• 685
    0

    Borussia Dortmund ត្រូវការជ័យជម្នះតែមួយលើកទៀតប៉ុណ្ណោះដើម្បីឈានទៅក្រសោបយកតំណែងជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ក្រោយឈ្នះ Augsburg ដោយលទ្ធផល០ទល់នឹង៣។ ជ័យជម្នះនេះធ្វើឱ្យក្រុមអាវលឿងឈរលើកំពូលតារាង នាំមុខ២ពិន្ទុលើក្រុមលេខ២ Bayern Munich ដែលចាញ់ RB Leipzig ៣ទល់នឹង១។ Dortmund បានខកខានឈ្នះជើងឯក La Liga តាំងពីរដូវកាល២០១១/២០១២ ហើយពួកគេក៏អាចបញ្ឈប់គម្រោងយកជើងឯក១១លើកជាប់គ្នារបស់ Bayern Munich ដែរ។ ប្រកួតចុងក្រោយ Bayern ...
  • 1281
    0

    សារព័ត៌មានក្នុងប្រទេសអ៊ីតាលី បានរាយការណ៍ថា លោក Luciano Spalletti ទំនងនឹងចាកចេញពី Napoli នាដំណាច់រដូវកាលនេះ ដោយសារតែមិនត្រូវគ្នាជាមួយប្រធានក្លិប លោក Aurelio De Laurentiis។ ប្រភពដដែលរាយការណ៍ថា អ្នកទាំង២មិនស្ដីរកគ្នាទេ ហើយលោក Aurelio De Laurentiis ក៏មិនបានបង្ហាញភាពអបអរសាទរចំពោះលោក Spalletti ដែរ។ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបានចូលធ្វើគ្រូបង្គោល Napoli ក្នុងឆ្នាំ២០២១។ មានដំណឹងថា លោក ...
  • 1356
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទំនងនឹងមានការប្រកួតមិត្តភាពអន្តរជាតិមួយអំឡុងខែមិថុនា ខាងមុខ ក្រោមការដឹកនាំពីគ្រូបង្គោលថ្មី Felix Dalmas។ ការប្រកួតនេះអាចមានចំនួន២លើក និងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ព្រោះពហុកីឡដ្ឋានជាតិមរតកតេជោនឹងស្ថិតក្រោមការកែលម្អស្មៅ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣។ ក្នុងនោះដែរ ក្រុមជម្រើសជាតិមួយមកពីអាស៊ីប៉ាស៊ីហ្វិក គឺកោះសូឡូម៉ុន អាចនឹងក្លាយជាគូប្រកួតមួយផងដែរ។ កោះសូលូម៉ុន បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ១៣៤ នៃតារាង FIFA៕
  • 450
    0

    គិតចាប់ពីឆ្នាំ១៩៩២មក Manchester City គឺជាក្រុមទី២ដែលឈ្នះជើងឯក Premier League ៣ដងជាប់គ្នា។ នេះជាលើកដំបូងហើយដែលក្រុមមេឃខៀវអាចធ្វើបានបែបនេះ។ (រដូវកាល ២០២០/២០២១, រដូវកាល ២០២១/២០២២ និង រដូវកាល ២០២២/២០២៣) ក្រុមទី១ គឺ Manchester United ដែលឈ្នះ៣ដងជាប់គ្នាបាន២លើក (លើកទី១ ៖ រដូវកាល ១៩៩៨/១៩៩៩, រដូវកាល ១៩៩៩/២០០០ ...
  • 317
    0

    គ្រូបង្គោល Real Madrid លោក Carlo Ancelotti និយាយថា ក្លិបបានប្រាប់ពីការបន្តតួនាទីរបស់លោក។ គ្រូបង្វឹកជនជាតិអ៊ីតាលីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលកាន់តំណែងជាអ្នកចាត់ការរបស់ប្រេស៊ីលក៏បាននិយាយថាចង់ឃើញកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកជាមួយក្លិបអេស្ប៉ាញ។ លោក Ancelotti បាននិយាយថា “មនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់អំពីស្ថានភាពរបស់ខ្ញុំ។ ខ្ញុំមានកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤ ហើយខ្ញុំចង់បន្ត” ។ លោក Ancelotti បានចូលធ្វើការវិញ Bernabeu អស់រយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ 2013 និង 2015៕
  • 307
    0

    អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានទទួលបម្រាមពីរប្រកួតទាក់ទងទៅនឹងការថ្លែងពីពីអាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះ ៤-៣ លើ Tottenham កាលពីខែមេសា។ មានន័យថាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់នឹងខកខានការប្រកួតនៅថ្ងៃអាទិត្យតទល់ Aston Villa នៅ Anfield ។ ការប្រកួតទីពីរត្រូវបានផ្អាករហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ដែលមានន័យថា Klopp នឹងមិនខកខានការប្រកួតចុងក្រោយនៃយុទ្ធនាការនេះតទល់ Southampton នោះទេ។ ...
  • 333
    0

    West Ham United បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Coneference League ក្រោយឈ្នះ AZ Alkmaar ដោយលទ្ធផលសរុបទាំង២ជើង៣ទល់នឹង១។ កាលជើងទី១នៅអង់គ្លេស​ ក្រុមញញួរធំបានយកឈ្នះដោយលទ្ធផល២ទល់នឹង១ និងបានបន្តឈ្នះ០ទល់នឹង១ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា។ នេះជាការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបលើកដំបូងសម្រាប់ West Ham ចាប់តាំងពីឆ្នាំ១៩៧៦មក។ ដូច្នេះពួកគេត្រូវប៉ះ Fiorentina ដែលបានទម្លាក់ Basel ក្នុងម៉ោងបន្ថែមនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀត។ ក្រុមលោក ...
  • 1238
    0

    បើតាមការចុះផ្សាយ កុមារកុមារីកម្ពុជាចំនួន ៤ រូបត្រូវបានជ្រើសរើសឱ្យដើរកាន់ដៃអមកីឡាករ Tottenham Hotspur ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍នេះ។   កុមារកម្ពុជាទាំង៤រូបបានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស តាមរយៈអង្គការផ្កាយសមុទ្រ ISF Cambodia ដើម្បីចូលរួមទស្សនាផ្ទាល់ និងដើរកាន់ដៃអមកីឡាកររបស់ក្លិបមាន់ខ្នាយ Spurs តទល់ Brentford ក្នុងការប្រកួត Premier League ចុងសប្ដាហ៍នេះ។ គួរដឹងដែរថា អង្គការផ្កាយសមុទ្រ ...
  • 375
    0

    ប្រធានក្រុម Juventus និងអ៊ីតាលី កីឡាករ Leonardo Bonucci និយាយថាគាត់នឹងចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់នៅចុងរដូវកាលក្រោយ។   កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Serie A ចំនួន៨ដងនៅ Juventus និងបានបង្ហាញខ្លួនជាលើកទី៥០០ តទល់Sevilla កាលពីសប្តាហ៍មុន។ គេក៏លេងឱ្យជម្រើសជាតិអ៊ីតាលីបាន ១២០ ប្រកួត និងជាផ្នែកមួយដែលបានផ្តួលក្រុមអង់គ្លេសដើម្បីឈ្នះពានរង្វាន់ Euro 2020 ក្នុងខែកក្កដា ឆ្នាំ ២០២១។ គេបានប្រាប់ ...
  • 2813
    0

    ក្រុម U22 របស់ថៃ ប្រឈមនឹងការផាកពិន័យ បន្ទាប់ពីមានការប្រតាយប្រតប់គ្នាដែលមិនអាចបំភ្លេចបានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជានៅថ្ងៃអង្គារ ទី១៦ ខែឧសភា នាពហុកីឡដ្ឋានជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធបាល់ទាត់ថៃ បានបញ្ជាក់ថានៅពេលដែលប្រតិភូនិងក្រុមកីឡាកររបស់ខ្លួនវិលត្រលប់មកដល់ប្រទេសថៃវិញ នឹងបង្កើតគណៈកម្មការត្រួតពិនិត្យលើករណីនេះដើម្បីដាក់ពិន័យជាដាច់ខាត និងដោយគ្មានការលើកលែងចំពោះជនណាដែលបានប្រព្រឹត្តកំហុសព្រមទាំងផ្ញើនូវលិខិតសូមអភ័យទោសជាផ្លូវការដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។ សម្រាប់ សហព័ន្ធទាត់ថៃ ការឈ្នះមេដាយប្រាក់មិនមានជាគោលដៅដែលថៃចង់បាន ប៉ុន្តែអ្វីៗត្រូវតែធ្វើឡើងដោយស្មារតីកីឡាពោលគឺតែងតែមានអ្នកឈ្នះនិងអ្នកចាញ់ជារឿងធម្មតា។ លើសពីនេះ សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមការងារគ្រូបង្វឹកត្រូវតែបំពេញការងារដោយសតិសម្បជញ្ញៈក្នុងនាមជាតំណាងប្រជាជាតិថៃ ដូចនេះត្រូវមានភាពអត់ធ្មត់ និងមានការគ្រប់គ្រងអារម្មណ៍បាននឹងធឹងក្នុងការប្រកួតដ៏តានតឹងបែបនេះ ៕