Author: MSR Website
-
ញាក់សាច់! រុស្ស៊ីពិចារណាដកខ្លួនចេញពី UEFA ហើយផ្លាស់មកកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC វិញ
យោងតាមសារព័ត៌មាន Daily Mail Sport បានចុះផ្សាយថា សហព័ន្ធបាល់ទាត់រុស្សីកំពុងពិចារណាក្នុងការដកខ្លួនចេញពី UEFA ហើយមកចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) វិញ បន្ទាប់ពីក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួនត្រូវបានហាមឃាត់ក្នុងការប្រកួត ក្រោយពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន ប្រសិនបើរឿងនេះកើតឡើងមែន ក្រុមរហស្សនាមខ្លាឃ្មុំទឹកកនឹងប្តូរមកធ្វើការប្រកួតជម្រុះប្រចាំតំបន់អាស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ហើយថែមទាំងត្រូវធ្វើការប្រកួតនៅពានរង្វាន់ AFC Asian Cup វិញផងដែរ យ៉ាងណាក្តីអ្វីៗនៅមិនទាន់ច្បាស់លាស់នៅឡើយទេចំពោះករណីនេះ ខណៈបើសិនជារុស្ស៊ីពិតជាដកខ្លួនចេញពី UEFA ... -
Jose Mourinho ថា Tammy Abraham កំពុងឋិតក្នុងកម្រិតកំពូលនិងមិនលក់គេចេញនោះទេ
ក្លឹប AS Roma មិនមានបំណងលក់ Tammy Abraham នៅរដូវក្តៅនេះទេ។ ខណៈដែលកីឡាករអង់គ្លេសរូបនេះកំពុងតែបង្ហាញទម្រង់ឋិតក្នុងកម្រិតកំពូលនៅក្នុងប្រទេសអុីតាលី ។ ក្នុងនោះលោក José Mourinho បញ្ចាក់ថា Abraham កំពុងតែរីករាយនៅទីនេះនិងជីវិតផ្ទាល់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ក្រោយពីស៊ុតបាន ២៣គ្រាប់ក្នុងចំនោម ៤០ប្រកួតគ្រប់កម្មវិធី ។ សូមបញ្ចាក់ថា ក្លឹបផ្សេងអាចទិញ Tammy Abraham បានគឺចាប់ពីខែកក្កដា ឆ្នាំ 2023 ... -
ឃុំខ្លួនអ្នកគាំទ្រវ័យ១៩ឆ្នាំម្នាក់៦សប្ដាហ៍ពីបទរើសអើងពូជសាសន៍លើ Rashford
អ្នកគាំទ្របាល់ទាត់វ័យ១៩ឆ្នាំម្នាក់ត្រូវបានកាត់ឲ្យជាប់ឃុំ៦សប្ដាហ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងរើសអើងលើ Marcus Rashford ក្រោយចប់យុទ្ធនាការ Euro 2020។ សារព័ត៌មាន Goal រាយការណ៍ថា, ភ្នាក់ងារសេវារាជអាជ្ញាបានបញ្ជាក់ពីព័ត៌មាននេះរួចរាល់ហើយ។ មុនការកាត់ទោស សមត្ថកិច្ចបានស៊ើបអង្កេតយ៉ាងល្អិតល្អន់លើអត្តចរិតរបស់អ្នកគាំទ្របាល់ទាត់រូបនោះ។ ក្រោយអង់គ្លេសចាញ់អ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 អ្នកគាំទ្ររូបនោះបានផុសលើបណ្ដាញសង្គម ដោយពាក្យរើសអើង និងប្រទេចលើខ្សែប្រយុទ្ធ Manchester United ដែលទាត់បាល់កាត់សេចក្ដី១១ម៉ែត្រមិនចូល។ ជាបឋម អ្នកគាំទ្ររូបនោះបានព្យាយាមផ្លាស់ប្ដូរត្រកូលរបស់ខ្លួនដើម្បីបញ្ចៀសពីការស្វែងរកដោយសមត្ថកិច្ច។ ឆ្លងកាត់ការស៊ើបអង្កេត ជនជាប់ចោទដំបូងឡើយ ... -
បាល់ទាត់បុរសស៊ីហ្គេមនៅវៀតណាមនឹងចាប់ពូលថ្ងៃទី០៦ មេសា
បាល់ទាត់ស៊ីហ្គេម ២០២១ វិញ្ញាសាផ្នែកបុរស ដែលលើកមកធ្វើនៅឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម នឹងត្រូវបានចាប់ពូលនៅថ្ងៃពុធ ទី០៦ ខែមេសា។ ការប្រកួតបែងចែកជា២ពូល ហើយម្ចាស់ផ្ទះវៀតណាម ឈរនៅពូល A ខណៈថៃឈរចាំពូល B រួចជាស្រេច។ សម្រាប់កម្ពុជាស្ថិតនៅក្រឡទី៣ ជាមួយមីយ៉ាន់ម៉ា។ ទាក់ទងទៅនឹងកម្រិតអាយុវិញ គឺចាប់ពីអាយុក្រោម២៣ឆ្នាំចុះក្រោម តែមិនទាន់ឃើញការបញ្ជាក់ពីចំនួនកីឡាករលើសអាយុដែលត្រូវបានអនុញ្ញាតនៅឡើយទេ។ តែបើតាមប្រភពមួយឲ្យដឹងថា កីឡាករលើសអាយុអាចមានចំនួន៣នាក់។ ការប្រកួតនឹងចាបផ្ដើមពីថ្ងៃទី០៦ ខែឧសភា តទៅ។ គួររំឭកថា ... -
គ្រូបង្វឹក PSV រដូវកាលថ្មីលែងជាលោក Roger Schmidt ទៀតហើយ
វីរបុរស Man United លោក Ruud van Nistelrooy នឹងត្រូវបានតែងតាំងថ្មីជាគ្រូបង្វឹករបស់ក្រុម PSV Eindhoven នៅរដូវកាលក្រោយនេះបើយោងតាមលោក RikElfrink ។ នេះជាឱកាសដ៏ធំសម្រាប់ van Nistelrooy ហើយលោកក៏ទទួលយកសំណើរនេះផងដែរក្នុងការចាប់ផ្ដើមជាគ្រូបង្វឹកក្រុមដ៏ធំមួយនេះ🇳🇱។ សូមបញ្ចាក់ថាបច្ចុប្បន្ន PSV កំពុងឈរលេខ២ នៅលីគកំពូលហូល្លង់ តាមពីក្រោម Ajax ២ពិន្ទុ នឹងកំពុងដឹកនាំដោយលោក Roger ... -
ឯម សុធី ធ្លាប់ចេញបាត់ពីផ្ទះព្រោះចង់ហាត់គុនខ្មែរ
ឯម សុធី គឺជាកីឡាករដ៏មានកេរ្ដិ៍ឈ្មោះមួយរូបក្នុងស្រទាប់អ្នកទស្សនាគុនខ្មែរ និងកំពុងក្រសោបទីផ្សារឥតដាច់នាពេលបច្ចុប្បន្ន។ យ៉ាងណា អាជីពលើសង្វៀនមួយនេះមិនមែនកើតឡើងដោយងាយស្រួលឡើយ។ ដើម្បីបំពេញក្ដីស្រមៃជាអ្នកវាយគុនខ្មែរ កីឡាករមានប្រភពពីខេត្តកំពង់ចាមបានចុះចោលគ្រួសារ លាក់ដំណឹងសូន្យឈឹងកាលឆ្នាំ២០១២ និងពនេចរដល់ខេត្តបាត់ដំបង ហើយបានជួបអតីតអ្នកប្រដាល់ យុគ យក្សគីល។ សុធី បានសំងំហ្វឹកហាត់អស់រយៈពេលជាង២ឆ្នាំទើបបានលេចមុខលើសង្វៀន។ សុធី បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មុនបង្ហាញខ្លួនសង្វៀននេះ គេត្រូវបានឪពុកម្ដាយរបស់គេប៉ាន់ស្មានថា ទំនងជាបាត់បង់ជីវិតទៅហើយ។ ផ្ទុយទៅវិញ ក្រុមគ្រួសារបានដឹងពីវត្តមានរបស់កីឡាកររហស្សនាមមនុស្សយន្ដ តាមរយៈទូរទស្សន៍។ ការចាប់អាជីពគុនខ្មែរបានផ្ដល់ផ្លែផ្កាយ៉ាងគាប់ចិត្តដល់ឯម សុធី ... -
បើ Pogba ហ៊ានទៅ Juventus វិញនោះគេអាចនឹងត្រូវកាត់ថ្លៃនឿយហត់ពាក់កណ្ដាលឯណោះ
យោងតាមរបាយការណ៍បានឱ្យដឹងថា Paul Pogba នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគេចង់ចូលរួមជាមួយ Juventus វិញនៅពេលដែលកិច្ចសន្យារបស់គេនៅ Old Trafford ផុតកំណត់នៅរដូវក្តៅនេះ។ Pogba នៅតែសម្រេចចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់កីឡាករបារាំងរូបនេះ ត្រូវបានក្លឹបផ្សេងចង់បានដូចជា Juventus និង PSG។ ទោះជាយ៉ាងណាក៏ដោយ Juventus កំពុងត្រៀមទឹកប្រាក់ថ្លៃនឿយហត់ប្រមាណជា ៨លានផោនក្នុងមួយរដូវកាលប៉ុណ្ណោះ ដែលនេះតម្លៃនេះត្រឹមតែជាងពាក់កណ្តាលនៃប្រាក់ឈ្នួល 15 លានផោនបច្ចុប្បន្នរបស់គាត់នៅ Old Trafford ៕ -Monsoon -
កម្ពុជាបើកឆាកប៉ះម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ AFF Futsal Championship 2022
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុប្រទេសហើយនៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ក្នុងដំណើរឆ្ពោះទៅរាជធានីបាងកក ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ AFF Futsal Championship 2022 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមេសា។ កីឡាករចំនួន១៤រូបត្រូវបានជ្រើសរើសចេញពីការជម្រុះក្នុងចំណោម៣៥នាក់ ដែលប្រកួតក្នុងពានហ្វូតសាលថ្នាក់ជាតិ និងបានឆ្លងកាត់ការហ្វឹកហាត់ជុំគ្នាជាងមួយសប្ដាហ៍។ ក្នុងចំណោមនោះមានកីឡាករ៤រូបដែលទើបទទួលបានការកោះហៅលើកដំបូង គឺ តុង ច័ន្ទមុនី, ព្រំ ឌីយ៉ាម៉ង់, លន់ សុធីតារ័ត្ន និង ភឿន ... -
កូឡុំប៊ី និងឈីលី មិនបានលេង World Cup 2022
ក្រុមបាល់ទាត់ជ្រើសជាតិកូឡុំប៊ី និងឈីលី បានធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2022 ដូច្នេះក្រុមទាំង២មិនមានវត្តមានក្នុងជុំចុងក្រោយនៅប្រទេសកាតារទេ។ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ក្រុមទាំង២ត្រូវការជ័យជម្នះយ៉ាងចាំបាច់។ ផ្ទុយទៅវិញ ឈីលីបានចាញ់អ៊ុយរុយហ្គាយ ០ទល់នឹង២ ដែលរកបានដោយ Luis Suarez និង Federico Valverde។ នេះជាការចាញ់៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។ ទន្ទឹមនឹងនេះ កូឡុំប៊ី នៅតែមិនអាចទៅជុំចុងក្រោយ ទោះឈ្នះវេណេហ្ស៊ុយអេឡា ១ទល់នឹង០ ដែលទាត់ប៉េណាល់ទីដោយ ... -
Bruno ដាក់២គ្រាប់ឲ្យព័រទុយហ្គាល់ស៊ីម៉ាសេដ្វានខាងជើងឡើង World Cup 2022
២គ្រាប់របស់ Bruno Fernandes សមល្មមនឹងបញ្ជូនជម្រើសជាតិព័រទុយហ្គាល់ឡើងទៅ FIFA World Cup 2022 តាមរយៈជ័យជម្នះ២ទល់នឹង០លើម៉ាសេដ្វានខាងជើង ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ វគ្គ play-off។ ម៉ាសេដ្វានដែលទម្លាក់ជើងឯក Euro 2020 អ៊ីតាលី មានឥទ្ធិពលតិចតួចប៉ុណ្ណោះ លើទីលាន។ ព័រទុយហ្គាល់បានឡើងទៅជុំចុងក្រោយ FIFA World Cup ជាលើកទី៦ជាប់ៗគ្នា ខណៈ Ronaldo ក៏មានឱកាសបង្ហាញខ្លួនជាលើកទី៥ ...