• 2033
    0

    Tottenham Hotspurs ត្រូវបានកាសែត Dailymail ចុះផ្សាយមកថា បានបើកភ្លើងខៀវអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Harry Kane ចាកចេញពីក្លឹប ប៉ុន្តែនៅក្នុងតម្លៃខ្លួនដ៏មហាសាលនៅរដូវក្តៅខាងមុខនេះ។ ប្រភពដដែលខាងលើបានបន្ថែមទៀត ក្រុមរហស្សនាមមាន់ខ្នាយមាសបានសម្រេចចិត្តបែបនេះគឺដោយសារតែសមាជិកក្រុមតោកំណាចអង់គ្លេសបាននិយាយថា រូបគេអាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានបាន ព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់ជាងនេះ។ ក្រោយពីបានដឹងរឿងនេះហើយ ប្រធានក្លឹប Daniel Levy មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបញ្ចេញមតិបែបនេះ ដោយបុរសជំនួញវ័យ៥៨ឆ្នាំបានយល់ព្រមសម្រេចចិត្តដាក់លក់ម្ចាស់ស្បែកជើងមាស Premier League ២សម័យនេះនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះក្នុងតម្លៃ២០០លានផោនឯណោះ។ ដោយឡែកក្លឹបដែលត្រូវគេរាយការណ៍ថាចង់បាន Harry ...
  • 1362
    0

    ពិធីប្រគល់ពានរង្វាន់ គ្រូបង្វឹក និង កីឡាករ ល្អជាងគេ ប្រចាំខែមីនា ឆ្នាំ២០២០នេះ ក្នុងពានរង្វាន់ Metfone Cambodian League 2020 ដោយលោក ឈី កុលបុត្រា (លេខាធិការប្រតិបត្តិ ទទួលដឹកនាំលេខាធិការដ្ឋាន) នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC បានប្រគល់ពានជូនលោកគ្រូ Nestor Conor Laurence (Conor Nestor) ...
  • 1755
    0

    ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Serie A រដូវកាលនេះគ្រោងត្រឡប់មកវិញនៅខែឧសភាខាងមុខដើម្បីឱ្យចប់ចុងចប់ដើម ប៉ុន្តែនឹងត្រូវលេងដោយកីឡដ្ឋានបិទទ្វារមិនឱ្យអ្នកគាំទ្រចូលមើលរហូតដល់ឆ្នាំ២០២១ ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩នៅប្រទេសអ៊ីតាលី។ ក្របខ័ណ្ឌបាល់ទាត់អ៊ីតាលីខាងលើនេះបានប្រកាសផ្អាកជាបណ្តោះអាសន្នរហូតដល់ខែមេសាដោយសារតែកំណើនអ្នកឆ្លងវីរុសបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានកីឡាករនិងបុគ្គលល្បីៗជាច្រើនក្នុងវិស័យបាល់ទាត់ក៏បានឆ្លងហើយកំពុងសម្រាកព្យាបាលជាបន្តបន្ទាប់ផងដែរ។ ដោយឡែក ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៉ីតាលី លោក​ Gabriele Gravina បាននិយាយថា ក្របខ័ណ្ឌ Serie A គ្រោង​នឹង​ធ្វើ​ការ​កាត់​ប្រាក់​ប្រចាំ​ខែ​របស់​កីឡាករ​ ដោយសារ​តែ​ការ​ប្រកួត​ទាំង​អស់​ត្រូវ​បាន​លើក​ថ្ងៃ​ ដែល​នាំ​ឱ្យប្រាក់​ចំណូល​របស់​លីគ​មាន​បញ្ហាផងដែរ។ គួរឱ្យដឹងថា គិតត្រឹមពេលនេះនៅប្រទេសអ៊ីតាលីមានករណីឆ្លងវីរុសកូវីដ១៩ចំនួន១សែន៥ម៉ឺន៩ពាន់ករណីហើយ ដោយមានអ្នកបាត់បង់ជីវិតជាង២ម៉ឺននាក់ទៅហើយ។
  • 1863
    0

    ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមកញ្ចប់លុយធំទិញយក Erling Haaland និង Kylian Mbappe នៅឆ្នាំ២០២១មកពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធ ដែលជាគម្រោងការ Galacticos របស់ប្រធានក្លឹប Florentino Perez។ យោងតាមកាសែតកីឡា MARCA បានឱ្យដឹងថា គ្រូបង្វឹក Zinedine Zidane ចង់បានខ្សែប្រយុទ្ធវ័យក្មេងទាំង២ខាងលើនេះដើម្បីមកជំនួសកន្លែង Karim Benzema ហើយក៏ជាអ្នកដែលអាចមកបំពេញចន្លោះប្រហោងរបស់ ...
  • 1939
    0

    ក្លិបបាល់ទាត់ វិសាខា ដែលជាសមាជិកពានលីគកំពូលមិត្តហ្វូនខេមបូឌានលីគរបស់កម្ពុជា ទើបបង្កើតឡើងនាឆ្នាំ២០១៦ ខណៈថ្ងៃនេះក្រុមការងារ MSR នឹងធ្វើការលំអិតជូនទស្សនិកជនក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យបានដឹងច្បាស់។ វិសាខា នារដូវកាល២០២០នេះ មានគ្រូបង្វឹកលោក Colum Curtis ជាជនជាតិអង់គ្លេស កំពុងគ្រប់គ្រងកីឡាករសរុប ២៨ នាក់ (ឈុតធំ) រួមមាន៖ អ្នកចំាទី ១. កែវ សុខសិលា (លេខ១) ២. ជា វណ្ណសាក់ ...
  • 1528
    0

    (BC-99) ក្រោយ​ពី​ក្របខណ្ឌ​បាល់​ទាត់​កំពូល អង់គ្លេស ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន Wilfried Zaha បានងាក​មកជួយ​ប្រទេសកំណើតរបស់ខ្លួន​ដោយ​​បាន​បំពេញ​កាយវិការ​សប្បុរសធម៌និង​​បាន​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ចំនួន​ ១០ ភាគរយដើម្បី​យក​ទៅ​ទិញ​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ​ចែក​ជូន​ដល់​អ្នក​ខ្វះ​ខាត​ក្នុង​អំឡុង​ពេល​កើត​ជំងឺ​ឆ្លង Covid-19 ។​ តាម​រយៈ​មូលនិធិដែល Zaha បាន​ដាក់​ឈ្មោះ​ថា Tomorrow Hope គេ​បាន​ឃើញ​មនុស្សចាស់និង​អ្នក​លំបាក​តោកយ៉ាក​នៅតាមតំបន់ដាច់ស្រយាលនៃប្រទេស កូឌីវ័រ បាន​ទទួល​ស្បៀង​អាហារ​បម្រុង​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​របស់​ពួកគេ បើ​ទោះ​ជា​វា​មិន​បាន​ជួយ​អោយបាន​​គ្រប់​គ្រាន់​យ៉ាង​ណា​ក្តី​តែ​វា​ជា​ចំណែក​មួយ​ដែល​ជួយ​អោយ​ពួក​អ្នក​អត់​ឃ្លាន​ដែល​កំពុង​តែ​គេច​ខ្លួន​ពី​វីរុស​រាត​ត្បាត​ទាំង​នោះអាច​បន្ត​ក្តី​សង្ឃឹម​របស់​ខ្លួន​បាន​មួយ​ភាគ​ធំ​ដែរ​។​ ដោយ​សារ​តែ​ Covid-19 វាបានធ្វើ​អោយ​ហាងអាហារ​និងសាលារៀនត្រូវបានបិទហើយ​ការ​កើន​ឡើង​ពី​ចំនួន​អ្នក​អត់​ឃ្លាន​ក៏​ចាប់​ផ្តើម​ឡើង។​ រថយន្តដឹកទំនិញដែលមានផ្ទុកនូវសំភារៈចាំបាច់ដែល​រួមមាន អង្ករ ប៉េងប៉ោះ ប្រេងឆា ...
  • 1409
    0

    ខ្សែការពារស្លាប ឡុង បូរាណ មានការជឿជាក់យ៉ាងខ្លាំងជាមួយក្លិបថ្មីរបស់ខ្លួន គិរីវង់សុខសែនជ័យ យ៉ាងខ្លងនឹងបានសរសើរអំពីការរៀបចំក្រុមបានល្អ ខណៈនេះជាក្លិបទី៥ របស់គេក្នុងអាជីពជាកីឡាករបាល់ទាត់។ កីឡាករកំពស់មិនសូវបានរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើន នៅក្នុងលីគកំពូលកម្ពុជា ពោលគឺ ភ្នំពេញក្រោន, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ, អាសុីអឺរ៉ុប យូណាយធីត នឹងចុងក្រោយនេះ គិរីវង់សុខសែនជ័យ។ ឡុង បូរាណ ក៏បានសរសើរក្លិនថ្មីថា៖ សម្រាប់ក្លិបថ្មីទី៥នេះ ខ្ញុំឃើញថាមានការរៀបចំបានល្អ ហើយលេងយល់ចិត្តគ្នា ធ្វើឲ្យខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង ក្នុងការជួយក្រុមទទួលបានចំណាត់ថ្នាក់ល្អជាងរដូវកាលមុន។ ...
  • 1288
    0

    នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនេះគឺជាកម្មវិធីដែលមានការចូលរួមពីសំណាក់បុគ្គលសំខាន់ជាច្រើននៅក្នុងពិភពកីឡាបាល់ទាត់នាប្រទេសកម្ពុជា។ បើទោះបីជាមិនមានការផ្សាយបន្តផ្ទាល់ការប្រកួត ដោយសារការរាតត្បាតមេរោគកូវីដ១៩នៅទ្វីបអឹរ៉ុបយ៉ាងណាក្តី ប៉ុន្តែកម្មវិធី Fun Fact Football នៅតែបន្តផ្សាយជូនពុកម៉ែបងប្អូនទស្សនាជារៀងរាល់សប្តាហ៍។ សម្រាប់សប្តាហ៍នេះ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ មិនមានភ្ញៀវកិត្តិយសចូលរួមកម្សាន្តក្នុងទេ ប៉ុន្តែជាការបង្ហាញខ្លួនរបស់ពិធីករកីឡាទាំង៧រូបដែលចូលមកបង្កើនភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូនជាបន្តទៀត។ កុំភ្លេចណា! កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ ...
  • 5795
    0

    (BC-99) តារាម៉ូដែលអាហ្វ្រិកខាងត្បូងនាង Anna Modler បានបញ្ជាក់ថានាងកំពុងធ្វើ​ការ​ស្នាក់​នៅ​ដាច់​ដោយឡែក​តែ​ពីរ​នាក់​កីឡាករ​បិសាច​ក្រហម​ Manchester United  Alexis Sanchez ។ នារី​វ័យ​ ២២ ឆ្នាំសក់​ពណ៌​ទង់​ដែង​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​រូប​ភាព​នៅ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​ខាង​លើ​ព្រម​ទាំង​បាន​លេង​ជា​មួយ​សុនខ​ជាទី​ស្រឡាញ់​របស់ Sanchez ទាំង​ពីរ​ក្បាល​ផង​ដែរ។ នាង Anna បាន​ធ្វើ​កំណត់​សម្គាល់​ពី​ទី​តាំង​ដែល​នាង​បាន​ថត​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ ឈីលី គឺ​នៅ​សួន​ច្បារ​ Golden Retrievers Atom ដែលជា​ទី​កន្លែងដែល​ពួក​គេ​ចូល​ចិត្ត​មក​ហាត់​ប្រាណ​។ ...
  • 1657
    0

    ខ្សែការពារស្លាប មុត សត្យា បានលើកឡើងពីការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាហើយជាប់ជម្រើស ១១នាក់រៀងរាល់ការប្រកួតឱ្យក្លិប អង្គរថាយហ្គឺរ នារដូវកាលថ្មី២០២០ នឹងជួយក្រុមឈរនៅលេខ៤ គិតត្រឹមសប្តាហ៍ទី៥ ដោយជំនួប ៥ លើកកន្លងមក ឈ្នះ ២ ដង ស្មើ ២ ដង នឹងចាញ់ម្តង។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បាននិយាយថា÷ សម្រាប់​ខ្ញុំ​ មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែល​គ្រូ​គាត់​ផ្ដល់​ឱកាស​ជម្រើស​១១ នាក់ដំបូង ហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំនៅក្នុង​លីគ​ដែរ ...