• 1485
    0

    លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ប្រាប់ថា កីឡដ្ឋាន KMH Park នឹង ចាប់ផ្ដើមទទួលការប្រកួតជាផ្លូវការនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃនៃការប្រកួត Cambodian League 2 ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី។ ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់។ បច្ចុប្បន្ននេះការស្ថាបនាដំណើរការបាន៩០ភាគរយហើយ។ លោក សៀក សុវណ្ណ ...
  • 492
    0

    Robert Lewandowski បានរកគ្រាប់បាល់បញ្ចូលទី​លើកដំបូងឲ្យ FC Barcelona ក្នុងថ្ងៃកំណើត៣៤របស់ខ្លួន ខណៈក្រុមមានមូលដ្ឋាននៅតំបន់កាតាឡូនី ឈ្នះ Real Sociedad ១ទល់នឹង៤ ដែលជាជ័យជម្នះលើកដំបូងនៅ La Liga រដូវកាលនេះ។ ការរកគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់អតីត​ខ្សែប្រយុទ្ធ Bayern Munich នេះកើតឡើង​ពេលលេងបានត្រឹម៤៧វិនាទីដែល assist ដោយ Alejandro Balde មុន Alexander Isak ...
  • 1143
    0

    Sakari Tukianen និង Fareed Sadad ជាកីឡាករមានសញ្ជាតិហ្វាំងឡង់ចំនួន២រូបដំបូងគេដែលរកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ក្នុងមួយប្រកួតក្នុងថ្ងៃតែមួយតែម្ដងនៅក្របខណ្ឌ Cambodian Premier League។ ជាក់ស្ដែង Sakari បានទាត់បញ្ចូលទីឲ្យបឹងកេតឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ៣ទល់នឹង២ នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។ ក្នុងថ្ងៃជាមួយគ្នានេះ Fareed Sadad បាន​បំប៉ោងសំណាញ់ទីព្រះខ័នរាជស្វាយរៀង២គ្រាប់ក្នុងជ័យជម្នះ​៣ទល់នឹង០​របស់ភ្នំពេញក្រោន។ បើនិយាយអ្នកទាំង២ខាងលើ Sakari ជាកីឡាករដែលមានកំណើតនៅហ្វាំងឡង់ផ្ទាល់តែម្ដង ខណៈ Sadad ...
  • 1975
    0

    ការចាយលើសខ្ទង់លើ​ Kylian Mbappe និង Lionel Messi បូករួមទាំង​ការខាតបង់មួយចំនួនក្នុងជំនួញរបស់ Paris Saint Germain ធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប សម្រេចពិន័យក្លិបបារាំងមួយនេះ។ សារព័ត៌មានបារាំង L’Equipe រាយការណ៍ថា បញ្ហាប្រាក់ឈ្នួលខ្ពស់ៗ​នៅ PSG ជាដើមហេតុដល់ការល្មើសបញ្ញត្តិសមភាពហិរញ្ញវត្ថុរបស់ UEFA។ ទន្ទឹមនឹងនេះ Marseille ក៏ជួបបញ្ហានេះដែរ។ ពួកគេនឹងទទួលរងពិន័យនាពេលខាងមុខ។ ប្រសិនបើ PSG មិនអាចធ្វើឲ្យមានសមតុល្យផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈពេល៣រដូវកាលបន្ទាប់ទេ ...
  • 7121
    0

    Kylian Mbappe មិនសប្បាយចិត្តប៉ុន្មានទេពេលក្រុមកីឡាករជនជាតិអាហ្សង់ទីនមានឥទ្ធិពលក្នុងក្រុម Paris Saint Germain។ យោងតាមសារព័ត៌មាន UOL Esporte ខ្សែប្រយុទ្ធជម្រើសជាតិបារាំងបានស្នើទៅកាន់ប្រធានក្លិប Nasser Al-Khelaifi ដកក្រុមកីឡាករអាហ្សង់ទីនៅ PG ចេញទាំងអស់ ដែលមានទាំង Lionel Messi, Angel Di Maria, Leandro Paredes និង Mauro Icardi។ ...
  • 1157
    0

    Chelsea កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកចាត់ការ Thoms Tuchel ជុំវិញការបន្តកិច្ចសន្យា។ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដែលចូលកាន់ការងារនៅ Stamford Bridge ក្នុងខែមករា ឆ្នាំ២០២១ នៅសល់កុងត្រាដល់ឆ្នាំ២០២៤។ ពេលជំនួសអតីតអ្នកចាត់ការ​ Frank Lampard ដំបូងៗ អតីតគ្រូបង្គោល PSG ខាងលើចុះកិច្ចសន្យាតែ១៨ខែប៉ុណ្ណោះ តែត្រូវបានបន្លាយសុពលភាពថែមទៀត ក្រោយឈ្នះ UEFA Champions League។ ឆ្លងកាត់ការប្រកួត២លើកនៅ Premier League ...
  • 994
    0

    គណៈកម្មាធិការគ្រប់គ្រងបាល់ទាត់ឥណ្ឌា សម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA លើបញ្ហាបញ្ឈប់រាល់សកម្មភាពប្រកួត និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗដែលរៀបចំដោយ សហព័ន្ធបាល់ទាត់ឥណ្ឌា។ ក្រោមការសម្រេចរបស់ FIFA ចោទថា រដ្ឋាភិបាលលូកលាន់កិច្ចការកីឡាបាល់ ទាត់ឥណ្ឌា មិនអាចចូលរួមប្រកួត AFC Asian Cup 2023ទេ ហើយជម្រើសជំនួសឥណ្ឌា គឺប្រទេសហ្វីលីពីន។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក៏ត្រូវបានលុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ ...
  • 1009
    0

    ក្លិប Napoli បានសម្រេចការផ្ទេរខ្សែប្រយុទ្ធ Giovanni Simeone ពីក្លិប Hellas Verona ជាផ្លូវការសម្រាប់រដូវកាលថ្មីនេះ ។ Giovanni ជាកូនប្រុសច្បងរបស់អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានសម្រេចការផ្ទេរទៅ Napoli ក្នុងកិច្ចសន្យាខ្ចី ដែលមានលក្ខខណ្ឌទិញផ្ដាច់។ ក្លិប Napoli បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយកីឡាកររូបនេះ ...
  • 2174
    0

    អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ហែម ស៊ីម៉ៃ បានបង្ហោះ​ពីតម្លៃស្រោមដៃ និងស្បែកជើងរបស់លោក កាលជើង១០ឆ្នាំមុន។ គ្រូបង្វឹកចាំទីក្លិបវិសាខាបានសរសេរបែបនេះ “៖ស្រោមដៃ25$ស្បៃកជេីង35$តាមសម័យកាល។” កាលពីជាង១០ឆ្នាំមុនមិនសូវសម្បូរបែបសម្ភារៈកីឡា ហើយគុណភាពក៏មិនសូវខ្ពស់ដូចបច្ចុប្បន្នដែរ។ សម័យនេះ កីឡាករដែលមាន​លទ្ធភាពអាចទិញ ឬកុម្មង់ស្បែកជើងដែលមានតម្លៃរាប់រយដុល្លារអាមេរិកទៀតផង។ គួរដឹងដែរថា ហែម ស៊ីម៉ៃ ចាប់អាជីពបាល់ទាត់នៅអំឡុងឆ្នាំ២០០៦ ដោយធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, គិរីវង់សុខសែនជ័យ និងខេមបូឌានថាយហ្គឺរដែលបច្ចុប្បន្នជាអង្គរថាយហ្គឺររហូតដល់ដំណាច់រដូវកាល២០១៩៕
  • 509
    0

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងយោធិនចំនួន ៥,២៧០នាក់សម្រាប់ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិ CAMSOC ពិសេសចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ...