• 1302
    0

    (BC-99) ភូមិ​គ្រឹះ​របស់​អតីត​កីឡាករ​ខ្សែ​ការពារ​តោខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal Ashley Cole ត្រូវ​បាន​ក្រុម​ចោរបិទមុខ​​ចូល​ទៅ​រើករកាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​​ ហើយ​គ្រឿង​អលង្ការដ៏​មាន​តម្លៃ​របស់​លោកភាគ​​ខ្លះ​ត្រូវ​បាន​រាយការណ៍​ថា​ចោរ​បាន​ប្លន់​យកទោបាត់​។ ប្រភពព័ត៌​មាន​មួយ​បានលើក​ឡើង​ថា Cole ប្រហែលជាត្រូវបានគេគំរាមនិងចងខ្លួន​ភ្ជាប់នឹងកៅអី ប៉ុន្តែអ្នកនាំពាក្យម្នាក់នៅយប់ថ្ងៃអង្គារបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ។ បើ​តាម​ការ​សន្និដ្ឋាន​ពី​ប៉ូលីស​​បាន​អះ​អាង​ថា​ក្រុម​ចោរប្លន់ទាំងនេះ​សុទ្ធ​តែ​មានជំនាញហើយ​ធ្លាប់​ប្រព្រឹត្ត​បអំពើរ​ទាំង​នេះ​ជា​ច្រើន​ដង​ដែរ​។ គ្មាន​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ឡើយ​ទាក់​ទង​ទៅ​នឹង​រឿង​នេះ​ដោយ Ashley Cole បាន​និយាយ​ថា “​គេ​មិន​ចង់​រម្លឹក​ពី​រឿង​នេះ​ទេ ទុកអោយ​ប៉ូលីស​ជា​អ្នក​ដោះ​ស្រាយ​​”។ គួរ​បញ្ជាក់​ថា​ប៉ូលីសនៅតែតាមប្រមាញ់ក្រុមចោរ​​ទាំង​នេះ​ដែលបានចូល​មក​រប្លន់ក្នុង​គេហដ្ឋាន​ Ashley Cole នៅម៉ោង ៩ និង ...
  • 25043
    0

    អតីតខ្សែបម្រើប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយ។ គិតមកទល់ពេលនេះវីរបុរសបាល់ទាត់ក្រុមរហស្សនាមសាំបាត្រូវ​បាន​​ឃុំឃាំង​ដោយប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល៦​ខែ។ ដោយឡែកកាលពីពេលថ្មីៗនេះ Ronaldinho ក៏ត្រូវបានគេថតបានក្នុងពេលកំពុងតែលេង​បាល់​ទះ​ប្រើ​ជើង​​ជាមួយ​មិត្ត​ដែល​ជា​អ្នក​ទោស​ដូច​គ្នា ដោយអតីតសមាជិក PSG, FC Barcelona និង AC Milan រូបនេះនៅតែមានសមត្ថភាពនិងបច្ចេកទេសល្អក្នុងការលេងបាល់នៅឡើយ។   បើទោះបីជាមានឈ្មោះជាពិរុទ្ធជនក្តី Ronaldinho ដែលតែងតែមានមុខក្នុងការប្រកួតកីឡាបាល់ទាត់ជារឿយៗនៅក្នុងពន្ធនាគារនាប្រទេសប៉ារ៉ាហ្គាយ ដោយកាល​ពី​២​សប្ដាហ៍​មុន​គេ​បាន​ចូល​ប្រកួត​បាល់ទាត់​ពាន់​រង្វាន់មួយ ហើយព្រម​ទាំង​​ជួយ​ក្រុម​លើក​ពាន​ទៀត​ផង ទទួល​បាន​រង្វាន់​ជ្រូក​អាំង​១៦​គីឡូក្រាមផងដែរ៕ ​​​​​
  • 1448
    0

    ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរីរាលដាលទូទាំងពិភពលោក ហើយប្រទេសកម្ពុជាក៏កំពុងកើតមានផងនោះ បានធ្វើឱ្យការប្រកួតពានរង្វាន់បាល់ទាត់ទាំងអស់នៅកម្ពុជាបានពន្យាពេល ក្លិបបាល់ទាត់ បឹងកេត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានសម្រេចឯកភាពគ្នាយល់ព្រមក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ចំពោះបុគ្គលិក នឹងកីឡាករទាំងអស់ ក្នុងគ្រាដែលវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ។ មន្ត្រីសារព័ត៌មានក្លិបផ្ទាល់បានបញ្ជាក់ថា៖ ដូចបានឃើញស្រាប់ បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា​ មួយរយះចុងក្រោយនេះក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។​ មិនខុសពីបណ្ដាក្លិបមួយចំនួនលើពិភពលោក ក្រោយកិច្ចប្រជុំពិភាក្សារគ្នារួចមក គ្រប់ៗគ្នានៅបឹងកេត រួមមានថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក ...
  • 1281
    0

    អតីត​ប្រធាន​ក្លឹប Olympique Marseille លោក Pape Diouf បានទទួលមរណ់ភាពក្នុងវ័យ៦៨ឆ្នាំ ដោយសារវីរុសកូរ៉ូណា ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អតីតអ្នកសារព័ត៌មានខាងលើនេះបានក្លាយជាបុគ្គលដំបូងគេនៅក្នុងប្រទេសសេណេហ្គាល់ដែលបានបាត់បង់ជីវិតដោយសារមេរោគមួយនេះ។ យ៉ាងណាក្តីក្រៅពីទទួលបានដឹណឹងមរណៈទុក្ខនេះ កីឡាករបាល់ទាត់និងបុគ្គលផ្នែកបាលទាត់ល្បីៗជាច្រើនរូបកំពុងសម្រាកព្យាបាលក្រោយពីបានប្រកាសដែរថាមានភាពវិជ្ជមាននៃវីរុសកូរ៉ូណា COVID19។
  • 5516
    0

    (BC-99) កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo នៅតែស្ថិតក្នុងចំណោមអត្តពលិក​ទាំង​ ៣ រូប​ដែលអាចរកប្រាក់បាន ១ ពាន់លានដុល្លារក្នុងរដូវកាលនេះបើ​ទោះបីរូប​គេ​បានកាត់បន្ថយប្រាក់ឈ្នួល​ខ្លះ​យក​ទៅ​បរិច្ចាគ​កិច្ច​ការ​មនុស្ស​ធម៌​ក្នុង​អំឡុង​ពេល​ដែល​ពិភព​លោក​កំពុង​រង​ការ​វាយ​ប្រហារ​ពី​មេរោគ​ឆ្លង​ក្តី​។ តារាឆ្នើមវ័យ ៣៥ ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus បានកាត់​ប្រាក់ឈ្នួលរបស់ខ្លួនចំនួន ៣.៥ លានផោននៅសប្តាហ៍នេះដើម្បី​ជួយ​ដល់ក្លឹប​កុំ​អោយ​មាន​បញ្ហា​ហិរញ្ញវត្ថុទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​ដល់​បុគ្គលិក​របស់​ខ្លួន​។ ប៉ុន្តែដោយសារតែ​មាន​កិច្ចព្រមព្រៀងពី​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​នូវ​កញ្ចប់​ទឹក​ប្រាក់ដ៏​ខ្ពស់ Ronaldo នៅតែរំពឹងថានឹងចូលរួមជាមួយតារា​វាយ​កូន​ហ្គោល Tiger Woods និង Floyd Mayweather Jr ក្នុងការប្រជែង​គ្នា​រក​អ្នក​ដែល​ទទួល​បាន​កម្រៃ​ពី​ការ​ឧបត្ថម​ច្រើន​ជាង​គេ​ក្នុងចន្លោះ​ឆ្នាំ ...
  • 2959
    0

    ខ្សែការពារស្លាបស្តាំ សឿត បារាំង ដែលបច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នាក្លិប ភ្នំពេញក្រោន បាននិយាយពីប្រវិត្តរបស់ខ្លួនមុនពេលក្លាយជាកីឡាករល្បីល្បាញថា បានជម្នះក្រុមគ្រួសារព្រោះតែចិត្តស្រលាញ់វិស័យមួយនេះខ្លាំង ហើយមានពេលខ្លះកំពុងលេងបាល់បានប្រហែលជា ២០ នាទី ម៉ែមកតាមក៏មានដែរ ខណៈដែលកីឡាករនិមិត្តរូបគឺ Marcelo របស់ក្រុមស្តេចសរ Real Madrid ដែលលេងក្នុងដំណែងដូចគ្នា។ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានរៀបរាប់ថា៖ ” ចំពោះអ្នកដែលជំរុញទឹកចិត្តគឺខ្លួនឯង ដោយសារតែការស្រលាញ់ ការចូលចិត្ត ហើយគ្រួសារពួកគាត់មិនពេញចិត្តឱ្យលេងឡើយ ប៉ុន្តែខ្ញុំនៅតែជម្នះ។ ...
  • 2392
    0

    (BC-99) កីឡាករ​ឆ្នើម​របស់​ក្របខណ្ឌ​បាល់​ទាត់​ Premier League Jack Grealish បានបង្ករ​ហេតុ​ដោយ​ការ​បើករយន្ត​ទៅបុករថយន្ត​ផ្សេង​ទៀត​អោយ​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ។ បន្ទាប់ពីបាន​សរសេរ​សារ​ដាស់​តឿន​អោយ​ប្រិយ៍​មិត្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ដើម្បី​ចូលរួមទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​ឆ្លង​នៅ​លើ​គណនី​សង្គម​ Twitter របស់​ខ្លួន​ស្រាប់​តែ​កីឡាករ​ខ្សែបម្រើ​​ប្រយុទ្ធ​របស់​ក្រុម Aston Villa រូប​នេះ​បែ​ជា​ទៅ​​​ចូលរួមពិធីជប់លៀងរយៈពេល ៤ ម៉ោងនិង​បាន​បង្ករ​ជា​គ្រោះ​ថ្នាក់​ចរាចារណ៍​នេះ​តែ​ម្តង​។ កីឡាករ​មាត់​ផ្សេង​ចិត្ត​ផ្សេង​ដែល​មាន​អាយុ ២៤ ឆ្នាំរូប​នេះ​ត្រូវ​បានរាយការណ៍​ថា​បាន​បើក​រថយន្ត Range Rover ដែលមានតំលៃ ៨០,០០០ ផោនទៅ​បុក​រថយន្ត​ចំនួន​ ៣ ​គ្រឿងនៅ​កន្លែង​ចតឡាន​ជិត Solihull, ...
  • 1075
    0

    ប្រធានក្លិប វិសាខា ធ្លាប់បានឧបត្ថម្ភ​ដល់​រដ្ឋ​បាល​ខេត្ត​ព្រៃ​វែង ១០ លានរៀល ដើម្បីប្រយុទ្ធ​ប្រ​ឆាំងជាមួយ Covid-19 ខណៈពេលនេះលោក​ជំ​ទាវ កែ សួនសុភី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨ លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩ នឹងទប់ស្កាត់ការរីករាលដាលដល់ប្រជាពលរដ្ន នាខេត្តបន្ទាយមានជ័យ បន្តទៀត។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ ក្រុម​ការ​ងារ តំ​ណាង​លោក​ជំទាវ កែ សួនសុភី ...
  • 6381
    0

    ដោយសារការរាត្បាតពីមេរោគកាចសាហាវ Corona បានធ្វើអោយពិភពបាល់ទាត់ស្ងប់ស្ងាត់រកកោះត្រើយមិនឃើញ។ ទោះមានលឺដំណឹងថាត្រូវពន្យាយ៉ាងណាក៏ដោយក៏មិនទាន់មានពត័មានច្បាស់ការណាមួយអះអាងថាវានិងត្រូវចាប់ផ្តើមវិញនៅពេលណានោះទេ។ ប៉ុន្តែរាប់ចាប់តាំងពីបើករដូវកាល ២០១៩/២០២០ មកដល់ពេលនេះ នៅក្នុងលីគអាជីពទាំងប្រាំក៏មិនទាន់រកឃើញក្រុមដែលមានលទ្ធភាពឈ្នះពាននៅឡើយទេ ហើយការដោះដូរកីឡាករវិញគ្រាន់តែមានជាពត័មានលេចលឺប៉ុណ្ណោះ ដោយស្ថិតក្នុងភាពមិនច្បាស់ការដូចគ្នា។ យ៉ាងណា MSR SPORT បានដកស្រង់តម្លៃខ្លួនកីឡាករលំដាប់កំពូលជាច្រើនអ្នកដែលមានការធ្លាក់ចុះក្នុងអំឡុងពេលនេះដើម្បីអោយប្រិយមិត្តបានដឹងផងដែរ៖   – Marco Asensio របស់ Real Madrid តម្លៃខ្លួនពេលបើករដូវកាល ៥៤ លានផោន តម្លៃទីផ្សារបច្ចុប្បន្ន ៣៦ ...
  • 1803
    0

    (BC-99) កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយហ្គាល់ Cristiano Ronaldo បានចែករំលែករូបថតរបស់​ខ្លួន​ជាមួយម្តាយគឺ​អ្នក​ស្រី Dolores បន្ទាប់ពីគាត់​បានចាក​ចេញ​ពីមន្ទីរពេទ្យក្រោយ​ពី​បាន​ព្យាបាល​ជំងឺដាច់​សរសៃឈាម។ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus រូប​នេះ​កំពុងស្ថិតនៅក្នុងបម្រាម​ហាម​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លងវីរុសកូរ៉ូណា​ជាមួយក្រុមគ្រួសារនៅឯកោះ​​ Madeira ហើយលោក​និយាយថាលោក​ពិតជាមានអារម្មណ៍ថ្លែងអំណរគុណដែលមានម្តាយនៅក្បែរយ៉ាង​ដូច្នេះ​។ Dolores Aveiro វ័យ ៦៥ ឆ្នាំត្រូវបានមន្ទីរពេទ្យ Nelio Mendonca អនុញ្ញាតិ​អោយ​ចាក​ចេញ​មក​កាន់​គេហដ្ឋាន​វិញ​កាលពីថ្ងៃទី ២១ ខែមីនាជិតពីរសប្តាហ៍កន្លង​ទៅ​បន្ទាប់ពីបាន​ព្យាបាលជំងឺ​ដាច់​សសៃ​ឈាម​របស់នាងជា​សះ​ស្បើយ​។ ក្នុង​ថ្ងៃ​នេះ​គេ​បាន​ឃើញ​នៅ​លើ​គណនី​ Twitter របស់​ ...