
Liverpool បដិសេធសំណើ Bayern សុំទិញ Mane ជាលើកទី២
Liverpool បានបដិសេធការចរចាពីសំណាក់ Bayern Munich ជាលើកទី២ដែលមានបំណងទិញ Sadio Mane ត្រឹម៣០លានផោន។
សារព័ត៌មាន the Times សង្កត់ធ្ងន់ថា នេះជាសំណើដែលមិនគួរឲ្យជឿ។ ទន្ទឹមនឹងនេះ Bayern Munich បញ្ជាក់ថា បើចង់បានលុយថែមទៀត ទាល់តែ Mane ជួយក្រុមឈ្នះ UEFA Champions League ហើយរូបគេត្រូវតែឈ្នះបានបាល់មាសចំនួន៣។
យ៉ាងណា Liverpool ទាមទារ៤៣លានផោន ទើបអាចលក់បាន។ គួរដឹងដែរថា Mane ក៏មានបំណងចាកចេញពី Liverpool ដែរ ហើយ Bayern Munich គឺជាបេក្ខជននាំមុខគេមួយក្នុងការប្រមាញ់ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់៕