រាជាមួយកីឡាករដែលជួយពង្រឹងក្រុមនឹងធ្វើឱ្យក្រុមឈ្នះពាន។ គ្រូបង្វឹកដ៏អស្ចារ្យដូចជា Pep និង Jose គឺតែងតែធ្វើបែបហ្នឹង ហើយខ្ញុំក៏អញ្ចឹងដែរ។ បើសិនជាអ្នកគ្រាន់តែទិញកីឡាករដើម្បីបំពេញចិត្តអ្នកគាំទ្រទេ នុះអ្នកគ្មានថ្ងៃក្លាយជាគ្រូបង្វឹកជោគជ័យឡើយ”។ គួរឱ្យដឹងថា នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ក្រុមរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ទើបតែទិញបានខ្សែប្រយុទ្ធ Romeulu Lukaku ...
  • 1697
    0

    កីឡាការិនីការ៉ាតេ Faryal Ashraf ជាម្ចាស់មេដាយមាស​លើ​វិញ្ញាសាទម្ងន់​លើស៦១គីឡូក្រាម ខណៈកីឡាករ Almed Elgendy បានមេដាយ​ប្រាក់​លើ​វិញ្ញាសា Mordern Pantathlong និងមេដាយសំរឹទ្ធ៤ ដែល​សម្រេចបាន​ដោយ កីឡាការិនី​តេក្វាន់ដូ Hedaya Malak, កីឡាករតេក្វាន់ដូ Seif Eissa, កីឡាករចំប៉ាប់ Mohamed Ibrahim El-Sayed និង​កីឡាការិនីការ៉ាតេ Giana Farouk។ ដូច្នេះដើម្បីលើកទឹក​ចិត្ត ...
  • 6633
    0

    Cristiano Ronaldo បានថ្កោលទោសសារព័ត៌មាន​អេស្ប៉ាញ និងអ៊ីតាលីដែលបានផ្សព្វផ្សាយរឿងចចាមអារ៉ាមពីអនាគតរបស់ខ្លួន។ លើទំព័របណ្ដាញសង្គម ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានសរសេរ caption មួយបដិសេធពាក់ព័ន្ធនឹងការផ្លាស់ទៅ Real Madrid, Paris Saint Germain ឬ Manchester City។ “នៅអេស្ប៉ាញ មានព័ត៌មាន​និយាយពីខ្ញុំ និងក្លិបជាច្រើននៅលីគផ្សេងទៀត ដែលអត់មាននរណាអើពើអីសោះថា រឿងហ្នឹងពិតអត់។ ខ្ញុំសូមបញ្ជាក់ថា គួរកុំយកឈ្មោះខ្ញុំទៅផ្សាយផ្ដេសផ្ដាស។ ខ្ញុំកំពុងតែផ្ដោតលើការងារខ្ញុំ អាជីពខ្ញុំ និងត្រៀមសម្រាប់ការប្រកួតប្រជែង​ដែលនឹងចូលមកដល់។” ...
  • 1192
    0

    Bayern Munich បន្តគ្រប់គ្រងពានរង្វាន់ German Super Cup តាមរយៈជ័យជម្នះ៣ទល់នឹង១លើ Borussia Dortmund។ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski តែតបញ្ចូលទីឲ្យក្រុមជើងឯក Bundesliga នាំមុខមុនក្នុងនាទី៤១ ពីការបញ្ជូនដោយ Serge Gnabry។ ចូលដល់វគ្គទី២ Thomas Muller បន្ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។ Marcus Reus បានទាត់បញ្ចូលទីក្រៅប្រអប់យ៉ាងល្អឲ្យ Dortmund ...
  • 2782
    0

    រឿងរ៉ាវនៃអនាគតរបស់ខ្សែប្រយុទ្ធ Harry Kane នៅតែមានមន្ទិលសង្ស័យនៅឡើយរវាង Tottenham Hotspurs ជាមួយ Manchester City នៅទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ ក្រុមរហស្សនាមមាន់ខ្នាយមាសបានបន្តកំណត់តម្លៃខ្លួន១៧៥លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស​ ស្របពេលដែលក្រុមមហាសេដ្ឋីអារ៉ាប់ហ៊ានចំណាយទឹកប្រាក់ត្រឹម១២៥លានផោនតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ អតីតយុវជន Arsenal ខាងលើធ្លាប់បានចេញមុខមកនិយាយច្បាស់ៗហើយថារូបគេចង់ចាកចេញពី Tottenham Hotspurs ដើម្បីមានឱកាសក្នុងការឈ្នះពានរង្វាន់ផ្សេងៗទៀតក្នុងអាជីពរបស់ខ្លួន។ គួរឱ្យដឹងថា​ លោក Daniel Levy ម្ចាស់ក្លឹប Tottenham Hotspurs ...
  • 1168
    0

    នៅថ្ងៃនេះ អ៊ុំ សេរីរ័ត្ន ដែលជាអ្នកចាំទីរបស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានសម្រេចចិត្តវះកាត់របួសជង្គង់ និងសរសៃពួរបស់គេជាលើកទី២ នៅមន្ទីរពេទ្យមួយក្នុងប្រទេស បន្ទាប់ពីខកខានចូលទីលានតាំងពីចុងឆ្នាំ ២០១៩ មក ។ អតីតអ្នកចាំទីក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានបញ្ជាក់ថាមុនការប្រកួតថា ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៍ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំស្កោកស្ដាយមិនបានចូលរួមជួយក្រុមនៅជុំទី២នៃលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ ជាចាំបាច់បំផុត។» អ្នកចាំទីវ័យ២៦ឆ្នាំ ចាប់ផ្ដើមមានបញ្ហារបួសសរសៃ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ ...