• 860
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ មាន២១សមាគមក្លិបមករាជធានី ខេត្តចូលរួម និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែមិថុនា ដោយដំណើរការរយៈពេល២សប្ដាហ៍ នាកីឡដ្ឋានព្រីនស៍។ ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់គូនៅកីឡដ្ឋានព្រីនស៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានប្រសាសន៍ថា៖«នេះបេសកកម្មមួយរបស់យើង ដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា របស់យើង។ ដូចយើងដឹងហើយថាយើងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែក្រោយឆ្នាំ២០២៣ ...
  • 2015
    0

    លោក Worrawut Srimaka គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ទទួល​បានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រប្រទេសខ្លួន ក្រោយបានត្រឹមស្មើវៀតណាម​២ទល់នឹង២ ក្នុងការប្រកួតបើកឆាក AFC U23 Championship 2022 នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា។ លើទំព័រអ្នកគាំទ្រ​ថៃមួយ អ្នកគាំទ្រថៃយ៉ាងច្រើនបានទាមទារឲ្យមានការដកតំណែងលោក Srimaka។ ពួកគេលើកឡើងថា ក្រុម U23 ថៃមិនដែលចាញ់នរណាទេ តែត្រូវតែប្ដូរគ្រូដើម្បីលទ្ធផលល្អ។ លោក Worawut Srimaka ...
  • 716
    0

    ខ្សែ​ការពារ Kurt Zouma របស់ West Ham United ត្រូវបានតុលាការ​ Thames Magistrates នា​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ សម្រេច​កាត់​ទោស​ហើយ លើករណីដែលរូបគេបានប្រើអំពើហិង្សាលើសត្វឆ្មាចិញ្ចឹមរបស់ខ្លួន។ រឿង​រ៉ាវ​ ​បាន​កើត​ឡើង​តាំង​ពី​កំឡុង​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ដោយ​ដើម​ហេតុ​ឡើយ​គឺ​ សត្វ​ឆ្មា​របស់​ Kurt Zouma ធ្វើ​ឲ្យ​បែក​របស់​​ក្នុង​ផ្ទះ​របស់​ខ្លួន​ហើយរូបគេ​បានខឹងសម្បារ និង​បាន​ ចាប់​ឆ្មា​របស់​ខ្លួន​យក​ធាត់​ ដេញ​ចាប់​ឆ្មា​របស់​ខ្លួន​ដោយ​បាន​យក​ស្បែក​ជើង​គប់​ ក៏​ដូច​ជា​ទះ​កំផ្លៀង​ឆ្មា​របស់​ខ្លួន​ផង​ដែរ​។ ហើយក្នុងសកម្មភាពនោះ ប្អូនប្រុសរបស់ ...
  • 487
    0

    ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែការពារ Antonio Rudiger ដោយឥតតម្លៃខ្លួន ក្រោយពីកិច្ចសន្យារបស់គេជាមួយក្លិប Chelsea ផុតសុពលភាព។ តាម​ពិតទៅ​ Rudiger ជា​មួយ​នឹង​ Real Madrid បាន​សម្រេច​​ចិត្ត​រួច​រាល់​លើ​រឿង​នេះ​តាំង​ពី​ខែ​មេសា​ន្លង​ទៅ​ម្ល៉េះ​ ដោយ​ទើប​តែ​ប្រកាស​នៅពេលនេះ​។ រូបគេ​ជា​គោលដៅ​ចម្បង​ដែល​លោក​ Carlo Ancelotti ចង់​បានសម្រាប់​ពង្រឹង​ក្រុម​នៅ​រដូវកាល​ថ្មី​ខាង​មុខ​។ សូមបញ្ជាក់ថា Antonio Rudiger ធ្លាប់បានបង្ហាញខ្លួនប្រមាណ ២០៣ប្រកួត ស៊ុតបាន១២គ្រាប់ ...
  • 1011
    0

    Ricardo Horta រកបានគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនជាថ្មីសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ក្នុងរយៈពេលជិត៨ឆ្នាំ ក្នុងការប្រកួតស្មើ១ទល់នឹង១ជាមួយអេស្ប៉ាញ ពានរង្វាន់ UEFA Nations League។ Alvaro Morata ជាអ្នករកគ្រាប់បាល់បញ្ចូលទីបើកឆាកឲ្យក្រុមម្ចាស់ផ្ទះគោជល់នាំមុខមុននាទី២៥ មុន Horta វាយបកតាមស្មើវិញនាទី៨២។ Horta ដែលបច្ចុប្បន្នលេងនៅ Braga បង្ហាញខ្លួនលើកដំបូងបង្អស់កាលឆ្នាំ២០១៤ ហើយទើបជាប់វិញលើកនេះ ហើយក៏ជាការស្មើគ្នា៥លើកជាប់ៗគ្នារវាងក្រុមទាំង២។ ដោយឡែក អេស្ប៉ាញមិនឈ្នះការប្រកួតជាលើកទី២ក្នុងចំណោម៩លើកចុងក្រោយ ដោយលើកទី១ ពួកគេបានចាញ់បារាំង។ នៅថ្ងៃអាទិត្យ អេស្ប៉ាញត្រូវជួបម្ចាស់ផ្ទះឆែក ...
  • 571
    0

    ក្លឹបបិសាចក្រហម Man United បានចាប់ផ្ដើមរុះរើកីឡាករលក្ខណៈទ្រង់ទ្រាយធំដែលតម្រូវលក់កីឡាករមួយចំនួនធំចេញដើម្បីសម្រួលការនាំចូលកីឡាករថ្មីដើម្បីជួយក្លឹបក្រោមការដឹកនាំរបស់គ្រូថ្មីលោក Erik Ten Hag ។ ក្នុងនោះកីឡាករដែលគេបានឃើញថាចាកចេញរួមមាន Juan Mata , Matic , Cavani , Eric Bailly ខណៈដែលអ្នកចុងក្រោយដែលទើបតែប្រកាសគឺ Paul Pogba និង Jesse Linagrd ដែលពួកគេបានរួមរស់ជាមួយក្លឹបជាង១០ឆ្នាំ។ គិតមកទល់ពេលនេះ ...
  • 2398
    0

    ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករ Mouzinho Barreto de Lima ដែលជាសមាជិកជម្រើសជាតិទីម័រខាងកើត កាលថ្ងៃពុធ ទី០១ ខែមិថុនា។ Mouzinho ធ្លាប់លេងនៅ SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ។ គេកំពុងមានឈ្មោះក្នុងក្រុមជម្រើសជាតិទីម័រខាងកើតប្រកួតតទល់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះ។ លោក Yusuke Shinoda អ្នកចាត់ការក្រុមអង្គរថាយហ្គឺរថ្លែងជុំវិញការនាំចូលកីឡាករទីម័រខាងកើត ថា អង្គរថាយហ្គឺរចង់ផ្ដល់ឱកាសដល់យុវជនពីគ្រប់ទិសទីបានបង្ហាញសមត្ថភាព៕
  • 2497
    0

    ខ្សែបម្រើសម្បូរបទពិសោធ ប្រាក់ មុន្នីឧត្តម និងកីឡាករវ័យក្មេងរូបទៀត គឺ គី រីណា, មិន រតនៈ, សឿត ណាវ៉ា និងជា សុខម៉េង មិនបានជាប់បញ្ជី២៣នាក់ចុងក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ជំនួបមិត្តភាពជាមួយទីម័រខាងកើត និង​ជម្រុះ AFC Asian Cup 2023 នេះទេ។ អ្នកទាំង៥បានចូលរួមការហ្វឹកហាត់ជាមួយសមាជិកឯទៀតប៉ុន្មានថ្ងៃកន្លងមកនេះ តែមិនស្ថិតក្នុងជម្រុះ២៣នាក់ចុងក្រោយឡើយ។ គួរដឹងដែរថា កម្ពុជាត្រូវប៉ះទីម័រខាងកើតនៅថ្ងៃព្រហស្បតិ៍ ទី០២ ...
  • 632
    0

    ក្លិប​អ្នក​មាន​បុណ្យ​ Barcelona ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ នឹង​សម្រេច​ចិត្ត​លក់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន​គឺ​កីឡាករ​ Memphis Depay ចេញ​ ប្រសិន​បើ​ពួកគេ​អាច​រក​បាន​អ្នក​ជំនួស​វិញ​បាន​នោះ​ ។ ជាក់ស្តែង​ កីឡាករ​សញ្ជាតិ​ហូឡង់​រូបនេះ​ ទើប​តែ​បាន​មក​ដល់​ទឹក​ដី​ Camp Nou ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​មាន​របាយ​ការណ៍​ជាច្រើន​ បាន​លើក​ឡើង​ថា​ Depay អាចនឹងត្រូវដើរចេញពីក្លិបវិញ នៅទីផ្សារដូវក្តៅខាងមុខ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រភពពី The Mirror បាននិយាយថា ក្លិប ...
  • 1571
    0

    ក្រោយការចាកចេញរបស់ Matic, Grant, Cavani និង Pogba មក Manchester United ក៏បានប្រកាសថា Jesse Lingard នឹងចេញពី Old Trafford នាដំណាច់ខែមិថុនា នេះដែរ។   ចំណង២០ឆ្នាំរវាង Lingard និងបិសាចក្រហមនឹងឈានដល់ទីបញ្ចប់ ហើយគេនឹងចេញដោយឥតតម្លៃខ្លួន ក្រោយមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការថ្មី លោក Erik Ten ...