• 1402
    0

    អ្នកប្រដាល់ សៀវ ង៉ុយ បង្ហើបថា ខ្លួនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តទើបធ្វើឲ្យបាត់មុខពីការប្រកួតនានារយៈពេលប្រហែល៣ឆ្នាំ។ បាក់ទឹកចិត្តទាក់ទងទៅនឹងតម្លៃខ្លួនពេលប្រកួតម្ដងៗដែលគេគិតថា ហាក់តិចពេក ខណៈខ្លួនក៏ជាអ្នកប្រដាល់មានបទពិសោធច្រើន និងមានស្នាដៃមួយរូបដែរ។ កីឡាករដែលកំពុងហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររុងរឿងរៀបរាប់បែបនេះ “៖ ខានវាយប្រហែល២-៣ឆ្នាំដែរ ព្រោះរាងធ្លាក់បន្តិច។ ណាមួយតម្លៃខ្លួនមិនសូវបានច្រើន យើងកីឡាករល្អដែរ អ៊ីចឹងមានអារម្មណ៍បាក់ទឹកចិត្ត លែងចង់វ៉ៃ។” យ៉ាងណា មួយរយៈចុងក្រោយនេះ អតីតម្ចាស់ខ្សែក្រវាត់១ម៉ឺនដុល្លារនៅ PNN ឆ្នាំ២០១៥ បានវិលចូលសង្វៀនសាជាថ្មីដោយហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររបស់លោក សួង បញ្ញា។ ថ្មីៗនេះគេក៏បានចូលរួមប្រកួតជម្រុះខ្សែក្រវាត់នៅ ...
  • 880
    0

    ថ្មីៗនេះលោក Erik ten Hag បទសម្ភាសន៍ផ្តាច់មុខជាមួយ Sport1ថា៖ “គ្រូបង្វឹកតែងតែមានការពិភាក្សាជាមួយអ្នកតំណាងមកពីក្លឹបផ្សេងៗគឺជារឿងធម្មតា។ ក្នុងនោះលោក Ten Hag ក៏បានលើកពីក្លឹប Manchester United មកនិយាយដែរបន្ទាប់ពីមានពាក្យចចាមរ៉ាមថាលោកអាចដឹកនាំដោយលោកបន្ថែមថា ៖ Man UTD គឺជាក្លឹបដ៏អស្ចារ្យមួយដែលមានអ្នកគាំទ្រដ៏អស្ចារ្យ“។ តែពេលនេះលោកផ្តោតអារម្មណ៍របស់លោកទាំងស្រុងទៅលើ Ajax ឥឡូវនេះ ហើយយើងកំពុងរៀបចំផែនការសម្រាប់រដូវកាលថ្មីផងដែរ៕ -Monsoon ប្រភព -Fabrizio Romano
  • 862
    0

    ផ្លូវការ Bruno Fernandes បានចុះកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ ២០២៧ ហើយនេះជាអ្វីដែលអ្នកគាំទ្រចង់បាន។ Bruno Fernandes ជនជាតិព័ទ៊ុយហ្កាល់បានសាងស្នាដៃនឹងកេរ្ដិ៍ឈ្មោះត្រឹមរយៈពេលខ្លីនៅ Old Trafford បើទោះបីជាគេមិនទាន់ជួយក្លឹបអោយឈ្នះពានក៏ដោយ ជាពិសេសគឺទម្រង់លេងដ៏ល្អរបស់គេ ។ បន្ទាប់ពូចុះកិច្ចសន្យាថ្មី Bruno៖ បាននិយាយថា៖ វាពិតជាមោទនភាពដែលបានពាក់អាវមួយនេះ ហើយពិតជារីករាយដែលបានលេងនៅក្លឹបដ៏អស្ចារ្យមួយនេះ ជាពិសេសមានច្រើនទៀតដែលខ្ញុំចង់សម្រេចបាននៅទីនេះ”។ -Monsoon
  • 911
    0

    បញ្ហារបួសជង្គង់របស់ចាន់ សំអាត ដែលកើតឡើងយូរមកហើយបានរើឡើងវិញ ធ្វើឲ្យគេត្រូវដកខ្លួនពីការប្រកួតនានា និងសម្រាកព្យាបាលមួយរយៈ តែមិនទាន់ច្បាស់ពីការវិលចូលសង្វៀនជាថ្មីទេ។ គេថា ពិតជាស្ដាយដែលត្រូវបង្ខំចិត្តដកខ្លួនពីខ្សែក្រវាត់នៅ CNC។   អ្នកប្រដាល់រហស្សនាមខ្លាចាស់ភ្នំដងរែកបញ្ជាក់បែបនេះ “៖ជង្គង់ខ្ញុំមានបញ្ហាប្រហែល៣ទៅ៤ខែមុន តែដល់ពេលប្រកួត ខ្ញុំអត់បានប្រុងប្រយ័ត្ន ក៏ភ្លាត់ត្រូវថែមទៀត។ ឥឡូវបានធូរហើយ។” កីឡាករធ្លាប់ចេញទៅប្រកួតក្នុងស្ថាប័ន ONE Championship ទទូចថា បញ្ហាជង្គង់នេះមិនប៉ះពាល់ដល់អាជីពគុនខ្មែរទេ។ សំអាត លម្អិតបន្ថែម “៖ ខ្ញុំសម្រាកមួយរយៈពេលសិន តែមិនទាន់កំណត់ពេលណាទេ។ ...
  • 512
    0

    ខ្សែបម្រើប្រយុទ្ធ Paulo Victor អាចបង្ហាញខ្លួនឲ្យវិសាខា​បានហើយក្នុងក្របខណ្ឌ Cambodian Premier League នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ នេះ តទល់បឹងកេត។ បង្ហាញខ្លួនបានវិញ ដោយសារតែកីឡាករប្រេស៊ីលរួចផុតបម្រាម៥ប្រកួត ដែលគេត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាពិន័យក្រោយចប់ប្រកួតចុងក្រោយ ក្របខណ្ឌកំពូល កាលឆ្នាំ២០២០។ កាលណោះគេលេងឲ្យភ្នំពេញក្រោន និងប្រទូស្ដរាយជាមួយភាគីបឹងកេត។ ការអនុវត្តបម្រាមក៏ត្រូវបានរក្សាទុករហូតដល់ពេលវិលត្រលប់មកកម្ពុជាជាថ្មី និងបានចូលរួមជាមួយវិសាខា។ គួរដឹងដែរថា ក្រោយចេញពីកម្ពុជា ចុងឆ្នាំ២០២០ Paulo ...
  • 1293
    0

    សំបុត្រសម្រាប់ការប្រកួតមិត្តភាពរវាង Liverpool និង Manchester United នៅក្រុងបាងកក ប្រទេសថៃ ត្រូវបានដាក់លក់ចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមេសា តទៅហើយ។ សំបុត្រមានតម្លៃពី ៥០០០ ដល់២៥០០០បាត ឬ១៥០ដុល្លារដល់៧៥០ដុល្លារអាមេរិក ហើយនឹងមានលក់នៅហាង Thai Ticket Major ឬ www.thaiticketmajor.com ។ មនុស្សម្នាក់ៗអាចទិញសំបុត្រអតិបរមាត្រឹមតែបួនសន្លឹកប៉ុណ្ណោះ។ អ្នក​គាំទ្រ​ថៃ​ខ្លះ​បាន​ត្អូញត្អែរ​ពី​តម្លៃ​សំបុត្រ ដើម្បីបានមើលកីឡាករសំណព្វចិត្តរបស់ពួកគេ។ ការ​ប្រកួតមិត្តភាពដែល​មាន​ឈ្មោះ​ថា ...
  • 794
    0

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌ English Premier League បានសម្រេចកែសម្រួលចំនួនផ្លាស់ប្ដូរកីឡាករ (Substitutes) ក្នុងមួយប្រកួតទៅតាមនិន្នាការនៅអឺរ៉ុប ចាប់ពីរដូវកាលក្រោយតទៅ។ សារព័ត៌មានអង់គ្លេសរាយការណ៍ថា គណៈកម្មការបានបង្កើនចំនួនផ្លាស់ប្ដូរពី៣ទៅ៥នាក់ក្នុងមួយប្រកួត ហើយធ្វើឡើងចំនួន៣ដង។ សម្រាប់បញ្ជីកីឡាករបម្រុងត្រូវឡើងដល់៩នាក់។ បច្ចុប្បន្ន English Premier League ជាលីគកំពូលអឺរ៉ុបក្នុងចំណោមលីគធំៗទាំង៥ តែមួយគត់ដែលបន្តរក្សាចំនួនផ្លាស់ប្ដូរដដែល ពោលគឺ៣នាក់។ Bundesliga, La Liga, Serie A និង Ligue ...
  • 791
    0

    ខ្សែបម្រើ  Miralem Pjanic ដែលពេលនេះកំពុងប្រកបអាជីពនៅក្លឹប Bešiktas ក្នុងលក្ខណខ្ចីជើង បានរំលឹករឿងឈឺចាប់អំឡុងនៅ Barca នាពេលកន្លងមក ។ រដូវកាល២០២០ កន្លងទៅក្រោមការដឹកនាំរបស់លោក Ronald Koeman ខ្សែបម្រើ Pjanic បាននិយាយថាគ្រូបង្វឹកហូល្លង់នេះមិនដែលផ្ដល់តម្លៃដល់រូបគេនោះទេ ពោលគេតែងតែឋិតនៅកីឡាករបម្រុង។ តែពេលនេះវិញទោះបីជាគេមិនបានលេងនៅ Barca តែ Pjanic យល់ថាប្រធានក្លឹបលោក Laporta បានធ្វើការសម្រេចចិត្តដ៏អស្ចារ្យជាមួយក្នុងការនាំយក Xavi ហើយពេលនេះ ...
  • 833
    0

    ដោយស្រឡាញ់បាល់ទាត់ និង មានក្ដីស្រមៃជាកីឡាករអាជីព យុវជន ណារ៉ុង កក្កដា បានបណ្ដែតខ្លួនពីស្រុកកំណើតនៅខេត្តបាត់ដំបង ឆ្លងចូលមកទឹកដីភ្នំពេញ ដើរស្នាក់នៅតាមផ្ទះជួល ដើម្បីក្រសោបឱកាសហ្វឹកហាត់នៅថ្នាលកងយោធពលខេមរភូមិន្ទ។   សមាជិក U23 កម្ពុជាបង្ហើបថា កាលឈានជើងមកទឹកដីរាជធានីលើកដំបូងអំឡុងចុងឆ្នាំ២០១៦ រូបគេបានស្នាក់នៅផ្ទះជួលរយៈពេល៣ខែ ដោយឪពុកម្ដាយបានផ្ញើប្រាក់ពីខេត្តប្រមាណ២០ម៉ឺនរៀលរៀងរាល់ខែទម្រាំមានឱកាសចូលហាត់ និង រស់នៅស្តាតចាស់៣ខែក្រោយមក។ ការតស៊ូជម្នះការលំបាក ធ្វើឲ្យកក្កដា មានឱកាសជាប់ក្រុមថ្នាលទ័ពឆ្នាំ២០១៧។ មួយឆ្នាំក្រោយមកគេបានជាប់ក្រុមធំ Tiffy Army ក្នុងឆ្នាំ២០១៨ ...
  • 3084
    0

    ផល សោភ័ណ្ឌ ត្រូវបានរៀមច្បង ភុំ សារ៉ាយ ចាត់ទុកជាកីឡាករដ៏ឆ្នើមមួយរូបដែលមានបច្ចេកទេសវាយច្បាស់ និងចេះបត់បែនតាមចង្វាក់របស់គូប្រកួត។ មិនតែប៉ុណ្ណោះ សោភ័ណ្ឌ ក៏អាចវាយជាមួយបានមិនថា អ្នកខ្ពស់ ឬអ្នកទាប។ ភុំ សារ៉ាយ លម្អិត “៖ ផល សោភ័ណ្ឌ វាយច្បាស់ល្អ! វ៉ៃក្បាច់ តាមចង្វាក់គូតស៊ូ ខ្ពស់ក៏វាយបាន ទាបក៏វាយបាន ចេះបត់បែនតាមកាលៈទេសៈ។ ជង្គង់អីក៏គេវាយបានដែរ។ គេល្អ។” ...