• 628
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២២ ចូលមកដល់នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ វេលាម៉ោង១៥និង៣០នាទី រវាងក្រុមខេត្តឧត្តរមានជ័យ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី។ មុនឡើងមកកាន់វគ្គចុងក្រោយនេះ ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានទម្លាក់ក្រុមឫទ្ធិសែន និង​ឧត្តរមានជ័យឈ្នះក្រុមខេត្តកំពត។ លោក លី ដារ៉ា គ្រូបង្គោលក្រុមខេត្តឧត្តរមានជ័យថ្លែង បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលខេត្តរបស់លោកបានមកដល់វគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តជាលើកទីមួយ។ លោកបានអរគុណទស្សនិកជន និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកជួយជ្រោមជ្រែងក្រុមកន្លងមក។ លោកថា វគ្គចែកពូល ក្រុមរបស់លោកធ្វើមិនបានល្អ ព្រោះកូវីដ១៩មិនទាន់ធូរស្រាល ...
  • 3002
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រដែលបានកក់កៅអី​ FIFA World Cup 2022 រួចហើយនោះ អាចនឹងត្រូវបានដកបេក្ខភាពចេញពីការប្រកួត ដោយសារតែល្មើសនឹងវិន័យដែលបានកំណត់ដោយ FIFA។ ក្រុមដែលពីអាមេរិកខាងត្បូងនេះ បានរងការចោទប្រកាន់ថា បានបន្លះឯកសារបញ្ជាក់កំណើតរបស់ខ្សែការពារ Byron Castillo ជាជនជាតិកូឡុំប៊ី ដើម្បីបានលេងក្នុងវគ្គជម្រុះ World Cup ដែលមានន័យថា រូបគេគ្មានសិទ្ធិលេងតំណាងឱ្យអេក្វាឌ័រនោះទេ។ FIFA កំពុងស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីក្រុមជម្រើសជាតិឈីលី បានអះអាងថាពួកគេមានភ័ស្ដុតាងអំពី កីឡាករ Byron Castillo ...
  • 742
    0

    ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette បាន​ផ្លាស់​ត្រលប់​ទៅ​កាន់​ក្លឹបបារាំង​ Lyon វិញ​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២-២៣ ខាង​មុខ​ ក្រោយបញ្ចប់ការរួមរស់ជាមួយ Arsenal។ កីឡាករវ័យ៣១ឆ្នាំ ​បាន​ផ្លាស់​ចេញ​ពី​ Arsenal ទៅ​ Lyon វិញ​លក្ខណៈ​ដោយឥតតម្លៃខ្លួនក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​កាំភ្លើង​ធំ​នេះ​អស់​រយៈពេល​៥ឆ្នាំ​ ដោយចូល​រួម​លេង​បាន​២០៦ប្រកួត​ និង​ស៊ុត​ចូល​ ៧១គ្រាប់។ រូបគេបានរួមចំណែកឈ្នះ​ពាន​ជា​មួយ​ក្លឹបកាំភ្លើងធំ​ចំនួន​២ គឺពានរង្វាន់​ FA Cup និង​ពាន Super Cup ប៉ុណ្ណោះ។ ...
  • 548
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការនាំចូលខ្សែប្រយុទ្ធ Victor Blasco មករួមក្រុមក្នុងជើងទី២រដូវ២០២២នេះ។ កីឡាករវ័យ២៨ឆ្នាំធ្លាប់លេងអោយក្លិបជាច្រើនដូចជា ៖ VIU Mariners (កាណាដា), Whitecaps FC 2 (អាមេរិក), Pacific FC (កាណាដា) និងក្លិប CDS Vida (ហុងឌុយរ៉ាស)។ បច្ចុប្បន្នគេកំពុងមានវត្តមានជាមួយក្លិបថ្មីនៅម៉ាឡេស៊ីសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។ ជាមួយគ្នានេះដែរ គេមិនឃើញវត្តមាន Emmanuel Privat ឡើយ ...
  • 2981
    0

    Liverpool បានបដិសេធការចរចាពីសំណាក់ Bayern Munich ជាលើកទី២ដែលមានបំណងទិញ Sadio Mane ត្រឹម៣០លានផោន។   សារព័ត៌មាន the Times សង្កត់ធ្ងន់ថា នេះជាសំណើដែលមិនគួរឲ្យជឿ។ ទន្ទឹមនឹងនេះ Bayern Munich បញ្ជាក់ថា បើចង់បានលុយថែមទៀត ទាល់តែ Mane ជួយក្រុមឈ្នះ UEFA Champions League ហើយរូបគេត្រូវតែឈ្នះបានបាល់មាសចំនួន៣។ ...
  • 693
    0

    ពានរង្វាន់បាល់ទះកម្រិតអាជីពនេះ មាន២១ក្រុមមកពីតាមបណ្ដាខេត្តចំនួន២១ចូលរួម ហើយពួកគេនឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកជើងឯក។ ជាងនេះទៅទៀតក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ នឹងត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលបញ្ចប់ការប្រកួតពានសម្ដេចក្រឡាហោមនេះទៅ។ ព្រឹត្តិការណ៍ខាងលើដំណើរការប្រកួតចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ លក្ខខណ្ឌនៃការប្រកួតគឺក្រុមទាំងអស់នៅរាជធានីភ្នំពេញឬក្រុមធំចំនួន៥មិនអនុញ្ញាតឲ្យចូលរួមប្រកួតដោយយកក្រុមកម្រិត A ឡើយ ពោលគឺអាចយកក្រុមឈុតB មកប្រកួត។ ក្រុមទាំង២១បែងចែកជា៤ ពូល ដោយពូល A មាន៦ក្រុម ហើយប្រកួតវិលជុំសន្សំពិន្ទុ ក្រុមដែលមានលេខរៀងទី១ និងទី២ ...
  • 666
    0

    ការចាប់ពូលសម្រាប់ព្រឹត្តិការណ៍ AFF U16 Championship ឬ ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៦ឆ្នាំត្រូវបានធ្វើឡើងរួចនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា នេះ។ ជាលទ្ធផលពីការចាប់ពូល កម្ពុជាស្ថិតនៅពូល C ជាមួយអូស្ត្រាលី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ដល់ថ្ងៃទី១៨ ខែសីហា ដែលមានឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។ ចំណែកការប្រកួត AFF U19 Championship 2022 ឬជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំវិញ ...
  • 607
    0

    ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា ក្លិបBayern Munich គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ ជាជាងទុករូបគេរហូតដល់ផុតកិច្ចសន្យា។ យ៉ាងណា កីឡាករប៉ូឡូញក៏បានអះអាថា មិនបានបង្ខំក្លិបឱ្យសម្រេចពីអនាគតគេឡើយ។ ជាមួយដំណឹង Barcelona ចាប់អារម្មណ៍នាំយកទៅចូលរួមរដូវកាលក្រោយនាទឹកដីអេស្ប៉ាញ Lewandowski ក៏បានប្រកាសចង់ចាកចេញពីក្លិបអាល្លឺម៉ង់ ជាជាងបន្តកិច្ចសន្យាថ្មី ខណៈកិច្ចសន្យាចាស់នៅសល់មួយឆ្នាំប៉ុណ្ណោះ។​ និយាយប្រាប់ទៅកាន់កាសែត Bild កីឡាករវ័យ៣៣ឆ្នាំ បានផ្តាំទៅកាន់ក្លិប Bayern Munich ថា ក្លិបគួរអនុញ្ញាតឱ្យគេចាកចេញ ...
  • 593
    0

    អតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Sepp Blatter និង អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Michel Platini បានចូលបង្ហាញខ្លួនក្នុងតុលាការនាប្រទេសស្វីស ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ អំឡុងពេលការកាន់តំណែងរបស់ពួកគេនៅស្ថាប័នបាល់ទាត់អន្តរជាតិ។ ព្រះរាជអាជ្ញាប្រទេសស្វីសបានចោទប្រកាន់អ្នកទាំងពីរ ដែលធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យបាល់ទាត់ពីការរៀបចំបញ្ចេញប្រាក់ ពីរលានស្វ៊ីសហ្វ្រង់ពីស្ថាប័ន FIFA ទៅអោយលោក Platini ក្នុងឆ្នាំ២០១១។ ដោយសារករណីនេះ លោក Sepp Blatter ជនជាតិស្វីស ...
  • 548
    0

    ខ្សែ​បម្រើ​ Luka Modric បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid រយៈពេល​១ឆ្នាំ​ គឺនៅរហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។ ការប្រកាសបន្តកុងត្រាថ្មីនេះ បានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកីឡាករក្រូអាត វ័យ៣៦ឆ្នាំ បានឈ្នះពានរង្វាន់ Champions League ទី៥ ជាមួយក្រុមជើងឯកអេស្ប៉ាញ បន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំមកហើយ។   នេះក៏ជាឆ្នាំទី២ជាប់គ្នាហើយ ដែល Luka Modric បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី ១ឆ្នាំទៀត ...