ថាម៉េច ! ក្រុមដែលឈ្នះ FA Cup មានសិទ្ធលេង Champion League
អង់គ្លេសនឹងចេញច្បាប់ថ្មី សម្រាប់ក្រុមណាដែលក្លាយជាជើងឯកនៃពានរង្វាន់ FA Cup នឹងមានកៅអីឡើងទៅលេងពានកំពូលរបស់ អឺរ៉ុប Champions League ដោយស្វ័យប្រវត្តិតែម្តងចាប់ពីឆ្នាំ ២០២៤ តទៅ ខណៈបច្ចុប្បន្នច្បាប់ថ្មីនេះត្រូវបានព្រមព្រៀងដោយ UEFA ហើយ។
យោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា, ម្ចាស់ជើងឯកនៃពានរង្វាន់ FA Cup នឹងទទួលបានកៅអីលេងនៅ Champions League ដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើក្រុមនោះធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រកួតប្រជែងជាមួយពានទីមួយរបស់ អឺរ៉ុបមួយនេះ កន្លងមក។
គួរដឹងថា នៅពេលខាងមុខ UEFA មានផែនការគ្រោងនឹងពង្រីកក្រុមបន្ថែមដែលមានដល់ទៅ ៣៦ ក្រុម ដើម្បីប្រកួតប្រជែងនៅក្នុងពានរង្វាន់ UCL។
-The Nightmare