• 1930
    0

    Virgil van Dijk និង Jurgen Klopp អាចនឹងប៉ះទង្គិចគ្នាបន្តិច ព្រោះខ្សែការពាររូបនេះនៅតែចង់លេងឲ្យក្រុមជំរើសជាតិរបស់ខ្លួនក្នុងពានរង្វាន់អ៊ឺរ៉ុបនៅរដូវក្តៅនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស្ថិតនៅក្រៅទីលានចាប់តាំងពីរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរពេលប្រកួតជាមួយក្រុម Everton កាលពីខែតុលា។ ជាមួយគ្នានេះ បើយោងទៅតាមកាសែត Mirror បានឱ្យដឹងថា Van Dijk មិនបានបោះបង់ចោលនូវការចង់បង្ហាញខ្លួនឲ្យហូឡង់នៅរដូវក្តៅនេះទេ ស្របពេលដែលគ្រូបង្វឹកហង្សក្រហមគឺចង់ឲ្យខ្សែការពាររូបនេះផ្តោតសំខាន់ទៅលើការជាសះស្បើយទាន់ពេលវេលា ដើម្បីវិលត្រឡប់ទៅកាន់ទីលានវិញដើម្បីយុទ្ធនាការជួយក្រុមនាពេលបន្ទាប់។ គួរបញ្ជាក់ថា ការប្រកួតដំបូងរបស់ហូឡង់ក្នុងការប្រកួតនៅរដូវក្តៅនេះ គឺត្រូវប្រកួតជាមួយអ៊ុយក្រែន នៅទីក្រុង ...
  • 3576
    0

    ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែងបានប្រកាសជាផ្លូវការនាំចូលខ្សែការពារចំណូលថ្មី Seon Power ជនជាតិ Trinidad&Tobago សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មីឆ្នាំ ២០២១ នេះ ។ ខ្សែការពារវ័យ ៣៧ ឆ្នាំរូបនេះមានបទពិសោធន៍លេងនៅស្រុកកំណើត និងប្រកបអាជីពនៅទឹកដីថៃច្រើនក្លិប ហើយមុនមកក្លិប ព្រៃវែង នេះគេលេងអោយក្លិប Banbueng របស់ថៃ ។ សម្រាប់ជម្រើសជាតិវិញរូបគេបានជាប់តាំងពីឆ្នាំ ២០០៧ មកដោយបង្ហាញខ្លួន ៣២ ប្រកួត រកបាន២គ្រាប់ ។ ...
  • 2063
    0

    (BC-99) លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានធ្វើការកោតសរសើរចំពោះគ្រូ​បង្វឹក​ West Ham លោក David Moyes អំពី​ការ​ចែក​រំលឺក​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​បាល់​ទាត់​មក​ដល់​ខ្លួន​។ ជា​ការ​ពិត​ណាស់​នៅ​អំឡុង​ឆ្នាំ​ ២០០៥ លោក Moyes បានចុះហត្ថលេខាទិញផ្តាច់​ Arteta ពី​ក្លិប Real Sociedad មក​កាន់​ក្លិប Everton ហើយក៏​បាន​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ដល់​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​អស់​រយៈ​ពេល​៦​ឆ្នាំ​មុន​នឹង​រូប​គេ​បាន​ចាកចេញ​ទៅ​កាំភ្លើង​ធំ​ជាបន្ត​នៅ​ឆ្នាំ ២០១១។ ...
  • 1310
    0

    Liverpool ទទួលបានឱកាសសងសឹក Real Madrid ដែលពួកគេធ្លាប់ចាញ់ក្នុងវគ្គ UEFA Champions League រដូវកាល២០១៧/២០១៨។ “វាពិតជាគួរឲ្យចាប់អារម្មណ៍ និងជាការប្រកួតដ៏តានតឹង ប៉ុន្តែមិនអីទេសម្រាប់ខ្ញុំ។ បើយើងមើលទៅគូផ្សេងក៏ដូចតែគ្នាហ្នឹង។ ក្រុមទាំងអស់សុទ្ធតែមានគុណភាពល្អ។ កាលជាង២ឆ្នាំងមុន ពិតជាពិបាកមែន។ ដូច្នេះវាជារឿងល្អដែលបានជួបពួកគេម្ដងទៀត។ ម្ដងនេះពួកគេអត់មាន Ronaldo អត់មាន Bale ប៉ុន្តែក៏នៅមាន  Sergio Ramos, Raphael Varane, ...
  • 1563
    0

    លោក Carlo Ancelotti និយាយថា មិនព្រួយបារម្ភទេដែលក្រុមលោកនឹងប្រើប្រាស់អ្នកចាំទីដៃទី៣ Joao Virginia ក្នុងជំនួបជាមួយ Manchester City ពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទៅ​២០ ខែមីនា។ កីឡាករវ័យ២១ឆ្នាំ Virginia នឹងបង្ហាញខ្លួនជាលើកទី៣ក្នុងការប្រកួតជាមួយ Man City ដែលកំពុងប្រជែងពានធំៗ៤ បន្ទាប់ពីអ្នកចាំទីដៃទីមួយ Jordan Pickford ...
  • 5181
    0

    ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយ TeamViewer ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភអាវដ៏សំខាន់របស់ពួកគេចាប់ពីរដូវកាលក្រោយ។ ក្រុមហ៊ុន TeamViewer នឹងចូលមកជំនួសក្រុមហ៊ុនផលិតរថយន្ត​ Chevrolet ដែលជាអ្នកឧបត្ថម្ភធំលើអាវរបស់បិសាចក្រហម Manchester United តាំងពីឆ្នាំ២០១៤ ។ លោក Richard Arnold នាយកគ្រប់គ្រងក្រុមហ៊ុន United បានមានប្រសាសន៍ថា“ យើងមានមោទនភាពក្រៃលែងដែលបានបង្កើតភាពជាដៃគូនេះជាមួយក្រុមហ៊ុន TeamViewer ដែលជាក្រុមហ៊ុនដ៏ល្បីមួយក្នុងសកលលោក។ ...
  • 1453
    0

    (BC-99) Hertha Berlin គ្រោងនឹងបញ្ជូន Matteo Guendouzi ត្រឡប់ទៅកាន់ក្លឹប Arsenal ដែលជា​​ម៉ែ​ឪ​វិញ​នៅចុងបញ្ចប់នៃរដូវកាលនេះ។ យោល​ទៅ​តាម​ការ​ដក​ស្រង់​ពី​សារព័ត៌មាន​បរទេស​បាន​ឱ្យដឹង​ថាគ្រូបង្វឹករបស់ Hertha លោក Pai Dardai មិនមានជំនឿចិត្តក្នុងការរក្សាប្រធានក្រុមជម្រើសជាតិបារាំងអាយុក្រោម​ ២១ ឆ្នាំឡើយទោះបីជា​ពួក​គេ​អាច​ថែរក្សា​សុវត្ថិភាព​ស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ជា​បន្ត​នៅរដូវកាលក្រោយក៏ដោយ។ Guendouzi ត្រូវ​បាន Hertha ខ្ចី​យក​ទៅចូល​រួម​កាលពី​ខែតុលា ឆ្នាំ​២០២០ ​កន្លង​ទៅ​ដោយ​បាន​ចូល​រួម​ប្រកួត​ចំនួន​៩​​ហើយស៊ុត​បញ្ចូល​ទី​បានចំនួន​២គ្រាប់​ផង​ដែរ។​ លោក ...
  • 2619
    0

    ក្លិបបាល់ទាត់អាជីពក្នុងសាល Youngchester FC បានធ្វើការនាំយកកីឡាករ ២រូប រួមមាន OZO_GUSMAO ដែល​ជា​ជម្រើស​ជាតិ​ទីម័រខាងកើត​​ និងកីឡាករ Arham Khussyairi B Ab Wahab មកពីប្រទេសម៉ាឡេស៊ី ដែលនេះគឺប្លែកមែនទែនដែលក្លិបរបស់កម្ពុជានាំយកកីឡារក្នុងតំបន់អាស៊ាន។ ការនាំចូលកីឡាករបរទេសនេះ គឺសម្រាប់​ការ​​ត្រៀម​ប្រជែង​ពាន​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​កម្ពុជា​រដូវ​កាល​២០២១ នាមុខ ខណៈដែល OZO_GUSMAO ​ជា​ជម្រើស​ជាតិ​ទីម័រខាងកើត​​ មកពីក្លិប Lalenok United ​និងកីឡាករ Arham Khussyairi B Ab Wahab ...
  • 2097
    0

    គ្រាប់បាល់របស់ Paul Pogba ក្នុងនាទី៤៨សមល្មមគ្រប់គ្រាន់នឹងបញ្ជូន Manchester United ទៅកាន់វគ្គ៨ក្រុម UEFA Europa League តាមរយៈជ័យជម្នះ០ទល់នឹង១លើ AC Milan។ សរុបទាំង២ជើង ក្រុមបិសាចក្រហមឈ្នះ១ទល់នឹង២ ក្រោយស្មើគ្នា១ទល់នឹង១នៅ Old Trafford។ នេះក៏ជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Man UTD ក្រោយសះស្បើយពីរបួសភ្លៅដែលកើតឡើងតាំងពីថ្ងៃទី០៦ ខែកុម្ភៈ។ Zlatan Ibrahimovic មានឱកាសមួយចំនួនដែរក្រោយប្ដូរចូលពីកៅអីបម្រុង ...
  • 2440
    0

    លោក Jose Mourinho បានដើរចូលអបអរក្រុម Dinamo Zagreb ដល់បន្ទប់ផ្លាស់សម្លៀកបំពាក់តែម្ដង ក្រោយពួកគេទម្លាក់ក្រុមរបស់លោកក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League។ Tottenham បាននាំមុខក្រុមក្រូអាតខាងលើ២ទល់នឹង០ទៅហើយ តែចូលដល់ជើងទី២វគ្គ១៦ក្រុម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ក្រុមមាន់ខ្នាយមាសបែរជាចាញ់៣ទល់នឹង០ទៅវិញ។ ក្នុងម៉ោងធម្មតា Mislav Orsic រកបាន២គ្រាប់ ឲ្យស្មើគ្នា។ ចូលដល់នាទី១០៦នៃម៉ោងបន្ថែម១៥នាទី២ដង ខ្សែប្រយុទ្ធដដែលបានផ្ដាច់ដង្ហើម Spurs ...