• 585
    0

    ក្លិបបាល់ទាត់បឹងកេតបានប្រកាសនៅល្ងាចថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នេះថា គ្រូបង្គោល គីម ភក្ដី មិនទាន់អាច​ចូលរួមដឹកនាំក្រុមធំសាជាថ្មីនៅឡើយទេ ព្រោះសុខភាពរបស់​លោកនៅមិនទាន់ល្អនៅឡើយទេ។ គេដឹងថា គ្រូបង្វឹកជួយបឹងកេតលើកពានលីគកំពូល២០២០ខាងលើ​មានបញ្ហាក្រពះធ្ងន់ធ្ងរ និងមិន​បានដឹកនាំក្រុមតាំងពីចប់ជុំទី១ Cambodian Premier League ម្ល៉េះ។ លោក គីម ភក្ដី ត្រូវបានតែងតាំងជាគ្រូបង្គោល​បណ្ដោះអាសន្នបឹងកេត កាលខែមិថុនា ឆ្នាំ២០២០ ក្រោយការចាកចេញរបស់លោក Apisit Im ...
  • 527
    0

    ក្លិប​ Chelsea នៅ​ក្រប​ខ័ណ្ឌ​ Premier League ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មាន​គម្រោង​ផ្តល់​ជូន​កុង​ត្រា​ថ្មី២ឆ្នាំ​បន្ថែម​ទៀត​ ជូន​ដល់​អ្នក​ចាត់​ការលោក ​Thomas Tuchel បន្ទាប់​ពី​ទទួល​បាន​ការ​​ទុក​ចិត្ត ពី​សំណាក់​ម្ចាស់​ក្លិប​ ។​ ​កុង​ត្រា​បច្ចុប្បន្ន​របស់​បុរសជនជាតិអាល្លឺម៉ង់​ នឹង​ត្រូវ​ដំណើរ​ការ​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ​ ២០២៤ ​ ប៉ុន្តែ​ម្ចាស់​ក្លិប​ថ្មី​ លោក​ Todd Boekly ចង់​បន្ថែ​មក​ការ​ស្នាក់​ដល់​លោក ​Thomas Tuchel ​ ដល់​ឆ្នាំ​ ...
  • 658
    0

    ក្លិប​ Manchester City បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការអំពីការ​នាំ​យក​បាន​ ខ្សែការពារ​ Sergio Gomez ពី​ក្លិប​បែល្ស៊ិក​ Anderlecht ​​។ កីឡាករវ័យ២១ឆ្នាំ បាន​ព្រមព្រៀង​ជា​មួយ​ Man City ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២-២៣ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៦។ ​ប្រភព​ជា​ច្រើនបានបង្ហាញថា​ Man City បាន​ចាយ​លុយ​ខ្ទង់​១៣លានអឺរ៉ូ ដើម្បី​ទិញ​យក​រូបគេ​ពី​ Anderlecht។ ជុំវិញការផ្លាស់មកកាន់ទឹកដី ...
  • 422
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃពុធ ទី១៧ ខែសីហា នេះថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងជួបប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាសកម្មភាពមួយអំឡុងថ្ងៃសម្រាក FIFA’s Day។ ក្រុមគោព្រៃខៀវក៏ត្រៀមសម្រាប់ព្រឹត្តិការណ៍ AFF Cup 2022 ចុងឆ្នាំនេះផងដែរ។ កាលខែមិថុនា កន្លងទៅ ក្រុមធំកម្ពុជាបានប្រកួតឈ្នះទីម័រខាងកើត ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាពដូចគ្នានៅមរតកតេជោ៕
  • 2151
    0

    យោងតាមការបង្ហោះពីលោក រិទ្ធ ឌីកា នៅយប់ថ្ងៃអង្គារ នេះ លោក មិត្ត សំអែល ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សម័យសង្គមរាស្ត្រនិយម បានទទួលមរណភាពហើយ។ ក្រោមនេះយើងសូមលើកយកប្រវត្តិខ្លះៗរបស់មិត្ត សំអែល ដែលស្រង់ចេញពីទំព័រ Cambodian Muslim Players ៖ “ លោកគ្រូតា​ មិត្ត​ សំអែល​ ​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ពូកែ​តែត​​បាល់​បញ្ចូល​​ទី​នា​ទសវត្សរ៍​៦០​ បានទទួលមរណៈភាពហេីយប្រមាណជាមួយម៉ោងមុននេះ។ លោកគ្រូតា​ មិត្ត ...
  • 571
    0

    សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ ១៩ កញ្ញា ២០២២។ ការប្រកួត មានចំនួន ១៨ វិញ្ញាសាដែលមាន មេគុនឯកត្តជនពេញវ័យ មាន ៩ ប្រភេទ ដោយនារី មាន ៤ ប្រភេទ បុរសមាន ៥ ប្រភេទ ។ ...
  • 596
    0

    ក្រៅពីមានគម្រោងជ្រើសរើសកីឡាករត្រៀមព្រឹត្តិការណ៍កីឡាជាតិចុងឆ្នាំ២០២២ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣ ក្លិបបាល់ទាត់អធិរាជដំរីឦសានខេត្តរតនគិរីគ្រោងបង្កើតសាលាបាល់ទាត់ដែរ។ នេះបើតាមការឲ្យដឹងពីលោក អ៊ួន ឧត្តម ដែលជាអ្នកចាត់ការក្រុម។ ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា ការជ្រើសរើសកីឡាករត្រៀមបង្កើតសាលាបាល់ទាត់នេះ ពីចន្លោះអាយុ៨ឆ្នាំដល់១៥ឆ្នាំ។ ចំណែកការជ្រើសរើសត្រៀម ព្រឹត្តិការណ៍កីឡាជាតិ ពីចន្លោះអាយុ១៨ឆ្នាំដល់២២ឆ្នាំ ខណៈកីឡាករមួយចំនួនដែលលេងពានសម្ដេចតេជោ ហ៊ុន សែន កន្លងមកក៏មានការប្រែប្រួលដែរ។ លោក អ៊ួន ឧត្តម បន្ថែមថា ក្រុមរបស់លោកនៅជួបប្រទះបញ្ហាមួយចំនួនដូចជាធនធានមនុស្ស និងការឧបត្ថម្ភ ...
  • 1315
    0

    បន្ទាប់ពីចាញ់២ប្រកួតជាប់គ្នា ស្ថិតនៅបាតតារាង PremierLeague បានធ្វើអោយអ្នកគាំទ្របិសាចក្រហមកាន់តែក្ដៅខ្លាំង ប៉ុន្តែមិនមែនចំពោះគ្រូបង្វឹកឡើយ គឺម្ចាស់ក្លឹប។ អ្នកគាំទ្រ Man United គ្រោងនឹងលុបចោលការមកទស្សនានៅ Old Trafford នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League ដែលជាផ្នែកនៃការតវ៉ាប្រឆាំងនឹងម្ចាស់ក្លឹបតែម្ដង ។ ការសម្រេចបែបនេះពួកគេជឿថាថ្នាក់លើរបស់ Man UTD ក៏ជាចំណែកខុសក្នុងការសម្រេចក៏ដូចជាការផ្ដល់ទឹកប្រាក់មិនទាន់សមស្របក្នុងការអោយលោក Ten Hag ចាយមិនទាន់ដូចទៅក្លឹបដទៃ ...
  • 543
    0

    សមាគមបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់លោក Thomas Tuchel និង លោក Antonio Conte ជុំវិញរឿងរ៉ាវជម្លោះជាមួយគ្នា។ ក្រោយចប់ការប្រកួតដែល Chelsea និង Tottenham Hotspur ស្មើគ្នា ២-២ នៅ Stamford Bridge អ្នកចាត់ការទាំង២បានដើរមកចាប់ដៃគ្នា តែបែរជាមានជម្លោះពាក្យសម្ដីផ្អើលពេញទីលាន។ អ្នកទាំង២ត្រូវបានអាជ្ញាកណ្ដាល លោក Anthony Taylor ...
  • 1086
    0

      FIFA កាលពីថ្ងៃចន្ទទី១៥ ខែសីហាបានព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដោយសារ តែការលូកដៃពីភាគីទី៣។ ការដាក់ទណ្ឌកម្មលើ AIFF មានន័យថា ការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រី U-17 ដែលគ្រោងនឹងចាប់ផ្តើមក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១១ ខែតុលា នឹងមិនប្រព្រឹត្តទៅដូចការគ្រោងទុកនោះទេ។ FIFA បានបង្ហាញសេចក្តីថ្លែងការណ៍មួយថា ការព្យួរនេះនឹងនៅតែមានរហូតដល់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ទទួលបានការគ្រប់គ្រងពេញលេញនៃកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ AIFF ស្ថិតក្នុងភាពច្របូកច្របល់ និងត្រូវបានគ្រប់គ្រងដោយ administrator បន្ទាប់ពី ប្រធាន សហព័ន្ធ ...