• 847
    0

    ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងមកដល់កម្ពុជានៅម៉ោង៩ព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ដែលជាផ្នែកមួយនៃ FIFA World Cup Tour។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឲ្យមហាជនថតរូបជាមួយ ប៉ុន្តែត្រូវធ្វើតាមសេចក្តីណែនាំ និងស្នើសុំរបស់ក្រុមហ៊ុន Coca ដែលជាអ្នករៀបចំពាន FIFA World Cup tour ៖ • អ្នកចូលរួមសូមអញ្ជើញទៅដល់ ស្តាតមរតកតេជោ មុនម៉ោង ...
  • 648
    0

    សារព័ត៌មាន Marca រាយការណ៍ថា វត្តមាន​របស់គ្រូបង្គោល Mauricio Pochettino នៅ Paris Saint Germain នឹងឈានចូលដល់ទីបញ្ចប់នាពេលឆាប់ៗខាងមុខ ក្រោយភាគីទាំង២បានព្រមព្រៀងចែកផ្លូវគ្នា។ ១៨ខែក្រោយចូលកាន់ការងារនៅ PSG គ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ​មិនទាន់ទទួលបានជោគជ័យក្នុងក្របខណ្ឌ UEFA Champions League នៅឡើយទេ។ រដូវកាលមុន PSG ឈ្នះជើងឯកលីគកំពូលបរាជ័យ តែបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ Real Madrid។ ...
  • 2108
    0

    ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ បន្ទាប់ពីយកឈ្នះ វេន សុភ័ក្ត្រ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ កូនសិស្សលោក ឡុង សាលវ័ន្ដ បានតស៊ូយ៉ាងស្វិតស្វាញជាមួយ វេន សុភ័ក្ត្រ ពេញ៥ទឹក ដើម្បីយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ ចំណែកកីឡាករ វេន សុភ័ក្ត្រ ...
  • 608
    0

    ទីបំផុតតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញម្ចាស់ជើងឯកហើយ នោះគឺភ្នំពេញហ្គាឡាក់ស៊ី ដែលបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា។ សម្រាប់លោក ប៉ូ គីនណាក់ អ្នកចាត់ការក្រុមភ្នំពេញហ្គាឡាក់ស៊ី មានមោទកភាពដែលបានឡើងមកកាន់វគ្គនេះ និងជាក្ដីស្រមៃដែលរង់ចាំអស់រយៈពេល១៤ឆ្នាំ។ សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជ័យជម្នះបានទៅលើក្រុមឫទ្ធិសែន ក្រោយឈ្នះកំពត ២ទល់នឹង០។ ដូច្នេះក្រុមលេខ១ដល់លេខ៤ថ្នាក់ខេត្តនេះបានឡើងទៅវគ្គជម្រុះថ្នាក់ជាតិជាបន្ត ដោយត្រូវបូកបញ្ចូលជាមួយក្រុម១២នៅលីគទី២ ប្រកួតវគ្គ១៦ក្រុម ...
  • 866
    0

    អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ង៉យ ស្រ៊ីន បានចាកចេញពីអាយអេសអាយដង្កោសែនជ័យ ទៅចូលរួមជាមួយកោះកុងអេហ្វស៊ី ដែលជាគូប្រជែងរួមក្របខណ្ឌទី២ ឬ Cambodian League 2 ក្នុងជើងទី២ រដូវកាល២០២២។ តាមពិតទៅ កីឡាករមានកំណើតនៅខេត្តតាកែវ តែរស់នៅកោះកុងតាំងពីតូច ទើបផ្ទេរទៅអាយអេសអាយ ដើមរដូវកាល២០២២។ រដូវកាលមុន គេបានចំណាយពេលជើងទី២ក្នុងក្របខណ្ឌលីគកំពូល នៅព្រៃវែងអេហ្វស៊ី លើកិច្ចសន្យាខ្ចីពីវិសាខា៕
  • 598
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបន្តវគ្គចែកពូល ជម្រុះ AFC Asian Cup 2023 តទល់ហុងកុង នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា វេលាម៉ោង៥ល្ងាច។ លោក  Jorn Andersen គ្រូបង្គោលហុងកុង អះអាងថា បានបំភ្លេចការប្រកួតជាមួយអាហ្វហ្គានីស្ថានដែលក្រុមលោកបានឈ្នះ២ទល់នឹង១រួចទៅហើយ។ អ្វីសំខាន់ គឺផ្ដោតលើការលេងឲ្យបានល្អ និងព្យាយាមបំបែកប្រព័ន្ធការពាររបស់កម្ពុជាដែលមានដល់ទៅ៨នាក់ ហើយប្រយុទ្ធតែ២នាក់។ គ្រូបង្វឹកជនជាតិន័រវេនិយាយថា មិនងាយទេសម្រាប់ការប្រកួតទល់កកម្ពុជា ប៉ុន្តែលោកនឹងព្យាយាមស្វែងរកដំណោះស្រាយ។   គួរដឹងដែរថា ...
  • 618
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២២ ចូលមកដល់នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ វេលាម៉ោង១៥និង៣០នាទី រវាងក្រុមខេត្តឧត្តរមានជ័យ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី។ មុនឡើងមកកាន់វគ្គចុងក្រោយនេះ ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានទម្លាក់ក្រុមឫទ្ធិសែន និង​ឧត្តរមានជ័យឈ្នះក្រុមខេត្តកំពត។ លោក លី ដារ៉ា គ្រូបង្គោលក្រុមខេត្តឧត្តរមានជ័យថ្លែង បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលខេត្តរបស់លោកបានមកដល់វគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តជាលើកទីមួយ។ លោកបានអរគុណទស្សនិកជន និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកជួយជ្រោមជ្រែងក្រុមកន្លងមក។ លោកថា វគ្គចែកពូល ក្រុមរបស់លោកធ្វើមិនបានល្អ ព្រោះកូវីដ១៩មិនទាន់ធូរស្រាល ...
  • 2992
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រដែលបានកក់កៅអី​ FIFA World Cup 2022 រួចហើយនោះ អាចនឹងត្រូវបានដកបេក្ខភាពចេញពីការប្រកួត ដោយសារតែល្មើសនឹងវិន័យដែលបានកំណត់ដោយ FIFA។ ក្រុមដែលពីអាមេរិកខាងត្បូងនេះ បានរងការចោទប្រកាន់ថា បានបន្លះឯកសារបញ្ជាក់កំណើតរបស់ខ្សែការពារ Byron Castillo ជាជនជាតិកូឡុំប៊ី ដើម្បីបានលេងក្នុងវគ្គជម្រុះ World Cup ដែលមានន័យថា រូបគេគ្មានសិទ្ធិលេងតំណាងឱ្យអេក្វាឌ័រនោះទេ។ FIFA កំពុងស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីក្រុមជម្រើសជាតិឈីលី បានអះអាងថាពួកគេមានភ័ស្ដុតាងអំពី កីឡាករ Byron Castillo ...
  • 735
    0

    ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette បាន​ផ្លាស់​ត្រលប់​ទៅ​កាន់​ក្លឹបបារាំង​ Lyon វិញ​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២-២៣ ខាង​មុខ​ ក្រោយបញ្ចប់ការរួមរស់ជាមួយ Arsenal។ កីឡាករវ័យ៣១ឆ្នាំ ​បាន​ផ្លាស់​ចេញ​ពី​ Arsenal ទៅ​ Lyon វិញ​លក្ខណៈ​ដោយឥតតម្លៃខ្លួនក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​កាំភ្លើង​ធំ​នេះ​អស់​រយៈពេល​៥ឆ្នាំ​ ដោយចូល​រួម​លេង​បាន​២០៦ប្រកួត​ និង​ស៊ុត​ចូល​ ៧១គ្រាប់។ រូបគេបានរួមចំណែកឈ្នះ​ពាន​ជា​មួយ​ក្លឹបកាំភ្លើងធំ​ចំនួន​២ គឺពានរង្វាន់​ FA Cup និង​ពាន Super Cup ប៉ុណ្ណោះ។ ...
  • 540
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការនាំចូលខ្សែប្រយុទ្ធ Victor Blasco មករួមក្រុមក្នុងជើងទី២រដូវ២០២២នេះ។ កីឡាករវ័យ២៨ឆ្នាំធ្លាប់លេងអោយក្លិបជាច្រើនដូចជា ៖ VIU Mariners (កាណាដា), Whitecaps FC 2 (អាមេរិក), Pacific FC (កាណាដា) និងក្លិប CDS Vida (ហុងឌុយរ៉ាស)។ បច្ចុប្បន្នគេកំពុងមានវត្តមានជាមួយក្លិបថ្មីនៅម៉ាឡេស៊ីសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។ ជាមួយគ្នានេះដែរ គេមិនឃើញវត្តមាន Emmanuel Privat ឡើយ ...