• 478
    0

    ក្រុមបាល់ទាត់នារីវៀតណាម នឹងជួបម្ចាស់ផ្ទះកម្ពុជា ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់នារី ស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅម៉ោង ៧យប់ ថ្ងៃទី១២ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ “អបអរសាទរកម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្រុមនារីវៀតណាមមានកិត្តិយសបានជួបម្ចាស់ផ្ទះ ថ្ងៃស្អែកមានមនុស្សច្រើនកុះករ យើងទន្ទឹងរង់ចាំកត្តានេះហើយ។ កម្ពុជារីកចម្រើនលឿន ទាត់បានល្អ យើងមានការគោរពចំពោះកម្ពុជាយើង។ គិត​ទៅ​គឺ​នៅ​អាស៊ីអាគ្នេយ៍ បាល់ទាត់​នារី​កំពុង​មាន​ការ​អភិវឌ្ឍ​ជា​បណ្តើរៗ ប្រទេស​នានា​កំពុង​វិនិយោគ​ច្រើន រួម​ទាំង​កម្ពុជា។” នេះជាការថ្លែងរបស់លោក Mai Duc ...
  • 2146
    0

    ក្រោយចាញ់ឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១០ ឧសភា គ្រូបង្គោល Ryu Hirose របស់ U22 កម្ពុជា បាននិយាយថា លោកមិនស្តាយក្រោយដែលប្រកាសពីគោលដៅឈ្នះមេដាយមាសមុនស៊ីហ្គេមលើកទី៣២។ លោក Ryu Hirose បាននិយាយអំពីការប្រកួតថា “U22 ឥណ្ឌូណេស៊ី ខ្លាំងដូចថៃ និងវៀតណាមក្នុងពូល B ពួកគេលេងបានល្អជាង និងសមនឹងទទួលបានជ័យជម្ន។ យើងនៅខ្វះចំណុចជាច្រើនដូចជាកម្លាំងកាយ និងបច្ចេកទេសដើម្បីឆ្លងផុតវគ្គចែកពូល។” លទ្ធផល​នេះ​ក៏​មាន​ន័យ​ថា កម្ពុជា ...
  • 597
    0

    វីរបុរសបាល់ទាត់ម៉ិកស៊ិក Antonio Carbajal ដែលជាកីឡាករបាល់ទាត់ដំបូងគេដែលបានលេងនៅ World Cup ចំនួនប្រាំដង បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ។ ត្រូវបានគេស្គាល់ថាជា El Cinco Copas បន្ទាប់ពីជោគជ័យរបស់លោក លោកធ្លាប់លេង World Cup នៅប្រេស៊ីល 1950 ស្វីស 1954 ស៊ុយអែត 1958 ឈីលី 1962 ...
  • 730
    0

    យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថា Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ David de Gea លើកិច្ចសន្យាថ្មី បន្ទាប់ពីមានការចរចាអស់រយៈពេលយូរ។   អ្នកចាំទី អេស្បាញរូបនេះបានទទួលយកការកាត់បន្ថយប្រាក់ខែ តែបានភ្ជាប់ប្រាក់រង្វាន់ដោយផ្អែកលើការបង្ហាញ និងសមិទ្ធផលនៅលើទីលាន។ កិច្ចព្រមព្រៀងនេះអាចរក្សា De Gea រហូតដល់រដូវក្តៅឆ្នាំ ២០២៦ ជាមួយនឹងជម្រើសបន្តរយៈពេលមួយឆ្នាំទៀត។ ការចរចាមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលត្រូវការការពិភាក្សាបន្ថែមទៀត មុនពេល De Gea ...
  • 340
    0

    AC Milan និង Inter Milan ត្រូវប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២២/២០២៣ នៅថ្ងៃទី១០ ខែឧសភា។   AC Milan បានឈានដល់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុមរួមជាតិមួយទៀត គឺ Napoli ក្នុងលទ្ធផលសរុបទាំង២ជើង ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ទន្ទឹមនឹងនេះ Inter Milan បានយកឈ្នះ ...
  • 2558
    0

    សមាជិកក្រុមបាល់ទះជម្រើសជាតិថៃបានវិលវៃទៅកាន់ទឹកដីខ្លួនវិញហើយនៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២៣ នេះក្រោយចប់យុទ្ធនាការស៊ីហ្គេមវិញ្ញាសាបាល់ទះបុរស។ ក្រុមបាល់ទះថៃទទួលបានលេខ១ក្នុងពូល A ដោយមិនចាញ់សោះ តែចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវបាន​ក្រុមម្ចាស់ផ្ទះកម្ពុជាវាយបកយកឈ្នះដោយលទ្ធផល៣សិតទល់នឹង២។ លុះចូលដល់វគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រុមដំរីចម្បាំងនៅតែបរាជ័យ ដោយចាញ់វៀតណាម។ ដូច្នេះនេះជាលើកទី២ជាប់គ្នាហើយដែលក្រុមថៃមិនបានមេដាយស៊ីហ្គេមទាល់តែសោះ៕  
  • 569
    0

    ឯកឧត្ដម សៅ សុខា បាន​សម្រេច​បន្ត​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី៨ ខែឧសភា បានបង្ហោះលិខិតរបស់ឯកឧត្ដម សៅ សុខា បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី  ហ៊ុន សែន។ ក្នុងលិខិតនេះ ឯកឧត្ដម សៅ សុខា បានបញ្ជាក់ថា នឹងបន្តកាន់ តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ “ខ្ញុំសូមទទួលយកការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ...
  • 416
    0

    សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឯកឧត្តម សៅ សុខា បន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។   សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានដឹងពីភាពសោកស្ដាយរបស់មហាជនជាច្រើនចំពោះការប្រកាសលាឈប់របស់ឯកឧត្តម សៅ សុខា កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញភាពសោកស្ដាយដូចប្រជាពលរដ្ឋរួមជាតិ ព្រោះមើលឃើញពីភាពរីកចម្រើនគួរកត់សម្គាល់របស់កីឡាបាល់ទាត់ខ្មែរ ចាប់តាំងពីឯកឧត្ដម សៅ សុខា ចូលកាន់តួនាទីជាតិប្រធានសហព័ន្ធ។ ដូច្នេះហើយបានជាសម្ដេចតេជោអំពាវនាវឯកឧត្ដម សៅ ...
  • 1041
    0

    Rodrygo ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Real Madrid ឈ្នះពាន Copa del Rey ជាលើកដំបូងចាប់តាំងពីឆ្នាំចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីយកឈ្នះ Osasuna ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងក្រុង Seville ដោយលទ្ធផល២ទល់នឹង១ ។   Osasuna ដែលលេងត្រឹមវគ្គផ្តាច់ព្រ័ត្រ Copa del Rey លើកទីពីររកបានគ្រាប់បាល់ដោយ Lucas Torro។ Rodrygo ...
  • 718
    0

    ក្រុមសីឈិនឡូនក្រសោបបានមេដាយមាសចំនួន០៣គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។ មេដាយមាសទាំង០៣គ្រឿងនោះ ក្រុមកម្ពុជាធ្វើបានក្នុងវិញ្ញាសាបុរស, វិញ្ញាសានារី និងវិញ្ញាសាចម្រុះបុរសនារី។ សម្រាប់វិញ្ញាសាបុរស មាន៤ប្រទេស គឺម្ចាស់ផ្ទះកម្ពុជា, ថៃ, ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។     មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រទាំង៣វិញ្ញាសានេះបានយកឈ្នះគូប្រជែងទាំងអស់តែម្ដង។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា នឹងបន្តនូវវិញ្ញាសាទាំង៣ដដែល តែរបៀបប្រកួតផ្សេងគ្នា។ ដោយឡែកសម្រាប់ប្រភេទកីឡាប៉េតង់វិញ វិញ្ញាសាវាយយកពិន្ទុនារី មេដាយមាសបានទៅលើមីយ៉ាន់ម៉ា, មេដាយប្រាក់បានទៅលើវៀតណាម និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី ...