Messi សូមទោស PSG រឿងទៅអារ៉ាប៊ីសាអ៊ូឌីត
Lionel Messi បានសុំទោសមិត្តរួមក្រុម Paris St-Germain ហើយនិយាយថានឹងរង់ចាំក្លឹបសម្រេចចិត្ត បន្ទាប់ពីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។
ប្រធានក្រុមអាហ្សង់ទីនត្រូវក្លិបផ្អាកពីរសប្តាហ៍សម្រាប់ការធ្វើដំណើរនេះ។
រឿងនេះកើតឡើងក្រោយការចាញ់Lorient កាលពីថ្ងៃអាទិត្យ ដែលជាការចាញ់លើកទីបីរបស់ពួកគេក្នុងការប្រកួតចំនួន៦លើកនៅពេលដែល Messi លេងបាន 90 នាទី។
Messi បាននិយាយក្នុងវីដេអូបង្ហោះលើ Instagram ថា “៖ ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរង់ចាំមើលថាក្លិបសម្រេចចិត្តយ៉ាងណា។ ខ្ញុំគិតដោយស្មោះត្រង់ថា ពួកយើងនឹងមានថ្ងៃសម្រាកបន្ទាប់ពីការប្រកួតដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ខ្ញុំបានរៀបចំដំណើរកម្សាន្តនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត តែធ្លាប់លុបចោលពីមុន។ លើកនេះ ខ្ញុំមិនអាចលុបចោលវាបានទេ។”
Messi គ្រោងនឹងចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅ។