• 2876
    0

    ខ្សែការពារ Marcelo បានបង្ហាញភាពសោកសៅ ក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីរូបគេបានចូលរួមពិធីលាលែងពីសមាជិក Real Madrid ជាផ្លូវការ ប៉ុន្តែនិយាយថា រូបគេនឹងមិនទាន់គិតពីការចូលនិវត្តន៍នៅឡើយទេ នឹងនៅតែបន្តលេងជាច្រើនឆ្នាំទៀត។ នៅក្នុងពិធីលាលែងដែលរៀបចំដោយ Real Madrid នោះ កីឡាករអេស្ប៉ាញ បានអោយដឹងថា “ខ្ញុំមិនគិតព្រួយបារម្ភច្រើនពីអនាគតនោះទេ ដោយខ្ញុំចូលចិត្តជីវិតក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែការចាកចេញពី Real Madrid គឺជារឿងពិបាកបំផុត ព្រោះទីនេះគឺជាក្លិបដែលខ្ញុំបានលេងស្ទើរពេញមួយអាជីពទៅហើយ។” កីឡាករវ័យ៣៤ឆ្នាំ ក៏អះអាងដែរថា ...
  • 2935
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១ដែលបានកក់កៅអីចូលរួមជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះប៉េរូ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្នុងវគ្គ play-off ឆ្លងទ្វីប។ អ្នកចាំទី Andrew Redmayne ដែលចូលជំនួស Mat Ryan មុនការទាត់កាត់សេចក្ដី បានក្លាយជាវីរបុរសដោយការសង្គ្រោះបាល់ពីការស៊ុតដោយ Alex Valera។ នេះជាការបង្ហាញខ្លួនក្នុងជុំចុងក្រោយនៅ FIFA World Cup ជាលើកទី៥ជាប់ៗគ្នា ...
  • 3546
    0

    កីឡាករ វឿន វាសនា ទៅចូលរួមជាមួយក្លិបបាល់ទះវៀតណាម Long An។ ស្មាត់ក្លិបបាល់ទះវិសាខា និងជម្រើសជាតិកម្ពុជា រូបនេះបានសម្រេចការផ្ទេរលើកិច្ចសន្យា២សប្ដាហ៍។ ការផ្ទេរនេះត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទះពិភពលោក ( FIVB)។ ទាក់ទងទៅនឹងការផ្ទេរលើកិច្ចសន្យាត្រឹម២សប្ដាហ៍នេះត្រូវបានគេដឹងថា ដោយសារតែសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនចង់ឲ្យស្មាត់ខាងលើចំណាយពេលយូរពេក ព្រោះត្រូវត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជា ឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត ការប្រកួតនៅវៀតណាមដែលវាសនាចូលរួម គឺលក្ខណៈដែលមានពេលត្រឹម២សប្ដាហ៍។ គួរដឹងដែរថា វឿន វាសនា ទើបរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម កាលខែឧសភា កន្លងទៅ៕
  • 717
    0

    វី ច័ន្ទដារ៉ា, សាន ចំរ៉ុង និងអេល តហៀត ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទប្រកាសចែកផ្លូវហើយនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា នេះ។ ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែក ចំរ៉ុង វិញបានផ្លាស់ពីអាស៊ីអឺរ៉ុបយូណាយធីត នៅដើមរដូវកាល២០២២។ អ្នកទាំង៣មិនសូវមានឱកាសបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលនេះ។ ដោយឡែក ក្រុមហៅកាត់ថា Tiffy Army បាននាំចូលអ្នកចាំទី ជា ...
  • 732
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងប៉ះកម្ពុជាក្នុងការប្រកួតចុងក្រោយប្រចាំពូល D នៃវគ្គជម្រុះ AFC Asian Cup 2023 នៅថ្ងៃអង្គារ ទី១៤ ខែឧសភា។ ក្រុមទាំង២សុទ្ធតែចាញ់ដូចគ្នានៅ២ប្រកួតដំបូង ដូច្នេះត្រូវអស់ឱកាសទៅជុំចុងក្រោយ។ លោក Anoush Dastgir គ្រូបង្គោលក្រុមអាហ្វហ្គានីស្ថានសង្ឃឹមថា ក្រុមរបស់លោកនឹងអាចបញ្ចប់នៅចំណាត់ថ្នាក់លើកម្ពុជា ក្រោយចាញ់២ប្រកួតដំបូងក្នុងពូល ដោយលទ្ធផលប្រផុតប្រផើយ។ “ពិបាកមែន ព្រោះអីយើងមកនេះដើម្បីជម្រុះឲ្យជាប់។ យើងអន់ចិត្តមែន ហើយបរិយាកាសក៏មិនសូវល្អ ក្រោយចាញ់ឥណ្ឌា។ ឥឡូវយើងព្យាយាមរៀបចំឲ្យបានល្អសម្រាប់ការប្រកួតចុងក្រោយ។ ...
  • 683
    0

    លោក Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Kristijan Bistrović នៃក្របខណ្ឌកំពូលតួកគី លើកិច្ចសន្យាមួយឆ្នាំ។ គ្រូបង្វឹកវ័យ៤៣ឆ្នាំត្រូវបានដកពីតំណែងគ្រូបង្គោល Juventus ក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយឈ្នះពាន Coppa Italia និង Super Cup។ លោក Pirlo ធ្លាប់លេងនៅ Inter Milan, AC Milan និង Juventus ...
  • 859
    0

    ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងមកដល់កម្ពុជានៅម៉ោង៩ព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ដែលជាផ្នែកមួយនៃ FIFA World Cup Tour។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឲ្យមហាជនថតរូបជាមួយ ប៉ុន្តែត្រូវធ្វើតាមសេចក្តីណែនាំ និងស្នើសុំរបស់ក្រុមហ៊ុន Coca ដែលជាអ្នករៀបចំពាន FIFA World Cup tour ៖ • អ្នកចូលរួមសូមអញ្ជើញទៅដល់ ស្តាតមរតកតេជោ មុនម៉ោង ...
  • 657
    0

    សារព័ត៌មាន Marca រាយការណ៍ថា វត្តមាន​របស់គ្រូបង្គោល Mauricio Pochettino នៅ Paris Saint Germain នឹងឈានចូលដល់ទីបញ្ចប់នាពេលឆាប់ៗខាងមុខ ក្រោយភាគីទាំង២បានព្រមព្រៀងចែកផ្លូវគ្នា។ ១៨ខែក្រោយចូលកាន់ការងារនៅ PSG គ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ​មិនទាន់ទទួលបានជោគជ័យក្នុងក្របខណ្ឌ UEFA Champions League នៅឡើយទេ។ រដូវកាលមុន PSG ឈ្នះជើងឯកលីគកំពូលបរាជ័យ តែបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ Real Madrid។ ...
  • 2122
    0

    ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ បន្ទាប់ពីយកឈ្នះ វេន សុភ័ក្ត្រ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ កូនសិស្សលោក ឡុង សាលវ័ន្ដ បានតស៊ូយ៉ាងស្វិតស្វាញជាមួយ វេន សុភ័ក្ត្រ ពេញ៥ទឹក ដើម្បីយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ ចំណែកកីឡាករ វេន សុភ័ក្ត្រ ...
  • 616
    0

    ទីបំផុតតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញម្ចាស់ជើងឯកហើយ នោះគឺភ្នំពេញហ្គាឡាក់ស៊ី ដែលបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា។ សម្រាប់លោក ប៉ូ គីនណាក់ អ្នកចាត់ការក្រុមភ្នំពេញហ្គាឡាក់ស៊ី មានមោទកភាពដែលបានឡើងមកកាន់វគ្គនេះ និងជាក្ដីស្រមៃដែលរង់ចាំអស់រយៈពេល១៤ឆ្នាំ។ សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជ័យជម្នះបានទៅលើក្រុមឫទ្ធិសែន ក្រោយឈ្នះកំពត ២ទល់នឹង០។ ដូច្នេះក្រុមលេខ១ដល់លេខ៤ថ្នាក់ខេត្តនេះបានឡើងទៅវគ្គជម្រុះថ្នាក់ជាតិជាបន្ត ដោយត្រូវបូកបញ្ចូលជាមួយក្រុម១២នៅលីគទី២ ប្រកួតវគ្គ១៦ក្រុម ...