• 994
    0

    លោក Bruno Lage អ្នកចាត់ការ Wolverhampton ទទូចថា ខ្សែបម្រើ Ruben Neves មានតម្លៃខ្លួនដល់ទៅ១០០លានផោន។ ការថ្លែងបែបនេះកើតឡើងចំពេលកីឡាករជម្រើសជាតិព័រទុយហ្គាល់ខាងលើត្រូវបានភ្ជាប់ទៅនឹងចំណាប់អារម្មណ៍ពី FC Barcelona, Liverpool និង Manchester United។ “ខ្ញុំមិនដឹងថា Man UTD ឬក្លិបផ្សេងទៀតចង់បានម៉េចទេ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺយើងមានកីឡាករអស្ចារ្យម្នាក់។ អ្វីដែលគេបាននិងកំពុងធ្វើបច្ចុប្បន្ននេះ ពិតជាល្អបំផុត។ គាត់បានបង្ហាញភាពអស្ចារ្យរបស់គាត់ក្នុងក្រុម។ ...
  • 1012
    0

    លោក Jose Mourinho គ្រូបង្គោល AS Roma បានបញ្ឈប់គម្រោងនិយាយសួរសុខទុក្ខអ្នកគាំទ្រ ក្រោយត្រូវបានអ្នកជ្រុលនិយម យកដុំទឹកកកគប់។ វីដេអូនៃហេតុការណ៍ខាងលើត្រូវបានបង្ហាញក្រោយការហ្វឹកហាត់របស់​ Roma នៅប្រទេសន័រវេស៍។ ពេលឮសម្លេងអ្នកគាំទ្របង្ហើរសម្លេងច្រៀងឈ្មោះរបស់លោក លោក Mourinho ក៏បានដើរសំដៅទៅពួកគេ។ យ៉ាងណា មានអ្នកជ្រុលនិយមម្នាក់យកដុំទឹកកកគប់តែម្ដង។ ក្រោយបញ្ហានោះ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់បានប្ដូរគំនិតជួបហ្វេន ហើយដើរទៅចូលឡានជំនួសវិញ៕    
  • 878
    0

    គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ធរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពិន័យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មិនឲ្យមានអ្នកគាំទ្រក្នុងការប្រកួត Cambodian Premier League តទល់វិសាខា លើដីខ្លួនឯង នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា។ បើតាមការផុសលើទំព័រ Cambodian Premier League នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ការពិន័យនេះត្រូវបានធ្វើឡើងដោយសារតែអ្នកគាំទ្រក្រុមហៅកាត់ថា ទ័ព បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់មន្ត្រីការប្រកួត។ មិនតែប៉ុណ្ណោះ ដោយសារតែករណីនេះ ក្លិបក៏ត្រូវបានពិន័យជាប្រាក់១លានរៀលផងដែរ។ ...
  • 3787
    0

    បន្ទាប់មានការចុះផ្សាយថាលោកERIK TEN HAG នឹងមានភាគរយច្រើនមកដឹកនាំ Man United នោះក៏មានការចុះផ្សាយពីកីឡាករដែលលោកនឹងនាំមកចូលរួមផងដែរ។ បើសិនជាអ្វីៗដូចការគ្រោងទុកមែននោះបិសាចក្រហមនឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Wolves គឺ Ruben Neves មកចូលរួម ព្រោះតែលោក Ten Hag បានកត់សំគាល់កីឡាករអន្តរជាតិព័រទុយហ្គាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយពោលលោក Ten Hag កត់សម្គាល់ Neves ចាប់តាំងពីលោកបានមើលគេលេងឱ្យ Porto កាលពីក្មេង ។ អ្នកចាត់ការទូទៅរបស់ ...
  • 792
    0

    សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងស្ថិតក្នុងការពិភាក្សាស្វែងរកភាពអាចទៅរួចដើម្បីបន្ថែមពេលវេលានៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាពី៩០នាទីមកលើសពី១០០នាទី។ មូលហេតុគឺ FIFA ចង់ឲ្យមានការប៉ះបាល់នៅលើទីលានឲ្យមានរយៈពេលយូរជាងមុន ព្រោះយោងតាម CIES Football Observatory គឺ សាច់បាល់ដែលត្រូវគេលេងមានតែ ៦៤.៧ ភាគរយ ក្នុងការប្រកួតនៅ Champions League និង ៦២ភាគរយ នៅ Premier League ប៉ុណ្ណោះ។ ដូច្នេះហើយទើប ...
  • 770
    0

    ការប្រកួតហ្វូតសាលជើងឯកអាស៊ីអាគ្នេយ៍ ២០២២ បានបញ្ចប់វគ្គចែកពូលហើយនៅថ្ងៃពុធ ទី០៦ ខែមេសា។ ជាលទ្ធផល ក្រុមជម្រើសជាតិថៃទទួល​បានចំណាត់ថ្នាក់លេខ១ក្នុងពូល A និងឥណ្ឌូនេស៊ីបានលេខ២ពូល។ នៅពូល B វិញ មីយ៉ាន់ម៉ា បានលេខ១ និង​វៀតណាម លេខ២។ ដូច្នេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសុក្រ ទី០៨ ខែមេសា ថៃត្រូវជួបជាមួយវៀតណាម និង​ឥណ្ឌូនេស៊ី ប៉ះមីយ៉ាន់ម៉ា។ ក្រុមឈ្នះនឹងប៉ះគ្នាយកជើងឯកនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ខណៈក្រុមចាញ់ត្រូវជួបគ្នាយកលេខ៣។ ...
  • 740
    0

    Karim Benzema ក្លាយជាកីឡាករទី២បន្ទាប់ពី Cristiano Ronaldo ដែលអាចធ្វើបានហ៊ែតទ្រីកដល់ទៅ២ប្រកួតជាប់ៗគ្នាក្នុងវគ្គចាញ់ធ្លាក់ (Knock-Out) នៃពានរង្វាន់ UEFA Champions League។ ក្នុងប្រវត្តិ Champions League មានតែកីឡាករ២នាក់ខាងលើទេដែលធ្វើបានបែបនេះ។ Ronaldo ធ្វើបានក្នុងឆ្នាំ២០១៧ ក្នុងសំណាញ់ Bayern Munich និង Atletico Madrid។ ចំណែក Benzema វិញធ្វើបានក្នុងការប្រកួត ...
  • 1063
    0

    ខ្សែបម្រើបែលហ្សិកដែលលេងអោយ Man City បានលាន់មាត់ភ្ញាក់ផ្អើលសម្រាប់ការប្រកួតទល់នឹងក្រុម AT Madrid វគ្គ ៨ក្រុមចុងក្រោយជើងទៅ១ ។ យើងបានដឹងហើយសម្រាប់លទ្ធផលមាន១គ្រាប់គត់ក្នុងការប្រកួត តែនេះក៏មិនទាន់ប្រាកដដែរថាក្រុមណានឹងឡើងទៅវគ្គបន្ត។ តែយ៉ាងណាមិញ អ្វីសឹងមិនជឿងនឹងភ្នែកសម្រាប់ Kevin De Bruyne ដែលគេបានផ្ដល់កិច្ចសម្ភាសន៍ ជាមួយ TNT Sport គឺគេមិនដែលឃើញទម្រង់ ៥ –៥–០ ទាល់តែសោះពោលគឺគូរប្រកួតការពារស្ទើរ១០០ភាគរយ នឹងមិនបានស៊ុតសូម្បីមួយជើង។ អត្ថបទ ...
  • 1400
    0

    លោក ស៊ីថូ ណាថាន់ បានចំណាយថវិកាចំនួន១៨០ដុល្លារអាមេរិកដល់ព្រឹត្តិការណ៍បាល់ទាត់មួយ ឈ្មោះថា “មហាជនស្រុកអង្គរធំ” ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២នេះ។ ថវិកានេះត្រូវបានយកទៅប្រើប្រាស់លើការទិញមេដាយ ហើយក៏មានការឧបត្ថម្ភអាវកីឡាដល់ក្រុមការងារ និងកីឡាថែមទៀត។ គួរដឹងដែរថា លោក ស៊ីថូ ណាថាន់ បានចូលរួមធ្វើជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ “មហាជនស្រុកអង្គរធំ” ខេត្តសៀមរាប លើកទី១ ចាប់ពីថ្ងៃទី០៤ ខែមេសា ដោយមាន៩ក្រុមចូលរួម ក្រោមការជួយជ្រោមជ្រែងពីសហភាពសហព័ន្ធយុវជនកម្ពុជា។ លោក ...
  • 758
    0

    ក្រុមAC Milan កាន់តែកៀកក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយកីឡាករ Sven Botman ក្នុងនាមជាកីឡាករចុះហត្ថលេខាដំបូងត្រៀមសម្រាប់រដូវកាលក្រោយ ហើយកិច្ចពិភាក្សាកំពុងដំណើរការ​ដូច​ការ​គ្រោង​ទុក​តាំងពីមួយខែមុនម៉្លេះ ។ ក្រុមAC Milan ដែលលេងបានល្អនៅឆ្នាំនេះកំពុងធ្វើបែបណាដើម្បីជជែកគ្នាជាមួយក្រុមLille ក្នុងពេលឆាប់ៗនេះ ស្របពេលកីឡាករBotman ត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកសំណើរបស់ពួកគេ នឹងមិនបដេសេធឡើយ។ សូមបញ្ចាក់ដែរថា Sven Botman ជនជាតិហុល្លង់ លេងតំណែងខ្សែកាពារកណ្ដាល ហើយគេទើបតែមានវ័យ២២ឆ្នាំ ៕ ប្រភព – Fabrizio Romano ...