• 928
    0

    ខ្សែបម្រើចាស់វស្សារបស់ Man United គឺ Juan Mata ដែលបច្ចុប្បន្នពុំសូវបានចូលរួមលេងនោះពេលនេះកំពុងតែរកដំណោះស្រាយថាគេគួរទៅណាបន្ទាប់ពីចាកចេញ។ បើទោះជាមានវ័យរៀងច្រើនបន្តិចតែ Mata ថាគេនឹងមិនចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះទេ ព្រោះវាមិនមែនជាជម្រើសរបស់គេទេ។ តែទោះជាយ៉ាងណាឥឡូវនេះគេបានផ្តោតលើ Man United ហើយបន្ទាប់មកគេនឹងរៀបចំផែនការសម្រាប់អនាគតរបស់គេ ស្របពេលកិច្ចព្រមព្រៀងជាមួយ Man Utd បច្ចុប្បន្នរបស់គេនឹងអស់នៅខែមិថុនានេះ។ សូមបញ្ចាក់ដែរថា Mata នឹងមិនចូលរួមជាមួយធ្វើជាបុគ្គលិកក្រុមបង្វឹករបស់ Man Utd ទេ ព្រោះរឿងទាំងនេះគេមិនទាន់គិតនឹងមិនស្ថិតក្នុងគម្រោងឡើយ។ ...
  • 937
    0

    ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool Mo Salah ដែលត្រូវបានសារព័ត៍មានចុះផ្សាយថាអាចនឹងបដិសេធកិច្ចសន្យាថ្មី នឹងត្រៀមផ្លាស់ចេញទៅអ៉េស្ប៉ាញនោះពេលនេះត្រូវបានលោក Jurgen Klopp ចេញមុខមកបកស្រាយ។ យោងតាមការចុះផ្សាយរបស់ Fabrizio Romano ការលើកឡើងរបស់លោក Jurgen Klopp បានឆ្លើយតបទៅនឹងកិច្ចសន្យារបស់ Mo Salah ថា៖ “ពេលនេះមិនមានអ្វីថ្មីដែលត្រូវនិយាយអំពី Mo Salah ទេ។ ភាគីនឹងក្លឹបកំពុងពិភាក្សាគ្នា ទៅវិញទៅមក ហើយនោះជាអ្វីដែលខ្ញុំត្រូវការ”។ ...
  • 736
    0

    អ្នកចាំទី Thibaut Courtois នឹងវិលទៅកីឡដ្ឋាន Stamford Bridge សាជាថ្មីសម្រាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមជើងទី១ ពេល Real Madrid របស់គេប៉ះក្រុមចាស់ Chelsea។ កីឡាករជម្រើសជាតិបែលហ្ស៊ិកសង្ឃឹមថា នឹងមិនទទួលការឌឺដងពីអ្នកគាំទ្រក្រុមតោខៀវទេ។ Real Madrid រំពឹងថា នឹងអាចសងសឹក Chelsea ដែលពួកគេធ្លាប់ចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានធំខាងលើនៅរដូវកាលមុន។ Courtois លើកឡើង ...
  • 1000
    0

    អ្នកចាត់ការ Arsenal លោក Mikel Arteta បានសូមអភ័យទោសចំពោះបរាជ័យក្រោមថ្វីជើង Crystal Palace ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួត Premier League និងទទួលស្គាល់ធ្វើមិនសូវល្អប៉ុន្មានទេ។ ក្រុមកាំភ្លើងរំពឹងថា នឹងអាចឈរក្នុងតំបន់ Top 4 មុនការប្រកួតនេះ តែផ្ទុយទៅវិញគ្រាប់បាល់ពី Jean-Philippe Mateta, Jordan Ayew និង Wilfried Zaha បាន​ធ្វើឲ្យក្រុមលោក ...
  • 921
    0

    អង់គ្លេសនឹងចេញច្បាប់ថ្មី សម្រាប់ក្រុមណាដែលក្លាយជាជើងឯកនៃពានរង្វាន់ FA Cup នឹងមានកៅអីឡើងទៅលេងពានកំពូលរបស់ អឺរ៉ុប Champions League ដោយស្វ័យប្រវត្តិតែម្តងចាប់ពីឆ្នាំ ២០២៤ តទៅ ខណៈបច្ចុប្បន្នច្បាប់ថ្មីនេះត្រូវបានព្រមព្រៀងដោយ UEFA ហើយ។ យោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា, ម្ចាស់ជើងឯកនៃពានរង្វាន់ FA Cup នឹងទទួលបានកៅអីលេងនៅ Champions League ដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើក្រុមនោះធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រកួតប្រជែងជាមួយពានទីមួយរបស់ អឺរ៉ុបមួយនេះ ...
  • 1031
    0

    ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាបានប្រកួតស្មើប្រ៊ុយណេ ២ទល់នឹង២ ក្នុងការប្រកួតទី៣របស់ខ្លួនប្រចាំពូល A នៃព្រឹត្តិការណ៍ AFF Futsal Championship 2022 នៅប្រទេសថៃ ថ្ងៃចន្ទ ទី០៤ ខែមេសា​ នេះ។ នេះជាការបានពិន្ទុលើកដំបូងសម្រាប់ក្រុមគោព្រៃខៀវពីការប្រកួត៣លើកកន្លងមក។ យ៉ាងណា កម្ពុជាបានអស់ឱកាសទៅកាន់វគ្គបន្តទៅហើយ ក្រោយចាញ់២ និងស្មើ១។ ប្រកួតចុងក្រោយ កម្ពុជាត្រូវប៉ះ​ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី០៦ ខែមេសា៕  
  • 1005
    0

    ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២សប្តាហ៍ទី១ កីឡាករ ធី វ៉ារិទ្ធ បានផ្តួលគូប្រកួតអោយសន្លប់ ខណៈកីឡាករ វេន សុភ័ក្ត្រ ឈ្នះពិន្ទុ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលខ្សែក្រវាត់គោជល់នាសង្វៀន CNC ។ កាលពីចុងសប្តាហ៍ជុំទី១ខ្សែក្រវាត់គោជល់ក្នុងពូល A អ្នកប្រដាល់នៃក្លិបគុជសារស ធី វ៉ារិទ្ធ ធ្វើបាន យ៉ាងល្អដោយផ្តួល សូដា កូម៉ាន់ ត្រឹមទឹកទី២ ។ ការប្រកួតរបស់អ្នកទាំងពីរពិតជាជក់ចិត្តយ៉ាងខ្លាំង ដោយក្នុងទឹកទី២ ធី ...
  • 806
    0

    ក្លឹប Inter បានចុះហត្ថលេខាលើអ្នកចាំទីវ័យ២៦ឆ្នាំ André Onana លើការផ្ទេរដោយមិនមានតម្លៃខ្លួនសម្រាប់រដូវកាលក្រោយជាអ្នកចាំទីថ្មី។ យ៉ាងណាការមកដល់នេះគឺមានផលប៉ះពាល់ដល់អ្នកចាំទី បច្ចុប្បន្ន Samir Handanovic ផងដែរសម្រាប់រដូវកាលក្រោយ។ បន្ទាប់ពីបានដឹងពីដំណឹងនេះ Samir Handanovic បានប្រាប់ Dazn ថា “ការមកដល់របស់អ្នកចាំទីថ្មីវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេព្រោះខ្ញុំគ្រាន់តែចង់ឱ្យ Inter កាន់តែខ្លាំង”។ សូមបញ្ចាក់ថា Samir Handanovic នឹងផុតកុងត្រានៅខែមិថុនាខាងមុខនេះហើយអ្នកចាំទីរូបនេះ សង្ឃឹមថាទទួលបានកុងត្រាថ្មីប៉ុន្តែមកទល់ពេលនេះគេមិនទទួលបានទេ។ ប្រភព ...
  • 867
    0

    ខ្សែការពារ Ronald Araújo កំពុងតែគិតអំពីអនាគតរបស់គេជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីកិច្ចសន្យារបស់គេកៀកនឹងអស់សុពុលភាព។ យ៉ាងណាមិញរឿងនេះមិនអាចអូសបន្លាយយូរទៀតបានទេដោយសប្តាហ៍នេះ Araújo នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីកិច្ចសន្យាថ្មីដើម្បីឱ្យគេអាចបន្តលេងជាច្រើនឆ្នាំក្នុងក្លិបមួយនេះព្រោះគេមានមោទនភាពណាស់ដែលបានក្លាយជាកីឡាកររបស់ Barcelona។ សូមបញ្ចាក់ដែរថា Araújo ចាប់ផ្ដើមលេងបានល្អក្រោមការដឹកនាំរបស់លោក Xavi ហើយត្រូវបានតម្លើងមកពីឈុត Barcelona B ពីឆ្នាំ ២០១៩៕   អត្ថបទ-The Nightmare ប្រភព – Fabrizio ...
  • 764
    0

    ខ្សែការពារ Sergio Ramos ត្រូវបានអ្នកគាំទ្រ Paris Saint Germain ស្រែកឌឺដងពេលបង្ហាញវត្តមានសាជាថ្មី ក្រោយអាក់ខានការប្រកួតយ៉ាងយូរដើម្បីព្យាបាលរបួស។ កីឡាករអេស្ប៉ាញបានចូលលេងក្នុងវគ្គទី២ នាទី៧២ ជំនួស Marquinhos នៃការប្រកួតដែលឈ្នះ Lorient ៥ទល់នឹង១។ យ៉ាងណា គេបានក្លាយជាចំណាប់ខ្មាំងនៃការស្រែកឌឺដងពីអ្នកគាំទ្រ PSG ទៅវិញ ជាពិសេសបានបាល់។ នេះអាចជាសារមួយបញ្ជាក់ពីការខកចិត្តចំពោះអតីតកីឡាករ Real Madrid។ តាមពិតទៅ Ramos ...