• 670
    0

    Brighton បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Joao Pedro ពី Watford ក្នុងតម្លៃបំបែកកំណត់ត្រាក្លិបក្រោម៣០លានផោន។ កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយ Watford ក្នុងឆ្នាំ២០២០ ហើយស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន១០៩លើកក្នុងនោះមាន១១ គ្រាប់នៅរដូវកាលនេះ។ គេនឹងចូលរួមជាមួយ Brighton នៅរដូវក្តៅក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨។ The Seagulls ក៏ជិតឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែបម្រើ James Milner របស់ Liverpool ។ Brighton ត្រូវជួបជាមួយ ...
  • 898
    0

    Lionel Messi បានសុំទោសមិត្តរួមក្រុម Paris St-Germain  ហើយនិយាយថានឹងរង់ចាំក្លឹបសម្រេចចិត្ត បន្ទាប់ពីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។ ប្រធាន​ក្រុម​អាហ្សង់ទីន​ត្រូវ​ក្លិប​ផ្អាក​ពីរ​សប្តាហ៍​សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ។ រឿងនេះកើតឡើងក្រោយការចាញ់Lorient កាលពីថ្ងៃអាទិត្យ ដែលជាការចាញ់លើកទីបីរបស់ពួកគេក្នុងការប្រកួតចំនួន៦លើកនៅពេលដែល Messi លេងបាន 90 នាទី។ Messi បាន​និយាយ​ក្នុង​វីដេអូ​បង្ហោះ​លើ Instagram ថា “៖ ខ្ញុំ​សុំទោស​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​ខ្ញុំ​រង់ចាំ​មើល​ថា​ក្លិប​សម្រេច​ចិត្ត​យ៉ាង​ណា។ ខ្ញុំគិតដោយស្មោះត្រង់ថា ពួកយើងនឹងមានថ្ងៃសម្រាកបន្ទាប់ពីការប្រកួតដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ខ្ញុំបានរៀបចំដំណើរកម្សាន្តនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត តែធ្លាប់លុបចោលពីមុន។ ...
  • 349
    0

    ក្រុមជើងឯករងលីគកំពូលកម្ពុជារដូវកាលមុន ព្រះខ័នរាជស្វាយរៀងគ្រោងប្រកាសគ្រូបង្គោលថ្មីរបស់ខ្លួននាថ្ងៃសៅរ៍ ទី ០៦ ខែឧសភា ឆ្នាំ ២០២៣ ស្អែកនេះដើម្បីចូលកាន់តំណែងបន្តពីលោក Conor Nestor ។ គួររំឭកថា លោក Conor Nestor បានចូលធ្វើគ្រូបង្គោលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០១៨ និងបានឈ្នះជើងឯកលីគកំពូល២០១៩ ព្រមទាំងជើងឯករងពានសម្ដេចតេជោ ឆ្នាំដដែលនោះ។ យ៉ាងណា ប៉ុន្មានរដូវកាលចុងក្រោយ ស្វាយរៀងមិនបានឈ្នះពានរង្វាន់អ្វីទេ។ ដោយឡែក លោក Conor នឹងទៅធ្វើគ្រូបង្គោលក្នុងក្លិបនៅលីគកំពូលឥណ្ឌា៕ ...
  • 941
    0

    Napoli បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ ខណៈពួកគេបានស្មើជាមួយ Udinese នៅ Dacia Arena ដើម្បីជំរុញការអបអរសាទរយ៉ាងសប្បាយរីករាយត្រលប់មកវិញក្នុងក្រុង Naples ។   ពួកគេបានឈ្នះពានរង្វាន់លីកចុងក្រោយក្នុងឆ្នាំ១៩៩០ដែលកាលណោះ Diego Maradona នៅជាកីឡាករ។ Victor Osimhen បានវាយបកតាមស្មើនៅនាទីទី ៥២ បន្ទាប់ពី Sandi Lovric បានជួយឱ្យ ...
  • 1062
    0

    ប្រធានក្រុមអាហ្សង់ទីន Lionel Messi ត្រូវបានក្លិប Paris St-Germain ព្យួរការងាររយៈពេលពីរសប្តាហ៍បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។ ការ​ធ្វើ​ដំណើរ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចាញ់​ Lorient កាល​ពី​ថ្ងៃ​អាទិត្យ ដែល Messi បាន​លេង​ពេញ៩០នាទី​។ Messi នឹង​មិន​ហ្វឹកហាត់ ឬ​លេង​ឱ្យ PSG ក្នុង​កំឡុង​ពេល​ដែល​គេ​ត្រូវ​បាន​ព្យួរ។ គេ​យល់​ថា បុរស​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​សុំ​ការ​អនុញ្ញាត​ក្នុង​ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញ​ការងារ​ពាណិជ្ជកម្ម តែត្រូវ​បាន​​បដិសេធ។ Messi ដែល​ត្រូវ​ក្លិប​ពិន័យ​ក៏​មាន​តួនាទី​ជា​ទូត​ទេសចរណ៍​ប្រចាំ​អារ៉ាប៊ីសាអូឌីត។ កិច្ចសន្យារយៈពេលពីរឆ្នាំរបស់ម្ចាស់ជើងឯក ...
  • 316
    0

    Leeds United គ្រោងនឹងបណ្តេញអ្នកចាត់ការ Javi Gracia ហើយកំពុងពិភាក្សាដើម្បីតែងតាំងអតីតគ្រូបង្វឹកអង់គ្លេស Sam Allardyce ។ នាយកបាល់ទាត់ Victor Orta បានចាកចេញដោយការយល់ព្រមទៅវិញទៅមក។   Leeds ឈរនៅលេខរៀងទី១៧ ក្នុង Premier League ដែលស្ថិតនៅពីលើតំបន់កាត់ចោលតែលើគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុណ្ណោះ ដោយនៅសល់បួនប្រកួតទៀតក្នុងរដូវកាលនេះ។ Gracia ដែលត្រូវបានតែងតាំងកាលពីខែកុម្ភៈជាអ្នកស្នងតំណែងរបស់ Jesse Marsch បានឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីគ១១លើក។ ...
  • 514
    0

    ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា នឹងចុះចេញពីតំណែងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំមិនអាចឆ្លងផុតវគ្គចែកពូលស៊ីហ្គេមលើដីខ្លួនឯងបាន។ ប្រមុខសហព័ន្ធបាល់ទាត់ខ្មែរបានថ្លែងបែបនេះក្រោយក្រុម U22 កម្ពុជាបានត្រឹមស្មើហ្វីលីពីន ដោយលទ្ធផល១ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែឧសភា។ ឯកឧត្តមបានចាត់ទុកថា ការសម្រេចចិត្តនេះជាទំនួលខុសត្រូវដ៏ធំ។ ឯកឧត្តម សៅ សុខា បានសរសេរបែបនេះ “៖កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ <><><><><> បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ...
  • 371
    0

    U22 ថៃ នឹងទទួលបានរង្វាន់ ៨,៦លានបាត ឬជាង២៥ម៉ឺនដុល្លារអាមេរិក ប្រសិនបើពួកគេទទួលជ័យជម្នះគ្រប់ប្រកួត ហើយឈានទៅឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២។ លោក Yuthana Yimkarun ប្រធាន​ក្រុម​ដឹកនាំបាន​សន្យា​ថា​នឹង​ប្រើ​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​ផ្តល់​រង្វាន់​ដល់​២០​ម៉ឺន​បាត​ក្នុង​ជ័យជម្ណះមួយ​លើក និង​១០​ម៉ឺន​បាត​ក្នុង​ការ​ស្មើ​ក្នុង​វគ្គ​ចែក​ពូល។ ក្រុមនឹងទទួលបានប្រាក់បន្ថែម ៣០ម៉ឺនបាតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង៥០ម៉ឺនបាតសម្រាប់វគ្គផ្តាច់ព្រ័ត្រ និង១លានបាតសម្រាប់មេដាយមាស។ ដូច្នេះ ក្រុមអាចទទួលបានប្រាក់រង្វាន់ ២.៦ លានបាត ប្រសិនបើពួកគេឈ្នះជាមួយនឹងកំណត់ត្រាឈ្នះ។ បន្ថែមពីលើចំនួនទឹកប្រាក់ខាងលើ មូលនិធិអភិវឌ្ឍន៍កីឡាថៃនឹងផ្តល់រង្វាន់ដល់ទៅ ៦ លានបាតសម្រាប់មេដាយមាស៕  
  • 482
    0

    Huynh Nhu មានគោលបំណងការពារមេដាយមាស និងឈ្នះពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេពេលចូលរួមជាមួយក្រុមនារីវៀតណាម ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ Huynh Nhu មិនដែលបានស្បែកជើងមាសស៊ីហ្គេមក្នុងបទពិសោធ៤លើកមក។ នាង​បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០១៣ បី​លើក​ក្នុង​ឆ្នាំ​២០១៧ ពីរ​គ្រាប់​នៅ​ឆ្នាំ​២០១៩ និង​២​គ្រាប់​ក្នុង​ឆ្នាំ​២០២១។​ “លើក​នេះ​ខ្ញុំ​ចង់​បន្ថែម​ការ​ប្រមូល​សមិទ្ធផល​ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ​ស៊ីហ្គេម។” នេះជាការបញ្ជាក់របស់ Hyun។ រដូវកាលនេះ Huynh Nhu បានបង្ហាញភាពលេចធ្លោពេលលេងឱ្យក្រុម Lank នៅប្រទេសព័រទុយហ្គាល់ រកបាន៧គ្រាប់ និង assist ២ដងក្នុង២២ប្រកួត។ ...
  • 374
    0

    កីឡាករ Leeds United និយាយថា ពួកគេ “ស្ដាយរកពាក្យថ្លែងមិនបាន” ចំពោះការមិនទៅរាក់ទាក់អ្នកគាំទ្រ ក្រោយចាញ់ Bournemouth កាលពីថ្ងៃអាទិត្យ។   វីដេអូមួយបានបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយ Leeds ហាក់ដូចជាមិនអើពើអ្នកគាំទ្រ រួមទាំងក្មេងៗ នៅពេលដែលពួកគេបានចាកចេញពីសណ្ឋាគាររបស់ក្រុម មុនចាញ់  Bournemouth ។ ក្រុមពណ៌បានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត៥លើកចុងក្រោយហើយមានមួយពិន្ទុពីលើតំបន់កាត់ចោល។ អនាគតរបស់អ្នកចាត់ការ Javi Gracia កំពុងស្ថិតក្រោមការពិភាក្សារបស់ក្លិប៕